Home / Cars (page 343)

Cars

ធ្លាយ​ចេញ​រូបរាង​ Toyota Prius ឆ្នាំ​ ២០១៩ លើ​ទស្សនាវដ្ដី​ជប៉ុន​

រូបភាព​បង្ហាញ​ពី​មុខ​មាត់​ថ្មី​របស់​ Toyota Prius ស៊េរី​ឆ្នាំ​ ២០១៩ បាន​លេច​ចេញ​ឡើង​នៅ​លើ​ទស្សនាវដ្ដី​រថយន្ត​ជប៉ុន​ឈ្មោះ​ថា​ Best Car ដែល​ចេញ​ផ្សាយ​សប្ដាហ៍​នេះ។ គួរ​ដឹង​ថា​នេះ​អាច​ត្រឹម​តែ​រូបភាព​ Render ដែល​បង្កើត​ឡើង​តាម​រយៈ​កុំព្យូទ័រ​ប៉ុណ្ណោះ​ ប៉ុន្តែ​កន្លង​មក​ទស្សនាវដ្ដី​នេះ​ក៏​ធ្លាប់​បង្ហាញ​ពី​រូបភាព​ Render នៃ​ Toyota Supra ស៊េរី​ថ្មី​ ដោយ​ជាក់​ស្ដែង​មាន​រូបរាង​ដូច​គ្នា​បេះ​ដាក់។ តាម​រូបភាព​នេះ​ដែរ​គេ​ឃើញ​ថា​ Toyota Prius បាន​កែ​ប្រែ​មុខមាត់​ថ្មី​ទាំង​មុខ​ទាំង​ក្រោយ​ ដោយ​មើល​ទៅ​មាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅ​នឹង​ Toyota Prius PHV ដែរ។ នៅ​ផ្នែក​ខាង​មុខ​មាន​បំពាក់​នូវ​ភ្លើង​បំភ្លឺ​ពេល​ថ្ងៃ​ប្រភេទ​ LED និង​អំពូល​ភ្លើង​ LED ដែល​មាន​រាង​ស្លីម​ជាង​មុខ​ រួម​ទាំង​អំពូល​រាង​អក្សរ​ L នៅ​អម​សង​ខាង​ផង​ដែរ។ ​​​ចំណែក​​ផ្នែក​ខាង​ក្រោយ​វិញ​ក៏​មាន​អំពូល​ដែល​មាន​រាង​ស្រដៀង​នឹង​អក្សរ​ L និង​មាន​ផ្ទាំង​កញ្ចក់​​ទ្រវែង​មួយ​ផ្ទាំង​ដែល​ភ្លឺ​ចិញ្ចាច​។ ចំពោះ​ការ​ផ្លាស់​ប្ដូរ​លើ​លក្ខណៈ​សម្បត្តិ​នៃ​រថយន្ត​ គេ​មិន​ទាន់​ដឹង​ច្បាស់​នៅ​ឡើយ​នោះ​ទេ ប៉ុន្តែ​ទំនង​ជា​នឹង​មាន​បន្ថែម​បច្ចេកវិទ្យា​ជំនួយ​អ្នក​បើកបរ​ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ Toyota។ ​​​គេ​រំពឹង​ថា​ Toyota Prius ស៊េរី​ឆ្នាំ​ ២០១៩ នេះ​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​នៅ​ខែ​ធ្នូ​ ឆ្នាំ​ …

Read More »

ឌុយបៃនឹងសាកប្រើស្លាកលេខឌីជីថល អាចលោតអក្សរថា “លួច” លើឡានដែលបាត់

ទីក្រុងឌុយបៃនឹងធ្វើការប្រើប្រាស់សាកល្បងនូវស្លាកលេខឌីជីថលលើយានយន្ត ដែលមានឈ្មោះថា “Tag 2 Connect” ចាប់ពីខែក្រោយនេះ។ ព្រះចៅស៊ុលតង់ Abdullah al-Marzouqi អ្នកគ្រប់គ្រងមន្ទីរផ្លូវថ្នល់ និងដឹកជញ្ជូននៃទីក្រុងឌុយបៃ បានឲ្យដឹងថាស្លាកលេខឌីជីថលនេះ អាចផ្ដល់ដំណឹងដល់ភ្នាក់ងារសង្គ្រោះបន្ទាន់ប្រសិនបើរថយន្តដែលមានប្រើស្លាកលេខនេះ ជួបនឹងគ្រោះថ្នាក់។ លើសពីនេះស្លាកលេខវៃឆ្លាតនេះថែមទាំងអាចលោតចេញជាអក្សរ “Stolen (មានន័យថា ត្រូវបានលួច) នៅលើរថយន្តដែលត្រូវបានគេលួចយកទៅ បានទៀតផង។ មិនតែប៉ុណ្ណោះស្លាកលេខនេះអាចឲ្យអ្នកបើកបរដឹង អំពីគ្រោះថ្នាក់ ការកកស្ទះចរាចរ នៅលើដងផ្លូវខាងមុខបានថែមទៀត។ ការពិន័យ ថ្លៃចតយានយន្ត និងថ្លៃចុះបញ្ជីយានយន្តក៏ត្រូវគិតលុយជាស្វ័យប្រវត្តិតាមរយៈស្លាកលេខឆ្លាតវៃនេះ ដោយភ្ជាប់គ្នាជាមួយសេវាកម្មទូទាត់បែបអេឡិចត្រូនិក។ លេខ និងការរចនាលើស្លាកលេខក៏អាចផ្លាស់ប្ដូរបានតាមរយៈវិបសាយរបស់មន្ទីរ ឬ តាមរយៈកម្មវិធីទូរសព្ទ។ ការសាកល្បងនឹងចាប់ផ្ដើមពីខែឧសភា ដល់ខែវិច្ឆិកា ឆ្នាំនេះ ដោយនឹងត្រូវសាកល្បងនៅក្រោមអាកាសធាតុក្ដៅកប់លេខ ដែលជាធម្មតារដូវក្ដៅក្នុងទីក្រុងនេះមានសីតុណ្ហភាពជាមធ្យម ៤១ អង្សាសេ។ មិនទាន់មានការបញ្ជាក់អំពីតម្លៃរបស់ស្លាកលេខឌីជីថល និងពេលវេលាបញ្ចេញឲ្យប្រើជាសាធារណនៅឡើយទេ៕ ប្រភព ៖ Car Advice  បញ្ចេញមតិ comments

Read More »

Honda នឹងបំពាក់បច្ចេកវិទ្យាសុវត្ថិភាព ដ៏អស្ចារ្យរបស់ខ្លួន លើគ្រប់ម៉ូដែល នៅឆ្នាំ ២០២០

Subaru បាន​ហៅ​បច្ចេកវិទ្យា​សុវត្ថិភាព​របស់​ខ្លួន​ថា EyeSight, Toyota ហៅថា Safety Sense ចំណែក​ឯ Honda វិញ បាន​ហៅ​ថា Honda Sensing។ Honda Sensing មាន​រួម​បញ្ចូល​បច្ចេកវិទ្យា​ជា​ច្រើន រួមទាំង Collision Mitigation Braking, Forward Collision Warning, Active Lane-Keeping Assist, Road Departure Mitigation, Adaptive Cruise Control និង បច្ចេកវិទ្យា​ជា​ច្រើន​ទៀត​ផង​ដែរ។ ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​ទាំង​នេះ បច្ចុប្បន្ន​ត្រូវ​បាន​ផ្តល់​ជា​ជម្រើស (Option) នៅ​លើ​រថយន្ត​ជា​ច្រើន Honda បាន​ប្រកាស​ថា វា​នឹង​មាន​ជា​ស្តង់ដារ​តែម្តង នៅ​លើ​គ្រប់​ម៉ូដែល​ទាំង​អស់​របស់​ខ្លួន នៅ​ឆ្នាំ ២០២២។ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន​មួយ​នេះ បាន​លក់​រថយន្ត​ជាង ១ លាន​គ្រឿង ដែល​មាន​បំពាក់​បច្ចេកវិទ្យា Honda …

Read More »

ភ្ញាក់ព្រើត! ពេលដឹងចំនួន Subaru Outback លក់ដាច់នៅសហរដ្ឋអាមេរិក

ថ្វី​បើ​សហរដ្ឋអាមេរិក បាន​ងាក​មក​និយម​ប្រើប្រាស់​រថយន្ត​ប្រភេទ​តួ​ខ្ពស់ SUV ប៉ុន្តែ​ប្រជាប្រិយភាព​របស់​រថយន្ត Subaru Outback មិន​បាន​បង្ហាញ​ពី​សញ្ញា​នៃ​ការ​ធ្លាក់ចុះ នៅ​ក្នុង​សហរដ្ឋអាមេរិក​ឡើយ។ ជា​មួយ​គ្នា​នេះ​ផង​ដែរ ក្រុមហ៊ុន​ផលិត​រថយន្ត​ជប៉ុន Subaru ទើប​តែ​បាន​ប្រកាស​ថា ខ្លួន​បាន​លក់​រថយន្ត​ម៉ូដែល Outback អស់​ចំនួន ២ លាន​គ្រឿង​មក​ហើយ​នៅ​សហរដ្ឋអាមេរិក។ សូម​បញ្ជាក់​ថា ក្រុមហ៊ុន Subaru បាន​លក់​ដាច់ Outback ចំនួន ១ លាន​គ្រឿង​ដំបូង​នៅ​សហរដ្ឋអាមេរិក ប្រើ​ពេល​ចន្លោះ​ពី​ឆ្នាំ ១៩៩៥ ទៅ ២០១១។ រថយន្ត​ដែល​មាន​រហស្សនាម​ថា “World’s First Sport Utility Wagon” ម៉ូដែល Outback នេះ មាន​ចំនួន ២ ជម្រើស គឺ បំពាក់​ម៉ាស៊ីន​ចំណុះ ២,៥ លីត្រ Inline-4 បង្កើត​កម្លាំង​បាន ១៧៥ សេះ និង …

Read More »

មក​ដឹង​ពី​អត្ថន័យ​ ឡាន​ប៉ុង​មួយ​ ប៉ុង​ពីរ ប៉ុង​មុខ​ និង​ប៉ុង​ក្រោយ​​

ប្រហែល​ជា​ធ្លាប់​ឮ​គេ​និយាយ​ហើយ​ រថយន្ត​ប៉ុង​មួយ​ ឬ ប៉ុង​ពីរ, ប៉ុង​មុខ​ ឬ ប៉ុង​ក្រោយ​ នោះ​។ ពាក្យ​ប៉ុង​នេះ​គឺ​​ជា​ពាក្យ​ប្រើ​សម្រាប់​សម្គាល់​ពី​ប្រព័ន្ធ​បើកបរ​របស់​រថយន្ត​គ្រប់​ប្រភេទ​ ដែល​ប្រព័ន្ធ​បើកបរ​រថយន្ត​មាន​​ចែក​ចេញ​ជា​ ៥ ប្រភេទ​សំខាន់ៗ។ ប្រព័ន្ធ​បើកបរ​លើ​រថយន្ត​រួម​មាន​ ៖ ១. Front-Wheel Drive (ហៅ​កាត់​ថា​ FWD) FWD គឺ​សម្គាល់​លើ​ប្រព័ន្ធ​បើកបរ​ដែល​វិល​​តែ​កង់​មុខ​ ដោយ​គេ​និយម​ហៅ​វា​ថា​ ប៉ុង​មួយ​ ឬ ប៉ុង​មុខ។ កម្លាំង​អូស​ទាញ​​ឲ្យ​រថយន្ត​ទៅ​មុខ​របស់​ប្រព័ន្ធ​នេះ​គឺ​ពឹង​ផ្អែក​ទាំង​ស្រុង​​លើ​កង់​ខាង​មុខ​ ដោយ​ម៉ាស៊ីន​របស់​រថយន្ត​ត​ភ្ជាប់​ជា​មួយ​នឹង​កង់​មុខ​ផ្ទាល់។ ប្រសិន​បើ​ករណី​កង់​ខាង​មុខ​ជាប់​ផុង​ហើយ នោះ​រថយន្ត​ទាំង​មូល​​ច្បាស់​ជា​ត្រូវ​ជាប់​ផុង មិន​អាច​រើ​ទៅ​ណា​រួច​ ត្រូវ​ពឹង​ផ្អែក​​លើ​រថយន្ត​ដទៃ​ ជួយ​សណ្ដោង។ រថយន្ត​ប្រភេទ FWD រចនា​ឡើង​ដោយ​ចំណាយ​តិច​លើ​ការ​ផលិត, មាន​ទំហំ​ធំ​ទូលាយ​ និង ស្រាល​ជាង​​រថយន្ត​ប្រើ​ប្រព័ន្ធ​ Rear-Wheel Drive (RWD)។ មិន​តែ​ប៉ុណ្ណោះ​ FWD ក៏​​មាន​កម្លាំង​អូសទាញ​​ប្រសើរ​ជាង​ RWD​ ល្អ​​សម្រាប់​ការ​បើក​ឡើង​ជម្រាល ពី​ព្រោះ​ទម្ងន់​ម៉ាស៊ីន​ពឹង​ផ្អែក​លើ​កង់​មុខ។ ២. Rear-Wheel Drive …

Read More »