Home / Cars (page 309)

Cars

Prius ឆ្នាំ​ ២០០៥ ដូរ​ដាក់​ម៉ាស៊ីន​ ៨០០ សេះ តម្លៃ​ឡើង​ដល់​ ១៥ ម៉ឺន​ដុល្លារ (មានវីដេអូ)

​ក្រុម ​American Racing Headers ដែល​មាន​ជំនាញ​ខាង​លេង​រថយន្ត​ បាន​​ធ្វើ​ការ​កែ​សម្រួល​រថយន្ត​ Toyota Prius ឆ្នាំ​ ២០០៥ ដោយ​បាន​ប្ដូរ​ដាក់​ម៉ាស៊ីន Supercharged ចំណុះ​ ៦,២ លីត្រ​ កម្លាំង​ ៨០០ សេះ របស់​​ Hellcat។ ដើម្បី​ដោះ​ដូរ​ម៉ាស៊ីន​នេះ​គេ​ត្រូវ​រុះ​រើ​ម៉ាស៊ីន​ចាស់​​ចោល​ទាំង​មូល ហើយ​ត្រូវ​ផលិត​​គ្រោង​ម៉ាស៊ីន​ថ្មី​ សម្រាប់​ដាក់​ម៉ាស៊ីន​ថ្មី​ចូល។ នេះ​មាន​ន័យ​ថា​រូបរាង​របស់​រថយន្ត​នេះ​នៅ​តែ​ជា​ Toyota Prius ប៉ុន្តែ​គ្រឿង​ក្នុង​វិញ​ បាន​ប្ដូរ​ថ្មី​ទាំង​ស្រុង​តែ​ម្ដង។ គួរ​ដឹង​ថា​ការ​ប្ដូរ​ម៉ាស៊ីន​នេះ​ត្រូវ​ចំណាយ​ថវិកា​អស់​ប្រមាណ​ ១៥០ ០០០ ដុល្លារ​ ឯណោះ។ ខណៈ​ដែល​រថយន្ត​ Toyota Prius ឆ្នាំ ២០០៥ ​តម្លៃ​ចេញ​ពី​រោងចក្រ​លើ​ទីផ្សារ​សហរដ្ឋអាមេរិក គឺ​ជាង ២ ម៉ឺន​ដុល្លារ៕ ប្រភព​ ៖ Carbuzz ទស្សនាវីដេអូ Review Ford Transit ម៉ូដែល …

Read More »

ឡានស្ព័រទាំង ១០ ម៉ូដែល មានតម្លៃធូរថ្លៃ ខ្លះត្រឹមជាង ២ម៉ឺនដុល្លារ

គេហទំព័រ​រថយន្ត AutoGuide បាន​ចងក្រង​នូវ​រថយន្ត​ស្ព័រ ចំនួន ១០ ម៉ូដែល ដែល​មាន​តម្លៃ​ធូរ​ថ្លៃ ស័ក្តសម​បំផុត​សម្រាប់​អ្នក​ចូលចិត្ត​រថយន្ត​ប្រភេទ​នេះ។ បើ​ទោះ​បី​ជា​ពួកវា​មាន​តម្លៃ​ធូរ​ថ្លៃ​ពិត​មែន ប៉ុន្តែ​ពួក​វា​នឹង​នាំ​យក​ការ​បើកបរ​យ៉ាង​រីករាយ​មក​ឲ្យ​អ្នក។ ខាង​ក្រោម​នេះ​គឺ​ជា​រថយន្ត​ស្ព័រ ទាំង ១០ ម៉ូដែល ដែល​តម្លៃ​ធូរ​ថ្លៃ​បំផុត៖ ១) BMW M240i តម្លៃ​ប្រហែល ៣៥ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ២) Nissan 370Z តម្លៃ​ប្រហែល ៣០ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ៣) Toyota 86 ឬ Subaru BRZ តម្លៃ​ប្រហែល ២៧ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ៤) Audi TT RS តម្លៃ​ប្រហែល ៦៥ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស ៥) Ford Mustang …

Read More »

មកដឹងតម្លៃឡាន Aston Martin ស៊េរីឆ្នាំ៩៥ ក្នុងរឿង James Bond អាចលក់បានពេលនេះ

រថយន្ត Aston Martin DB5 របស់​តួអង្គ James Bond គឺ​ជា​រថយន្ត​សម្រាប់​ថត​ខ្សែ​ភាពយន្ត​ដ៏​ល្បីល្បាញ​បំផុត​មួយ។ ឥឡូវ​នេះ គំរូ​ដើម​នៃ​រថយន្ត​ដែល​ត្រូវ​បាន​គេ​ប្រើ​ក្នុង​អំឡុង​ពេល​ថត​ខ្សែ​ភាពយន្ត James Bond ខាង​លើ កំពុង​ត្រូវ​គេ​ដាក់​លក់​ដេញ​ថ្លៃ ដើម្បី​ស្វែង​រក​ម្ចាស់​ថ្មី​ហើយ។ វា​គឺ​ជា​ស៊េរី​ឆ្នាំ ១៩៦៥ ដែល​តារា​សម្តែង Pierce Brosnan បើក​នៅ​ក្នុង​ខ្សែ​ភាពយន្ត Goldeneye ឆ្នាំ ១៩៩៥។ បន្ទាប់​ពី​បាន​បង្ហាញ​ខ្លួន​ក្នុង​ខ្សែ​ភាពយន្ត​រួច​មក រថយន្ត​នេះ​ត្រូវ​បាន​ប្រើ​ដើម្បី​ផ្សព្វផ្សាយ​ខ្សែ​ភាពយន្ត និង​រថយន្ត Aston Martin DB7 ។ ប៉ុន្មាន​ឆ្នាំ​ក្រោយ​មក វា​ក៏​ត្រូវ​បាន​ដាក់​លក់​ដេញ​ថ្លៃ​នៅ​ក្នុង​ឆ្នាំ ២០០១ និង​ទិញ​ដោយ​អ្នក​ជំនួញ ឈ្មោះ Max Reid ក្នុង​តម្លៃ ២០០ ០០០ ដុល្លារ។ ស្តាប់​ទៅ វា​ហាក់​បី​ដូច​ជា​មាន​តម្លៃ​ថោក ប៉ុន្តែ​នៅ​ពេល​នោះ វា​បាន​ក្លាយ​ជា​រថយន្ត James Bond ដែល​មាន​តម្លៃ​ថ្លៃ​បំផុត។ ចាប់​តាំង​ពី​ពេល​នោះ​មក …

Read More »

ឡាន Toyota Tundra ប្រវែង​ ​៨ ម៉ែត្រ លេច​មុខ​ផ្អើល​ភ្នំពេញ ឯ​តម្លៃ​វិញ…

ឃ្លាំង​លក់​រថយន្ត​ស៊េរី​ទំនើប​មួយ​កន្លែង​នា​ទីក្រុង​ភ្នំពេញ​ បាន​បង្ហាញ​ចេញ​នូវ​រថយន្ត​ Toyota Tundra ប្រភេទ​ Limousine ដែល​មាន​ប្រវែង​វែង​ជាង​ប្រភេទ​ធម្មតា និង​មាន​ផ្នែក​ខាង​ក្នុង​ទំនើប ហើយ​ប្រណិត​មិន​ធម្មតា។ រថយន្ត​ Tundra ប្រភេទ​ Limo នេះ​បាន​បង្ហាញ​ខ្លួន​ជា​លើក​ដំបូង​កាល​ពី​ឆ្នាំ​ ២០១៥ នៅ​ក្នុង​កម្មវិធី​ Specialty Equipment Market Association (SEMA)។ រថយន្ត​នេះ​ផលិត​ឡើង​​ដោយ​ផ្អែក​តាម​រថយន្ត​ Tundra 1974 Edition ដែល​មាន​កម្លាំង​ម៉ាស៊ីន​ដូច​គ្នា​ ពោល​មាន​ម៉ាស៊ីន​ចំណុះ​ ៥,៧ លីត្រ និង​មាន​ស៊ីឡាំង​ចំនួន​ ៨ ប៉ុង​ពីរ បង្កើត​កម្លាំង​បាន​ ៣៨១ សេះ។ ​​ចំពោះ​ការ​រចនា​រូបរាង​វិញ​ Toyota បាន​បន្ថែម​ទ្វារ​ចំនួន ៤ បន្ថែម​ទៀត​ដែល​សរុប​មាន​ទ្វារ​ដល់​ទៅ​ ៨។ ពេល​បើក​ទ្វារ​ឡើង ចូល​ដល់​ផ្នែក​ខាង​ក្នុង​គេ​នឹង​ឃើញ​មាន​កៅអី​អង្គុយ​​ស្រោប​ដោយ​ស្បែក និង មាន​ភាព​ប្រណិត​ដូច​ជា​​ផ្នែក​ខាង​ក្នុង​នៃ​យន្តហោះ​ឯកជន​អ៊ីចឹង​ដែរ។ នៅ​ផ្នែក​ខាង​ក្រោយ​នៃ​រថយន្ត​នៅ​តែ​ប្រើ​រចនាបថ​ដូច​ជា​​ប្រភេទ​ធម្មតា​ដែរ ដោយ​ជា​រចនាបថ​រថយន្ត​ Pickup។ Toyota Tundra …

Read More »

ចេញហើយ! Toyota Corolla រាងតូចច្រឡឹង ស៊េរី២០១៩ តម្លៃចាប់ពី ១៩ ៩៩០ដុល្លារ

ក្រុមហ៊ុន Toyota ទើប​តែ​បាន​ចេញ​ផ្សាយ​តម្លៃ​លក់​នៅ​លើ​ទីផ្សារ​បរទេស សម្រាប់​រថយន្ត​ម៉ូដែល Corolla Hatchback (ទ្វា៥) ស៊េរី​ថ្មី ដែល​ជំនួស​ឲ្យ​ម៉ូដែល Corolla iM។ រថយន្ត Toyota Corolla Hatchback ស៊េរី​ឆ្នាំ ២០១៩ នេះ​នឹង​មាន​តម្លៃ​ចាប់​ពី ១៩ ៩៩០ ដុល្លារ​ឡើង​ទៅ។ តម្លៃ​នេះ​គឺ​សម្រាប់​ម៉ូដែល Corolla SE ដែល​ប្រើ​ប្រអប់​លេខ​ដៃ ៦ វគ្គ។ ចំពោះ​ម៉ូដែល SE ដែល​ប្រើ​ប្រអប់​លេខ​អូតូ CVT វិញ មាន​តម្លៃ ២១ ០៩០ ដុល្លារ។ ចំណែក​ឯ​ម៉ូដែល Corolla XSE មាន​តម្លៃ​ចាប់​ពី ២២ ៩៩០ ដុល្លារ សម្រាប់​លេខ​ដៃ និង ២៤ ០៩០ ដុល្លារ​សម្រាប់​លេខ​អូតូ CVT។ តម្លៃ​ខាង​លើ​នេះ​បាន​ធ្វើ​ឲ្យ …

Read More »