Home / Cars (page 339)

Cars

Land Rover គ្រោងផលិត SUV ខ្នាតតូចម៉ូដែលថ្មី អាចចេញលក់ ៣ ឆ្នាំទៀត

ក្រុមហ៊ុន​រថយន្ត​អង់គ្លេស Land Rover ត្រូវ​បាន​គេ​រាយការណ៍​ថា គ្រោង​នឹង​ប្រឡូក​ទីផ្សារ​រថយន្ត​ជាមួយ​នឹង រថយន្ត SUV ខ្នាត​តូច​ម៉ូដែល​ថ្មី​សន្លាង ក្នុង​គោលបំណង​ដើម្បី​ពង្រីក​វត្តមាន និង បរិមាណ​លក់​របស់​ខ្លួន។ រថយន្ត​តួ​ខ្ពស់​ម៉ូដែល​ថ្មី​នោះ នឹង​ទាក់ទាញ​ការ​បំផុត​គំនិត​ពី រថយន្ត Land Rover Freelander ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៧ ហើយ​បាន​លក់​ដាច់​បំផុត​នៅ​ទ្វីប​អឺរ៉ុប។ ក្រុមហ៊ុន Land Rover ចង់​បង្កើត​ភាព​ជោគជ័យ​នេះ​ឡើង​វិញ​ម្តង​ទៀត ប៉ុន្តែ​ជាមួយ​នឹង​ម៉ូដែល​ថ្មី ដែល​មាន​រូបរាង​តូច​ជាង ម៉ូដែល Freelander។ រថយន្ត Land Rover Freelander ដែល​បាន​បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៩៧ រថយន្ត​ម៉ូដែល​ថ្មី​សន្លាង​ដែល​គេ​ហៅ​ថា “New Baby SUV” នោះ នឹង​មាន​ប្រវែង​ប្រហែល ៤,២ ម៉ែត្រ ហើយ​អាច​នឹង​មាន​លក់​នៅ​ក្នុង​ឆ្នាំ ២០២១ ពោល​គឺ​ត្រឹម ៣ ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ជាមួយ​គ្នា​នេះ​ផង​ដែរ Land Rover …

Read More »

ទីបំផុតម៉ូតូ PCX Hybrid ប្រកាសចេញលក់ជាផ្លូវការហើយ

នៅក្នុងកម្មវិធីតាំងបង្ហាញយានយន្តខ្នាតអន្តរជាតិនៅប្រទេសឥណ្ឌូណេស៊ី (IIMS) ឆ្នាំ ២០១៨ ក្រុមហ៊ុន Honda បានបង្ហាញចេញជាផ្លូវការ នូវតម្លៃ និងលក្ខណៈសម្បត្តិរបស់ម៉ូតូ PCX Hybrid ដែលនឹងផលិតនៅរោងចក្រ AHM Suter នៃប្រទេសឥណ្ឌូណេស៊ីផ្ទាល់។ មើលពីខាងក្រៅទៅ រូបរាងរបស់ PCX Hybrid មិនខុសពី PCX ស៊េរីឆ្នាំ ២០១៨ នោះទេ ប៉ុន្តែវាបានប្រើពណ៌ថ្មីពណ៌ខៀវដែលមានឈ្មោះថា Blue Hybrid និងមានបិតឡូហ្គោ Hybrid ថែមទៀតផង។ បន្ថែមពីនេះនៅលើភ្លើងស៊ីញ៉ូផ្នែកខាងមុខ មានបន្ថែមឆ្នូតពណ៌ខៀវដែលតំណាងឲ្យម៉ាស៊ីន Hybrid។ ម៉ូតូ Hybrid ដំបូងគេក្នុងលោកមួយនេះ មានបំពាក់នូវម៉ាស៊ីនដែលមានចំណុះ ១៤៩,៣ សេសេ អមជាមួយនឹងម៉ូទ័រអគ្គិសនីដំណើរការដោយអាគុយកម្លាំង ៥០,៤ វ៉ុល។ កម្លាំងដែលម៉ាស៊ីនអាចផលិតបានគឺ ១៤,៧ សេះ និងអាចបានកម្លាំងបន្ថែម ១,៤ គីឡូវ៉ាត់ទៀតពីម៉ូទ័រអគ្គិសនី។ ប្រព័ន្ធ Hybrid …

Read More »

ផលិតឡានពាសដែកសម្រាប់លោក Donald Trump ត្រូវចាយច្រើនថ្នាក់នេះផង!

លោក Donald Trump ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក បានឡើងកាន់តំណែងរយៈពេលជាងមួយឆ្នាំមកហើយ ដោយនៅបន្តប្រើប្រាស់រថយន្តពាសដែក ដែលលោក Barack Obama ប្រើតាំងពីឆ្នាំ ២០០៩ ដដែល។ ឡានលោក Barack Obama យ៉ាងណាក្ដីសារព័ត៌មាន Fox News ទទួលបានដំណឹងថា ភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក បានចាប់ផ្ដើមការដឹកជញ្ជូនរថយន្តពាសដែកថ្មីផលិតសម្រាប់លោក Trump ហើយគ្រោងនឹងបង្ហាញមុខឆាប់ៗនេះ។ រថយន្តពាសដែកថ្មីសម្រាប់ប្រធានាធិបតីអាមេរិក ត្រូវបានគេប្រទះឃើញស្ថិតក្នុងដំណើរការផលិត និងរត់សាកល្បងតាំងពីពេល ១២ ខែមុនមកម្ល៉េះ។ រថយន្តនេះនឹងមានសមត្ថភាពការពារខ្លាំងជាងមុន ដែលផលិតដោយក្រុមហ៊ុន General Motors ក្រោមកុងត្រាដែលមានតម្លៃ ១៥,៨ លានដុល្លារ ជាមួយភ្នាក់ងារសម្ងាត់របស់សហរដ្ឋអាមេរិក។ ដំណឹងលម្អិតអំពីរថយន្តពាសដែកស៊េរីថ្មី នៅតែជាមន្ទិលនៅឡើយ។ ប៉ុន្តែគេដឹងថារូបរាងខាងក្រៅរបស់រថយន្តលំដាប់ប្រធានាធិបតីនេះស្រដៀងគ្នាទៅនឹង Cadillac CT6 ដែលផលិតឡើងដោយមានសមត្ថភាពធន់នឹងគ្រាប់ផ្លោង, ការបំផ្ទុះ និងការវាយប្រហារនូវអាវុធគីមី៕ ប្រភព ៖ Car Scoops  បញ្ចេញមតិ comments

Read More »

Ford F-150 ស៊េរី ២០១៨ ប្រើម៉ាស៊ីនម៉ាស៊ូតថ្មី រត់ផ្លូវលាត ១០០ គ.ម ស៊ីសាំងត្រឹម ៧ លីត្រ

រថយន្ត Ford F-150 ស៊េរី​ឆ្នាំ ២០១៨ ដែល​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត ប្រភេទ Power Stroke ដំបូង​បង្អស់ នឹង​ផ្ដល់​នូវ​កម្រិត​ស៊ីសាំង ត្រឹមតែ ៧,៨ លីត្រ​ប៉ុណ្ណោះ​ចំពោះ​ការ​រត់​នៅ​លើ​ផ្លូវ​លាត​ចម្ងាយ ១០០ គីឡូម៉ែត្រ។ ក្រុមហ៊ុន Ford បាន​អះអាង​ថា តួ​លេខ​នេះ​គឺ​ជា​កម្រិត​ស៊ីសាំង​តិច​បំផុត ចំពោះ​រថយន្ត​ប្រភេទ Pickup ខ្នាត​ធំ​នា​ពេល​បច្ចុប្បន្ន​នេះ។ ក្រៅ​ពី​មាន​កម្រិត​ស៊ីសាំង​តិច រថយន្ត F-150 នេះ​ក៏​ផ្ដល់​នូវ​ម៉ាស៊ីន​ម៉ាស៊ូត​ដ៏​ល្អ​បំផុត ដោយ​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,០ លីត្រ ប្រភេទ Power Strok បង្កើត​បាន​កម្លាំង ២៥០ សេះ ប្រើ​ជាមួយ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ចំនួន ១០ វគ្គ។ ជាមួយ​គ្នា​នេះ​ដែរ​ផង Ford F-150 ស៊េរី​ថ្មី​នេះ​អាច​ផ្ទុក​ទម្ងន់​បាន ៩០០ គីឡូក្រាម និង​សណ្ដោង​បាន​រហូត​ដល់​ទម្ងន់ ៥ ០០០ គីឡូក្រាម​ឯណោះ៕ …

Read More »

Hyundai Sonata ប្រើ Hybrid ១០០គ.ម ស៊ីត្រឹម ៥ លីត្រ លក់តម្លៃជាង ២ ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត Hyundai បាន​ប្រកាស​ថា រថយន្ត​ម៉ូដែល Sonata ​ប្រើ​ម៉ាស៊ីន Hybrid នឹង​មាន​តម្លៃ​ចាប់​ពី ២៦ ៣៨៥ ដុល្លារ​ឡើង​ទៅ​នៅ​លើ​ទីផ្សារ​បរទេស ធ្វើ​ឲ្យ​វា​មាន​តម្លៃ​ថោក​ជាង​ម៉ូដែល​ឆ្នាំ ២០១៧ ចំនួន ៥០០ ដុល្លារ។ ទោះ​បី​ជា​មាន​ការ​ទម្លាក់​តម្លៃ ប៉ុន្តែ​ក្រុមហ៊ុន Hyundai បាន​បន្ថែម​មុខងារ​មួយ​ចំនួន ដូចជា Blind Spot Detection ជាមួយ​នឹង Rear Cross Traffic Alert មក​ស្តង់ដារ​តែម្ដង​សម្រាប់ Hyundai Sonata Hybrid ស៊េរី​ឆ្នាំ ២០១៨។ សូម​បញ្ជាក់​ថា Hyundai Sonata ប្រើ​ម៉ាស៊ីន Hybrid ស៊េរី​ថ្មី​នេះ បាន​បង្ហាញ​ខ្លួន​នៅ​ក្នុង​កម្មវិធី​តាំង​ពិព័រណ៍​រថយន្ត Chicago Auto Show ដោយ​មាន​ការ​រចនា​រូបរាង​ខាង​ក្រៅ​កាន់​តែ​ស្រស់​ស្អាត និង​ទាក់ទាញ ខណៈ​ផ្នែក​ខាង​ក្នុង​ក៏​ទទួល​បាន​ការ​កែប្រែ​ឲ្យ​ប្រសើរ​ផង​ដែរ។ រថយន្ត​លក្ខណៈ​គ្រួសារ​នេះ​បាន​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,០ …

Read More »