Home / Cars (page 347)

Cars

ម៉ូតូ​អូតូ​ជិះ​​យូរ​លាន់​ម៉ាស៊ីន​ មិន​បាច់​ឆ្ងល់​ទេ មក​ពី​មិន​ប្ដូរ​ប្រេង​កាឡេ​ច្បាស់​ណាស់

ខុស​ប្លែក​ពី​ម៉ូតូ​ដាក់​លេខ​ធម្មតា​ ម៉ូតូ​អូតូ​ប្រើ​ប្រាស់​ប្រព័ន្ធ​ម៉ាស៊ីន​​ខាង​ក្រោយ​ដើម្បី​ធ្វើ​ឲ្យ​កង់​វិល​ទៅ​មុខ ដែល​មាន​ជំនួយ​ពី​ប្រេង​កាឡេ​។ ពេល​មួល​ម៉ូតូ​ទៅ​មុខ​ ដុំ​ម៉ាស៊ីន​ខាង​ក្រោយ​នេះ​ត្រូវ​ប្រឹង​ខ្លាំង​ជា​ទីបំផុត។ ប្រេង​កាឡេ​មាន​តួនាទី​ ធ្វើ​ឲ្យ​ម៉ាស៊ីន​ដើរ​បាន​​ស្រួល និង​មិន​ស្ទក់ ហើយ​មាន​ម្ចាស់​ម៉ូតូ​អូតូ​ភាគ​ច្រើន​មិន​បាន​ចាប់​អារម្មណ៍​នឹង​ប្រេង​កាឡេ​នេះ​ទេ ដោយ​មាន​ខ្លះ​ជិះ​រាប់​ឆ្នាំ​ហើយ​ មិន​ដែល​ប្ដូរ​វា​សោះ។ នេះ​ជា​មូលហេតុ​មួយ​ដែល​ធ្វើ​ឲ្យ​ម៉ាស៊ីន​ម៉ូតូ​ស្ទក់​ ដើរ​មិន​ស្រួល និង​បញ្ចេញ​សំឡេង​ឮ​ខ្លាំង​ទៀត​ផង។ អ្នក​ជំនាញ​បាន​ធ្វើ​ការ​ណែនាំ​ថា​ គួរ​ប្ដូរ​ប្រេង​កាឡេ​ម៉ូតូ​អូតូ​ ឲ្យ​បាន​ម្ដង​ រៀង​រាល់​ ៦ ០០០ – ៨ ០០០ គីឡូម៉ែត្រ។ បើ​ពុំនោះ​ម្ចាស់​ម៉ូតូ​អាច​ដូរ​ប្រេង​កាឡេ នៅ​ពេល​សង្កេត​ឃើញ​ថា​ម៉ូតូ​ស្ទក់ និង សំឡេង​លាន់​ឮ​ខ្លាំង​ខុស​ធម្មតា​ជា​ដើម។ គួរ​ដឹង​ដែរ​ថា​ប្រេង​កាឡេ​នេះ​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ម៉ាស៊ីន​ម៉ូតូ​ ដោយ​ប្រើ​ម្ដងៗ​ចំណាយ​អស់​ប្រមាណ​តែ​ ២ ដុល្លារ ឬ តិច​ជាង​នេះ​៕​​​​​​ ​​​​​​​​ប្រភព ៖ Zing បញ្ចេញមតិ comments

Read More »

ផ្លាកលេខឡាន លេខពិសេសត្រឹម ២ ខ្ទង់ ដាក់លក់តម្លៃ ២០ លានដុល្លារ

ផ្លាក​លេខ​ឡាន​ដ៏​ពិសេស​មួយ​នៅ​ចក្រភព​អង់គ្លេស មាន​ត្រឹមតែ ២ ខ្ទង់​ប៉ុណ្ណោះ គឺ “F1” ហើយ​មាន​តម្លៃ​រហូត​ដល់​ទៅ​រាប់​លាន​ដុល្លារ។ ផ្លាក​លេខ​នេះ​ត្រូវ​អ្នក​ជំនួញ​ម្នាក់​ឈ្មោះ Afzal Kahnsince ទិញ​យក​កាល​ពី​ឆ្នាំ ២០០៨ ក្នុង​តម្លៃ ៦១៨ ០០០ ដុល្លារ​អាមេរិក។ ផ្លាក​លេខ​ដ៏​ពិសេស​នេះ ត្រូវ​បាន​ប្រទះ​ឃើញ​បិទ​នៅ​លើ​រថយន្ត​ម៉ាក Bugatti Veyron Super Sport។ លោក Afzal Kahnsince និង ​រថយន្ត​ម៉ាក Bugatti Veyron Super Sport បំពាក់ផ្លាកលេខ “F1” យ៉ាង​ណា​ក៏​ដោយ Kahnsince បាន​ប្រកាស​ដាក់​លក់​ផ្លាក​លេខ​នេះ​វិញ នៅ​លើ​គេហទំព័រ RegTransfers ក្នុង​តម្លៃ ១៦ ៨៩០ ០០០ ដុល្លារ។ បើ​បូក​សរុប​ទាំង​តម្លៃ​ឈ្នួល និង ពន្ធ VAT ចំនួន ២០ ភាគរយ​ទៀត​នោះ …

Read More »

MINI Cooper ប្រភេទ Plugin Hybrid ស៊េរីថ្មី ១០០ គ.ម ស៊ីសាំងត្រឹម ២ លីត្រ

រថយន្ត​ប្រភេទ Plugin Hybrid (PHEV) ដំបូង​បង្អស់​របស់​ក្រុមហ៊ុន​រថយន្ត​អង់គ្លេស MINI បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវការ នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ជាមួយ​នឹង​ម៉ូដែល S E Countryman All4។ MINI Cooper S E Countryman All4 នេះ​ត្រូវ​បាន​បំពាក់​ជាមួយ​នឹង​ម៉ាស៊ីន​សាំង​ចំណុះ ១,៥ លីត្រ Turbocharged ទំហំ ៣ ស៊ីឡាំង ជាមួយ​នឹង​ម៉ូទ័រ​អគ្គិសនី​មួយ ដែល​បង្កើត​បាន​កម្លាំង​សរុប ២២១ សេះ និង​ប្រើ​ប្រអប់​លេខ​ស្វ័យប្រវត្តិ ប្រភេទ Steptronic ចំនួន ៦ វគ្គ។ រថយន្ត​តួ​ខ្ពស់​ប្រភេទ​នេះ​អាច​ស្ទុះ​ពី​ល្បឿន ០ ដល់ ១០០ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ប្រើ​ពេល ៦,៨ វិនាទី និង​មាន​ល្បឿន​អតិបរមា​ដល់​ទៅ ១៩៨ ​គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង។ រថយន្ត​អង់គ្លេស​ដែល​ស្ថិត​ក្រោម​ដំបូល​ក្រុមហ៊ុន​អាល្លឺម៉ង់ BMW នេះ …

Read More »

Honda នាំយក PCX 150 មកលក់ជាផ្លូវការ មានដល់ទៅ ៤ ពណ៌ ស្អាតទាក់ភ្នែក! (មានវីដេអូ)

កាល​ពី​ល្ងាច​ថ្ងៃ​ទី ០៦ ខែ មេសា ឆ្នាំ ២០១៨ នេះ ក្រុមហ៊ុន អិន.ស៊ី.អិច ដែល​ជា​ក្រុមហ៊ុន​ទទួល​បាន​សិទ្ធិ​តម្លើង និង​ចែក​ចាយ​ផ្តាច់​មុខ​ម៉ូតូ​ម៉ាក Honda នៅ​ប្រទេស​កម្ពុជា បាន​រៀបចំ​កម្មវិធី​ដ៏​អស្ចារ្យ​មួយ​គឺ “រាត្រី​ជួបជុំ​ដៃ​គូ​អាជីវកម្ម​ក្រុមហ៊ុន អិន ស៊ី អិច” ដែល​បាន​ប្រារព្ធ​ឡើង​នៅ​សណ្ឋាគារ សូហ្វីហ្វីតែល ភូគីត្រា ភ្នំពេញ ក្រោម​ការ​ចូល​រួម​របស់ ថ្នាក់​ដឹក​នាំ​ក្រុមហ៊ុន អិន ស៊ី អិច ដៃ​គូ​អាជីវកម្ម ភ្ញៀវកិត្តិយស និង​អ្នក​សារព័ត៌មាន​មក​ពី​ស្ថាប័ន​នានា​ជាង ២០០ នាក់។ នៅ​ក្នុង​រាត្រី​ដ៏​អស្ចារ្យ​នោះ ក្រុមហ៊ុន អិន ស៊ី អិច បាន​បើក​ទំព័រ​ថ្មី​មួយ​ទៀត​សម្រាប់​ឧស្សាហកម្ម​ម៉ូតូ ជាមួយ​នឹង ពិធី​តាំង​បង្ហាញ​មុន​ផ្លូវការ​ម៉ូតូ​ម៉ាក Honda PCX150 ស៊េរី​ថ្មី​ក្រោម​គោល​គំនិត Born Perfection ដែល​មាន​ការ​រួម​បញ្ចូល​គ្នា រវាង​បច្ចេកវិទ្យា​ចុង​ក្រោយ​ដ៏​ទំនើប​បំផុត ភាព​ទាន់​សម័យ​បំផុត និង​ប្រណិត​បំផុត។ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​ជាក់ស្តែង​របស់​អតិថិជន​ហុងដា …

Read More »

RAV4 ឆ្នាំ​ ២០១៩ ម៉ាស៊ីន​ Hybrid ចាក់​មួយ​ពេញ​អាច​ជិះ​ដល់​ជិត​ ១០០០ គីឡូម៉ែត្រ​

ចំពោះ​ RAV4 ស៊េរី​ឆ្នាំ​ ២០១៩ ក្រុមហ៊ុន​ Toyota បាន​បន្ថែម​ជម្រើស​ប្រភេទ XSE Hybrid ដែល​មាន​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ​ថ្មី​ អាច​សន្សំសំចៃ​ប្រេង​ឥន្ធនៈ​បាន​ច្រើន​ជាង​ប្រភេទ​ធម្មតា។ តាម​ការ​លើក​ឡើង​របស់​លោក​ Yoshikazu Saeki នាយ​ផ្នែក​វិស្វកម្ម​នៃ​ក្រុមហ៊ុន​​ Toyota ​បាន​​បង្ហើប​ឲ្យ​ដឹង​ថា​ជា​មួយ​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid នេះ​អាច​ឲ្យ​រថយន្ត​ RAV4 ស៊េរី​ឆ្នាំ​ ២០១៩ បើក​បរ​បាន​ចម្ងាយ​​​ដល់​ខ្ទង់​​ ៦០០ ម៉ាយ​ (ប្រហែល​ ​៩៦៥ គីឡូម៉ែត្រ) ។ ចំពោះ​រយៈ​ចម្ងាយ​នេះ​មិន​ទាន់​ជា​តួ​លេខ​ពិត​ប្រាកដ​នៅ​ឡើយ​ទេ។ ​​​​​​ប្រព័ន្ធ​ម៉ាស៊ីន​ Hybrid ថ្មី​លើ​ RAV4 ឆ្នាំ​ ២០១៩ ផ្សំ​ឡើង​ដោយ​​ម៉ាស៊ីន​ធម្មតា​ចំណុះ​ ២,៥ លីត្រ​ ជា​មួយ​នឹង​ម៉ូទ័រ​អគ្គិសនី​ចំនួន​មួយ​ ដើម្បី​បង្កើន​កម្លាំង​ និង​សន្សំសំចៃ​ថាមពល​ផង​ដែរ។ ចំពោះ​កម្លាំង​ និង​ប្រើ​ប្រេង​ឥន្ធនៈ​​នៃ​ប្រព័ន្ធ​ Hybrid ថ្មី​នេះ​ មិន​ទាន់​ត្រូវ​បាន​បង្ហាញ​នៅ​ឡើយ​ទេ។ ​គួរ​ដឹង​ …

Read More »