Home / Cars (page 311)

Cars

ឡាន BMW ប្រើប្រអប់លេខអូតូភ្លោះ អត់មានកន្លែងដាក់ P តែចង់ចតស្រួលជាងមុន

មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​បាន​ដឹង​ឡើយ​ថា រថយន្ត BMW ដែល​ប្រើប្រាស់​ប្រអប់​លេខ​អូតូ​ភ្លោះ Dual-Clutch Transmission (DCT) គឺ​គ្មាន​កន្លែង​ដាក់ P ឡើយ។ ជា​ការ​ពិត​ណាស់ អ្នក​ប្រាកដ​ជា​គិត​ថា វា​នឹង​ពិបាក​នៅ​ពេល​ចង់​ចត​រថយន្ត។ បើ​រថយន្ត​អត់​មាន​កន្លែង​ដាក់ P តើ​វា​មិន​រអិល​ទេ​ឬ​យ៉ាង​ណា? បើ​យោង​តាម​វីដេអូ​ពី​ក្រុមហ៊ុន BMW M បាន​ពន្យល់​យ៉ាង​សាមញ្ញ​ពី​របៀប​ដែល​ប្រអប់​លេខ​ភ្លោះ DCT ដំណើរការ និង ហេតុអ្វី​បាន​ជា​វា​គ្មាន​កន្លែង​ដាក់ P។ មុន​ពេល​ស្តាប់​ការ​ពន្យល់​ពី​អ្នក​ជំនាញ សូម​រំឮក​ថា រថយន្ត​ប្រើ​ប្រអប់​លេខ​ដៃ ក៏​គ្មាន​កន្លែង​ដាក់ P ដែរ។ ច្បាស់​ណាស់ ក្រុមហ៊ុន BMW ចង់​ចម្លង​តាម​គំរូ​ប្រអប់​លេខ​ដៃ ដោយ​ប្រើ​ប្រាស់​ប្រអប់​លេខ​ភ្លោះ DCT នេះ។ បើ​យោង​តាម BMW បាន​ឲ្យ​ដឹង​ថា នៅ​ពេល​ដែល​អ្នក​ចង់​ចត (ដាក់ P) និង​ចាកចេញ​ពី​រថយន្ត គឺ​គ្រាន់​តែ​ពន្លត់​ម៉ាស៊ីន នោះ​ប្រអប់​លេខ​ភ្លោះ​ដ៏​ឆ្លាត​វៃ​នេះ នឹង​ចូល​ទៅ​លេខ P ដោយ​ស្វ័យប្រវត្តិ​តែ​ម្តង …

Read More »

មក​ដឹង​តម្លៃ​ឡាន​ Lexus LX ​ម៉ាស៊ីន​សាំង និង​ម៉ាស៊ូត​នៅ​ស្រុក​ខ្មែរ

រថយន្ត​ Lexus LX មាន​​ប្រើ​ប្រព័ន្ធ​​ម៉ាស៊ីន​​ពីរ​ប្រភេទ​ ដោយ​​មាន​ម៉ាស៊ីន​ប្រើ​ប្រេង​សាំង (LX 570)​ និង ប្រេង​ម៉ាស៊ូត (LX 450d)។ មាន​ម៉ាស៊ីន​ខុស​គ្នា​មែន​ ប៉ុន្តែ​រូបរាង​ខាង​ក្រៅ​របស់​​រថយន្ត​ទាំង​ពីរ​​ដូច​គ្នា​ស្ទើរ​បេះ​បិត។ ​LX 570 ប្រើ​ម៉ាស៊ីន​​ស៊ីឡាំង​ ៨ ដែល​មាន​ចំណុះ​ ៥,៧ លីត្រ ដែល​ផលិត​កម្លាំង​បាន​ ៣៨៣ សេះ និង​អាច​បង្កើន​សន្ទុះ​ដល់​ ១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ​ ៧,៧ វិនាទី ជា​មួយ​ល្បឿន​អតិបរមា​ ២២០ គ.ម/ម៉។ ចំណែគ​ LX 450d ប្រើ​ម៉ាស៊ីន​​ស៊ីឡាំង​ ៨ ដូច​គ្នា​ ជា​ប្រភេទ​ Turbodiesel មាន​ចំណុះ​ ៤,៥ លីត្រ ដែល​អាច​បង្កើត​កម្លាំង​បាន​ ២៧២ សេះ និង​អាច​បង្កើន​សន្ទុះ​​ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ …

Read More »

Ford ​ប្ដឹង​ទាំងហាង​ដែល​ទទួល​ទិញ​ឡាន​របស់​ John Cena

កាល​ពី​ចុង​ឆ្នាំ​ ២០១៧ កន្លង​ទៅ​​ក្រុមហ៊ុន​រថយន្ត​ Ford បាន​សម្រេច​ចិត្ត​ប្ដឹង​តារា​កីឡាកាស​ John Cena ដែល​បាន​ល្មើស​កុងត្រា​ក្នុង​នាម​ជា​ម្ចាស់​រថយន្ត​ Ford GT ឆ្នាំ​ ២០១៧ ដែល​ជា​រថយន្ត​ផលិត​មាន​កំណត់​មួយ។ បើ​ផ្អែក​តាម​វិបសាយ​រថយន្ត​ Jalopnik បាន​ឲ្យ​​ដឹង​កាល​ពី​ថ្មីៗ​នេះ​ថា​​​ក្រៅ​ពី​ប្ដឹង​តារា​កីឡាកាស​ខាង​លើ​ហើយ​ Ford ក៏​បាន​ដាក់​ពាក្យ​ប្ដឹង​​ហាង​​ដែល​​បាន​ទិញ​​រថយន្ត​ Ford GT ពី​ John Cena និង​បាន​លក់​ចេញ​វិញ​។ New Autos Inc. ដែល​ជា​ហាង​​ទទួល​ទិញ​រថយន្ត​ពី​ John Cena បាន​​អះអាង​ថា​​ខ្លួន​មិន​បាន​ដឹង​អំពី​កិច្ចព្រមព្រៀង​​រវាង​ John Cena ជា​មួយ​ Ford ​លើ​ការ​ទិញ​រថយន្ត​ Ford GT នេះ​ទេ។ ហេតុ​ដូច​នេះ​ខ្លួន​មាន​សិទ្ធ​​គ្រប់​គ្រាន់​ដើម្បី​ទិញ​រថយន្ត​ពី​ John Cena និង​លក់​ចេញ​វិញ។ ​​​យ៉ាងណាក្ដី​​ក្រុមហ៊ុន​ Ford ក៏​បាន​ដាស់​តឿន​​ដល់​​ហាង​ New Autos ​ថា​មិន​អាច​លក់​ Ford …

Read More »

ធ្វើតេស្តស្តែងៗបែបនេះ ទើបដឹងថាឡាន Tesla មិនងាយក្រឡាប់ (មានវីដេអូ)

មិនដូចជារថយន្ត SUV មួយចំនួនទេ រថយន្ត Tesla Model X គឺមិនងាយក្រឡាប់ឡើយ។ បើតាមការធ្វើតេស្តសាកល្បងនាពេលថ្មីៗនេះ បានបង្ហាញឲ្យឃើញថា រថយន្ត Tesla Model X ស្ទើរតែមិនអាចក្រឡាប់ទៅហើយ។ នៅក្នុងអំឡុងពេលធ្វើតេស្តជាផ្លូវការ ដែលធ្វើឡើងដោយរដ្ឋបាលសុវត្ថិភាពចរាចរណ៍ផ្លូវហាយវេជាតិ National Highway Traffic Safety Administration ហៅកាត់ថា NHTSA រថយន្ត Model X នេះ ត្រូវបានផ្តល់ចំណាត់ថ្នាក់ផ្កាយ ៥ សម្រាប់ការឲ្យពិន្ទុជារួម និង ផ្កាយ ៥ នៅក្នុងប្រភេទនិមួយៗក្នុងអំឡុងពេលធ្វើតេស្ត។ ក្នុងនោះផងដែរ អ្វីដែលគេចំណាប់អារម្មណ៍ខ្លាំងបំផុត គឺការធ្វើតេស្តក្រឡាប់ ដោយ Model X បានឆ្លងកាត់យ៉ាងជោគជ័យ និងទទួលបានផ្កាយ ៥ ទៀតផង។ ដើម្បីបង្ហាញថា Model X មិនងាយនឹងក្រឡាប់ ក្រុមហ៊ុន …

Read More »

ទីបំផុត ចិន សម្រេចកាត់បន្ថយពន្ធនាំចូលរថយន្ធ និងគ្រឿងបន្លាស់ហើយ!

ក្រសួង​ហិរញ្ញវត្ថុ​ចិន បាន​ប្រកាស​ថា ពន្ធ​នាំ​ចូល​រថយន្ត​នឹង​ត្រូវ​កាត់​បន្ថយ​ពី ២៥ ភាគរយ មក​ត្រឹមតែ ១៥ ភាគរយ​ប៉ុណ្ណោះ ខណៈ​ដែល​ពន្ធ​លើ​ផ្នែក​គ្រឿង​បន្លាស់​មួយ​ចំនួន នឹង​ធ្លាក់​ចុះ​ត្រឹម ៦ ភាគរយ គិត​ចាប់​ពី​ថ្ងៃ​ទី ១ ខែ កក្កដា ឆ្នាំ ២០១៨ ត​ទៅ។ ការ​សម្រេចចិត្ត​នេះ​បាន​ធ្វើ​ឡើង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ បន្ទាប់​ពី​មាន​កិច្ច​ព្រមព្រៀង​គ្នា​រវាង លោក​ប្រធានាធិបតី​អាមេរិក Donald Trump និង​រដ្ឋមន្រ្តី​ចិន ដោយ​ប្រទេស​ទាំង​ពីរ​ព្យាយាម​បំបាត់​ភាព​តាន​តឹង និង​បញ្ចៀស​សង្គ្រាម​ពាណិជ្ជកម្ម ដែល​អាច​បំផ្លាញ​សេដ្ឋកិច្ច​ជាតិ​ទាំង​មូល។ លោក Bill Russo ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សាយោបល់ Automobility ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ បាន​ឲ្យ​ដឹង​ថា ក្នុង​ចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ប្រយោជន៍​ពី​ការ​កាត់​បន្ថយ​ពន្ធ​នេះ គឺ​ម៉ាក​ល្បីៗ ដូចជា BMW, Mercedes-Benz និង Porsche ជា​ដើម។ ស្រប​ពេល​ជា​មួយ​គ្នា​នេះ​ដែរ សម្រាប់​ម៉ាក​យីហោ​អាមេរិក​ធំៗ ដូចជា General Motors និង …

Read More »