Home / Cars (page 320)

Cars

មិនធម្មតា! ឡានអគ្គិសនី Tesla Model X អូសយន្តហោះប៊ូអ៊ីង ទម្ងន់១៣០តោនផុយ (មានវីដេអូ)

ក្រុមហ៊ុន Tesla ទើប​តែ​បាន​បំបែក​កំណត់ត្រា​ពិភពលោក Guinness World Record ថ្មី​មួយ គឺ “ការ​អូស​ធ្ងន់​បំផុត​ដោយ​រថយន្ត​ដឹក​អ្នកដំណើរ​អគ្គិសនី” បន្ទាប់​ពី​អូស​យន្តហោះ​ដឹក​អ្នកដំណើរ​ប្រភេទ Boeing 787-9 មួយ​គ្រឿង​បាន​ប្រវែង ៣០០ ម៉ែត្រ។ ការ​បំបែក​កំណត់ត្រា​យ៉ាង​ជោគជ័យ​នេះ បាន​ធ្វើ​ឡើង​នៅ​ថ្ងៃ​ទី ១៥ ខែ ឧសភា ឆ្នាំ ២០១៨ នៅ​ក្នុង​ទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ហើយ​ត្រូវ​បាន​ទទួល​ស្គាល់​ដោយ Guinness World Record ផ្ទាល់​ទៀត​ផង។ យន្តហោះ​ខាង​លើ​គឺ​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន​អាកាសចរណ៍ Qantas Airlines ដោយ​វា​មាន​ទម្ងន់​រហូត​ដល់​ទៅ ១៣០ តោន​ឯណោះ ខណៈ​រថយន្ត​អគ្គិសនី Tesla Model X មាន​សមត្ថភាព​អូស​ទាញ​ត្រឹមតែ ២,៥ តោន​ប៉ុណ្ណោះ៕ ចង់​ដឹង​យ៉ាង​ណា​ខ្លះ សូម​ទស្សនា​វីដេអូ​ខាង​ក្រោម៖ ប្រភព ៖ carscoops បញ្ចេញមតិ comments

Read More »

ហាង​លក់​ឡាន​ Toyota មួយ​ លេងដាក់​តាំង​ Camry ដែល​ត្រូវ​បុក​ក្រពឹត​ ដើម្បី​អួត​ថា​…

ជា​ធម្មតា​ហាង​លក់​រថយន្ត​នីមួយៗ​ តែង​ដាក់​បង្ហាញ​រថយន្ត​ស៊េរី​​ចុង​ក្រោយ​របស់​ខ្លួន​ ដើម្បី​ឲ្យ​អតិថិជន​បាន​ឃើញ​ ងាយ​ស្រួល​ក្នុង​ការ​ជ្រើស​រើស។ ប្លែក​អី​តែ​ហាង​លក់​រថយន្ត​ Toyota មួយ​កន្លែង​នៅ​ទីក្រុង​ Surprise រដ្ឋ​ Arizona ដាក់​តាំង​បង្ហាញ​រថយន្ត​ Toyota Camry ​ស៊េរី​ឆ្នាំ​ ២០១៨ ដែល​ត្រូវ​រថយន្ត​បុក​ក្រពឹត​មុខ​/ក្រោយ​ ​មើល​លែង​យល់​ទៅ​វិញ។ តាម​ការ​ឲ្យ​ដឹង​ពី​ហាង​លក់​ដដែល​ ​ឲ្យ​ដឹង​ថា​​មាន​ហេតុផល​ ដែល​នាំ​ឲ្យ​មាន​ការ​​សម្រេច​តាំង​បង្ហាញ​រថយន្ត​ដែល​ខូច​ខាត​មួយ​ទំហឹង​នេះ។ រថយន្ត​ដែល​ខូច​ខាត​នេះ​ជា​រថយន្ត​របស់​បុគ្គលិក​នៅ​ហាង​លក់​ ឈ្មោះ​ថា​ Ramon Suarez។ Ramon បាន​បើក​បរ​រថយន្ត​របស់​ខ្លួន​​ទៅ​កាន់​ព្រលានយន្តហោះ​ដើម្បី​ទៅ​ទទួល​អតិថិជន​ ជា​ពេល​ដែល​រថយន្ត​ Camry របស់​លោក​ ត្រូវ​បាន​រថយន្ត​ Pickup បុក​ពី​ក្រោយ​មួយ​ទំហឹង។ កម្លាំង​បុក​ពី​ក្រោយ​នេះ បាន​រុញ​ Camry ឲ្យ​ទៅ​បុក​នឹង​រថយន្ត​​ដឹក​ទំនិញ​ធំ​មួយ​នៅ​ខាង​មុខ​​មួយ​តង់​ទៀត។ ​​​​​​​​​​​​ជា​សំណាង​ល្អ​នោះ​គឺ​ Platform ​ថ្មី​របស់​ Toyota ឈ្មោះ​ TNGA ដែល​គេ​ប្រើ​​លើ​រថយន្ត​​ Camry ​ស៊េរី​ថ្មី​នេះ​ មាន​សភាព​រឹងមាំ​ជាង​មុន ជួយ​ឲ្យ​រថយន្ត​ Camry នេះ​មិន​រង​ការ​ខូច​ខាត​ធ្ងន់​ និង​ជួយ​ការពារ​ជីវិត​អ្នក​បើកបរ​បាន​ទៀត​ផង។ …

Read More »

MG​ ​ត្រៀម​នាំ​ចូល​ម៉ូដែល​​ស៊ីសាំង​តិច​ ​ម៉ាស៊ីន​ខ្លាំង​ ​តម្លៃ​ជាង​ ​៣ម៉ឺន​ដុល្លារ

បន្ទាប់​ពី​បង្ហាញ​វត្ត​មាន​ ​MG GS​ ​ដែល​ជា​ប្រភេទ​រថយន្ត​ ​SUV​ ​ដំបូង​របស់​ខ្លួន​ក្នុង​ឆ្នាំ​ ​2017​ ​កន្លង​មក​ម៉ាក​របស់​អង់គ្លេស​មួយ​នេះ​នៅ​តែ​បន្ត​ការអភិវឌ្ឍ​លើ​រថយន្ត​ប្រភេទ​ ​SUV​ ​បន្ថែម​ទៀត​ដែល​នោះ​គឺការ​បង្ហាញ​វត្ត​មាន​រថយន្ត​ ​MG ZS។ រចនា​បថ​បែប​ ​Crossover​ ​បាន​បង្ហាញ​អោយ​យើង​ឃើញ​លទ្ធផល​យ៉ាង​ឆាប់រហ័ស។ រាងជា​បន្ទាត់​ដ៏​ស្រស់​ស្អាត​ ​និង​ដំណើរ​ការ​ដ៏​ល្អ​ ​បាន​ធ្វើ​អោយ​អតិថិជន​ជា​ច្រើន​មាន​ទំនុក​ចិត្ត។ ក្រុម​ហ៊ុន​ ​MG​ ​បាន​បន្ត​លក់​ជូន​អតិថិជន​គ្រប់ទិសទី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។ លោក ពោជ ផល្លី​ ​បុគ្គលិក​ជាន់​ខ្ពស់​ផ្នែក​លក់​របស់​ក្រុម​ហ៊ុន​ ​MG​ ​បាន​ថ្លែង​ថា៖ ក្រុម​ហ៊ុន​ ​MG​ ​ទទួល​បាន​អតិថិជន​ថ្មីៗជា​ច្រើន​តាម​បណ្តាល​ខេត្ត​នានា​ដូចជា៖ ខេត្ត​កំពត​ ​ខេត្ត​កែប​ ​ខេត្ត​បាត់​ដំបង​ ​ខេត្ត​សៀមរាប និង​ខេត្ត​ផ្សេងៗជា​ច្រើន​ទៀត។ ដោយ​មាន​ទំនុក​ចិត្ត​លើភាព​ជោគ​ជ័យ​​នៃ​រថយន្ត​ ​MG ZS របស់​ខ្លូន ក្រុម​ហ៊ុន​ ​MG​ ​នឹង​បន្ត​នាំ​ចូល​រថយន្ត​ម៉ូឌែល​ដដែល​​នេះ​ជា​មួយ​ទំហំ​ម៉ា​ស៊ី​ន​ ​1.0 Turbo​។ ទោះ​បីជា​តម្លៃ​របស់​វា​នៅ​មិន​ទាន់​​ប្រកាស​លក់​នៅ​ឡើយ​ ​ប៉ុន្តែ​វា​នឹង​អាច​លក់​ក្នុង​តម្លៃ​ប្រកួត​ប្រជែង​ជាង​តម្លៃ​នៃ​រថយន្ត​ MG ZS​ ​ដែល​មាន​ទំហំ​ម៉ា​ស៊ី​ន​ ​1.5l …

Read More »

Lamborghini មាន​តែ​មួយ​ក្នុង​លោក​របស់​សម្ដេច​សង្ឃ​ Pope លក់​បាន​ថ្លៃ​មិន​គួរ​ឲ្យ​ជឿ​

នៅ​ខែ​វិច្ឆិកា​ ឆ្នាំ​កន្លង​ទៅ​ គេ​បាន​ដឹង​ថា​ Lamborghini បាន​ផលិត​រថយន្ត​ Lamborghini Huracan មាន​តែ​មួយ​ក្នុង​លោក​មួយ​ ដើម្បី​ប្រគេន​ដល់​សម្ដេច​សង្ឃ​ Pope Francis។ ​រថយន្ត​​ស្ព័រ​នេះ​ ហាក់​មិន​មែន​ជា​តម្រូវ​របស់​សម្ដេច​សង្ឃ​នោះ​ទេ ដែល​នាំ​ឲ្យ​មាន​ការ​យក​រថយន្ត​នេះ​ដាក់​ដេញ​ថ្លៃ​ ដើម្បី​ជួយ​ដល់​អំពើ​សប្បុរសធម៌។ គេ​រំពឹង​ទុក​ថា​ Huracan ដែល​មាន​តែ​មួយ​ក្នុង​លោក​នេះ​ នឹង​អាច​ដេញ​ថ្លៃ​បាន​ចន្លោះ​ពី​ ២៥០ ០០០ ទៅ ៣៥០ ០០០ អឺរ៉ូ។ ប៉ុន្តែ​ការ​ដេញ​ថ្លៃ​បាន​បញ្ចប់​ទៅ​ ដោយ​មាន​អ្នក​ហ៊ាន​ដេញ​ថ្លៃ​ទិញ​យក​ក្នុង​តម្លៃ​ដល់​ទៅ​ ៧១៥ ០០០ អឺរ៉ូ (ប្រមាណ​ ៨៤៦ ០០០ ដុល្លារ)។ ​ ​ ​​គួរ​ដឹង​ថា​រថយន្ត​ Huracan ពិសេស​នេះ​ ផលិត​ឡើង​ដោយ​​ផ្នែក​តុបតែង​របស់​ Lamborghini ដែល​មាន​ឈ្មោះ​ថា​ Ad Personam។ ចំណុច​ពិសេស​ដាច់​គេ​លើ​រថយន្ត​នេះ​រួម​មាន​ ការ​រចនា​រូបរាង​ខាង​ក្រៅ​ពណ៌​ទឹក​មាស​លាយ​ពណ៌​-ស ដែល​តំណាង​ឲ្យ​ទង់ជាតិ​នៃ​​ប្រទេស​​ Vatican City ជា​ប្រទេស​កំណើត​របស់​សម្ដេច​ …

Read More »

Honda Click ឆ្នាំ​ ២០១៨ លក់​នៅ​វៀតណាម​ ថ្លៃ​​ស្មាន​មិន​ដល់​

ម៉ូតូ​ Honda Vario (ឬ​ហៅ​ថា​ Honda Click នៅ​ប្រទេស​ថៃ) ស៊េរី​ឆ្នាំ​ ២០១៨ បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ តាម​ការ​នាំ​ចូល​របស់​ហាង​លក់​ឯកជន។ ម៉ូតូ​ម៉ូដែល​នេះ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ពី​សំណាក់​ប្រជាជន​វៀតណាម​ ដោយ​សារ​មាន​រូបរាង​​បែប​ស្ព័រ និង​ជា​ម៉ូតូ​នាំ​ចូល​មាន​គុណភាព​ខ្ពស់។ ចំណុច​ផ្លាស់​ប្ដូរ​ខ្លាំង​បំផុត​លើ​ម៉ូតូ​ស៊េរី​ថ្មី​នេះ​ គឺ​នៅ​ចង្កៀង​ខាង​មុខ​ជា​ប្រភេទ​ LED​ និង​ភ្លើងស៊ីញ៉ូ​ផ្នែក​ខាង​ក្រោយ​ដែល​មាន​​សភាព​លៀន​ចេញ។ អេក្រង់​បង្ហាញ​ព័ត៌មាន​ជា​ប្រភេទ​ LCD សុទ្ធ​ អាច​បង្ហាញ​ពី​​ចំណុច​សំខាន់ៗ​ដូច​ជា​ ថាមពល​អាគុយ, ពេល​ត្រូវ​ប្ដូរ​ប្រេង​ម៉ាស៊ីន និង​អាច​បង្ហាញ​ម៉ោង​ជា​ដើម។ ប្រើ​ប្រព័ន្ធ​ Smart Key ដូច​គ្នា​នឹង​ម៉ូតូ​ PCX, មាន​កង់​ធំ​គ្មាន​ពោះវៀន, ប្រើ​ប្រព័ន្ធ​ហ្វ្រាំង​ CBS និង​មាន​ជម្រើស​ម៉ាស៊ីន​ ១២៥ សេសេ/ ១៥០ សេសេ។ ម៉ូតូ​ដែល​បង្ហាញ​ក្នុង​រូបភាព​នេះ​ជា​ប្រភេទ​ម៉ាស៊ីន​ ១៥០ សេសេ ដែល​មាន​ដាក់​លក់​លើ​ទីផ្សារ​ប្រទេស​វៀតណាម​ក្នុង​តម្លៃ​​ប្រមាណ​ ៣ ០៥០ ដុល្លារ​ឯណោះ។ គួរ​ដឹង​ថា​ Honda Click ឆ្នាំ​ ២០១៨ …

Read More »