Home / Cars (page 345)

Cars

គ្រប់​គ្នា​ភ្ញាក់​ក្រញាង​ ក្រោយ​ឃើញ​តម្លៃ​ពន្ធ​ឡាន​ Lexus RX 300

ថ្មីៗ​នេះ​មាន​ការ​បង្ហាញ​អំពី​អត្រា​ពន្ធ​នាំ​ចូល​រថយន្ត​មួយ​ទឹក​ម៉ូដែល​ Lexus RX 300 ស៊េរី​ឆ្នាំ​ ២០០២ ដែល​ធ្វើ​ឲ្យ​មហាជន​ ជា​ពិសេស​អ្នក​មាន​បំណង​ចង់​ទិញ​រថយន្ត​ មាន​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​បំផុត។ តាម​ការ​បង្ហាញ​របស់​គណនី​ Facebook ឈ្មោះ​ Saorithy Sok បាន​ឲ្យ​ឃើញ​ថា​​រថយន្ត​ Lexus RX 300 ឆ្នាំ​ ២០០២ ​​​ដែល​នាំ​ចូល​ពី​បរទេស​ ត្រូវ​ចំណាយ​លើ​ពន្ធ​នាំ​ចូល​ប្រមាណ​ ៤៦,៨ លាន​រៀល ស្មើ​នឹង​ប្រមាណ​ ១១ ៧០០ ដុល្លារ​ឯណោះ។ តាម​ការ​ឲ្យ​ដឹង​ពី​​ប្រភព​ដដែល​ អត្រា​ពន្ធ​នេះ​គឺ​ជា​ការ​កំណត់​មក​ស្រាប់​ ​សម្រាប់​រថយន្ត​មួយ​ទឹក​ មាន​ម៉ាស៊ីន​ចំណុះ​ ៣០០០ សេសេ និង​មាន​ស៊េរី​ឆ្នាំ​ ២០០៤ ចុះ​ក្រោម។ បន្ថែម​ពី​នេះ​ គេ​ត្រូវ​ចំណាយ​លើ​ការ​ដឹក​ជញ្ជូន​​ដែល​អស់​ប្រមាណ​ ២ ០០០ ដុល្លារ​ រួម​ទាំង​ថ្លៃ​ដើម​របស់​រថយន្ត​​ ដែល​មាន​ចន្លោះ​ពី​ ២ ០០០ ទៅ ៤ ០០០ ដុល្លារ …

Read More »

កុងទ័រ​ម៉ូតូ​ PCX មាន​លក្ខណៈ​ពិសេស​ ស្រដៀង​នឹង​កុងទ័រ​ឡាន​

នៅ​លើ​កុងទ័រ​ម៉ូតូ​អូតូ​ភាគ​ច្រើន​របស់​ Honda បាន​វិវត្តន៍​ពី​ប្រភេទ​ Analog មក​ជា​កុងទ័រ​ឌីជីថល​ជា​បណ្ដើរៗ​ហើយ​ ក្នុង​នោះ​រួម​មាន​ Zoomer-X, PCX និង​ Scoopy-i ជា​ដើម។ យ៉ាងណាក្ដី​កុងទ័រ​របស់​ម៉ូតូ​ PCX ដែល​ចេញ​មក​ក្រោយៗ​នេះ​មាន​ចំណុច​ពិសេស​លើស​ម៉ូតូ​ដទៃ។   PCX ឆ្នាំ ២០១៨ កុងទ័រ​ឌីជីថល​របស់​ Honda សម្រាប់​ម៉ូតូ​អូតូ​ មាន​បង្ហាញ​ពី​ល្បឿន​ម៉ូតូ, ចម្ងាយ​​ផ្លូវ​ដែល​ម៉ាស៊ីន​បាន​រត់ និង​កម្រិត​ប្រេង​​ឥន្ធនៈ​ដែល​មាន​ជា​ដើម។ ចំណែក​នៅ​លើ​ PCX ស៊េរី​ថ្មីៗ​ មាន​បង្ហាញ​ពី ​​រយៈ​ចម្ងាយ​ជា​មធ្យម​ដែល​ម៉ូតូ​អាច​បើកបរ​បាន​សម្រាប់​ប្រេង​ឥន្ធនៈ​មួយ​លីត្រ, បង្ហាញ​ម៉ោង និង សញ្ញា​ដែល​អាច​បង្ហាញ​ពី​កម្ដៅ​ម៉ាស៊ីន​ទៀត​ផង។ PCX ឆ្នាំ ២០១៧ ចំពោះ​​ការ​បង្ហាញ​រយៈ​ចម្ងាយ​ជា​មធ្យម​ គឺ​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​តាប្លូ​លើ​រថយន្ត​ស៊េរី​ទំនើប​ដែរ ដោយ​នៅ​លើ​រថយន្ត​មាន​​បង្ហាញ​ក្នុង​ខ្នាត​ MPG (Mile Per Gallon) ឬ l/100km (លីត្រ​ក្នុង​ ១០០ គ.ម)៕ លើរថយន្ត Range Rover …

Read More »

នេះ​មូលហេតុ​ ​ហ្គារាស​នៅ​ភ្នំពេញ​អាច​លក់​ឡាន​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ

មាន​ចម្ងល់​ជា​ច្រើន​តែង​លើក​ថា​ ​ហេតុ​អ្វី​តាម​ហ្គារាស​រថយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​អាច​លក់​រថយន្ត​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់​មុខ​រួច​មក​ហើយ​នោះ? ជាក់​ស្ដែង​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់មុខ​ ​ឬ​ហៅ​ថា​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ​ ​គឺ​សំដៅ​លើ​ក្រុមហ៊ុន​ដែល​ចុះ​បញ្ជី​ ​សុំ​សិទ្ធ​នាំ​ចូល​រថយន្ត​ម៉ាក​ ​និង​ម៉ូដែល​នានា​ពី​ក្រសួង​ពាណិជ្ជកម្ម​ ​គយ​ ​និង​ពន្ធដារ​ព្រះរាជាណាចក្រ​កម្ពុជា។ ឧទាហរណ៍៖ ក្រុមហ៊ុន​ ​RMA Cambodia​ ​ជា​អ្នក​នាំ​ចូល​ផ្លូវការ​នូវ​រថយន្ត​ម៉ាក​ ​Ford, Jaguar​ ​និង​ ​Land Rover​ ​ចូល​ទីផ្សារ​ប្រទេស​កម្ពុជា​ ​ខណៈ​សម្រាប់​ ​Ford​ ​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​មាន​ដូច​ជា​ម៉ូដែល​ ​Ranger, Explorer, Everest​ ​និង​ម៉ូដែល​ជា​ច្រើន​ផ្សេង​ទៀត។ ឆ្លើយ​តប​នឹង​សំនួរ​ខាង​លើ​ ​ហេតុ​អ្វី​តាម​ហ្គារាស​រថយន្ត​នានា​ក្នុង​រាជធានី​ភ្នំពេញ​អាច​លក់​រថយន្ត​ដែល​មាន​ក្រុមហ៊ុន​នាំ​ចូល​ផ្ដាច់​មុខ​រួច​មក​ហើយ​នោះ? ចម្លើយ​គឺ​ថា​ហ្គារាស​ដែល​លក់​រថយន្ត​ ​បាន​ទទួល​សិទ្ធ​លក់​បន្ត​រថយន្ត​ថ្មី​ពី​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវការ​សម្រាប់​ម៉ូដែល​ដែល​ក្រុមហ៊ុន​ធ្វើ​ការ​ចុះ​បញ្ជី​នាំ​ចូល​ជា​មួយ​ស្ថាប័ន​មាន​សមត្ថកិច្ច។ ចំពោះ​ហ្គារាស​ដែល​លក់​ម៉ូដែល​មួយ​ទឹក​ក្នុង​ស្រុក​ ​ឬ​មួយ​ទឹក​ពី​បរទេស​ ​មិន​តម្រូវ​ការ​សុំ​សិទ្ធ​ពី​ក្រុមហ៊ុន​នាំ​ចូល​នោះ​ឡើយ។ ឧទាហរណ៍៖ ការ​នាំ​ចូល​រថយន្ត​ថ្មី​ ​និង​មួយ​ទឹក​របស់​ ​Ferrari​ ​ឬ​ ​Lamborghini​ ​ចូល​ទីផ្សារ​កម្ពុជា​ ​គឺ​មិន​តម្រូវ​ការ​សុំ​សិទ្ធ​ពី​ក្រុមហ៊ុន​ក្នុង​ស្រុក​ណា​មួយ​ឡើយ​ ​គ្រាន់​ហ្គារាស​បង់​ថ្លៃ​នាំ​ចូល​ទៅ​ឲ្យ​គយ​ ​និង​ស្ថាប័ន​ពាក់ព័ន្ធ​នានា​ជា​ការ​ស្រេច៕ ប្រភពរូបភាព៖ Kimsrun Premium Auto / Hengheng …

Read More »

SUV ដំបូងបង្អស់របស់ Aston Martin នឹងប្រើឈ្មោះដ៏ចម្លែកមួយ

រថយន្ត​ប្រភេទ SUV ដំបូង​របស់ Aston Martin នឹង​បំពាក់​តែ​ម៉ាស៊ីន​សាំង​ប៉ុណ្ណោះ ទោះ​បី​ជា​វា​បាន​ដាក់​បង្ហាញ Concept ជា​រថយន្ត​អគ្គិសនី​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ​ក៏​ដោយ។ រថយន្ត​តួ​ខ្ពស់​របស់​អង់គ្លេស​នេះ នឹង​ត្រូវ​ដាក់​លក់​នៅ​ឆ្នាំ​ក្រោយ ជា​រថយន្ត​ប្រណីត Ultraluxury SUV ដែល​អាច​ប្រកួតប្រជែង​ជាមួយ​រថយន្ត Bentley Bentayga, Rolls-Royce Cullinan, Lamborghini Urus, Ferrari SUV និង Range Rover។ ជាមួយ​គ្នា​នេះ​ផង​ដែរ រថយន្ត SUV ទ្វា ៥ របស់ Aston Martin ខាង​លើ នឹង​ប្រើ​ឈ្មោះ​ថា Varekai។ Aston Martin Varekai Aston Martin Varekai ត្រូវ​បាន​ដាក់​បង្ហាញ​កាល​ពី​ឆ្នាំ ២០១៥ នៅ​ក្នុង​កម្មវិធី​ពិព័រណ៍​រថយន្ត Geneva Auto …

Read More »

មកដឹងតម្លៃ Ford Ranger Raptor ស៊េរីថ្មីនៅអូស្រា្តលី ទើបប្រកាសក្តៅៗ

ក្រុមហ៊ុន Ford Australia ទើប​តែ​បាន​ប្រកាស​ពី​តម្លៃ​នៃ​រថយន្ត Ranger Raptor ស៊េរី​ថ្មី គឺ​ចាប់​ពី ៧៤ ៩៩០ ដុល្លារ ហើយ​នឹង​មាន​លក់​នៅ​ចុង​ឆ្នាំ​នេះ។ វា​មាន​ន័យ​ថា Ford Ranger Raptor មាន​តម្លៃ​ថ្លៃ​ជាង Ford Ranger Wildtrack រហូត​ដល់​ទៅ ១៣ ២០០ ដុល្លារ​ឯណោះ។ ជា​ការ​ពិត​ណាស់ Raptor គឺ​មាន​ភាព​ខុស​គ្នា​ខ្លាំង​ណាស់។ វា​បំពាក់​ម៉ាស៊ីន​ម៉ាស៊ូត ទំហំ ៤ ស៊ីឡាំង ប្រភេទ Bi-Turbo មាន​កម្លាំង ១៥៧ គីឡូវ៉ាត់ ដំណើរការ​ដោយ​ប្រអប់លេខ​ស្វ័យប្រវត្តិ ១០ វគ្គ និង ប្រព័ន្ធ​បើកបរ​ប៉ុង ២ ប្រភេទ 4WD។ ជាមួយ​គ្នា​នេះ​ផង​ដែរ អ្នក​បើកបរ​អាច​ប្តូរ​ប្រព័ន្ធ​បើកបរ និង​ប្រព័ន្ធ​រង្វិល​កង់​ទាំង ៤ ដោយ​ប្រើ​ប្រព័ន្ធ​គ្រប់គ្រង Terrain …

Read More »