Home / Cars (page 341)

Cars

ឡានវ៉ែនកៅអី ៣ ជួរ Honda Odyssey ស៊េរី ២០១៩ ដាក់លក់តម្លៃ ៣ ម៉ឺនដុល្លារ

ក្រុមហ៊ុន​រថយន្ត​ជប៉ុន Honda ទើប​តែ​បាន​ប្រកាស​ពី​តម្លៃ​នៃ​រថយន្ត​ម៉ូដែល Odyssey ស៊េរី​ឆ្នាំ ២០១៩ ដែល​បាន​ដាក់​លក់​នៅ​លើ​ក្រុមហ៊ុន​នានា។ រថយន្ត​វ៉ែន​ជំនាន់​ទី ៥ Honda Odyssey នេះ បាន​កាន់​កាប់​តំណែង “រថយន្ត​វ៉ែន​ខ្នាត​តូច​ពេញ​និយម​បំផុត​នៅ​អាមេរិក” (Most Popular Minivan in America) អស់​រយៈពេល ៨ ឆ្នាំ​ជាប់ៗ​គ្នា​មក​ហើយ និង កំពុង​ចង់​បន្ត​ទៀត​សម្រាប់​ម៉ូដែល​ឆ្នាំ ២០១៩ នេះ។ Honda Odyssey ស៊េរី​ថ្មី ត្រូវ​បាន​ដាក់​លក់​តម្លៃ​ចាប់​ពី ៣១ ០៦៥ ដុល្លារ។ វា​បំពាក់​ម៉ាស៊ីន​ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ២៨០ សេះ ខណៈ​អតិថិជន​អាច​ជ្រើសរើស​រវាង ប្រអប់​លេខ​ស្វ័យប្រវត្តិ ៩ វគ្គ ដែល​មាន​លើ​ប្រភេទ LX, EX, EX-L …

Read More »

MG នឹងបង្ហាញ Concept រថយន្ត SUV ខ្នាតធំថ្មី ទំនងអាចមានកៅអី ៧

កាល​ពី​មួយ​ឆ្នាំ​មុន នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​រថយន្ត China Auto Show ក្រុមហ៊ុន​រថយន្ត​អង់គ្លេស MG បាន​ដាក់​បង្ហាញ Concept រថយន្ត​អគ្គិសនី​ប្រណីត ម៉ូដែល E-Motion ដែល​នឹង​ផលិត​នៅ​ក្នុង​ឆ្នាំ ២០២០ ខាង​មុខ។ MG E-Motion មិន​ខុស​ពី​ឆ្នាំ​មុន នៅ​ក្នុង​កម្មវិធី​តាំងពិព័រណ៍​រថយន្ត China Auto Show ឆ្នាំ ២០១៨ ដែល​នឹង​មក​ដល់​ឆាប់ៗ​នេះ ក្រុមហ៊ុន​ខាង​លើ​នឹង​ដាក់​បង្ហាញ Concept រថយន្ត SUV ខ្នាត​ធំ​ថ្មី មាន​ឈ្មោះ​ថា X-Motion។ MG X-Motion គំរូ​រថយន្ត SUV នេះ​នឹង​ត្រូវ​ផលិត​នៅ​ឆ្នាំ​ក្រោយ ហើយ​ចែករំលែក​តួ​ខ្លួន​ពី​រថយន្ត SUV របស់​ក្រុមហ៊ុន​រថយន្ត​ចិន Roewe ម៉ូដែល RX8។ ជាមួយ​គ្នា​នេះ​ផង​ដែរ ប្រសិនបើ MG ប្រើ​ម៉ាស៊ីន​ដូច Roewe នោះ វា​នឹង​បំពាក់​ម៉ាស៊ីន​ចំណុះ …

Read More »

មួកសុវត្ថិភាពវៃឆ្លាតតម្លៃ ៣៥០ ដុល្លារ តែមានលក្ខណៈពិសេសៗ កប់មិនបាច់និយាយ!

ក្រុមហ៊ុន Quintessential Design បាន​ផលិត​មួក​សុវត្ថិភាព​ដ៏​ពិសេស​មួយ ដែល​ផ្តល់​នូវ​មុខងារ និង​បច្ចេកវិទ្យា​ពិសេសៗ​ទំនើប​កប់​ហ្មង។ មួក​សុវត្ថិភាព​ឈ្មោះ​ថា Quin នេះ អនុញ្ញាត​ឲ្យ​អ្នក​បើកបរ​ម៉ូតូ​ភ្ជាប់​ទំនាក់ទំនង​ទូរសព្ទ​ដៃ​ជាមួយ​មួក និង​មាន​មុខងារ​សម្គាល់​គ្រោះថ្នាក់ ដែល​នឹង​បញ្ជូន​ទីតាំង​ជួប​គ្រោះថ្នាក់​របស់​អ្នក ទៅ​អ្នក​ឆ្លើយ​តប​បន្ទាន់ និង ប្រព័ន្ធ​សង្គ្រោះ​បន្ទាន់ SOS ទៀត​ផង។ មិន​តែ​ប៉ុណ្ណោះ វា​ផ្តល់​នូវ​បច្ចេកវិទ្យា​សុវត្ថិភាព​ដ៏​សំខាន់​សម្រាប់​អ្នក​បើកបរ​ម៉ូតូ ដូចជា អាច​ភ្ជាប់ Bluetooth ជាមួយ​ទូរសព្ទ​ដៃ , ប្រាប់​ទិសដៅ , ហៅ​ទូរសព្ទ , ចាក់​តន្រ្តី និង មុខងារ Siri/Google Assistants ផង​ដែរ។ សូម​បញ្ជាក់​ថា មួក​សុវត្ថិភាព​វៃ​ឆ្លាត Quin នេះ មាន​ទម្ងន់​ត្រឹមតែ ១,២ គីឡូក្រាម​ប៉ុណ្ណោះ ហើយ​មាន​ចំនួន ៣ ម៉ូដែល​ឲ្យ​ជ្រើសរើស ដូចជា McQ, Spitfire និង Ghost។ វា​ត្រូវ​បាន​គេ​ដាក់​លក់​រាយ​ក្នុង​តម្លៃ …

Read More »

ឡានលេខអូតូ ក៏អាចស្ទុះដូចឡានលេខដៃ បើដឹងវិធីសាស្ត្រនេះ (វីដេអូ)

សព្វថ្ងៃ​នេះ​អ្នក​ប្រើប្រាស់​រថយន្ត​ភាគ​ច្រើន​និយម​ប្រើ​រថយន្ត​ដែល​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ ​ព្រោះ​វា​មិន​សូវ​មាន​ភាព​ស្មុគស្មាញ​ច្រើន​ដូចជារថយន្ត​ដែល​ប្រើ​លេខ​ដៃ​​​​​​​​​​​​​​​​​​​​​តម្រូវ​ឲ្យ​អ្នក​ប្រើ​មាន​បទ​ពិសោធន៍​ខ្ពស់​ក្នុង​ការ​ប្រើប្រាស់​។​ ​ប៉ុន្តែ​ដោយ​សារ​តែ​មាន​ចំណុច​ស្មុគស្មាញ​ច្រើន​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ដែល​ប្រើ​លេខ​ដៃ​មាន​សន្ទុះ​ខ្លាំង​ជាង​រថយន្ត​ដែល​មាន​លេខ​អូតូ​។​ តែ​នេះ​មិន​មែន​មាន​ន័យ​ថា​រថយន្ត​ដែល​​​​​​​​​​​​​​​​​​​​​​​​​មាន​លេខ​អូតូ​មិន​អាច​ស្ទុះ​ខ្លាំង​ដូច​រថយន្ត​ដែល​​​​​​​​​​​​​​​​​​មាន​លេខ​ដៃ​នោះ​ទេ​។ ដូច​នេះ​ខាង​ក្រោម​ជា​វិធីសាស្ត្រ​មួយ​ចំនួន​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​បើក​រថយន្ត​លេខ​អូតូ​ស្ទុះ​ខ្លាំង​ដូច​រថយន្ត​ដែល​មាន​ដៃ​៖​ ១. ចុច​ប៊ូតុង​ O/D ​ដែល​មាន​នៅ​លើ​ចង្កឹះ​លេខ​ O/D មក​ពី​ពាក្យ Over Drive ដែល​ជា​មុខងារ​​សម្រាប់​បង្កើន​កម្លាំង​សន្ទុះ​នៃ​ម៉ាស៊ីន​ឲ្យ​កើន​ទ្វេ​ដង​។ ២. អូស​ចង្កឹះ​លេខ​របស់​អ្នក​ចូល​ទៅ​អក្សរ​ L ( L ជា​លេខ​ទាប​បំផុត ) ពេល​នេះ​អ្នក​កំពុង​ចាប់​ផ្ដើម​ប្រើ​មុខងារ​លេខ​ដៃ​នៅ​លើ​ប្រអប់​អូតូ​របស់​អ្នក​ហើយ។ ៣. ចាប់​ផ្ដើម​បញ្ចូល​លេខ​បន្ទាប់​ ក្រោយ​ពី​ប្រើ​លេខ​ដំបូង​ដែល​ជា​ អក្សរ L ម៉ាស៊ីន​នឹង​តម្រូវ​ឲ្យ​អ្នក​បញ្ចូល​លេខ​បន្ទាប់​។​ ក្នុង​ជំហាន​នេះ​អ្នក​ត្រូវ​អូស​ចង្កឹះ​លេខ​របស់​អ្នក​ចូល​លេខ​ ២ លេខ៣​ និង​ចុង​ក្រោយ​អូស​ចូល​អក្សរ​ ​D ដែល​ជា​លេខ​ចុង​ក្រោយ​នៃ​ប្រអប់​លេខ​របស់​អ្នក​។​ បញ្ជាក់​ផង​ដែរ​រថយន្ត​ដែល​មាន​ម៉ូដែល​ខ្ពស់​គឺ​ពួក​វា​មាន​បំពាក់​រួច​ជា​ស្រេច​នូវ​ប្រអប់​លេខ​ប្រភេទ​ Tiptronic ដែល​អាច​ប្រើ​ជា​លក្ខណៈ​អូតូ​និង​លេខ​ដៃ​បាន​តែ​ម្ដង​៕ បញ្ចេញមតិ comments

Read More »

ញាក់​សាច់​! ចំណាយ​ Lamborghini មួយ​គ្រឿង​ ដើម្បី​បាន​កាមេរ៉ា​ដែល​រត់​លឿន​​ជាង​គេ​

​រថយន្ត​​កាមេរ៉ា​​មាន​ល្បឿន​លឿន​ជាង​គេ​ដែល​គេ​បាន​ឃើញ​កន្លង​មក​គឺ​ Ferrari 458 Italia ដែល​គេ​បាន​ប្រើ​ដើម្បី​ថត​ខ្សែ​ភាព​យន្ត​ “Need for Speed”។ ប៉ុន្តែ​ពេល​នេះ​ មាន​កាមេរ៉ា​រថយន្ត​ថ្មី​ ចូល​មក​ជំនួស​តំណែង​ល្បឿន​លឿន​នេះ។ Lamborghini Huracan ដែល​ក្រុម​ហ៊ុន​​ Incline Dynamic Outlet បាន​ច្នៃ​បំពាក់​នូវ​កាមេរ៉ា​សម្រាប់​ប្រមាញ់​រូបភាព​ ឬ វីដេអូ​ មាន​​សមត្ថភាព​ដែល​អាច​រត់​បាន​ក្នុង​ល្បឿន​ដល់​ ៣២៣ គីឡូម៉ែត្រ/ម៉ោង។ តាម​រយៈ​ការ​ប្រើ​ម៉ាស៊ីន​ V10 ចំណុះ​ ៥,២ លីត្រ អាច​បង្កើត​កម្លាំង​បាន​ ៦០២ សេះ។ រថយន្ត​ Huracan ដែល​កែ​ច្នៃ​ពិសេស​នេះ​ ត្រូវ​បាន​គេ​ឲ្យ​ឈ្មោះ​ថា​ Huracam ជា​រថយន្ត​មាន​តម្លៃ​ខ្ទង់​ ២០០ ០០០ ដុល្លារ​លើ​ទីផ្សារ​បរទេស។ គេ​ដឹង​ថា​ក្រុមហ៊ុន​ខាង​លើ​បាន​ចំណាយ​​ពេល​វេលា​រាប់​ខែ និង​ថវិកា​ប្រមាណ​កន្លះ​លាន​ដុល្លារ​ ដើម្បី​បង្កើត​គ្រោង​ និង​ប្រព័ន្ធ​បញ្ជា​កាមេរ៉ា​​ឡើង៕ ប្រភព ៖ Car Scoops​​​​​​​​​ បញ្ចេញមតិ comments

Read More »