Home / Cars (page 350)

Cars

​សារមន្ទីរ​តាំង​ឡាន​ស៊េរី​កប់ៗ​ ដាក់​លក់​តម្លៃ​មិន​គួរ​ឲ្យ​ជឿ​

សារមន្ទីរ​រថយន្ត​ស៊េរី​កប់ៗ​​បែប​ឯកជន​មួយ​កន្លែង ​នៅ​រដ្ឋ​ California កំពុង​ដាក់​លក់​នៅ​ក្នុង​តម្លៃ​ ១០ លាន​ដុល្លារ។ សារមន្ទីរ​នេះ​​មាន​ទំហំ​ ៦៥០ ម៉ែត្រ​ការ៉េ​ដែល​សាង​សង់​ឡើង​ដោយ​​លោក​ Steve Goldman អតីត​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ និង​ជា​វិស្វករ​មួយ​រូប។ សារមន្ទីរ​នេះ​​សង់​ឡើង​ពី​កញ្ចក់​ និង​ ដែក​ ដែល​មាន​ប្រព័ន្ធ​គ្រប់​គ្រង​ធាតុអាកាស​យ៉ាង​ពិសេស។ បន្ថែម​ពី​នេះ​វា​ក៏​មាន​​ប្រព័ន្ធ​ចម្រុះ​ខ្យល់​ និង​ ​រស្មីសាយអ៊ុលត្រា​ដើម្បី​កម្ចាត់​មេរោគ​ទៀត​ផង។ រថយន្ត​ដែល​បាន​ដាក់​តាំង​នៅ​សារមន្ទីរ​នេះ​រួម​មាន​ McLaren P1, LaFerrari, Porsche Carrera GT, Pagni Zonda, McLaren 12C និង​រថយន្ត​ Porsche រួម​ទាំង​ Ferrari ជា​ច្រើន​ម៉ូដែល​ទៀត។ ក្នុង​នោះ​ក៏​មាន​រថយន្ត​ Porsche 911 GT2 មាន​តែ​មួយ​ក្នុង​លោក​ ដែល​ផលិត​ឡើង​ជា​ពិសេស​ដោយ​មិត្តភ័ក្ដិ​របស់​លោក​ Goldman។ ​​​​​​គួរ​ដឹង​ថា​តម្លៃ​ ១០ លាន​ដុល្លារ​នេះ​ មិន​​រាប់​​បញ្ចូល​ទាំង​រថយន្ត​ដែល​ដាក់​តាំង​នោះ​ទេ ពោល​ជា​តម្លៃ​អគារ​សារមន្ទីរ​​តែ​ប៉ុណ្ណោះ។ គួរ​ដឹង​ថា​សារមន្ទីរ​នេះ​អាច​ដាក់​តាំង​រថយន្ត​បាន​ដល់​ ២៥ …

Read More »

​Lamborghini Huracan មាន​លក់​មួយ​ទឹក​បាត់​ ប៉ុន្តែ​តម្លៃ​កុំ​លូក​

Lamborghini Huracan Performante ជា​រថយន្ត​ស៊េរី​ថ្មី​មួយ​ ដោយ​ត្រូវ​រង់ចាំ​យូរ​ប្រសិន​បើ​ចង់​ទិញ​ម្ដងៗ។ ប៉ុន្តែ​រថយន្ត​ស៊េរី​ថ្មី​ ត្រូវ​បាន​គេ​ប្រទះ​ឃើញ​ដាក់​លក់​លើ​ទីផ្សារ​រថយន្ត​មួយ​ទឹក​ នៅ​សហរដ្ឋអាមេរិក​ ដែល​អាច​ទិញ​បាន​ដោយ​មិន​បាច់​រង់ចាំ​យូរ។ ត្បិត​ថា​រថយន្ត​ Huracan Performante ដែល​ដាក់​លក់​នេះ​ជា​រថយន្ត​ដែល​ធ្លាប់​បាន​គេ​ប្រើ​ហើយ​ ប៉ុន្តែ​វា​ទើប​ត្រូវ​គេ​បើក​បរ​បាន​ចម្ងាយ​ ១ ២៣៥ ម៉ាយ​ (ប្រហែល​ ១ ៩៨០ គីឡូម៉ែត្រ) ប៉ុណ្ណោះ ដែល​អាច​ចាត់​ទុក​ថា​ថ្មី​ដែរ។ ​​​​​​​Huracan Performante មាន​បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​ ១០ ចំណុះ​ ៥,២ លីត្រ ដែល​អាច​ផលិត​បាន​ ៦៣១ សេះ​ ខ្លាំង​ជាង​ Huracan ធម្មតា។ ដោយ​មាន​ទម្ងន់​ និង​មាន​រាង​បែប​ Aero Dynamic ទៀត​នោះ​ ធ្វើ​ឲ្យ​រថយន្ត​នេះ​អាច​បង្កើន​សន្ទុះ​ពី​ ០ ដល់ ១០០ គ.ម/ម៉ ក្នុង​ពេល​ត្រឹម​តែ​ ២,៩ វិនាទី ហើយ​មាន​ល្បឿន​អតិបរមា​ …

Read More »

បើកបរ​រថយន្ត​ពេល​យប់​ បើ​មាន​គេ​គប់​ពង​មាន់​​លើ​កញ្ចក់​មុខ​សូម​កុំ​ប្រើ​ផ្លិត​បក់​ឬ​បាញ់​ទឹក (វីដេអូ)

កន្លង​មក​ធ្លាប់​មាន​សារ​មួយ​ ទទួល​បាន​ការ​ចែក​រំលែក​ត​ៗ​គ្នា​ជា​ច្រើន​លើ​បណ្ដាញ​សង្គម​ ដែល​និយាយ​អំពី​ជន​ខិលខូច​​ប្លន់​អ្នក​បើកបរ​រថយន្ត​នា​ពេល​យប់​ តាម​រយៈ​ការ​គប់​ពង​មាន់​ដាក់​កញ្ចក់​រថយន្ត។ សារ​ខ្លី​នោះ​មាន​អត្ថន័យ​ពេញ​ថា ៖ “បើកបរ​រថយន្ត​ពេល​យប់​បើ​មាន​គេ​គប់​ពង​មាន់​ឬ ទា​លើ​កញ្ចក់​មុខ​សូម​កុំ​ប្រើ​ផ្លិត​បក់​ឬ​បាញ់​ទឹក​ព្រោះ​នាំ​ឱ្យ​ស្រអាប់​មើល​ផ្លូវ​មិន​ឃើញ​ហើយ​បើ​យើង​ឈប់​នោះ​នឹង​ក្លាយ​ជា​ចំណី​ពួក​ឧក្រិដ្ឋជន​ហើយ!”។ សារ​​នេះ​នៅ​តែ​ទទួល​បាន​ការ​ចែក​រំលែក​តៗ​គ្នា​នា​ពេល​បច្ចុប្បន្ន​ ដោយ​សារ​ពួក​គេ​ជឿ​ថា​នេះ​ជា​រឿង​ពិត​ ហើយ​សារ​នេះ​ក៏​កំពុង​ល្បី​នៅ​ក្នុង​ប្រទេស​វៀតណាម​ផង​ដែរ។ ដើម្បី​បញ្ជាក់​ឲ្យ​ច្បាស់​ពី​រឿង​នេះ​ ក្រុម​ការងារ​មួយ​ក្រុម​របស់​វៀតណាម​ បាន​ធ្វើ​ការ​ពិសោធ​មួយ។ ក្នុង​វីដេអូ​ខ្លី​ គេ​បាន​សាក​ល្បង​គប់​ពង​មាន់​ដាក់​កញ្ចក់​រថយន្ត​ បន្ទាប់​មក​ក៏​ចាប់​ផ្ដើម​បាញ់​ទឹក​ និង​ប្រើ​ផ្លិត​ទឹក​រថយន្ត​សម្អាត។ ភ្លាមៗ​នោះ​គេ​អាច​ឃើញ​ថា​កញ្ចក់​រថយន្ត​មិន​ស្រអាប់​រហូត​ដល់​មើល​អ្វី​មើល​ឃើញ​នោះ​ទេ។ ​គេ​បាន​សាក​ល្បង​ម្ដង​ដោយ​បាន​យក​ពង​មាន់​គោះ​ និង លញ់​លើ​កញ្ចក់​ឲ្យ​ធំ​ជាង​មុន​ ប៉ុន្តែ​លទ្ធផល​នៅ​តែ​ដូច​គ្នា។ ការ​ពិសោធ​នេះ​បញ្ជាក់​បាន​ថា​ សារ​ខ្លី​ដែល​គេ​ចែក​រំលែក​តៗ​គ្នា​កន្លង​មក​នេះ ជា​រឿង​រ៉ាវ​មិន​ពិត​ ដែល​គេ​បង្កើត​ឡើង​ដើម្បី​បាន​ផល​ប្រយោជន៍​ជា​ចំនួន​ Like និង Share តែ​ប៉ុណ្ណោះ៕ ប្រភព ៖ Auto Zone VN​​​​​​​​​ បញ្ចេញមតិ comments

Read More »

មកដឹងឲ្យច្បាស់ពីឡាន Lexus RX 300 គ្រប់ស៊េរីឆ្នាំ មុនសម្រេចទិញ

Lexus RX មាន​ចែក​ចេញ​ជា​​ច្រើន​ជំនាន់ និង​ច្រើន​ស៊េរី​ឆ្នាំ​ ហើយ​​ RX 300 ជា​ប្រភេទ​ដែល​ទទួល​បាន​ការ​ចាប់​អារម្មណ៍​គួរ​ឲ្យ​កត់​សម្គាល់​ដែរ​ពី​សំណាក់​ប្រជាជន​កម្ពុជា ដោយ​សារ​តែ​មាន​តម្លៃ​ធូរថ្លៃ ត្រឹម​ខ្ទង់​ ១ ម៉ឺន​ដុល្លារ។ ត​ទៅ​នេះ​នឹង​បង្ហាញ​ពី​​​ស៊េរី​ឆ្នាំ​របស់​ម៉ូដែល​ RX 300 ដែល​ជាជំនាន់ទី ១ ដើម្បី​ឲ្យ​ប្រិយមិត្ត​ងាយ​ស្រួល​ជ្រើសរើស​ពេល​ទិញ ៖ ១. ​ស៊េរី​ឆ្នាំ ១៩៩៩ Lexus RX 300 ​ស៊េរី​ឆ្នាំ ១៩៩៩ បាន​ចេញលក់​ចាប់ពី​ឆ្នាំ ១៩៩៨ ដល់ ឆ្នាំ ២០០៣ ដោយមាន​បំពាក់​ម៉ាស៊ីន V-6 ទំហំ ៣,០ លីត្រ មាន​ប្រព័ន្ធ​បើកបរ​ប៉ុង​មួយ (Front-Wheel-Drive)​។ ប្រអប់លេខ​វិញ​ជា​ប្រភេទ​អូ​តូ​មាន ៤ វគ្គ ដោយ​រួមមាន “Snow Mode” អាច​បើកបរ​លើ​ស្ថានភាព​ផ្លូវ​មាន​ព្រិល​បានល្អ​។ ប្រព័ន្ធ​សំឡេង Pioneer ដែលមាន​ឧបករណ៍​បំពង​សំឡេង​ចំនួន ៧ …

Read More »

អង់គ្លេស ចាប់ផ្តើមតម្លើងពន្ធឡានថ្មី ដែលប្រើម៉ាស៊ូត

ការ​តម្លើង​ថ្លៃ​ពន្ធ​លើ​យានយន្ត​ប្រើ​ប្រេង​ម៉ាស៊ូត​របស់​រដ្ឋាភិបាល​អង់គ្លេស ដែល​ទើប​តែ​បាន​ចូល​ជា​ធរមាន​នៅ​ខែ​មេសា​នេះ បាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​រថយន្ត​ប្រើ​ម៉ាស៊ូត​នានា​ដែល​កំពុង​ដាក់​លក់​នៅ​លើ​ទីផ្សារ។ ការ​ប្រកាស​តម្លើង​ពន្ធ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​កាល​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ ដោយ​អធិការបតី​អង់គ្លេស លោក Philip Hammond ដែល​ជំរុញ​ឲ្យ​រថយន្ត​ម៉ាស៊ូត​ថ្មី​ដែល​បាន​ចុះ​បញ្ចី​បន្ទាប់​ពី​ថ្ងៃ​ទី ០១ ខែ មេសា ឆ្នាំ ២០១៨ ប្រឈម​នឹង​ការ​បន្ថែម​ពន្ធ​ពី ៣ ទៅ ៤ ភាគរយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ យានយន្ត​ដែល​អនុលោម​ទៅ​តាម​ស្តង់ដារ Euro 6d (Standard of Air Quality) ត្រូវ​បាន​លើកលែង​ចំពោះ​ការ​បន្ថែម​ពន្ធ​នេះ ប៉ុន្តែ​បើ​យោង​តាម​របាយការណ៍ Low Carbon Vehicle Partnership បាន​ឲ្យ​ដឹង​ថា បច្ចុប្បន្ន​នេះ​គ្មាន​រថយន្ត​ថ្មី​ប្រើ​ម៉ាស៊ូត​ដែល​កំពុង​លក់​ណា ត្រូវ​តាម​ស្តង់ដារ Euro 6d នោះ​ឡើយ។ សូម​បញ្ជាក់​ថា រថយន្ត​ប្រើ​ម៉ាស៊ូត​ថ្មី​ទាំង​អស់​នឹង​ត្រូវ​អនុវត្ត​តាម​ស្តង់ដារ Euro 6d ចាប់​ពី​ឆ្នាំ ២០២០ ខណៈ​បច្ចុប្បន្ន រថយន្ត​ម៉ាស៊ូត​ថ្មី​ដែល​ស្អាត​បំផុត​នៅ​លើ​ទីផ្សារ មាន​ត្រឹម ស្តង់ដារ …

Read More »