Home / Cars (page 330)

Cars

ចេញ​លក់​បាន​ ៥ ខែ​ហើយ​ តម្លៃ PCX នៅ​ហាង ប្រែ​ប្រួល​ម៉េច​ខ្លះ?

​​​​​​គិត​ចាប់​ពី​ចុង​ឆ្នាំ​ ២០១៧ មក​ទល់​ពេល​នេះ​ មាន​រយៈពេល​ ៥ ខែ​ហើយ​ដែល​ម៉ូតូ​ Honda PCX ឆ្នាំ​ ២០១៨ បាន​បង្ហាញ​មុខ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ដោយ​ដំបូង​មាន​ការ​នាំ​ចូល​តាម​រយៈ​ហាង​លក់​ម៉ូតូ និង ថ្មី​ៗ​នេះ​មាន​ការ​នាំ​ចូល​តាម​​រយៈ​ក្រុមហ៊ុន​ Honda NCX ប្រចាំ​ប្រទេស​កម្ពុជា​ផ្ទាល់។ កាល​បង្ហាញ​មុខ​លើ​ទីផ្សារ​ដំបូង​ Honda PCX ជំនាន់​ចុង​ក្រោយ​នេះ​ ត្រូវ​បាន​ហាង​លក់​ក្នុង​ស្រុក​កំណត់​តម្លៃ​ខ្ទង់​ប្រមាណ​ ៤ ២០០ ដុល្លារ។ ត្បិត​ថា​តម្លៃ​នេះ​រាង​ខ្ពស់​បន្តិច​មែន​ ប៉ុន្តែ​ទទួល​​បាន​គាំទ្រ​ពី​អតិថិជន​ក្នុង​ស្រុក​ច្រើន​គួរ​សម។ បន្ត​បន្ទាប់​មក​ទៀត​ម៉ូតូ​​​ម៉ាស៊ីន​ ១៥០ សេសេ​នេះ​បាន​ធ្លាក់​ចុះ​តម្លៃ​បន្តិច​ម្ដងៗ​ ដោយ​នៅ​ត្រឹម​ចុង​ខែ​កុម្ភៈ​ តម្លៃ​នៅ​តាម​ហាង​បាន​ថយ​ចុះ​​មក​នៅ​ខ្ទង់​ ៣ ៧៥០ ដុល្លារ ទៅ ៣ ៨០០ ដុល្លារ។ ក្រោយ​ពី​មាន​ការ​នាំ​ចូល​ពី​ក្រុមហ៊ុន​ផ្លូវ​ការ​ តម្លៃ​នៅ​តាម​ហាង​បាន​បន្ត​ធ្លាក់​ចុះ​ មក​នៅ​ត្រឹម​ខ្ទង់​ ៣ ៥៩០ ដុល្លារ ខណៈ​ក្រុមហ៊ុន​​ផ្លូវ​ការ​បាន​កំណត់​តម្លៃ​លក់​ប្រហាក់​ប្រហែល​ ៣ ៦០០ ដុល្លារ៕​ បញ្ចេញមតិ …

Read More »

Infiniti គ្រោងផលិតឡានអគ្គិសនី សាកថ្មម្តងអាចជិះបាន ៥០០គ.ម

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​រថយន្ត​បុត្រ​សម្ព័ន្ធ​របស់ Nissan គឺ Infiniti ទើប​តែ​បាន​ប្រកាស​គម្រោង ដើម្បី​បង្កើត​គ្រោងឆ្អឹង​ថ្មី​សម្រាប់​រថយន្ត​អគ្គិសនី។ ឥឡូវ​នេះ Infiniti ក៏​បាន​បង្ហើប​ឲ្យ​ដឹង​បន្ថែម​ថា គ្រោងឆ្អឹង​ថ្មី​នោះ​នឹង​ត្រូវ​ប្រើ​លើ​រថយន្ត​នា​ពេល​អនាគត​ទាំង​អស់ លើក​លែង​តែ​ម៉ូដែល QX80 ប៉ុណ្ណោះ។ គ្រោងឆ្អឹង​នេះ​ទៀត​សោធ នឹង​មាន​លក្ខណៈ​ពិសេស​តែ​មួយ​គត់ ហើយ​មាន​តែ​សមាសភាគ​មួយ​ចំនួន​ប៉ុណ្ណោះ ដែល​នឹង​ចែក​រំលែក​ពី​ក្រុមហ៊ុន Nissan។ ដូច​ដែល​បាន​ប្រកាស​ពី​មុន​មក គ្រោងឆ្អឹង​ថ្មី​នឹង​រចនា​ឡើង​ដើម្បី​ជួយ​ដល់​ប្រព័ន្ធ​ថាមពល​អគ្គិសនី ក៏​ដូច​ជា ប្រព័ន្ធ e-POWER របស់​រថយន្ត Infiniti ទាំង​អស់។ នេះ​មាន​ន័យ​ថា រថយន្ត​ស៊េរី​ក្រោយៗ​នឹង​ត្រូវ​បំពាក់​ម៉ូទ័រ​អគ្គិសនី​មួយ , ថ្ម​មួយ និង ម៉ាស៊ីន​សាំង​មួយ។ លោក Roland Krueger ប្រធាន​ក្រុមហ៊ុន Infiniti មិន​ទាន់​ត្រៀម​លក្ខណៈ​ដើម្បី​ប្រាប់​ព័ត៌មាន​ជាក់​លាក់​ឡើយ ប៉ុន្តែ​លោក​បាន​ចង្អុល​បង្ហាញ​ថា រថយន្ត​ដែល​ប្រើ​គ្រោង​ឆ្អឹង​ថ្មី នឹង​អាច​មាន​កម្លាំង​រហូត​ដល់ ៤០០ សេះ ខណៈ​រថយន្ត​អគ្គិសនី​នឹង​អាច​ធ្វើ​ដំណើរ​បាន យ៉ាង​ហោច​ណាស់​ចម្ងាយ ៥០០ គីឡូម៉ែត្រ ដោយ​ប្រើប្រាស់​ថាមពល​អគ្គិសនី​សុទ្ធ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ …

Read More »

Porsche Cayenne E-Hybrid ស៊េរី២០១៩ ប្រើសាំងលាយអគ្គិសនី តម្លៃជិត៨ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត​អាល្លឺម៉ង់ Porsche បាន​បញ្ចេញ​ម៉ូដែល​ថ្មី Cayenne E-Hybrid ស៊េរី​ឆ្នាំ ២០១៩ ដែល​ដំណើរការ​ដោយ​ប្រើ​សាំង​ផង និង​អគ្គិសនី​ផង។ វា​ត្រូវ​គេ​គ្រោង​ដាក់​លក់​នៅ​សហរដ្ឋអាមេរិក នា​ដើម​ឆ្នាំ ២០១៩ ខាង​មុខ។ រថយន្ត Cayenne E-Hybrid បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ៣,០ លីត្រ Turbocharged ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣៣៥ សេះ។ ជាមួយ​គ្នា​នេះ​ផង​ដែរ វា​ក៏​បំពាក់​ថ្ម​ប្រភេទ lithium-ion ទំហំ ១៤,១ គីឡូវ៉ាត់ម៉ោង ដើម្បី​ផ្តល់​ថាមពល​ទៅ​ឲ្យ​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​ផលិត​កម្លាំង​បាន ១៣៤ សេះ​ទៀត។ ម៉ាស៊ីន និង​ម៉ូទ័រអគ្គិសនី​ទាំង ២ នេះ​អាច​បង្កើត​កម្លាំង​សរុប​រហូត​ដល់​ទៅ ៤៥៥ សេះ​ឯណោះ។ បើ​និយាយ​ពី​ការ​បើកបរ Cayenne E-Hybrid អាច​ស្ទុះ​ពី​កុងទ័រ ០ ដល់ ១០០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង …

Read More »

ឡាន Ferrari នេះ គ្រោងលក់ដេញថ្លៃ ១០លានដុល្លារ ព្រោះមានប្រវត្តិមិនធម្មតា

ជា​ញឹកញយ​យើង​តែង​ឃើញ​រថយន្ត​ស៊េរី​ចាស់ៗ​ដ៏​កម្រ ត្រូវ​គេ​ដាក់​លក់​ដេញ​ថ្លៃ​ក្នុង​តម្លៃ​រាប់​លាន​ដុល្លារ។ មិន​ខុស​គ្នា​ប៉ុន្មាន​ឡើយ រថយន្ត Ferrari 250 GT TdF ស៊េរី​ឆ្នាំ ១៩៥៧ មួយ​គ្រឿង​នេះ អាច​ដាក់​លក់​ដេញ​ថ្លៃ​បាន​ខ្ទង់ ១០ លាន​ដុល្លារ។ រថយន្ត​ដ៏​កម្រ​មួយ​គ្រឿង​នេះ​ត្រូវ​បាន​ផលិត​ឡើង​តែ ៧២ គ្រឿង​ប៉ុណ្ណោះ។ ឈ្មោះ​របស់​វា​ត្រូវ​បាន​យក​ចេញ​ពី ការ​ប្រកួត​ប្រណាំង​រថយន្ត Tour de France Automobile (TdF) ដែល​រថយន្ត​ម៉ាក Ferrari បាន​ឈ្នះ​រហូត​ដល់​ទៅ ៩ ដង​ជាប់ៗ​គ្នា​ក្នុង​ចន្លោះ​ឆ្នាំ ១៩៥៦ និង ១៩៦៤។ រថយន្ត Ferrari 250 TdF ខាង​លើ​បាន​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ទំហំ ១២ ស៊ីឡាំង បង្កើត​កម្លាំង​បាន ២៥៨ សេះ។ កម្លាំង​ប៉ុណ្ណេះ​វា​មិន​ខ្លាំង​ណាស់​ណា​ទេ បើ​ប្រៀបធៀប​ជាមួយ​រថយន្ត​នា​សម័យ​ទំនើប​នេះ ប៉ុន្តែ​កាល​នោះ​វា​ពិត​ជា​អស្ចារ្យ​ណាស់។ ជា​អកុសល វា​មិន​ដែល​បាន​ឈ្នះ​ចំណាត់​ថ្នាក់​លេខ​មួយ​ម្តង​ណា​ឡើយ …

Read More »

ចង់​ដឹង​អត់​ ឡាន​ Toyota Prius ស៊េរី​ឆ្នាំ​ ២០១០ តម្លៃ​ប៉ុន្មាន​នៅ​ខ្មែរ?

ភាគ​ច្រើន​ប្រហែល​ជា​បាន​ដឹង​ហើយ​ថា​ តម្លៃ​របស់​ ​​​Toyota Prius ស៊េរី​ឆ្នាំ​ ២០០៤ ដល់​ ២០០៧ នៅ​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ ​មាន​ចន្លោះ​ពី​​ជាង​ ១ ម៉ឺន​ដុល្លារ​ ដល់​ ១៥ ០០០ ដុល្លារ។ ដោយ​ឡែក​ចំពោះ​តម្លៃ​ Toyota Prius ស៊េរី​ខ្ពស់​ ដូច​ជា​ឆ្នាំ​ ២០១០ ប្រហែល​ជា​មិន​សូវ​មាន​អ្នក​ដឹង​ច្រើន​នោះ​ទេ។ បើ​តាម​ការ​បង្ហាញ​របស់​​ឃ្លាំង​លក់​រថយន្ត​ក្នុង​ស្រុក​មួយ​កន្លែង​ឲ្យ​ដឹង​ថា​ Toyota Prius ឆ្នាំ​ ២០១០ មួយ​ទឹក​​លើ​ទីផ្សារ​ប្រទេស​កម្ពុជា​ មាន​តម្លៃ​​ចន្លោះ​ពី​ ២៥ ០០០ ដុល្លារ​ ទៅ​ ២៧ ៥០០ ដុល្លារ។ ធៀប​នឹង​ Prius ស៊េរី​ឆ្នាំ​ ២០០៤ ដល់ ២០០៧ ឃើញ​ថា​ខុស​គ្នា​មួយ​ទ្វេ​ជា​ពីរ។ រូបរាង​របស់​ Prius ឆ្នាំ​ ២០១០ ឃើញ​ថា​មិន​ជា​ខុស​គ្នា​ពី​ស៊េរី​មុន​​ខ្លាំង​ប៉ុន្មាន​ឡើយ។ ប៉ុន្តែ​បើ​មើល​លើ​​មុខងារ​ …

Read More »