Home / Cars (page 32)

Cars

ឡាន Ford F-650 ចាក់ប្រេងមួយពេញអស់ជាង ៤០០ដុល្លារ ពិសេសយ៉ាងណាខ្លះ? (វីដេអូ)

Ford F-Series គឺជាប្រភេទរថយន្តភីកអាប់កំពុងត្រូវប៉ាន់ និងនិយមខ្លាំង ដោយសារតែសមត្ថភាពដ៏អស្ចារ្យរបស់វា។ ថ្មីៗនេះ Channel YouTube ល្បីខាង Review រថយន្ត ឈ្មោះ “Doug DeMuro” បានធ្វើការបង្ហាញពីរថយន្ត Ford F-650 ដែលមានតម្លៃខ្ទង់ ១៥០ ០០០ដុល្លារ នៅលើទីផ្សារសហរដ្ឋអាមេរិក។ ជាក់ការពិតណាស់ Ford F-Series មានជាច្រើនម៉ូដែល ដូចជា F-150, F-250, F-350, F-450, F-550, F-650 និង F-750 ផងដែរ។ F-650 មានតួខ្លួន ៣ប្រភេទ គឺ Regular Cab (ទ្វារ១ កៅអីអង្គុយ២), Super Cab (ទ្វារ១ កៅអីអង្គុយ៥) និង Crew Cab …

Read More »

មើលសមត្ថភាពបង្វិលខ្លួនដូចរថក្រោះ របស់គូប្រជែងឡានភីកអាប់ Cybertruck (វីដេអូ)

ក្រុមហ៊ុន​​​រថយន្ត​អគ្គិសនី Rivian បាន​ធ្វើ​ការ​បង្ហាញ​នូវ​សមត្ថភាព​បង្វិល​ដ៏​អស្ចារ្យ​ដែល​នឹង​មាន​លើ​រថយន្ត​ភីកអាប់ R1T និង​រថយន្ត SUV R1S របស់​ខ្លួន។ មុខងារ​ពិសេស​នេះ​ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា "Tank Turn” ហើយ​វា​អាច​ធ្វើ​ទៅ​បាន​ដោយ​សារ​រថយន្ត​ទាំង​ពីរ​មាន​បំពាក់​នូវ​ម៉ូទ័រ​អគ្គិសនី​សម្រាប់​កង់​នីមួយៗ ហើយ​អាច​បង្វិល​នៅ​ជុំវិញ​ទីតាំង​មួយ​បាន​ប្រៀប​ដូច​ជា​រថក្រោះ។ តាម​ពិត​គេ​បាន​ដឹង​តម្រុយ​អំពី​មុខងារ​នេះ​តាំង​ពី​ខែ​កក្កដា​មក​ម្ល៉េះ ប៉ុន្តែ​នេះ​ទើប​ជា​លើក​ដំបូង​ដែល​មាន​ការ​បញ្ចេញ​វីដេអូ​ផ្លូវ​ការ​ពី​ក្រុមហ៊ុន។ មុខងារ​នេះ​ដែរ​នឹង​អាច​ប្រើ​បាន​តែ​នៅ​លើ​ដី​ និង​លើ​ផ្លូវ​គ្រួស ដើម្បី​ធានា​ថា​ម៉ូទ័រ​អគ្គិសនី​នឹង​មិន​ខូច​​ប្រសិន​បើ​គេ​ព្យាយាម​ប្រើ​មុខងារ​នេះ​លើ​​ផ្លូវ​កៅស៊ូ។ គួរ​ដឹង​ថា​រថយន្ត​​ Rivian R1T ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​គូ​ប្រជែង​ដ៏​ខ្លាំង​ក្លា​មួយ​របស់​រថយន្ត Tesla Cybertruck ដែល​វា​អាច​បើក​បរ​បាន​ចម្ងាយ​ ៦៤៣ គីឡូម៉ែត្រ​ពេល​សាក​ពេញ​ និង​អាច​បង្កើន​សន្ទុះ​ពី ០-៩៦ គ.ម/ម៉ ក្នុង​ពេល​ត្រឹម ៣ វិនាទី៕​​​ ចុចអាន ៖ ក្រុមហ៊ុនដែលផលិតឡានអាចប្រជែង Cybertruck ទទួលបានជំនួយ ១,៣ ពាន់លានដុល្លារ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សុខហេង ប្រភព៖ Sabay

Read More »

BMW 8-Series Gran Coupe 2020 បានបង្ហាញជាផ្លូវការលើកដំបូងនៅលើពិភពលោក

រថយន្ត BMW 8-Series Gran Coupe 2020 ត្រូវបាននាំយកមកកាន់ទីផ្សារជំនួសអោយស៊េរីចាស់ 6-Series Gran Coupe។ ការរចនាផ្នែកខាងមុខត្រូវបានលើករចនាយ៉ាងផ្ចិតផ្ចង់ជាងស៊េរី Coupeស្ទើរតែទាំងអស់។ តួររថយន្តក៏ត្រូវបានរចនាជាមួយម៉ូតថ្មីដែលមានភាពទាក់ទាញយ៉ាងខ្លាំង ដែលមានប្រវែង 5,082mm (+231mm ធៀបនឹងម៉ូដែលCoupé) ទទឹង 1,932  mm (+30mm) កម្ពស់ 1,407mm និងបណ្តោយប្រវែង 3,023  mm (+201mm)។ ផ្នែកខាងក្រៅនៃស៊េរី 8-Series Gran Coupe 2020 នេះត្រូវបានបំពាក់ដោយចង្កៀងបំលាស់ទី LED ដែលអាចជ្រើសរើសភ្លើង Laser ខ្ពស់ទាបបានតាមតំរូវការដែលអាចមានពន្លឺរហូតដល់ 600m ចំនែកឯចង្កៀងខាងក្រោយគឺជាចង្កៀង LED ទាំងអស់។ ផ្នែកខាងក្រៅត្រូវបានបំពាក់ដោយបន្ទះក្រូម៉េ (Chrome) ដែលបង្ហាញពីភាពប្រណីតជាមួយនឹងគែមទ្វារនិងកញ្ចក់ចំហៀង ដែលសុទ្ធតែតុបតែងជាមួយ ក្រូម៉េ ផងដែរ ។ ប៉ាណាខាងមុខក៏ត្រូវបានរចនាព័ទ្ធដោយ ក្រូម៉េ …

Read More »

Audi Q7 2020 ផ្លាស់ប្តូរអស់ស្ទះ

រថយន្ត Audi Q7 2020 Minor ត្រូវបានរចនាខុសពីគំរូដើមយ៉ាងខ្លាំង។ ចង្កៀងដែលរចនាថ្មីខាងមុខ មើលទៅទំនើបជាងមុន, ចង្កៀងខាងក្រោយ LED ដ៏ស្រស់ស្អាតជាមួយនឹងបន្ទះក្រូម៉េ (Chrome) ចំនែកឯកាងទាំងមុខនឹងក្រោយ ត្រូវបានរចនាឡើងវិញទាំងស្រុង ធ្វើអោយរថយន្តនេះពិតជាទីគាប់ចិត្តសំរាប់មនុស្សសម័យថ្មីណាស់។ រថយន្ត Audi Q7 2020 ថ្មីនេះ ត្រូវបានបំពាក់ដោយប្រព័ន្ធមួយបន្ថែមទៀតគឺ Electromechanical active roll stabilization (eAWS) ដែលជួយកាត់បន្ថយការរញ្ជួយ ឫរញ័រ ខណៈពេលបើកបរលើដងផ្លូវរដិបរដុប ឬកោងដែលជាប្រព័ន្ធដូចគ្នាដែលស្ថិតនៅក្នុង SQ7 ។ រថយន្ត Audi Q7 2020 ដំឡើងដោយប្រព័ន្ធបើកដោយកង់បួន (All-wheel steering) ដែលអាចផ្លាស់កង់ក្រោយ 5 ដឺក្រេ បើបើកបរក្នុងល្បឿនយឺត ហើយកង់ខាងក្រោយនឹងបង្វិលទៅទិសដៅផ្ទុយគ្នានៃកង់ខាងមុខ ហើយប្រសិនបើបើកបរក្នុងល្បឿនលឿន កង់ក្រោយនឹងបង្វិលទៅទិសដៅដូចនឹងកង់ខាងមុខវិញ។ ផ្ទៃខាងក្នុងត្រូវបានបំពាក់ជាមួយនឹងប្រព័ន្ធទំនើបចុងក្រោយរបស់ MMI ដែលមានអេក្រង់ធំពីរនៅកណ្តាល ជាមួយនឹងប្រព័ន្ធ …

Read More »

Alfa Romeo Giulia Quadrifoglio ឡានម៉ាស៊ីនខ្លាំង តែមិននិយមនៅកម្ពុជា 

ក្រុមហ៊ុន McCrick-DKR បានរចនារថយន្ត Giulia Quadrifoglio 3 ដងរួចទៅហើយ តែអ្វីដែលគួរអោយចាប់អារម្មណ៍នោះ គឺនៅដំណាក់កាលទី 3 នេះហើយ ដែលក្រុមហ៊ុននេះបាននាំរថយន្ត Sedan មួយនេះអោយក្លាយជាអធិរាជមួយក្នុងចំណោមស៊េរីរថយន្តទំនើបៗ។ ក្រៅពីបានផ្លាស់ប្តូរប្រព័ន្ធម៉ាស៊ីន turbochargers នឹងកែសំរួល software ខ្លះៗ  ក្រុមហ៊ុន McCrick-DKR បានបន្ថែមនៅកម្លាំងខ្លាំងជាងមុនទៀត គឺ បានបន្ថែម 170 សេស (168 hp / 125 kW) ព្រមទាំងកម្លាំងបង្វិល 250 Nm (184 lb-ft) ទៀតដែលបានធ្វើអោយរថយន្តដែលមានម៉ាស៊ីន twin-turbo V6 ចំណុះ2,9លីត្រមួយនេះ កើនកម្លាំងទៅដល់ កម្លាំង 680 សេស (670 hp / 500 kW) នឹង …

Read More »