Home / Cars (page 31)

Cars

តួកគី បង្ហាញគំរូឡានអត់ប្រើសាំងដំបូងបង្អស់ បច្ចេកវិទ្យាទំនើបមិនណយទេ

តួកគី បានបង្ហាញគំរូរថយន្តអគ្គិសនីប្រភេទ SUV និង Sedan ចំនួន២ម៉ូដែល សម្រាប់ផលិតលក់ក្នុងស្រុក កាលពីថ្ងៃសុក្រសប្តាហ៍មុន។ ឌីហ្សាញឡើងដោយក្រុមហ៊ុនអ៊ីតាលី Pininfarina គំរូរថយន្តអគ្គិសនីទាំង២ខាងលើ នឹងត្រូវផលិតក្នុងស្រុក ដោយក្រុមហ៊ុន Turkey’s Automobile Joint Venture Group ឬហៅកាត់ថា TOGG។ ពួកវានឹងផ្តល់ជម្រើសម៉ាស៊ីន ២ប្រភេទ គឺកម្លាំង ២០០សេះ និង ៤០០សេះ។ ប្រភេទកម្លាំង ៤០០សេះ អាចអនុញ្ញាតឲ្យរថយន្តបើកបានចម្ងាយ ៥០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពេញម្តង ហើយអាចសាកភ្លើងដល់ ៨០% ប្រើពេលត្រឹម ៣០នាទីប៉ុណ្ណោះ។ ដោយឡែក ប្រភេទកម្លាំង ២០០សេះ ប្រើប៉ុងមួយ និងម៉ូទ័រអគ្គិសនីមួយ អាចបើកបានចម្ងាយត្រឹម ៣០០គីឡូម៉ែត្រ រាល់ពេលសាកភ្លើងពែញម្តង។ នៅពេលចូលសង្វាក់ផលិតកម្ម រថយន្ត SUV និង Sedan អគ្គិសនីខាងលើ នឹងបំពាក់មុខងារបើកបរស្វ័យប្រវត្តិកម្រិត២ …

Read More »

មក​ដឹងមូលហេតុ​ ​​ហ្រ្វាំង​ថាស​មាន​រន្ធ​មូល​ៗ

Advertisement ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​បាន​ប្រើ​រួច​ហើយ​នូវ​ហ្រ្វាំង​ថាស​ទាំង​នៅ​លើ​ម៉ូតូ​ ​ឡាន​ ​ឬ​កង់​​ ​ហើយ​ក្នុង​នោះ​ប្រិយមិត្ត​ក៏​ប្រហែល​ជា​ឆ្ងល់​ហើយ​ថា​ហេតុអ្វី​នៅ​លើ​ហ្វ្រាំង​ប្រភេទ​នេះ​តែង​មាន​រន្ធ​មូល​ៗ។ មូលហេតុ​ដែល​ហ្វ្រាំង​ថាស​ផលិត​មាន​រន្ធ​មូល​ៗ​នោះ​ជា​កត្តា​បច្ចេកទេស​ដើម្បី​កាត់​បន្ថយ​កម្ដៅ។ ដោយ​រន្ធ​ទាំង​នោះ​អាច​ធ្វើ​ឲ្យ​មាន​ចរន្ត​ខ្យល់​ឆ្លង​កាត់​បន្ទះ​ហ្វ្រាំង​ ​និង​បញ្ចុះ​កម្ដៅ​បាន​រហ័ស​ ​ហើយ​ក៏​ជា​កត្តា​ជួយ​ឲ្យ​ស្បែក​ហ្រ្វាំង​ប្រើ​បាន​យូរ។ លើសពីនេះវាក៏ជាកត្តាជម្នះ​ទឹក។ ដោយ​រន្ធ​ទាំង​នោះ​នឹង​មិន​ធ្វើ​ឲ្យ​ទឹក​បៀម​ជាប់​បន្ទះ​ហ្រ្វាំង​ ​ដែល​ឆាប់​បង្ក​ជា​ច្រេះ​ ​និង​ចាប់​មិន​ស៊ី​ពេល​ហ្វ្រាំង​ត្រូវ​ទឹក។ ដោយ​ឡែក​ហ្រ្វាំង​ថាស​មួយ​ចំនួន​ក៏​ផលិត​មក​គ្មាន​រន្ធ​មូល​ៗ​ដែរ​ ​តែ​ជំនួស​មក​វិញ​នូវ​ក្រឡា​ឆ្នូត​ៗ​ដែល​មាន​មុខងារ​ដូច​រន្ធ​មូល​ៗ​​ដែរ៕ ចុចអាន៖ ឡាន Ford F-650 ចាក់ប្រេងមួយពេញអស់ជាង ៤០០ដុល្លារ ពិសេសយ៉ាងណាខ្លះ? (វីដេអូ) ហេតុអ្វីកង់យន្តហោះមិនផ្ទុះ ពេលរងទម្ងន់យន្តហោះ ២៥០តោន នៅពេលចុះចត? ប្រភព៖ interesting-facts   ប្រែ​សម្រួល​ ​៖​ ​រដ្ឋ​ ប្រភព៖ Sabay

Read More »

ត្រៀម! Ferrari នឹងផលិត SUV ដែរ តែឈ្មោះរៀងចម្លែកបន្តិច

យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា Ferrari នឹងផលិតរថយន្ត SUV ដំបូងបង្អស់របស់ខ្លួនមានឈ្មោះថា Purosangue ដែលរំពឹងថានឹងបង្ហាញខ្លួនក្នុងឆ្នាំ២០២១ ដើម្បីប្រជែងនឹងរថយន្ត Lamborghini Urus និង Aston Martin DBX។ រថយន្តតួខ្ពស់ដំបូងក្នុងប្រវត្តិសាស្រ្ត ៨០ឆ្នាំរបស់ក្រុមហ៊ុនអ៊ីតាលីនេះ ប្រហែលជាប្រើគ្រោងឆ្អឹងច្នៃ ចេញពីគ្រោងឆ្អឹងរថយន្ត Ferrari Roma។ គួរឲ្យដឹងថា គ្រោងឆ្អឹងថ្មីនោះត្រូវបង្កើតឡើងដើម្បីអាចបំពាក់ម៉ាស៊ីន V6, V8 និង V12 ក៏ដូចជាម៉ាស៊ីនអគ្គិសនីផងដែរ ខណៈរថយន្ត Purosangue អាចនឹងប្រើម៉ាស៊ីន V12 ជាមួយ Plug-in Hybrid។ លើសពីនេះទៅទៀត SUV ខាងលើអាចនឹងបំពាក់គ្រោងឆ្អឹងទម្ងន់ស្រាល និងផ្តោតលើ Aerodynamics ព្រមទាំងការបើកបរទៀតផង។ សូមបញ្ជាក់ថា Purosangue គឺជាភាសាអ៊ីតាលី ហើយបកប្រែជាភាសាអង់គ្លេសថា Thoroughbred ដែលជាពូជសេះប្រណាំងមួយប្រភេទ៕ ប្រភព៖ carscoops   ប្រែ​សម្រួល៖ …

Read More »

ហេតុអ្វីកង់យន្តហោះមិនផ្ទុះ ពេលរងទម្ងន់យន្តហោះ ២៥០តោន នៅពេលចុះចត?

Advertisement សម្បកកង់យន្តហោះអាចរងទម្ងន់ និងសម្ពាធនៃការចុះចតរបស់យន្តហោះ ដែលមានទម្ងន់ជាង ២៥០តោនជារៀងរាល់ថ្ងៃ ដោយគ្មានគ្រោះថ្នាក់អ្វីឡើយ។ ជាការពិតណាស់ វាត្រូវបានផលិតឡើងដើម្បីអាចទប់ទល់នឹងល្បឿនលឿន និងទម្ងន់ធ្ងន់ខ្លាំងបំផុត។ សម្បកកង់យន្តហោះ ត្រូវបានផលិតឡើងពីសមាសធាតុនៃជ័រសំយោគ ជាមួយដែកអាលុយមីញ៉ូមច្នៃ, នីឡុង និងក្រណាត់ Aramid។ ជាមួយគ្នានេះ សម្បកកង់យន្តហោះត្រូវការបញ្ចូលខ្យល់ ច្រើនជាងសម្បកកង់រថយន្តធម្មតា ៦ដងឯណោះ ព្រោះសម្ពាធកាន់តែខ្ពស់ ជួយឲ្យសម្បកកង់យន្តហោះកាន់តែរឹងមាំ និងខ្លាំង។ លើសពីនេះទៅទៀត នៅពេលបញ្ចូលខ្យល់ គេមិនប្រើខ្យល់ធម្មតាឡើយ គឺគេប្រើនីត្រូហ្សែន (Nitrogen) ដែលជាឧស្ម័នអសកម្ម ដូច្នេះការផ្លាស់ប្តូរសីតុណ្ហភាព និងសម្ពាធខ្ពស់ ធ្វើឲ្យជះឥទ្ធិពលតិច។ គួរឲ្យដឹងថា យន្តហោះប្រភេទ Commercial ជាទូទៅប្រើសម្បកកង់ ២០ ហើយអាចចុះចតប្រហែល ៥០០ដង មុនពេលត្រូវផ្លាស់ប្តូរថ្មី ខណៈសម្បកកង់នៅខាងមុខសឹកលឿនជាង។ តាមធម្មតា បុគ្គលិកផ្នែកមេកានិច ២នាក់ ចំណាយពេលដល់ទៅ ១ម៉ោង ដើម្បីផ្លាស់ប្តូរសម្បកកង់យន្តហោះមួយ៕ ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ …

Read More »

ឡាន Ford F-650 ចាក់ប្រេងមួយពេញអស់ជាង ៤០០ដុល្លារ ពិសេសយ៉ាងណាខ្លះ? (វីដេអូ)

Ford F-Series គឺជាប្រភេទរថយន្តភីកអាប់កំពុងត្រូវប៉ាន់ និងនិយមខ្លាំង ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់វា។ ថ្មីៗនេះ Channel YouTube ល្បីខាង Review រថយន្ត ឈ្មោះ “Doug DeMuro” បានធ្វើការបង្ហាញពីរថយន្ត Ford F-650 ដែលមានតម្លៃខ្ទង់ ១៥០ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ជាក់ការពិតណាស់ Ford F-Series មានជាច្រើនម៉ូដែល ដូចជា F-150, F-250, F-350, F-450, F-550, F-650 និង F-750 ផងដែរ។ F-650 មានតួខ្លួន ៣ប្រភេទ គឺ Regular Cab (ទ្វារ១ កៅអីអង្គុយ២), Super Cab (ទ្វារ១ កៅអីអង្គុយ៥) និង Crew Cab …

Read More »