Home / Cars (page 346)

Cars

ឡាន​ស៊េរី​ថ្មីៗ​​​លេង​ចង្កៀង​​ស្ទីល​ដង្កៀប​ក្ដាម​ មើល​មួយ​ណា​ស្អាត​ជាង?

រថយន្ត​ស៊េរី​ថ្មីៗ​ដែល​បាន​បង្ហាញ​វត្តមាន​តាម​រយៈ​កម្មវិធី​ New York Auto Show កាល​ពី​ពេល​កន្លង​ទៅ​នេះ​ គេ​សង្កេត​ថា​មាន​រថយន្ត​ភាគ​ច្រើន​ប្រើ​រចនាបថ​ចង្កៀង​ដែល​មាន​រាង​ដូច​ជា​ដង្កៀប​ក្ដាម។ តាម​ដាន​ និង វាយ​តម្លៃ​ទាំង​អស់​គ្នា​ ថា​រថយន្ត​ណា​មាន​រចនាបថ​ស្អាត​ជាង​គេ? Acura RDX ឆ្នាំ​ ២០១៩ Subaru Forester ឆ្នាំ​ ២០១៩ Honda Civic ឆ្នាំ​ ២០១៨ Honda Accord ឆ្នាំ​ ២០១៨ Toyota Corolla Hatchback ឆ្នាំ​ ២០១៩ Volvo S90 ឆ្នាំ​ ២០១៧ Volvo V90 ឆ្នាំ​ ២០១៧​ ប្រភព ៖ Car Scoops បញ្ចេញមតិ comments

Read More »

ភ្ញាក់​ផ្អើល​បើ​បាន​ដឹង​តម្លៃ​ PCX ឆ្នាំ​ ២០១៨ ​​ក្រុមហ៊ុន​នាំ​ចូល​ផ្លូវ​ការ​ ​

​​​​​កាល​ពី​ចុង​សប្ដាហ៍​កន្លង​ទៅ​ ក្រុមហ៊ុន​ Honda Cambodia NCX បាន​​ប្រកាស​ពី​ការ​នាំ​ចូល​ជា​ផ្លូវ​ការ​នូវ​ម៉ូតូ​ PCX ស៊េរី​ឆ្នាំ​ ២០១៨ ក្រោយ​ពី​លេច​វត្តមាន​នៅ​ប្រទេស​ថៃ​បាន​រយៈពេល​ ៤ ខែ​មក​ហើយ។ មុន​នឹង​ការ​នាំ​យក​ជា​ផ្លូវ​ការ​នេះ​ក៏​មាន​​ហាង​លក់​​ឯកជន​មួយ​ចំនួន​បាន​នាំ​យក​ PCX ស៊េរី​ថ្មី​មក​លក់​ ដែល​កាល​នាំ​ចូល​ដំបូង​មាន​តម្លៃ​ខ្ទង់​ ៤ ១០០ ទៅ ៤ ២០០ ដុល្លារ​ឯណោះ។ ប៉ុន្តែ​កាល​ពី​ថ្មីៗ​កន្លង​ទៅ​នេះ​ តម្លៃ​ម៉ូតូ​ PCX តាម​ហាង​ឯកជន​បាន​ថយ​ចុះ​មក​នៅ​សល់​ត្រឹម​​ខ្ទង់​ ៣៧០០ ទៅ ៣៨០០ ដុល្លារ។ ដោយ​ឡែក​ចំពោះ​ក្រុមហ៊ុន​ NCX បាន​កំណត់​តម្លៃ​ PCX ឆ្នាំ​ ២០១៨ នៅ​ត្រឹម​​ប្រហែល​ ៣ ៦០០ ដុល្លារ​ប៉ុណ្ណោះ។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​ហាង​ចែក​ចាយ​ម៉ូតូ​ Honda មួយ​កន្លែង។ ជា​តម្លៃ​ដែល​ខុស​គ្នា​​ខ្លាំង​ ពី​តម្លៃ​ហាង​ឯកជន​កាល​នាំ​ចូល​​ដំបូង។ គួរ​ដឹង​ដែរ​ថា​ម៉ូតូ​ PCX ឆ្នាំ​ ២០១៨ ដែល​ក្រុមហ៊ុន​ទើប​នាំ​ចូល​មាន​ជម្រើស​ពណ៌​ខុសៗ​គ្នា​ចំនួន​ …

Read More »

Ferrari នឹងផលិត SUV ដំបូងបង្អស់ ហើយអាចបំពាក់ម៉ាស៊ីន Hybrid ទៀត

យោង​តាម​របាយការណ៍​ថ្មី​របស់​គេហទំព័រ Car Magazine ដែល​បាន​មក​ដោយ​ផ្ទាល់​ពី​ការ​បញ្ចេញមតិ​របស់​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Ferrari លោក Sergio Marchionne បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​រថយន្ត​អ៊ីតាលី​មួយ​នេះ កំពុង​តែ​ធ្វើ​ការ​លើ​រថយន្ត​ប្រភេទ SUV ដំបូង​បង្អស់​របស់​ខ្លួន ដែល​នឹង​លេច​ចេញ​រូបរាង​ក្នុង​ឆ្នាំ ២០២១។ រថយន្ត​តួ​ខ្ពស់​ដំបូង​បង្អស់​របស់ Ferrari នេះ មាន Codenameថា “F16X” ដោយ​ត្រូវ​គេ​ហៅ​ថា​ជា​ប្រភេទ​រថយន្ត SUV (Sport Utility Vehicle) ឬ FUV (Ferrari Utility Vehicle)។ F16X នេះ នឹង​ផ្ដោត​តាម ម៉ូដែល GTC4 Lusso ដោយ​មាន​កៅអី​ចំនួន ៤ និង ទ្វា ២ ហើយ​ថែមទាំង​ផ្ដល់​នូវ​មុខងារ​សម្រាប់​ការ​បើកបរ Off-road និង​មាន​កម្ពស់​ខ្ពស់។ ជា​មួយ​គ្នា​នេះ​ផង​ដែរ វា​ទំនង​នឹង​បំពាក់​ចង្កៀង​ក្រោយ​ប្រចាំ​ត្រកូល Ferrari ទៀត​ផង។ Ferrari …

Read More »

ឡាន ១០ ម៉ូដែល អាចជិះបាន ៣០០ ០០០ គីឡូម៉ែត្រ ដោយគ្មានបញ្ហា

យោង​តាម​ការ​សិក្សា​ថ្មីៗ ដែល​ធ្វើ​ឡើង​ដោយ​ក្រុមហ៊ុន Consumer Reports អ្នក​បើកបរ​ដែល​កំពុង​ស្វែង​រក​រថយន្ត ដែល​អាច​ទុក​ចិត្ត​បាន និង​តម្លៃ​សមរម្យ ហើយ​អាច​ដឹក​ជញ្ជូន​ពួកគេ​បាន​រាប់​ម៉ឺន​គីឡូម៉ែត្រ​ដោយ​គ្មាន​បញ្ហា ប្រហែល​ជា​ត្រូវ​ជ្រើសរើស​យក​ម៉ាក​យីហោ​របស់​ជប៉ុន។ ជា​ផ្នែក​មួយ​នៃ​ការ​សិក្សា គេ​បាន​ប្រមូល​ទិន្នន័យ​ពី​អ្នក​ប្រើប្រាស់ ដែល​និយាយ​ថា រថយន្ត​របស់​ពួកគេ​អាច​ជិះ​បាន ជាង ២០០ ០០០ ម៉ាយ (៣២១ ៨៦៨ គីឡូម៉ែត្រ)។ ជា​លទ្ធផល Consumer Reports អះអាង​ថា រថយន្ត​ដែល​គួរ​ឲ្យ​ទុក​ចិត្ត​បំផុត​គឺ Honda និង Toyota។ រថយន្ត​សម្រាប់​គ្រួសារ ប្រភេទ Sedan ម៉ូដែល Accord និង Civic របស់​ក្រុមហ៊ុន Honda និង Camry, Corolla និង Prius របស់​ក្រុមហ៊ុន Toyota សុទ្ធតែ​មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ខាង​លើ។ រីឯ​រថយន្ត​តួ​ខ្ពស់ មាន​ដូច​ជា Honda CR-V និង …

Read More »

អ្នក​ភ្នំពេញ​ ​ជះ​លុយ​កន្លះ​លាន​ដុល្លារ​ទិញ​ ​Ferrari 488 Spider​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ធ្វើ​កាដូរ

Ferrari 488 Spider​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​ជា​ប្រភេទ​រថយន្ត​ស្ព័រ​ទ្វា​ពីរ​កម្លាំង​ខ្លាំង​ ​និង​រាង​ស៊ិចស៊ី​ ​ត្រូវ​បាន​ហ្គារាស​ ​Kimsrum Premium Auto​ ​នាំ​ចូល​ក្នុង​ទីផ្សារ​ទីក្រុង​ភ្នំពេញ​នា​រសៀល​ថ្ងៃ​អាទិត្យ​ ​៨​ ​មេសា​ ​២០១៨។ អាច​បើក​ដំបូល​ ​Ferrari 488 Spider​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​បំពាក់​ដោយ​ម៉ាស៊ីន​ ​Twin Turbocharged V8​ ​កម្លាំង​ ​៦៦១​ ​សេះ​ ​មាន​ប្រអប់​លេខ​ស្វ័យប្រវត្តិ​ ​៧វគ្គ​ ​ហើយ​អាច​ប្រើ​ជា​ប្រភេទ​​លេខ​អូតូ​ ​និង​លេខ​ដៃ​សម្រាប់​ការ​បើកបរ​ដែល​ចង់​បាន​សន្ទុះ​កម្លាំង​ពេញ​របស់​រថយន្ត។ Ferrari 488 Spider​ ​ម៉ូដែល​ឆ្នាំ​ ​២០១៨​ ​អាច​ស្ទុះ​ពី​ ​០​ ​ដល់​ ​១០០​ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​ដោយ​ប្រើ​ពេល​ ​៣វិនាទី​ ​ហើយ​អា​ច​រត់​បាន​ដល់​ល្បឿន​ខ្ពស់​បំផុត​ ​គឺ​ ​៣៣០​ ​គីឡូម៉ែត្រ។ តម្លៃ​រថយន្ត​ស្ព័រ​មួយ​នេះ​នៅ​ប្រទេស​ប្រមាណ​ជាង​ ​២៥​ ​ម៉ឺន​ដុល្លារ​សម្រាប់​ទីផ្សារ​អឺរ៉ុប​ …

Read More »