Home / Cars (page 360)

Cars

មកមើលតម្លៃប្រេងសាំង នៅប្រទេសអាស៊ានទាំង ១០

តម្លៃ​ប្រេង​សាំង​ជា​មធ្យម​នៅ​ជុំវិញ​ពិភពលោក គឺ ១,១៥ ដុល្លារ​ក្នុង​មួយ​លីត្រ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ វា​មាន​ភាព​ខុស​គ្នា ទៅ​តាម​បណ្តា​ប្រទេស​និមួយៗ។ តាម​ក្បួន​ទូទៅ បណ្តា​ប្រទេស​អ្នក​មាន គឺ​មាន​តម្លៃ​ប្រេង​សាំង​ខ្ពស់ ខណៈ​បណ្តា​ប្រទេស​ក្រីក្រ រួមទាំង​ប្រទេស​ផលិត និង នាំ​ចេញ​ប្រេង​មាន​តម្លៃ​ទាប។ (រូបតំណាង) យ៉ាង​ណា​ក៏​ដោយ មាន​ករណី​លើកលែង​គួរ​ឲ្យ​កត់​សម្គាល់​មួយ​នៅ​សហរដ្ឋអាមេរិក ដែល​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​ជឿនលឿន ប៉ុន្តែ​បែរ​ជា​មាន​តម្លៃ​ប្រេងសាំង​ទាប​ទៅ​វិញ។ ភាព​ខុស​គ្នា​នៃ​តម្លៃ​ប្រេង​សាំង គឺ ដោយសារតែ​ពន្ធ និង ឧបត្ថម្ភធន​ផ្សេងៗ​សម្រាប់​ប្រេង​សាំង។ ប្រទេស​ទាំង​អស់​អាច​ទទួល​បាន​តម្លៃ​ប្រេង​សាំង​ដូច​គ្នា​នៅ​លើ​ទីផ្សារ​អន្តរជាតិ ប៉ុន្តែ​ដោយសារតែ​ការ​ដាក់​ពន្ធ​ផ្សេងៗ​គ្នា ជា​ហេតុ​ធ្វើ​ឲ្យ​តម្លៃ​ប្រេងសាំង​លក់​រាយ​ខុស​គ្នា​ទៅ​តាម​នោះ​ដែរ៕ ខាង​ក្រោម​នេះ​គឺ​ជា​តម្លៃ​ប្រេង​សាំង​នៅ​ប្រទេស​អាស៊ាន​ទាំង ១០ គិត​ត្រឹម​ថ្ងៃ​ទី ១៩ ខែ មីនា ឆ្នាំ ២០១៨៖ ១) សិង្ហបុរី៖ តម្លៃ ១,៥៩ ដុល្លារ​ក្នុង​មួយ​លីត្រ ២) ឡាវ៖ តម្លៃ ១,២៣ ដុល្លារ​ក្នុង​មួយ​លីត្រ ៣) ថៃ៖ តម្លៃ ១,១១ ដុល្លារ​ក្នុង​មួយ​លីត្រ …

Read More »

គយ​កម្ពុជា​ ​គ្រោង​ដំឡើង​ពន្ធ​ឡាន​មួយ​ទឹក​ ​ខណៈ​ឡាន​ថ្មី​នាំ​ចូល​លែង​គិត​ពន្ធ

យោង​តាម​ការ​លើក​ឡើង​របស់​ឯកឧត្ដម​បណ្ឌិត​ ​គុណ ញឹម​ ​ប្រតិភូ​រាជរដ្ឋាភិបាល​ ​ទទួលបន្ទុក​ ​អគ្គនាយក​ ​នៃ​អគ្គនាយកដ្ឋាន​គយ​ ​និង​រដ្ឋាករ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ ​រាជរដ្ឋាភិបាល​មិន​ហាម​ឃាត់​ចំពោះ​ ​ការនាំចូល​រថយន្ត​មួយទឹក​នោះ​ទេ​ ​ប៉ុន្តែ​គ្រោង​នឹង​ដាក់​បន្ទុក​ខ្លះៗ​បន្ថែម​ ​ទៅ​លើ​រថយន្ត​ចាស់​ជ្រុល​ពេក​ ​ពោល​គឺ​រថយន្ត​ដែល​ផលិត​ក្រោម​ឆ្នាំ​ ​២០០០​ ​ដើម្បី​កុំ​ឲ្យ​បន្ត​នាំ​ចូល​ទៀត​ព្រោះ​វា​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិស្ថាន​ ​និង​ប្រឈម​ចំពោះ​បញ្ហា​សុវត្ថិភាព។ Camry ឆ្នាំ ១៩៩៩ ប្រតិភូ​រាជរដ្ឋាភិបាល​ដដែល​នៅ​បញ្ជាក់​ថា​ ​“រាជរដ្ឋាភិបាល​លើក​ទឹកចិត្ត​ឲ្យ​នាំ​ចូល​រថយន្ត​ប្រភេទ​ថ្មី​ ​ជា​ពិសេស​បន្ធូរបន្ថយ​ពន្ធ​ ​៥០% ចំពោះ​ការ​នាំ​ចូល​បំណែក​រថយន្ត​យក​មក​បង្គំ​នៅ​ក្នុង​ប្រទេស​កម្ពុជា។ លើស​ពី​នេះ​បច្ចុប្បន្ន​ការ​នាំចូល​រថយន្ត​ថ្មី​ ​មាន​ការ​លើកទឹកចិត្ត​ជា​ច្រើន​ទម្រង់​ទាំង​ការ​ដំឡើង​រថយន្ត​ថ្មី​បន្ធូរបន្ថយ​ពន្ធ​ ​៥០%​ ​ខណៈ​ការ​នាំ​ចូល​រថយន្ត​ថ្មី​ពី​ប្រទេស​សមាជិក​អាស៊ាន​ពន្ធ​គយ​នឹង​ស្មើ​សូន្យ​ ​ស្របតាម​ទីផ្សារ​ ​និង​កាតព្វកិច្ច​នៃ​កិច្ចព្រមព្រៀង​សេដ្ឋកិច្ច​អាស៊ាន។ ដោយ​ឡែក​ចំពោះ​កាលបរិច្ឆេទ​នៃ​ដំណើរការ​លែង​យក​ពន្ធ​នាំ​ចូល​រថយន្ត​ផលិត​ក្នុង​ប្រទេស​សមាជិក​អាស៊ាន​ចូល​ទីផ្សារ​កម្ពុជា​ ​គឺ​មិន​ទាន់​មាន​ការ​បញ្ជាក់​ច្បាស់​នៅ​ឡើយ​នោះ​ទេ​ ​ខណៈ​បច្ចុប្បន្ន​ក្នុង​បណ្ដា​ប្រទេស​សមាជិក​អាស៊ាន​មាន​តែ​វៀតណាម​ ​និង​ថៃ​ប៉ុណ្ណោះ​ដែល​ផ្ដើម​អនុវត្ត​កាតព្វកិច្ច​នេះ៕ ថៃ​ ​និង​វៀតណាម​ ​រួម​ដៃ​គ្នា​លក់​ឡាន​មិន​គិត​ពន្ធ ទិដ្ឋភាព​ឡាន​រាប់ពាន់គ្រឿង​ដាក់ហាលថ្ងៃ​ ដែល​នាំ​ចូល​ពី​ថៃ​ទៅ​វៀតណាម​ មិន​គិត​ពន្ធ​ មើល​តម្លៃ​ឡាន​ Honda ​នៅ​វៀតណាម​ នាំ​ចូល​ពី​ថៃ​​មិន​គិត​ពន្ធ​ ​ឡាន​នាំ​ចូល​ពី​ជប៉ុន​ទៅ​វៀតណាម​ នឹង​លែង​យក​ពន្ធ​ ក្នុង​ពេល​ឆាប់ៗ ប្រភព៖ DAP បញ្ចេញមតិ …

Read More »

Lexus LX470 ឆ្នាំ២០០១ ជិះទើបតែបានជាង ១ពាន់គ.ម ដាក់លក់ថ្លៃជាង LX570 ឆ្នាំ២០១៨ ទៀត!

រថយន្ត​ចាស់​ដែល​មាន​ចម្ងាយ​បើកបរ​តិច និង​ស្ថិត​នៅ​ក្នុង​សភាព​ថ្មី ពិត​ជា​កម្រ​មាន​ណាស់។ ផ្ទុយ​ទៅ​វិញ រថយន្ត Lexus ម៉ូដែល LX470 ស៊េរី​ឆ្នាំ ២០០១ មួយ​គ្រឿង ដែល​ប្រើ​ទើប​តែ​បាន​ចម្ងាយ ១ ០៤៣ ម៉ាយ (១ ៦៧៨ គីឡូម៉ែត្រ) ត្រូវ​បាន​ដាក់​លក់​ក្នុង​តម្លៃ​រហូត​ដល់​ទៅ ១៣៩ ០០០ ដុល្លារ​ឯណោះ ពោល​គឺ​ថ្លៃ​ជាង ម៉ូដែល LX570 ស៊េរី​ឆ្នាំ ២០១៨ ទៅ​ទៀត ដែល​វា​មាន​តម្លៃ​ត្រឹម ១០០ ០០០ ដុល្លារ​នៅ​លើ​ទីផ្សារ​បរទេស។ អ្វី​គ្រប់​យ៉ាង​នៅ​លើ Lexus LX470 នេះ មើល​ទៅ​ស្រស់​ស្អាត ខណៈ​ប៊ូតុង​ប្លាស្ទិក​នៅ​លើ​ផ្ទៃ​តាប្លូ​មាន​សភាព​ថ្មី​ស្រឡាង​តែម្តង ហាក់​បី​ដូច​ជា​មិន​ធ្លាប់​បាន​ប្រើ​ពី​មុន​មក​អីចឹង។ អ្នក​លក់​រថយន្ត SUV ខាង​លើ បាន​រៀបរាប់​ដំណើរ​រឿង និង​បង្ហាញ​ពី​មូលហេតុ​ដែល​វា​ត្រូវ​គេ​ប្រើ​តិច​បំផុត​បែប​នេះ​ថា វា​ត្រូវ​បាន​គេ​លួច​យក​ចេញ​ពី​កន្លែង​លក់​រថយន្ត Lexus មួយ​កន្លែង កាល​ពី​ឆ្នាំ ២០០១ មុន​ពេល​រថយន្ត​ត្រូវ​ដឹក​ទៅ​ឲ្យ​ម្ចាស់​វា។ …

Read More »

បណ្ដុំ​ឡាន​ស្លាក​លេខ​ការ៉េ ​ស៊េរី​កប់ៗនៅ​ស្រុក​ខ្មែរ​​ តម្លៃ​ថ្លៃ​កប់​ពពក​

ទោះ​បី​ជា​អត្រា​ពន្ធ​​នាំ​ចូល​រថយន្ត​រាង​ខ្ពស់​​បន្តិច​មែន​ ប៉ុន្តែ​នៅ​​ក្នុង​ប្រទេស​កម្ពុជា​គេ​សង្កេត​ឃើញ​មាន​វត្តមាន​រថយន្ត​ស៊េរី​កប់ៗ​ជា​ច្រើន​ប្រភេទ​ ដែល​សុទ្ធ​តែ​មាន​តម្លៃ​ថ្លៃៗ។ ខាង​ក្រោម​នេះ​នឹង​បង្ហាញ​ពី​រថយន្ត​ស៊េរី​កប់ៗ​តម្លៃ​ថ្លៃ​មួយ​ចំនួន​​ និង​មាន​បំពាក់​ស្លាក​លេខ​ពិសេស​ទៀត​ផង ៖ ​ ​​# Porche 918 Spyder ៖ តម្លៃ​ទីផ្សារ​បរទេស​ ៨៤៥ ០០០ ដុល្លារ # Rolls-Royce Ghost Series II (ពណ៌​ស) ៖ តម្លៃ​បរទេស​ខ្ទង់​ ៣៦០ ០០០ ដុល្លារ # McLaren 720s ក្រហម​ ៖ តម្លៃ​បរទេស​​ប្រមាណ​ ៥០០ ០០០ ដុល្លារ # McLaren 720s លឿង # Lamborghini Gallardo ៖ តម្លៃ​​បរទេស​ខ្ទង់​ ២០០ ០០០ ដុល្លារ # BMW …

Read More »

មកដឹង​​ភាព​ខុស​គ្នា​រវាង​ម៉ាស៊ីន​​ស៊ីឡាំង​​៤ និង​​ ៦​ ​ដើម្បី​ងាយ​ស្រួល​ពេល​ទិញ​​

ភាព​ខុស​គ្នា​រវាង​ចំនួន​ស៊ីឡាំង​នៃ​​ម៉ាស៊ីន​​របស់​រថយន្ត​នៅ​តែ​​ជា​ចម្ងល់​​ដ៏​ចាក់​ស្រេះ​មួយ​​របស់​អ្នក​ដែល​មាន​បំណង​ចង់​ទិញ​រថយន្ត​​​មួយ​ចំនួន​ ដែល​​នេះ​ហើយ​​ធ្វើ​ឲ្យ​គេ​ពិបាក​ក្នុង​ការ​សម្រេច​ចិត្ត​​ជ្រើស​រើស​រថយន្ត។ ​​​​​​​​ដើម្បី​ដឹង​ច្បាស់​ពី​ភាព​ខុស​គ្នា​មក​ស្វែង​យល់​​អំពី​ម៉ាស៊ីន​ឲ្យ​ច្បាស់​ជា​មុន​សិន។ រថយន្ត​នីមួយៗ​មាន​​ផ្ទុក​នូវ​ម៉ាស៊ីន​ដែល​មាន​ចំនួន​ស៊ីឡាំង​ខុសៗ​គ្នា​ ដោយ​ស៊ីឡាំង​នីមួយៗ​​មាន​ផ្ទុក​នូវ​ពិស្តុង​ចំនួន​មួយ​ធ្វើ​ចលនា​ចុះ​ឡើង។ ចំនួន​ពិស្តុង​កាន់​តែ​ច្រើន​ធ្វើ​ចលនា​ ​មាន​ន័យ​ថា​វា​​នឹង​អាច​បង្កើត​​កម្លាំង​បាន​កាន់​តែ​ច្រើន​ក្នុង​ពេល​ខ្លី។ ម៉ាស៊ីនត្រង់ ជា​ទូទៅ​ម៉ាស៊ីន​ស៊ីឡាំង​៤​ គឺ​ជា​ប្រភេទ​​ម៉ាស៊ីន​ត្រង់​ (​straight) ​ឬ​ម៉ាស៊ីន​ជា​ជួរ​ (inline) ចំណែក​ឯ​ម៉ាស៊ីន​ស៊ីឡាំង​៦​វិញ​ជា​ប្រភេទ​ម៉ាស៊ីន​រាង​អក្សរ​ V ដែល​ភាគ​ច្រើន​គេ​សម្គាល់​ដោយ​ពាក្យ​ V6។ ម៉ាស៊ីន ​ស៊ីឡាំង​៦​​បាន​ក្លាយ​ជា​ជម្រើស​​ទី​មួយ​សម្រាប់​ក្រុមហ៊ុន​ផលិត​យានយន្ត​នៅ​សហរដ្ឋអាមេរិក​ ព្រោះ​ថា​វា​មាន​កម្លាំង​ខ្លាំង ​និង​សំឡេង​ស្ងាត់​ល្អ​ ប៉ុន្តែ​មាន​ទំហំ​ស្រាល​និង​មាឌ​តូច។ ម៉ាស៊ីនអក្សរ V កាល​ពី​​ជំនាន់​មុន​សមត្ថភាព​​របស់​ម៉ាស៊ីន​ស៊ីឡាំង​៤​ និង​ ៦​មាន​ភាព​ខុស​គ្នា​ច្រើន​ ពោល​គឺ​ម៉ាស៊ីន​ស៊ីឡាំង​៦​មាន​កម្លាំង​ខ្លាំង​ជាង​ ស៊ីប្រេង​ច្រើន​ជាង​ និង​បញ្ចេញ​សារធាតុ​ពុល​ច្រើន​ជាង ប៉ុន្តែ​ក្រុមហ៊ុន​ផលិត​យានយន្ត​​ជា​ច្រើន​បាន​ខិត​ខំ​រិះ​រក​វិធី​ដើម្បី​កែ​ខៃ​ចំណុច​អវិជ្ជមាន​របស់​ម៉ាស៊ីន​ស៊ីឡាំង​​៦​នេះ។ ជាក់​ស្ដែង​រថយន្ត​ម៉ាស៊ីន​ស៊ីឡាំង​៦​​ដែល​ចេញ​លក់​លើ​ទីផ្សារ​បច្ចុប្បន្ន​ ភាគ​ច្រើន​ស៊ីប្រេង​តិច​ជាង​ពី​មុន​ និង​​មិន​បញ្ចេញ​សារធាតុ​ពុល​ច្រើន​ដូច​ពី​មុន​ឡើយ។ យ៉ាង​ណា​ក្ដី​ម៉ាស៊ីន​ស៊ីឡាំង​៦​នៅ​តែ​​ស៊ីប្រេង​ច្រើន​ជាង​ម៉ាស៊ីន​ស៊ីឡាំង​៤​ ប៉ុន្តែ​វា​មាន​កម្លាំង​ខ្លាំង​ជាង​ម៉ាស៊ីន​ស៊ីឡាំង​៤។ ដូច​នេះ​ភាព​ខុស​គ្នា​រវាង​ម៉ាស៊ីន​ទាំង​ពីរ​ប្រភេទ​នេះ​​មាន​មិន​ច្រើន​ប៉ុន្មាន​ឡើយ​ ដែល​ចំណុច​នេះ​ធ្វើ​ឲ្យ​គេ​ងាក​ទៅ​ពិចារណា​លើ​​ភាព​ខុស​គ្នា​រវាង​តម្លៃ​នៃ​​ម៉ាស៊ីន​ទាំង​ពីរ​នេះ​វិញ​ម្ដង។ ចំពោះ​រថយន្ត​ដែល​មាន​បំពាក់​ម៉ាស៊ីន​ស៊ីឡាំង​៤​ មាន​តម្លៃ​ថោក​ជាង​ម៉ាស៊ីន​ស៊ីឡាំង​៦​ ពោល​គឺ​ដល់​ទៅ​រាប់​ពាន់​ដុល្លារ​ឯ​ណោះ។ ​វិបសាយ​ HowStuffWorks បាន​ណែនាំ​ថា​​ប្រសិន​បើ​​ចង់​ទិញ​រថយន្ត​ដែល​មាន​តម្លៃ​ទាប​​និង​ស៊ីប្រេង​តិច​គួរ​តែ​ជ្រើស​រើស​ម៉ាស៊ីន​ស៊ីឡាំង​៤​ ប៉ុន្តែ​បើ​ចង់​បាន​រថយន្ត​ដែល​មាន​កម្លាំង​ខ្លាំង​គួរ​តែ​បន្ថែម​ប៉ុន្មាន​ពាន់​ដុល្លារ​ទៀត​ដោយ​ជ្រើស​យក​ម៉ាស៊ីន​ស៊ីឡាំង​៦៕ ប្រភព ៖ HowStuffWorks​​​​​​​​​​​​​​​ បញ្ចេញមតិ comments

Read More »