Home / Cars (page 344)

Cars

​វិធី​សាស្ត្រ​ដ៏​​ត្រឹម​ត្រូវ​បំផុត​​​​ ក្នុង​ការ​ប្រើ​ប្រាស់​ម៉ាស៊ីន​ត្រជាក់​ឡាន​ ​​

​ការ​ប្រើ​ប្រាស់​​ម៉ាស៊ីន​ត្រជាក់​រថយន្ត​អាច​ជា​រឿង​ដ៏​ងាយ​ស្រួល​មួយ​ដោយ​គ្រាន់​តែ​ចុច​ឬ​មួល​​ប៊ូតុង​ដើម្បី​បិទ​/បើក ប៉ុន្តែ​នេះ​​មិន​មែន​ជា​វិធី​ដ៏​ត្រឹម​ត្រូវ​ទាំង​ស្រុង​មួយ​ក្នុង​ការ​ប្រើ​ប្រាស់​នោះ​​ទេ។ ខាង​ក្រោម​ទើប​ជា​វិធិ​សាស្ត្រ​ដ៏​ត្រឹម​ត្រូវ​បំផុត ៖ ​១. ​ផ្ដើម​​ពី​​ចំណុច​មូលដ្ឋាន​ជា​មុន ជំហាន​ដំបូង​​អាច​ជួយ​បន្ធូរ​បន្ថយ​លើ​ការ​​បំពេញ​កិច្ចការ​របស់​ម៉ាស៊ីន​ត្រជាក់​បាន​នោះ ​គឺ​ចត​រថយន្ត​​នៅ​​កន្លែង​មាន​ម្លប់។ ការ​ធ្វើ​ដូច​នេះ​ជួយ​បន្ថយ​កម្ដៅ​រថយន្ត​ឲ្យ​នៅ​ទាប​ទោះ​បី​ជា​អាកាស​ធាតុ​ក្ដៅ​ខ្លាំង​ក្ដី​ ហេតុ​នេះ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​នឹង​មិន​ធ្វើ​ការ​ខ្លាំង​នៅ​ពេល​បញ្ឆេះ​រថយន្ត​នោះ​ឡើយ។ ប្រសិន​បើ​ទីតាំង​ចត​ពិបាក​រក​កន្លែង​ម្លប់​អ្នក​អាច​​យក​របាំង​​បាំង​ពន្លឺ​ថ្ងៃ​ ដើម្បី​គ្រប​លើ​កញ្ចក់​រថយន្ត​ដែល​អាច​ជួយ​ទប់​កម្ដៅ​បាន​មួយ​កម្រិត។ ករណី​ដែល​អ្នក​មិន​អាច​អនុវត្ត​វិធី​ទាំង​ពីរ​ខាង​លើ​បាន​ សាក​ល្បង​វិធី​​មួយ​ទៀត​គឺ​​ធ្វើ​ឲ្យ​មាន​ខ្យល់​ចេញ​ចូល​ក្នុង​រថយន្ត​មុន​នឹង​បើក​ម៉ាស៊ីន​ត្រជាក់។ វិធីសាស្ត្រ​គឺ​ងាយ​បំផុត​គឺ​គ្រាន់​តែ​ចំហ​បង្អួត​រថយន្ត​ រួច​​បញ្ឆេះ​ម៉ាស៊ីន​ធ្វើ​ដំណើរ​ទៅ​មុខ​បន្តិច​ បន្ទាប់​មក​បត់​ចង្កូត​៩០​ដឺក្រេ​ ដើម្បី​ឲ្យ​ផ្នែក​ម្ខាង​នៃ​រថយន្ត​បញ្ចេញ​ខ្យល់​ក្ដៅ​ និង​ម្ខាង​ទៀត​ស្រូប​យក​ខ្យល់​ត្រជាក់។ ២. បើក​ម៉ាស៊ីន​ត្រជាក់​ដំបូង​ដោយ​ជ្រើស​យក​កម្រិត​ទាប​បំផុត​ អ្នក​មិន​គួរ​បើក​ម៉ាស៊ីន​ត្រជាក់​ដំបូង​ដោយ​កំណត់​នៅ​ចំណុច​ត្រជាក់​ខ្លាំង​ភ្លាមៗ​នោះ​ឡើយ​ ពោល​គួរ​ចាប់​ផ្ដើម​ពី​ចំណុច​ទាប​ជា​មុន​សិន។ ចំពោះ​រថយន្ត​មួយ​ចំនួន​មាន​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​អូតូម៉ាទិច​ ដោយ​វា​នឹង​ចាប់​ផ្ដើម​ពី​ចំណុច​ទាប​ រួច​ទើប​បន្ថែម​កម្រិត​របស់​វា​តាម​ដំណើរ។ ៣. ប្រើ​ប្រាស់​ Recirculation Mode ជាប់​ជានិច្ច ប្រសិន​បើ​អាកាសធាតុ​ខាង​ក្រៅ​មាន​សភាព​ក្ដៅ​ខ្លាំង​ អ្នក​ត្រូវ​ប្រើ​ប្រាស់​ Recirculation Mode ជាប់​ជានិច្ច។ Mode នេះ​វា​នឹង​កំណត់​មិន​ឲ្យ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​បូម​ខ្យល់​ពី​ខាង​ក្រៅ​មក​ប្រើ​ប្រាស់​ឡើយ​ ដោយ​ប្រើ​ប្រាស់​តែ​ខ្យល់​ក្នុង​រថយន្ត​ប៉ុណ្ណោះ។ ៤. បិទ​ម៉ាស៊ីន​ត្រជាក់​មុន​ពន្លត់​ម៉ាស៊ីន​រថយន្ត ​​​ពេល​ទៅ​ដល់​គោល​ដៅ​ពុំគួរ​ពន្លត់​ម៉ាស៊ីន​ភ្លាមៗ​ឡើយ​ ព្រោះ​អាច​បង្កើត​ជា​ការ​ឆ្លង​ភ្លើង​​នៅ​ក្នុង​គ្រឿង​បន្លាស់​​ម៉ាស៊ីន​ត្រជាក់​បាន ពោល​គួរ​បិទ​ម៉ាស៊ីន​ត្រជាក់​មុន​ពន្លត់​ម៉ាស៊ីន​រថយន្ត។ ៥. ការ​ពារ​ប្រសើរ​ជាង​ព្យាបាល​​ ​​​ត្រូវ​ត្រួត​ពិនិត្យ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ឲ្យ​បាន​ទៀត​ទាត់​តាម​ការ​ណែនាំ​របស់​អ្នក​ជំនាញ​នៅ​យានដ្ឋាន​រថយន្ត​ដែល​អ្នក​បាន​ទៅ។ យ៉ាង​ហោច​ណាស់​ម្ដង​ក្នុង​មួយ​ឆ្នាំ​​អ្នក​គួរ​ឲ្យ​​គេ​បាញ់​ថ្នាំ​សម្លាប់​មេរោគ​​ចូល​ទៅ​ក្នុង​បំពង់​ និង​រន្ធ​​បញ្ចេញ​ខ្យល់​នៃ​ម៉ាស៊ីន​ត្រជាក់​​​រថយន្ត​របស់​អ្នក៕​​ ​​​​​​ …

Read More »

សញ្ញាព្រួញសាំង ខាងស្តាំ និងឆ្វេង លើតាប្លូឡាន មានន័យយ៉ាងណា?

អ្នក​បើកបរ​រថយន្ត​ភាគ​ច្រើន​ប្រាកដ​ជា​ធ្លាប់​សម្គាល់​ឃើញ សញ្ញា​ព្រួញ​ក្បែរ​សញ្ញា​ទូ​សាំង​នៅ​លើ​តាប្លូ​រថយន្ត ដោយ​ខ្លះ​បាញ់​ទៅ​ខាង​ស្ដាំ និង​ខ្លះ​ទៀត​បាញ់​ទៅ​ខាង​ឆ្វេង។ មនុស្ស​មួយ​ចំនួន​ប្រហែល​ជា​ដឹង​អំពី​អត្ថន័យ​របស់​វា ខណៈ​ខ្លះ​ទៀត​ប្រហែល​ជា​មិន​បាន​ដឹង​ឡើយ។ តើ​វា​មាន​ន័យ​ពិត​យ៉ាង​ណា? វា​គឺ​ជា​ការ​ចង្អុល​បង្ហាញ​ពី​ទិសដៅ ដែល​ធុងសាំង​រថយន្ត​ស្ថិត​នៅ។ មិនតែប៉ុណ្ណោះ វា​ក៏​បង្ហាញ​ពី​ទីតាំង​នៃ​គម្រប​សាំង​របស់​រថយន្ត​ផង​ដែរ។ ឧទាហរណ៍ ប្រសិន​បើ​សញ្ញា​ព្រួញ​បាញ់​មក​ខាង​ឆ្វេង មាន​ន័យ​ថា គម្រប​សាំង​ស្ថិត​នៅ​ខាង​ឆ្វេង​នៃ​រថយន្ត ដូច្នេះ​អ្នក​ត្រូវ​ចូល​ចត​នៅ​ផ្នែក​ខាង​ស្ដាំ​នៃ​ទូ និង​ទុយយោ​សាំង នៅ​ពេល​ចូល​ស្ថានីយ​ដើម្បី​ចាក់​បន្ថែម​សាំង។ ប្រសិន​បើ​អ្នក​ទើបតែ​ទិញ​រថយន្ត​ថ្មី ឬ ខ្ចី​រថយន្ត​គេ​ជិះ ហើយ​ត្រូវ​ចាក់​បន្ថែម​សាំង តែ​មិន​ដឹង​ថា​ទីតាំង​គម្រប​សាំង​រថយន្ត​នៅ​ទី​ណា អ្នក​គ្រាន់តែ​មើល​លើ​សញ្ញា​ព្រួញ​នេះ​នឹង​ដឹង​ភ្លាម ដោយ​មិន​ចាំ​បាច់​អើត​មើល​តាម​កញ្ចក់ ឬ ចុះ​ពី​រថយន្ត​ឡើយ។ ផ្ទុយទៅវិញ រថយន្ត​ស៊េរី​ចាស់​មួយ​ចំនួន​មាន​តែ​សញ្ញា​ទូ​សាំង​ប៉ុណ្ណោះ និង​មិន​មាន​សញ្ញា​ព្រួញ​ចង្អុល​ទិស​ឡើយ។ ហាមធ្វើបែបនេះ តើ​ធ្វើ​យ៉ាង​ណា​ទើប​អាច​ដឹង​ពី​ទីតាំង​របស់​គម្រប​សាំង​លើ​រថយន្ត​ស៊េរី​ចាស់? បើ​ទោះ​បី​ជា​វា​គ្មាន​សញ្ញា​ព្រួច​ចង្អុល​បង្ហាញ​មែន ប៉ុន្តែ​សញ្ញា​ទូ​សាំង​ក៏​អាច​បង្ហាញ​ឲ្យ​ដឹង​ថា ទីតាំង​របស់​គម្រប​សាំង​រថយន្ត​នៅ​ទី​ណា​ដែរ ដោយ​យើង​គ្រាន់​តែ​មើល​លើ ទីតាំង​នៃ​ខ្សែ​ទុយយោ​របស់​សញ្ញា​ទូ​សាំង​នោះ​ប៉ុណ្ណោះ។ ប្រសិនបើ ខ្សែ​ទុយយោ​របស់​សញ្ញា​ទូ​សាំង ស្ថិត​នៅ​ខាង​ឆ្វេង វា​បញ្ជាក់​ថា គម្រប​សាំង​រថយន្ត​ស្ថិត​នៅ​ខាង​ឆ្វេង ប្រសិនបើ ខ្សែ​ទុយយោ​របស់​សញ្ញា​ទូ​សាំង ស្ថិត​នៅ​ខាង​ស្តាំ វា​បញ្ជាក់​ថា គម្រប​សាំង​រថយន្ត​ស្ថិត​នៅ​ខាង​ស្តាំ បញ្ជាក់៖ នៅ​ក្នុង​ករណី​ខ្លះ វា​ក៏​អាច​នឹង​មិនមែន​បែប​នេះ​ដែរ …

Read More »

អ្នកជិះឡាន Toyota ពេល Smart Key អស់ថ្ម មិនអាចបញ្ឆេះម៉ាស៊ីនបាន ត្រូវធ្វើបែបនេះ

រថយន្ត​ស៊េរី​ទំនើប​ភាគច្រើន តែង​និយម​ប្រើ​នូវ​បច្ចេកវិទ្យា Smart Key ជាមួយ​នឹង ប៊ូតុង​បញ្ឆេះ និង​ពន្លត់​ម៉ាស៊ីន (Start/Stop Button)។ ផ្ទុយទៅវិញ នៅ​ពេល​ដែល Smart Key របស់​អ្នក​អស់​ថ្ម មិន​ដំណើរការ ពេល​នោះ​អ្នក​នឹង​មិន​អាច​បើក​សោ​រថយន្ត និង​ចូល​ទៅ​ខាង​ក្នុង ដើម្បី​បញ្ឆេះ​ម៉ាស៊ីន​បាន​ឡើយ។ ប្រសិន​បើ​អ្នក​មិន​ដឹង​ពី​វិធីសាស្រ្ត នោះ​អ្នក​ប្រាកដ​ជា​ហៅ​ជាង​មក​ជួសជុល​ដល់​កន្លែង , សណ្តោង ឬ ដឹក​យក​ទៅ​ជួសជុល​នៅ​ហ្គារាស ដែល​នឹង​ត្រូវ​ចំណាយ​ថិវកា​ច្រើន។ ក្រៅ​ពី​ជម្រើស​ទាំង​នោះ អ្នក​រឹតតែ​មិន​អាច​យក​រថយន្ត​ទៅ​ហ្គារាស ដើម្បី​ឲ្យ​អ្នក​ជំនាញ​ត្រួតពិនិត្យ និង​ជួសជុល​បាន​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ចំពោះ​អ្នក​ប្រើប្រាស់​រថយន្ត​ម៉ាក Toyota វា​នៅ​មាន​វិធីសាស្រ្ត​មួយ ដែល​អាច​ជួយ​ដោះស្រាយ​អ្នក​បាន​មួយ​គ្រា ដើម្បី​កុំ​ឲ្យ​ចំណាយ​លុយ​ច្រើន។ ខាង​ក្រោម​នេះ​គឺ​ជា​វិធី​ដើម្បី​ដោះស្រាយ៖ ដំបូង​ឡើយ អ្នក​ត្រូវ​ដក​កូន​សោ​ចេញ​ពី Smart Key របស់​អ្នក រួច​ចាក់​សោ​ដើម្បី​បើក​ទ្វា​រថយន្ត។ នៅ​ពេល​អ្នក​បើក​ទ្វា​រថយន្ត​បាន​ហើយ និង​ចូល​ដល់​ខាង​ក្នុង អ្នក​ក៏​នៅ​តែ​មិន​អាច​បញ្ឆេះ​រថយន្ត​បាន​ដែរ។ នៅ​ពេល​អ្នក​ជាន់​ហ្វ្រាំង និង​ចុច​ប៊ូតុង​បញ្ឆេះ​ម៉ាស៊ីន វា​នឹង​លោត​សារ​មួយ​ថា “No key …

Read More »

លេចរូបរាងពិតផ្នែកខាងមុខ Lexus ES ស៊េរីឆ្នាំ ២០១៩

រូបថត​មួយ​សន្លឹក​បាន​បង្ហាញ​ឲ្យ​ឃើញ​ផ្នែក​ខាង​មុខ​នៃ​រថយន្ត Lexus ES ស៊េរី​ឆ្នាំ ២០១៩ ដែល​មាន​ការ​រចនា​កាន់​តែ​មុតមាំ និង​ស្រស់ស្អាត​ជាង​មុន។ ផ្នែកខាងមុខ Lexus ES ស៊េរីឆ្នាំ ២០១៩ ES ស៊េរី​ថ្មី​នេះ នឹង​ប្រើប្រាស់​គ្រោង​ឆ្អឹង​ថ្មី​របស់​ក្រុមហ៊ុន Toyota ហៅ​ថា TNGA ដែល​ធ្វើ​ឲ្យ​រថយន្ត​មាន​ទម្ងន់​ស្រាល និង ទាប​ជាង​មុខ ហើយ​ថែម​ទាំង​ធ្វើ​ឲ្យ​ការ​បើកបរ​កាន់​តែ​ប្រសើរ​ទៀត​ផង។ រថយន្ត​ប្រភេទ Sedan របស់​ក្រុមហ៊ុន​ជប៉ុន​នេះ មាន ២ ជម្រើស គឺ ES 350 បំពាក់​ម៉ាស៊ីន​ចំណុះ ៣,៥ លីត្រ ទំហំ ៦ ស៊ីឡាំង មាន​កម្លាំង ៣០១ សេះ ប្រើ​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ។ ចំណែក​ឯ​ជម្រើស​មួយ​ទៀត គឺ ES 300h Hybrid ដែល​អាច​បំពាក់​ម៉ាស៊ីន​សាំង​ចំណុះ ២,៥ …

Read More »

ប្រទេសអាស៊ានណាខ្លះ បើកបរប្រកាន់ស្តាំ និង ប្រកាន់ឆ្វេង?

ប្រហែល ៣៥ ភាគរយ​ប៉ុណ្ណោះ នៃ​ចំនួន​ប្រជាជន​លើ​ពិភពលោក​សរុប ដែល​បើកបរ​ប្រកាន់​ឆ្វេង (ប្រើ​ចង្កូត​ស្តាំ) ហើយ​ភាគ​ច្រើន​ជា​ប្រទេស​ស្ថិត​ក្រោម​អាណានិគម​អង់គ្លេស។ វា​អាច​ជា​រឿង​ចម្លែក​មួយ​ចំពោះ​ពិភពលោក​ទាំង​មូល ប៉ុន្តែ​វា​ក៏​មាន​ហេតុផល​ល្អឥតខ្ចោះ ដើម្បី​ពន្យល់​ពី​រឿងរ៉ាវ​នេះ​ដែរ។ កាល​ពី​អតីតកាល ស្ទើរតែ​គ្រប់​គ្នា​បាន​ធ្វើដំណើរ​ដោយ​ប្រកាន់​ឆ្វេង ដោយសារតែ វា​ជា​ជម្រើស​សក្ដិសម​បំផុត ជាពិសេស​សម្រាប់​អ្នក​ជិះ​សេះ​កាប់​ដាវ។ ពួកគេ​តែង​ប្រកាន់​ឆ្វេង ដើម្បី​ប្រើ​ដៃ​ខាងស្ដាំ​សម្រាប់​ដក​ដាវ​កាប់​គូ​សត្រូវ។ ជាមួយ​គ្នា​នេះ​ផង​ដែរ ស្រោម​ដាវ​របស់​ពួកគេ​តែង​ចង​ជាប់​នៅ​ខាង​ឆ្វេង ដើម្បី​កុំ​ឲ្យ​ប៉ះ​ត្រូវ​អ្នក​ដទៃ។ មិនតែប៉ុណ្ណោះ អ្នក​ប្រើ​ដៃ​ស្តាំ នឹង​កាន់​តែ​ងាយ​ស្រួល​ក្នុង​ការ​ឡើង​ជិះ និង​ចុះ​ពី​លើ​ខ្នង​សេះ នៅ​ផ្នែក​ខាងឆ្វេង​​ទៀត​ផង។ សូម​បញ្ជាក់​ថា នា​បច្ចុប្បន្ន​នេះ​ចំនួន​សរុប​នៃ​ប្រទេស​ដែល​បើកបរ​ប្រកាន់​ខាង​ឆ្វេង (ប្រើ​ចង្កូត​ស្តាំ) មាន​ត្រឹមតែ ៧៥ ប៉ុណ្ណោះ ខណៈ​ប្រទេស​ដែល​បើកបរ​ប្រកាន់​ខាងស្ដាំ (ប្រើ​ចង្កូត​ឆ្វេង) មាន​រហូត​ដល់​ទៅ ១៦៥។ យ៉ាងណាក៏ដោយ ប្រទេស​អាស៊ាន​ដែល​បើកបរ​ប្រកាន់​ស្ដាំ មាន ៥ និង ប្រកាន់​ឆ្វេង ក៏​មាន ៥ ដូច​គ្នា​ដែរ។ ប្រទេស​អាស៊ាន​ដែល​បើកបរ​ប្រកាន់​ស្ដាំ (ប្រើ​ចង្កូត​ឆ្វេង)៖ ១) កម្ពុជា ២) មីយ៉ាន់ម៉ា ៣) …

Read More »