Home / Cars (page 310)

Cars

ចោរ​​​សម័យ​ទំនើប! ត្រឹម​ ២០ វិនាទី លួច​ឡាន​ Mercedes មួយ​គ្រឿង​បាន​ផុយ (មាន​វីដេអូ)

​ហេតុការណ៍​លួច​រថយន្ត​មួយ​កើត​មាន​ឡើង​នៅ​​ចក្រភព​អង់គ្លេស​ ត្រូវ​បាន​គេ​ថត​បាន​ជា​វីដេអូ​​តាម​រយៈ​កាមេរ៉ា​សុវត្ថិភាព​ ដែល​​មាន​បង្ហាញ​ពី​វិធីសាស្ត្រ​លួច​រថយន្ត​ទំនើប​ Mercedes របស់​​ក្រុម​ចោរ​សម័យ​ថ្មី។ ​​តាម​រយៈ​វីដេអូ​ខ្លី​បង្ហាញ​ថា​​ចោរ​បាន​ប្រើ​ឧបករណ៍​ពិសេស​ឈ្មោះ​ថា​​​ Relay Box ​ជា​ឧបករណ៍​​អាច​ទទួល​យក​​សញ្ញា​ពី​សោ​​រថយន្ត​​នៅ​ខាង​ក្នុង​ផ្ទះ​ រួច​បញ្ជូន​សញ្ញា​​នោះ​​ទៅ​ឲ្យ​ប្រអប់​ទី​ពីរ​ដែល​ដាក់​នៅ​ជិត​រថយន្ត។ ប្រើ​ពេល​តែ​ប៉ុន្មាន​វិនាទី​​ ប្រព័ន្ធ​រថយន្ត​​ក៏​ត្រូវ​បាន​គេ​បោក​បន្លំ​បាន​ ដោយ​គិត​ថា​មាន​សោ​រថយន្ត​​នៅ​ក្បែរ​នោះ​មែន​ រួច​ក៏​ដោះ​សោ​ភ្លាម។ ក្រោយ​ពី​ដោះ​សោ​រថយន្ត​បាន​ ម្នាក់​ក្នុង​ចំណោម​ក្រុម​ចោរ​ដែល​មាន​គ្នា​ពីរ​នាក់​ បាន​ចូល​បញ្ឆេះ​រថយន្ត​ រួច​ក៏​បាន​បើក​រថយន្ត​ចេញ​ទៅ​ប្រុយ។ ​ក្រោយ​ជួប​ហេតុការណ៍​នេះ​ ម្ចាស់​រថយន្ត​ Mercedes ខាង​លើ​បាន​​ណែនាំ​ដល់​ម្ចាស់​រថយន្ត​ទាំង​ឡាយ​ថា​ អ្នក​ប្រើ​ប្រាស់​រថយន្ត​ដែល​ប្រើ​​​បច្ចេកវិទ្យា​ Keyless Entry (ចូល​​ក្នុង​រថយន្ត​ដោយ​មិន​បាច់​ចុច​សោ)​ គួរ​តែ​​ដាក់​សោ​នៅ​ក្នុង​ប្រអប់​ដែក ដើម្បី​កុំ​ឲ្យ​សោ​បញ្ជូន​រលក​សញ្ញា​បាន៕ ប្រភព ៖ Car Scoops ​​ បញ្ចេញមតិ comments

Read More »

កាន់​តែ​ស្រួល​ ​ចង់​ធ្វើ​ប័ណ្ណ​បើកបរ​ ​អាច​ទៅ​ ​Aeon 2

ទន្ទឹម​នឹង​ការ​សម្ពោធ​ផ្សារ​ទំនើប​ ​Aeon 2​ ​ជិត​មក​ដល់​ ​និង​ដើម្បី​បង្កើន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ផ្លាស់ប្ដូរ​ ​ក៏​ដូច​ជា​ស្នើ​សុំ​ប័ណ្ណ​បើកបរ​សម្រាប់​ប្រជាពលរដ្ឋ​ ​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន​ ​បាន​សម្រេច​ដាក់​ដំណើរការ​មជ្ឈមណ្ឌល​ផ្ដល់​សេវា​ប័ណ្ណ​បើកបរ​ថ្មី​មួយ​កន្លែង​ដែល​មាន​ទីតាំង​នៅ​ផ្សារ​ទំនើប​ ​Aeon 2​ ​ជាន់​ទី២​ ​នឹង​ចាប់​បើក​ដំណើរ​ការ​សាកល្បង​នៅ​ថ្ងៃ​ទី៣០​ ​ខែឧសភា​ ​ឆ្នាំ២០១៨​ ​ខាងមុខនេះ។ មជ្ឈមណ្ឌល​ផ្ដល់​សេវា​ប័ណ្ណ​បើកបរ​ទី​មួយ​ដែល​ក្រសួង​សាធារណការ​ ​និង​ដឹក​ជញ្ជូន​ធ្លាប់​បើក​ក្នុង​ផ្សារ​ទំនើប​ ​Aeon 1​ ​បាន​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ពន្លឿន​ប្រតិបត្តិការ​ផ្ដល់​ប័ណ្ណ​បើកបរ​ដល់​អ្នក​ប្រើប្រាស់​បាន​យ៉ាង​រហ័ស​ ​ទំនើប​ ​ចំណាយ​តិច​ ​និង​ប្រកប​ដោយ​គុណភាព​ ​រួម​ទាំង​ការ​ផ្ដល់​សេវា​យ៉ាង​យក​ចិត្ត​ទុក​ដាក់​ពី​សំណាក​មន្ត្រី​ទទួល​បន្ទុក៕ ទស្សនាវីដេអូ Review រថយន្ត Ford Transit 2018៖ បញ្ចេញមតិ comments

Read More »

មក​ដល់​ដី​ខ្មែរ​បាត់! ម៉ូតូ​ Honda Forza 300 ស៊េរី​ថ្មី

​​​កាល​ពី​ចុង​ខែ​មីនា ​ម៉ូតូ​ Honda Forza 300 ស៊េរី​ថ្មី​ បាន​លេច​មុខ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ប្រទេស​ថៃ​ជា​មួយ​រូបរាង​ថ្មី ដែល​​មើល​ទៅ​ស្រដៀង​នឹង​ Honda PCX ឆ្នាំ ២០១៨ ដែរ។ ម្សិលមិញ​នេះ​ ម៉ូតូ​អូតូ​កម្លាំង​ខ្លាំង​នេះ​ក៏​បាន​លេច​មុខ​នៅ​ហាង​លក់​មួយ​កន្លែង​នៅ​ម្ដុំ​គីរីរម្យ​ នា​ទីក្រុង​ភ្នំពេញ។ ​​Honda Forza 300 ស៊េរី​ឆ្នាំ​ ២០១៨ មាន​ប្រើ​ប្រាស់​ភ្លើង​ប្រភេទ​ LED ទាំង​មុខ​ និង ក្រោយ ហើយ​មាន​ភ្លើងស៊ីញ៉ូ​ខាង​ក្រោយ​មាន​រាង​ជា​អក្សរ X។ កញ្ចក់​ឆ្វេង-ស្ដាំ​ មាន​បំពាក់​នូវ​ភ្លើង​ស៊ីញ៉ូ​ដែល​អាច​ឲ្យ​សញ្ញា​នៅ​ពេល​បត់​ឆ្វេង ឬ ស្ដាំ​ យ៉ាង​ពិសេស។ កុងទ័រ​បង្ហាញ​ព័ត៌មាន​ជា​ប្រភេទ​ Digital លាយ​នឹង​ Analog។ ម៉ាស៊ីន​រថយន្ត​មាន​ចំណុះ ២៧៩ សេះ ដោយ​ប្រេង​ឥន្ធនៈ​ ១ លីត្រ​ អាច​បើកបរ​បាន​ចម្ងាយ​ ៣១ គីឡូម៉ែត្រ និង​ចាក់​មួយ​ពេញ​ ១១,៥ លីត្រ​ អាច​ជិះ​បាន​ចម្ងាយ​ …

Read More »

មកដឹងតម្លៃម៉ូតូ Honda Click ឆ្នាំ ២០១៨ ម៉ាស៊ីន ១២៥ សេសេ វិញម្ដង

កាល​ពី​សប្ដាហ៍​កន្លង​ទៅ​ម៉ូតូ​ Honda Click ឆ្នាំ​ ២០១៨ ប្រើ​ម៉ាស៊ីន​​ ១៥០ សេសេ បាន​លេច​មុខ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា ដោយ​បាន​ដាក់​លក់​ក្នុង​តម្លៃ​ប្រមាណ​ជាង​ ៣ ពាន់​ដុល្លារ។ ដោយ​ឡែក​នៅ​ថ្ងៃ​នេះ​ Honda Click ឆ្នាំ​ ២០១៨ ម៉ាស៊ីន​ ១២៥ សេសេ បាន​លេច​មុខ​វិញ​ម្ដង​។ ក្រៅ​ពី​មាន​កម្លាំង​ម៉ាស៊ីន​ខុស​គ្នា​ Click ឆ្នាំ​ ២០១៨ ទាំង​ពីរ​ប្រភេទ​ មាន​រូបរាង​ខាង​ក្រៅ​ដូច​គ្នា​បេះ​ដាក់។ ផ្នែក​ខាង​មុខ​ប្រើ​ចង្កៀង​ប្រភេទ​ LED, ភ្លើងស៊ីញ៉ូ​ខាង​ក្រោយ​មាន​លៀន​ចេញ, កុងទ័រ​ប្រភេទ​ឌីជីថល​សុទ្ធ, ប្រើ​ Smart Key និង មាន​បច្ចេកវិទ្យា​ទំនើបៗ​របស់​ Honda ជា​ច្រើន។ ចំពោះ​ Honda Click ឆ្នាំ​ ២០១៨ ដែល​​មាន​ម៉ាស៊ីន​​ ១២៥ សេសេ​នេះ​ ត្រូវ​បាន​ហាង​លក់​មួយ​កន្លែង​នៅ​ម្ដុំ​គីរីរម្យ​ នា​ទីក្រុង​ភ្នំពេញ​ កំណត់​តម្លៃ​លក់​ខ្ទង់ជាង​ ២ …

Read More »

Ford F-150 Raptor ស៊េរី២០១៩ ប្រើប្រព័ន្ធប៊ូមបំពាក់ Sensor សមត្ថភាពអស្ចារ្យកប់!

ក្រុមហ៊ុន Ford បាន​ធ្វើ​កំណែ​ម៉ូដែល F-150 Raptor សម្រាប់​ស៊េរី​ឆ្នាំ ២០១៩ ប៉ុន្តែ​មិនមែន​ជា​ការ​កែប្រែ​រូបរាង​ឡើយ។ ផ្ទុយ​ទៅ​វិញ អ្វី​ដែល​ពួកគេ​បាន​ធ្វើ គឺ​សហការ​ជា​មួយ​ក្រុមហ៊ុន​ដ៏​ល្បី FOX Racing ដើម្បី​បង្កើត​ប្រព័ន្ធ​ប៊ូម​ថ្មី​មួយ​ដែល​គ្រប់គ្រង​ដោយ​អេឡិចត្រូនិច ហៅថា Live Valve។ ប្រព័ន្ធ​នេះ​អាច​កាត់​បន្ថយ​ការ​រលាក់​ពី​ផ្លូវ នៅ​ក្នុង​ពេល​វេលា​ជាក់ស្តែង ដោយ​ប្រើប្រាស់​ឧបករណ៍​ចាប់​សញ្ញា (Sensor) នៅ​ក្នុង​ប្រព័ន្ធ​ប៊ូម និង តួ​ខ្លួន​រថយន្ត ដែល​អាច​ជួយ​បង្កើន​នូវ​ផាសុខភាព និង ការ​យក​ចង្កូត ជា​ដើម។ បច្ចេកវិទ្យា​ប្រព័ន្ធ​ប៊ូម Live Value នេះ ត្រូវ​បាន​ផ្គូរផ្គង​ជាមួយ​ប្រព័ន្ធ​គ្រប់គ្រង​ស្ថានភាព​ផ្លូវ Terrain Management System។ ក្រៅ​ពី​នេះ វា​ក៏​អនុញ្ញាត​ឲ្យ​រថយន្ត​ប្រភេទ Pickup ខាង​លើ បើកបរ​លើ​ស្ថានភាព​ផ្លូវ​លំបាក​ក្នុង​ល្បឿន​លឿន​ជាង​មុន​ផង​ដែរ។ លោក Hermann Salenbauch នាយក​ផ្នែក Ford Performance បាន​និយាយ​ថា រថយន្ត Pickup …

Read More »