Home / Cars (page 340)

Cars

​ហេតុ​​ផល​សាមញ្ញ ៤​ ​​​ធ្វើ​​ឲ្យ​ឡាន​​​​ស៊ី​សាំង​ខុស​ធម្មតា​

ម្ចាស់​យានយន្ត​មួយ​ចំនួន​តូច​ប្រហែល​ជា​ធ្លាប់​ជាប់​ប្រទះ​ ការ​ដែល​​រថយន្ត​ស្រាប់​តែ​ស៊ីសាំង​ខុស​​ប្លែក​ពី​សព្វ​ដង។ ខាង​​ក្រោម​នេះ​ជា​មូលហេតុ​​សាមញ្ញ​មួយ​​ចំនួន​​​ដែល​ធ្វើ​ឲ្យ​រថយន្ត​ស៊ីសាំង​ខុស​ធម្មតា៖ ​​​​​ ១. តម្រង​ខ្យល់​កខ្វក់ ៖ ប្រសិន​បើ​តម្រង​ខ្យល់​របស់​ម៉ាស៊ីន​មាន​ពោរពេញ​ទៅ​ដោយ​ធូលី​ដី​ ធ្វើ​ឲ្យ​ម៉ាស៊ីន​ដំណើរ​ការ​មិន​បាន​ល្អ​ និង​ធ្វើ​ឲ្យ​ស៊ីសាំង​​​ជាង​ពី​មុន។ ដូច​នេះ​ឧស្សាហ៍​ពិនិត្យ​តម្រង​ ហើយ​ប្ដូរ​វា​ប្រសិន​បើ​ឃើញ​ថា​កខ្វក់​ខ្លាំង។ ២. សម្ពាធ​ខ្យល់​ក្នុង​​កង់​ទាប​ជាង​សម្ពាធ​ដែល​បាន​​ណែនាំ៖ កង់​​មាន​សម្ពាធ​ខ្យល់​ទាប​​ជាង​សម្ពាធ​ដែល​​ណែនាំ​​ទៅ​តាម​ប្រភេទ​រថយន្ត​ វា​នឹង​បង្កើន​កម្លាំង​ទប់​ទល់​​ការ​រំកិល​ទៅ​មុខ​កាន់​តែ​ខ្លាំង​ជាង​មុន​ ដែល​ជា​លទ្ធផល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ស៊ី​សាំង​ច្រើន​ជាង​មុន​ចន្លោះ​​ពី​ ៥-១០%។ ​៣. បើក​រថយន្ត​ដោយ​មិន​បាន​ដោះ​ហ្រ្វាំង​ដៃ៖ ប្រសិន​បើក​បរ​រថយន្ត​ដោយ​មិន​​បាន​ដោះ​ហ្វ្រាំង​ដៃ​ឲ្យ​អស់​នោះ​ទេ​ បណ្ដាល​ឲ្យ​ហ្រ្វាំង​អូស​កម្លាំង​ម៉ាស៊ីន​​ ​​ធ្វើ​ឲ្យ​​ម៉ាស៊ីន​ចំណាយ​សាំង​ចោល​ឥត​ប្រយោជន៍។ ៤. រថយន្ត​ផ្ទុក​ឥវ៉ាន់​ឥត​ប្រយោជន៍​ច្រើន៖ ទម្ងន់​កាន់​តែ​ធ្ងន់​ធ្វើ​ឲ្យ​រថយន្ត​បញ្ចេញ​កម្លាំង​កាន់​តែ​ខ្លាំង​ ហើយ​ក៏​សុំ​សាំង​ច្រើន​ដូច​គ្នា៕​​​ ប្រភព៖ aa1car បញ្ចេញមតិ comments

Read More »

ប្រយោជន៍​ផ្នែក​តូចៗ​ទាំង​ ៦ ​ម្ចាស់​ឡាន​ភាគ​ច្រើន​បែប​​មិន​ដឹង

​​​រថយន្ត​នីមួយៗ​មាន​បង្កប់​នូវ​ចំណុច​ពិសេស​តូចៗ​ជា​ច្រើន​ ដែល​មាន​អត្ថប្រយោជន៍​ខុសៗ​គ្នា។ យ៉ាងណាក្ដី​ ដោយ​សារ​មិន​បាន​ខ្វាយខ្វល់​​ពី​សៀវភៅ​ណែនាំ​ ឬ មិន​បាន​រុករក​កន្លែង​ពិសេសៗ​លើ​រថយន្ត​ ធ្វើ​ឲ្យ​ម្ចាស់​រថយន្ត​ភាគ​ច្រើន​មិន​បាន​ដឹង​ពី​ចំណុច​ពិសេសៗ​ទាំង​នេះ។ ១. ប៊ូតុង​ Shift Lock ដែល​នៅ​ក្បែរ​​ប្រអប់​លេខ​ នៅ​លើ​ប្រអប់​លេខ​រថយន្ត​ជាពិសេសរថយន្តប្រើ​ប្រព័ន្ធ​ប្រអប់​លេខ​អូតូ​ គេ​ឃើញ​មាន​ប៊ូតុង​តូច​​មួយ​ដែល​មាន​ឈ្មោះ​ថា​ Shift Lock។ ជា​មួយ​រថយន្ត​លេខ​អូតូ​នេះ​ គេ​មិន​ប្ដូរ​លេខ​ទៅ​កាន់​ P,D,R ឬ N បាន​នោះ​ទេ ប្រសិន​បើ​​ម៉ាស៊ីន​មិន​ទាន់​បាន​បញ្ឆេះ។ ហេតុ​ដូច​នេះ​នៅ​ពេល​អាគុយ​ខ្សោយ (បញ្ឆេះ​ម៉ាស៊ីន​មិន​បាន) ឬ អាគុយ​ស្រាប់​តែ​ងាប់​នៅ​ពេល​បើកបរ​លើ​ដង​ផ្លូវ​ អ្នក​នឹង​មិន​អាច​ប្ដូរ​លេខ​ទៅ​កាន់​​លេខ​ N ដើម្បី​​ឲ្យ​រថយន្ត​ដទៃ​អូស​សណ្ដោង​បាន​នោះ​ទេ។ ករណី​នេះ​គេ​ត្រូវ​គិត​ដល់​ប៊ូតុង​ Shift Lock ដោយ​ពេល​ចុច​លើ​វា​ទៅ​ អាច​ឲ្យ​រថយន្ត​ប្ដូរ​លេខ​បាន។ នៅ​លើ​រថយន្ត​ស៊េរី​ចាស់ៗ​ប៊ូតុង​នេះ​​មាន​រចនាបថ​ដូច​ជា​ប៊ូតុង​ ដោយ​គ្រាន់​តែ​ចុច​គឺ​ទៅ​ភ្លាម។ ដោយ​ឡែក​លើ​រថយន្ត​ស៊េរី​ទំនើប​ដែល​ចេញ​ក្រោយៗ​ប៊ូតុង​ Shift Lock ត្រូវ​បាន​បង្កប់​យ៉ាង​ពិសេស​ ដើម្បី​ធានា​សុវត្ថិភាព។ ដើម្បី​ប្រើ​វា​បាន​ អ្នក​ត្រូវ​មាន​ឧបករណ៍​ស្ដើង​មួយ​ ដើម្បី​បើក​​សន្ទះ​ប៊ូតុង​នេះ​ រួច​ចុច​វា។ ២. រន្ធ​តូច​មួយ​ដែល​នៅ​ក្បែរ​ម៉ាស៊ីន​ត្រជាក់​ផ្នែក​ចំហៀង​ អ្នក​ប្រើ​ប្រាស់​រថយន្ត​ភាគ​ច្រើន​យល់​ថា​រន្ធ​តូច​មួយ​ដែល​ស្ថិត​នៅ​ក្បែរ​ម៉ាស៊ីន​ត្រជាក់​ផ្នែក​ចំហៀង​​ គឺ​ជា​រន្ធ​ម៉ាស៊ីន​ត្រជាក់។ …

Read More »

រថយន្ត​កំពូល​ថ្លៃ​ទាំង​ ៥ បង្ហាញ​មុខ​ ផ្អើល​អស់​ស្រុក​ខ្មែរ​

គិត​មក​ទល់​បច្ចុប្បន្ន​នេះ​ មាន​រថយន្ត​កំពូល​ថ្លៃៗ​ជា​ច្រើន​ម៉ូដែល​ បាន​បង្ហាញ​វត្តមាន​នៅ​ក្នុង​ប្រទេស​កម្ពុជា តាម​រយៈ​ការ​កុម្ម៉ង់​ទិញ​របស់​បុគ្គល​អភិជន​។ ខាង​ក្រោម​នេះ​ ជា​រថយន្ត​ ៥ ម៉ូដែល​ដែល​មាន​តម្លៃ​ថ្លៃ​លើស​គេ​នៅ​កម្ពុជា ៖ ១. Porsche 918 Spyder ជា​ប្រភេទ​រថយន្ត​ស្ព័រ​ពាក់​កណ្ដាល​សាំង​ ពាក់​កណ្ដាល​ Hybrid។ ម៉ាស៊ីន​របស់​វា​​មាន​ស៊ីឡាំង​ចំនួន​ ៨ ដែល​មាន​ចំណុះ​ ៤,៦ លីត្រ បង្កើត​កម្លាំង​បាន​ ៦០៨ សេះ អម​ជា​មួយ​ម៉ូទ័រ​អគ្គិសនី​ចំនួន​ពីរ​ដែល​បង្កើត​កម្លាំង​បន្ថែម​បាន​ ២៧៩ សេះ​ សរុប​កម្លាំង​ ៨៨៧ សេះ។ ជា​​មួយ​ប្រព័ន្ធ​នេះ​ ជួយ​ឲ្យ​រថយន្ត​​បង្កើន​សន្ទុះ​​ពី​ ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ ២,៥ វិនាទី និង​មាន​ល្បឿន​អតិបរមា​ ៣៥០ គ.ម/ម៉។ ការ​ផលិត​រថយន្ត​នេះ​ចាប់​ផ្ដើម​​នៅ​ថ្ងៃ​ទី​ ១៨ ខែ​កញ្ញា​ ឆ្នាំ​ ២០១៣ ​(មាន​ផលិត​ចំនួន​ ៩១៨ គ្រឿង) …

Read More »

ម៉ូតូ​ Honda Scoopy ចេញ​ស៊េរី​ថ្មី​ មាន​ជម្រើស​ពណ៌​ថ្មី​ដល់ ៩ ប្រភេទ

ក្រុមហ៊ុន​ Honda នៅ​ប្រទេស​ថៃ បាន​បង្ហោះ​វីដេអូ​ខ្លី​មួយ​លើ​ទំព័រ​ Facebook របស់​ខ្លួន​ ដែល​មាន​បង្ហាញ​ពី​ម៉ូតូ​ Honda Scoopy-i ស៊េរី​ថ្មី។ តាម​រយៈ​វីដេអូ​នេះ​ឃើញ​ថា​ម៉ូតូ​ Scoopy-i ស៊េរី​ថ្មី​ មិន​មាន​រូបរាង​ថ្មី​ប្លែក​ខុស​ពី​មុន​នោះ​ទេ ដោយ​​គ្រាន់​តែ​បន្ថែម​ជម្រើស​ពណ៌​ថ្មី និង​ប្ដូរ​រចនាបថ​តែម​ខាង​ក្រៅ​បន្តិច​បន្តួច​តែ​ប៉ុណ្ណោះ។ ជម្រើស​ពណ៌​ថ្មី​ដែល​បាន​បង្ហាញ​ក្នុង​វីដេអូ​ រួម​មាន​ពណ៌​ផ្កាឈូក, ពណ៌​ទឹក​ប្រាក់ និង ពណ៌​ទឹក​សមុទ្រ​ស្រាល​ បូក​រួម​នឹង​ពណ៌​ដទៃ​ទៀត សរុប​ ៩ ពណ៌។ Scoopy-i ស៊េរី​ថ្មី​នេះ​​មាន​បំពាក់​ចំណុច​ពិសេស​ៗ​ដូច​ជា​ប្រព័ន្ធ​ Idling Stop អាច​ពន្លត់​ម៉ាស៊ីន​ដោយ​ស្វ័យប្រវត្តិ​ពេល​ឈប់, កុងទ័រ​បែប​ឌីជីថល​លាយ​ Analog និង​ជា​ពិសេស​គឺ​រន្ធ​សម្រាប់​សាក​ថ្ម​ទូរសព្ទ។ ខណៈ​នេះ​ Honda Scoopy-i មិន​ទាន់​ប្រកាស​ចេញ​ជា​ផ្លូវ​ការ​លើ​ទីផ្សារ​ប្រទេស​ថៃ​នៅ​ឡើយ​ទេ ហេតុ​នេះ​ទាក់​ទង​នឹង​តម្លៃ​នៅ​ជា​រឿង​មន្ទិល​នៅ​ឡើយ។ គួរ​ដឹង​ថា​តម្លៃ​ Honda Scoopy-i កាល​លក់​នៅ​កម្ពុជា​ដំបូង​គឺ​មាន​ប្រមាណ​ ២ ៤០០ ដុល្លារ ឯណោះ៕ ទស្សនា​វីដេអូ​ខាង​ក្រោម​ទាំង​អស់​គ្នា៖ រូបភាព ៖ Seyha …

Read More »

ប៉ូលិសឌុយបៃប្រើ Supercar ចាប់ចោរ ប៉ូលិសជប៉ុនប្រើឡានអគ្គិសនី មិនបញ្ចេញផ្សែងពុល

រថយន្ត​អគ្គិសនី កាន់​តែ​ទទួល​បាន​ប្រជាប្រិយភាព មិន​ត្រឹមតែ​ចំពោះ​អតិថិជន​ប៉ុណ្ណោះ​ទេ សូម្បី​តែ​កងកម្លាំង​ប៉ូលិស​នៅ​ទូទាំង​ពិភពលោក ហើយ​ឥឡូវ​នេះ ប៉ូលិស​ជប៉ុន កំពុង​ទទួល​បាន​រថយន្ត​អគ្គិសនី ម៉ាក Nissan Leaf ចំនួន ២២ គ្រឿង ដើម្បី​បំពេញ​កាតព្វកិច្ច​ប្រចាំថ្ងៃ។ រថយន្ត​អគ្គិសនី​ប្រភេទ Hatchback មិន​បញ្ចេញ​ផ្សែង​ពុល (Zero-Emission) ទាំង​នេះ ត្រូវ​បាន​ប្រគល់​ឲ្យ​ទៅ​កងកម្លាំង​ប៉ូលិស​ជប៉ុន នៅ​ទីក្រុង Fukuoka កាល​ពី​ដើម​សប្ដាហ៍​កន្លង​ទៅ។ យោង​តាម​របាយការណ៍​ឲ្យ​ដឹង​ថា រថយន្ត Nissan Leaf នឹង​ត្រូវ​គេ​ប្រើ​ជា​យាន​សម្រាប់​យាម​ល្បាត និង ទំនាក់ទំនង​សាធារណៈ។ រថយន្ត​អគ្គិសនី Nissan Leaf ដែល​មាន​ឈ្មោះ​ល្បីល្បាញ​នេះ បាន​បំពាក់​ម៉ូទ័រ​អគ្គិសនី​នៅ​ផ្នែក​ខាង​ក្រោយ ដែល​បង្កើត​កម្លាំង​បាន ១៤៧ សេះ ហើយ​អាច​ស្ទុះ​ដល់​ល្បឿន ១០០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល​ត្រឹម ៨,២ វិនាទី។ លើស​ពី​នេះ​ទៅ​ទៀត ថាមពល​ថ្ម​ទំហំ ៤០ ​គីឡូវ៉ាត់​របស់​វា អាច​ឲ្យ​រថយន្ត​ធ្វើ​ដំណើរ​បាន​រហូត​ដល់​ទៅ​ចម្ងាយ ២៤០ …

Read More »