Home / Cars (page 308)

Cars

Toyota និង Suzuki ចាប់ដៃគ្នា ផលិតរថយន្តស៊ីសាំងកំពូលតិចបំផុត

បន្ទាប់​ពី​ការ​ប្រកាស​ភាព​ជា​ដៃ​គូ កាល​ពី​ខែ​កុម្ភៈ ក្រុមហ៊ុន​រថយន្ត Toyota និង Suzuki បាន​ចាប់ផ្តើម​ធ្វើ​ការ​ពិភាក្សា​គ្នា ស្តី​ពី​គម្រោង​រួម​គ្នា​ក្នុង​ផលិតកម្ម​រថយន្ត , ការ​អភិវឌ្ឍ​ទីផ្សារ និង​ដំណោះស្រាយ​បច្ចេកវិទ្យា។ សញ្ញា​ដំបូង​នៃ​កិច្ច​សហការ​របស់​ក្រុមហ៊ុន​ទាំង​ពីរ គឺ​ការ​ផ្គត់ផ្គង់​រថយន្ត​សម្រាប់​ទីផ្សារ​ប្រទេស​ឥណ្ឌា សម្រាប់​គ្នា​ទៅ​វិញ​ទៅ​មក។ បច្ចុប្បន្ន ក្រុមហ៊ុន Toyota និង Suzuki កំពុង​ពិភាក្សា​ពី​ព័ត៌មាន​លម្អិត សម្រាប់​ការ​ផលិត​ម៉ាស៊ីន​រថយន្ត​ដែល​ស៊ីសាំង​កំពូល​តិច​បំផុត។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន Toyota និង Denso នឹង​ផ្តល់​ជំនួយ​ផ្នែក​បច្ចេកវិទ្យា​ដល់​ក្រុមហ៊ុន Suzuki។ មិន​តែ​ប៉ុណ្ណោះ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ Toyota Kirloskar Motor នឹង​ផលិត​ម៉ូដែល ដែល​បង្កើត​ឡើង​ដោយ​ក្រុមហ៊ុន Suzuki សម្រាប់​លក់​នៅ​ក្នុង​ប្រទេស​ឥណ្ឌា ជាមួយ​នឹង​ម៉ូដែល​របស់​ក្រុមហ៊ុន​ទាំង​ពីរ​ទៀត​ផង។ ប្រធាន​ក្រុមហ៊ុន Toyota លោក Akio Toyoda បាន​និយាយ​ថា “ក្រុមហ៊ុន Toyota រួម​ជា​មួយ​ក្រុមហ៊ុន Suzuki នឹង​ប្រឹងប្រែង​ឲ្យ​អស់​ពី​សមត្ថភាព ដើម្បី​លើក​កម្ពស់​សេរីភាព …

Read More »

ឡាន SUV ទាំង១០ម៉ូដែល មានកម្លាំងខ្លាំងបំផុត ប្រចាំឆ្នាំ២០១៨

ស្រប​ពេល​ដែល​រថយន្ត​ប្រភេទ SUV ភាគ​ច្រើន បាន​រចនា​ឡើង​សម្រាប់​ទាក់​ចិត្ត​អ្នក​ប្រើប្រាស់​លក្ខណៈ​គ្រួសារ ដើម្បី​ទទួល​បាន​ភាព​សុខ​ស្រួល តែ​ក៏​មាន SUV មួយ​ចំនួន​បាន​បំពាក់​ម៉ាស៊ីន​ដែល​មាន​កម្លាំង​ខ្លាំង​ផង​ដែរ។ ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត SUV ទាំង ១០ ម៉ូដែល មាន​កម្លាំង​ខ្លាំង​បំផុត ប្រចាំ​ឆ្នាំ ២០១៨៖ ១០) BMW X5 M និង X6 M ៖ បំពាក់​ម៉ាស៊ីន​ចំណុះ ៤,៤ លីត្រ ប្រភេទ M TwinPower Turbo ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ៥៦៧ សេះ។ ៩) Rolls-Royce Cullinan ៖ បំពាក់​ម៉ាស៊ីន​ចំណុះ ៦,៧៥ លីត្រ ប្រភេទ Twin-turbo ទំហំ ១២ ស៊ីឡាំង មាន​កម្លាំង …

Read More »

Honda Forza 300 ឆ្នាំ​ ២០១៨ ថ្លៃ​ជាង​ ៦ ពាន់​ដុល្លារ អាច​​ជិះ​លឿន​បំផុត​ដល់​ប៉ុន្មាន?

Honda Forza 300 ស៊េរី​ថ្មី​ឆ្នាំ​ ២០១៨ មាន​ដាក់​លក់​នៅ​ប្រទេស​កម្ពុជា តាម​រយៈ​ការ​នាំ​ចូល​របស់​ហាង​លក់​មួយ​កន្លែង​នៅ​ទីក្រុង​ភ្នំពេញ (ម្ដុំ​គីរី​រម្យ) ដោយ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ជាង ៦ ពាន់​ដុល្លារ។ Forza 300 នេះ​មាន​ប្រើ​ម៉ាស៊ីន​ដែល​មាន​ចំណុះ​ ២៧៩ សេសេ បញ្ចុះ​កម្ដៅ​ដោយ​ទឹក​។ ម៉ូតូ​ស៊េរី​ថ្មី​នេះ​មាន​ទម្ងន់​ស្រាល​ជាង​មុន​ ១២ គីឡូក្រាម​ ជួយ​ឲ្យ​ម៉ូតូ​រត់​ពី​ ០ ទៅ ២០០ ម៉ែត្រ​​ក្នុង​ពេល​ ១១,‌១ វិនាទី និង​ មាន​ល្បឿន​អតិបរមា​ ១២៩ គ/ម/ម៉ លឿន​ជាង​មុន​ ២ គ.ម/ម៉។ ប្រៀប​នឹង​ម៉ូតូ​ PCX ឆ្នាំ ២០១៨ មាន​ម៉ាស៊ីន​ចំណុះ ១៤៩,៣ សេសេ ដែល​មាន​ល្បឿន​អតិបរមា​ ១១៨ គ.ម/ម៉។ ក្រៅ​ពី​មាន​ល្បឿន​ជាង​មុន​ Forza 300 ស៊េរី​ថ្មី​នេះ​ ក៏​សន្សំ​សំចៃ​ប្រេង​ឥន្ធនៈ​បាន​​ប្រសើរ​ជាង​មុន​ដោយ​ប្រេង​ឥន្ធនៈ​មួយ​លីត្រ​បើកបរ​បាន​ចម្ងាយ​ ៣១ …

Read More »

BMW ប្រភេទ Plug-in Hybrid ថ្មី អាចសាកថ្មមិនបាច់ប្រើខ្សែ ដំបូងបង្អស់លើលោក

BMW បាន​ក្លាយ​ជា​ក្រុមហ៊ុន​ផលិត​រថយន្ត​ដំបូង​គេ​បង្អស់​នៅ​លើ​ពិភព​លោក ដែល​ផ្តល់​នូវ​មុខងារ​សាក​ថ្ម​រថយន្ត​ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ (Wireless Charging) សម្រាប់​រថយន្ត​ប្រភេទ Plug-in Hybrid។ ផលិតកម្ម​សម្រាប់​ជម្រើស​រថយន្ត​សាក​ថ្ម​ឥត​ខ្សែ របស់​ក្រុមហ៊ុន​អាល្លឺម៉ង់​មួយ​នេះ គ្រោង​នឹង​ចាប់ផ្តើម​នៅ​ខែ​កក្កដា សម្រាប់​ម៉ូដែល BMW 530e iPerformance។ វា​នឹង​ត្រូវ​ផ្តល់​ជូន​ដំបូង​នៅ​ប្រទេស​អាល្លឺម៉ង់ បន្ទាប់​មក​មាន​ដូច​ជា ចក្រភព​អង់គ្លេស , សហរដ្ឋអាមេរិក , ជប៉ុន និង ចិន។ ម្ចាស់​រថយន្ត​ប្រភេទ Plug-in Hybrid នេះ អាច​សាក​ថ្ម​បាន​យ៉ាង​ងាយ​ស្រួល ដោយ​គ្រាន់តែ​ចូល​ចត​រថយន្ត​របស់​ពួក​គេ នៅ​លើ​បន្ទះ​ក្តារ​សាកថ្ម GroundPad ដោយ​មិន​ចាំ​បាច់​ប្រើ​ខ្សែ​ឡើយ ដែល​វា​អាច​ដំឡើង​នៅ​ក្នុង​ហ្គារ៉ាស ឬ ខាង​ក្រៅ​ផ្ទះ​បាន។ បន្ទាប់​មក វា​នឹង​ធ្វើ​ការ​បញ្ជូន​ថាមពល រវាង​បន្ទះ​ក្តារ​សាក​ថ្ម GroundPad និង បន្ទះ CarPad ដែល​ជាប់​នៅ​ខាង​ក្រោម​រថយន្ត ក្នុង​រយៈ​ចម្ងាយ ៨ សង់ទីម៉ែត្រ។ ក្រុមហ៊ុន BMW បាន​និយាយ​ថា …

Read More »

ទូ​រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់​ ​បាត់ដំបង-ពោធិ៍សាត់​ ​ចាប់​បើក​ព្រឹក​នេះ​ហើយ!!!

ក្រសួងសាធារណការ​ ​និង​ដឹក​ជញ្ជូន​បាន​ប្រកាស​ដាក់​ឲ្យ​ដំណើរការ​ទូ​រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់​លើ​ផ្លូវ​ដែក​ពី​ ​បាត់ដំបង-ពោធិ៍សាត់​ ​ចាប់​បើក​ព្រឹក​ថ្ងៃ​ ​២៩ ឧសភា ២០១៨​ ​នេះ។ ក្នុង​ការ​ដំណើរការ​ទូ​រថភ្លើង​ថ្មី​នេះ​ ​អ្នក​ដំណើរ​អាច​ជិះ​លេង​កម្សាន្ត​ដោយ​ឥត​គិត​ថ្លៃ​ ​ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​ ​ដល់​ថ្ងៃ​ ​០១ សីហា ២០១៨។ ទូ​រថភ្លើង​បំពាក់​ម៉ាស៊ីន​ត្រជាក់​ទាំង​នេះ​ ​នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ស្ថានីយ​ជា​ច្រើន​ដូច​ជា​ ​ពោធិ៍សាត់-បាត់ដំបង-សិរីសោភ័ណ-ប៉ោយប៉ែត៕ ទស្សនាវីដេអូ Review រថយន្ត Ford Transit ម៉ូដែល ២០១៨ បញ្ចេញមតិ comments

Read More »