Home / Cars (page 338)

Cars

​កុំ​ឲ្យ​គេ​ពិន័យ​ទាន់​ មក​ដឹង​កាលបរិច្ឆេទ​​ដែល​ឆៀក​ចល័ត​ចេញ​ទៅ​​តាម​បណ្ដា​ខេត្ត​

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បាន​​បង្ហាញ​កាល​វិភាគ​របស់​រថយន្ត​​ឆៀក​ចល័ត​ប្រចាំ​ឆ្នាំ​ ២០១៨ ដែល​នឹង​ចុះ​ទៅ​ដល់​ខេត្ត​ចំនួន​ ១៤។ ឆៀក​ចល័ត​គឺ​ជា​ប្រភេទ​រថយន្ត​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​ដែល​អាច​ចល័ត​តាម​តំបន់​នៅ​ទូទាំង​ប្រទេស ដើម្បី​​ជួយ​សម្រួល​ដល់​ប្រជាពលរដ្ឋ​នៅ​តាម​ខេត្ត។ គួរ​ដឹង​ថា​នៅ​ថ្ងៃ​ទី​ ២៣ ដល់ ២៧ ខែ​មេសា​នេះ​នឹង​ធ្វើ​ដំណើរ​ទៅ​ដល់​ខេត្ត​បន្ទាយ​មាន​ជ័យ​ និង​នៅ​ខេត្ត​កំពត។ អ្នក​ដែល​ចង់​ត្រួត​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ អាច​ធ្វើ​ដំណើរ​ទៅ​កាន់​មន្ទីរ​សាធារណការ​ និង​ដឹក​ជញ្ជូន​​ប្រចាំ​ខេត្ត​​របស់​ខ្លួន។ ខាង​ក្រោម​នេះ​មាន​បង្ហាញ​អំពី​កាល​វិភាគ​បន្ទាប់​ សម្រាប់​ខេត្ត​ក្រុង​ដទៃ​ទៀត ៖ បញ្ជាក់​ដែរ​ថា​ ខេត្ត​ដែល​មិន​ទាន់​មាន​ទីតាំង​ពិនិត្យ​លក្ខណៈ​បច្ចេកទេស​រថយន្ត​ត្រឹម​ត្រូវ​ ពលរដ្ឋ​នៃ​ខេត្ត​នោះ​អាច​ទំនាក់​ទំនង​ទៅ​កាន់​ ឆៀក​ចល័ត​ បាន​តាម​រយៈ​លេខ​ទូរសព្ទ​ ០១២ ៩៩០ ២២៣ ឬ ០១០ ៦០៩ ១៣៦។ តម្លៃ​ចំពោះ​សេវា​ពិនិត្យ​​លក្ខណៈ​បច្ចេកទេស​រថយន្ត​ មាន​បង្ហាញ​ជូន​ស្ដែងៗ​ដូច​ខាង​ក្រោម​ ដែល​មាន​តម្លៃ​ខុស​គ្នា​ទៅ​តាម​ប្រភេទ​រថយន្ត ៖ ប្រភព​រូបភាព ៖ ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​​​​​​​​​​​​​​​​​​​ បញ្ចេញមតិ comments

Read More »

Honda បញ្ចេញ Concept រថយន្តស្ព័រតូចច្រឡឹង ស្អាតប្លែកភ្នែក

នា​ពេល​ថ្មីៗ​នេះ ក្រុមហ៊ុន​រថយន្ត​ជប៉ុន Honda បាន​ដាក់​បង្ហាញ​រថយន្ត​ស្ព័រ​តូច​ច្រឡឹង មាន​ឈ្មោះ​ថា Small RS Concept នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​រថយន្ត Indonesia International Motor Show។ ប្រធាន​ក្រុមហ៊ុន Honda ប្រចាំ​ប្រទេស​ឥណ្ឌូនេស៊ី លោក Takehiro Watanabe បាន​និយាយ​ថា Small RS Concept គឺ​ជា​ចក្ខុវិស័យ​ដ៏​ល្អ​បំផុត​មួយ​របស់ Honda សម្រាប់​រថយន្ត​ស្ព័រ​ខ្នាត​តូច ប្រភេទ Hatchback។ នៅ​ផ្នែក​ខាង​មុខ រថយន្ត​នេះ​បំពាក់​កាង​ពណ៌​ខ្មៅ​ដ៏​ស្រស់​ស្អាត និង ពិល​កាង LED រួម​ទាំង រន្ធ​ខ្យល់​តូច ស្រដៀង​ម៉ូដែល Civic Type R អីចឹង។ ចំណែក​ឯ​ផ្នែក​ចំហៀង និង​ខាង​ក្រោយ ក៏​មាន​បំពាក់​កាង​យ៉ាង​ទាក់ទាញ ព្រមទាំង កន្ទុយ​ត្រី​ដ៏​ធំ​មួយ​នៅ​ខាង​លើ​ទៀត​ផង។ សូម​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន Honda បាន​ផ្ដល់​នូវ​ជម្រើស​ប្រភេទ RS …

Read More »

មកមើលតម្លៃ Range Rover Velar នៅម៉ាឡេស៊ី ថ្លៃជាង ឬថោកជាងខ្មែរ?

នៅ​ទី​បំផុត ក្រុមហ៊ុន Jaguar Land Rover Malaysia បាន​ដាក់​បង្ហាញ​ជា​ផ្លូវការ​នូវ​រថយន្ត​ម៉ាក Range Rover Velar នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី។ រថយន្ត​តួ​ខ្ពស់​មាន​រូបរាង​គួរ​ឲ្យ​ទាក់ទាញ Velar នេះ មាន​ចំនួន ៣ ជម្រើស គឺ P250, P250 R-Dynamic និង P380 R-Dynamic។ Velar បាន​ប្រើ​គ្រោង​ឆ្អឹង​អាលុយមីញ៉ូម​ទម្ងន់​ស្រាល ដូច រថយន្ត​សម៉ាក Jaguar F-Pace អីចឹង ដោយ​មាន​ប្រវែង ៤,៨ ម៉ែត្រ , កម្ពស់ ១,៦ ម៉ែត្រ និង ទទឹង ២,១ ម៉ែត្រ។ រថយន្ត SUV ដ៏​ប្រណិត​នេះ​បាន​ឈ្នះ​ពានរង្វាន់ “Car Design of the Year” …

Read More »

បែកធ្លាយ Concept រថយន្ត Mercedes-Maybach SUV ដូចរថយន្តនាពេលអនាគត

រូបថត​ជា​ច្រើន​សន្លឹក​បង្ហាញ​ឲ្យ​ឃើញ​ទាំង​ផ្នែក​ខាងក្រៅ និង​ខាងក្នុង នៃ Concept រថយន្ត Mercedes-Maybach Ultimate Luxury SUV ត្រូវ​បាន​បែកធ្លាយ មុន​ថ្ងៃ​ដាក់​បង្ហាញ​ជា​ផ្លូវការ​នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​រថយន្ត Beijing Motor Show។ បើ​មើល​តាម​រូបថត រថយន្ត​តួ​ខ្ពស់​ដ៏​ប្រណីត​នេះ គឺ​ផ្អែក​លើ​ម៉ូដែល GLS ប៉ុន្តែ​ហាក់​មាន​រូបរាង​ដូច​រថយន្ត​ប្រភេទ Sedan ទៅ​វិញ។ ក្រៅ​ពី​នោះ គេ​សម្គាល់​ឃើញ​ប៉ាណា​ខាង​មុខ​ដ៏​ធំ រួម​ទាំង ចង្កៀង​គុជ ៣ គ្រាប់​ផង​ដែរ។ អ្វី​ដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​បំផុត​នោះ​គឺ Concept រថយន្ត Mercedes-Maybach Ultimate Luxury SUV នេះ គឺ​ជា​រថយន្ត​ដើរ​ដោយ​ថាមពល​អគ្គិសនី​សុទ្ធ។ វា​បំពាក់​ប៉ុង ២ ប្រភេទ AWD ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន ៤ ដែល​ផលិត​កម្លាំង​បាន​សរុប ៧៥០ សេះ។ ប្រើប្រាស់​ថាមពល​ថ្ម​ទំហំ ៨០ គីឡូវ៉ាត់ អាច​ឲ្យ​រថយន្ត SUV …

Read More »

មក​ស្គាល់​ឡាន​ថ្លៃ​ជាង​គេ​នៅ​ស្រុក​ខ្មែរ ដែល​បាន​​ខូច​ខាត​យ៉ាង​ដំណំ​

កន្លង​ទៅ​ក្រុម​ការងារ​ Autobodia បាន​ចេញ​ផ្សាយ​អត្ថបទ​បង្ហាញ​ពី​រថយន្ត​កំពូល​ថ្លៃ​ជាង​គេ​ ប្រចាំ​ប្រទេស​កម្ពុជា​​​ដោយ​មាន​ម៉ូដែល​ Porsche 918 Spyder ជា​ម៉ូដែល​ថ្លៃ​ជាង​គេ​បំផុត​ មាន​តម្លៃ ៨៤៥ ០០០ ដុល្លារ​ លើ​ទីផ្សារ​បរទេស។ Porsche 918 Spyder យ៉ាងណាក្ដី​មាន​រថយន្ត​មួយ​ម៉ូដែល​ផ្សេង​ទៀត​ ទើប​ជា​រថយន្ត​មាន​តម្លៃ​ថ្លៃ​ជាង​គេ​នៅ​ប្រទេស​កម្ពុជា​ ប៉ុន្តែ​ដោយ​សារ​វា​បាន​រង​ការ​ខូច​ខាត​នៅ​ក្នុង​គ្រោះ​ថ្នាក់​មួយ​ ទើប​ក្រុម​ការងារ​មិន​បាន​រាប់​បញ្ចូល។ រថយន្ត​មួយ​ម៉ូដែល​នោះ​ គ្មាន​អ្វី​ក្រៅ​តែ​ពី​ McLaren P1 ពាក់​ស្លាក​លេខ​ភ្នំពេញ​ដែល​បាន​​រង​ការ​ខូច​ខាត​យ៉ាង​ដំណំ ​​ក្នុង​ករណី​គ្រោះ​ថ្នាក់​ចរាចរណ៍​មួយ​​ដែល​បាន​​កើត​ឡើង​​កាល​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧។ ​ ករណី​នេះ​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ផ្អើល​ក្នុង​ប្រទេស​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​ល្បី​ដល់​វិបសាយ​​​ព័ត៌មាន​​បរទេស​ដទៃ​ទៀត​ផង។ គេ​បាន​ដឹង​ថា​ McLaren កំពូល​ថ្លៃ បាន​បុក​គ្នា​ជា​មួយ​នឹង​រថយន្ត​ដឹក​ទំនិញ​ធុន​ធំ​​ដែល​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​ ទៅ​​អណ្ដូង​ទឹក។ រថយន្ត​ McLaren P1 ជា​​រថយន្ត​ដែល​ផលិត​មាន​ចំនួន​កំណត់​ ពោល​មាន​ត្រឹម​ ៣៧៥ គ្រឿង​ប៉ុណ្ណោះ​នៅ​ក្នុង​លោក។ វា​បាន​បង្ហាញ​ខ្លួន​នៅ​​​ក្នុង​កម្មវិធី​តាំង​បង្ហាញ​រថយន្ត​ Paris Motor Show ឆ្នាំ​ ២០១២ ដោយ​បាន​ចាប់​ផ្ដើម​លក់​នៅ​​ខែ​តុលា​ …

Read More »