Home / Cars (page 370)

Cars

ស្តែងណាស់! យក Range Rover រត់លើផ្លូវកោង ៩៩ កង់ បំបែកកំណត់ត្រា (វីដេអូ)

ផ្លូវ​មួយ​ខ្សែ​មាន​ឈ្មោះ​ថា Tianmen ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន មាន​ឈ្មោះ​ល្បីល្បាញ​ខ្លាំង ដោយសារតែ​ទេសភាព​ដ៏​ស្រស់​ស្អាត និង ផ្លូវ​កោង​ទាំង ៩៩ កង់ គួរ​ឲ្យ​ភ្ញាក់ផ្អើល​របស់​វា។ ក្នុង​នោះ​ដែរ ក្រុមហ៊ុន​រថយន្ត​ជា​ច្រើន​បាន​ព្យាយាម​បង្កើត​កំណត់ត្រា នៅ​លើ​ផ្លូវ​កោង​នោះ។ ក្រុមហ៊ុន​ចុង​ក្រោយ​បង្អស់​ដែល​ធ្វើ​ដូច្នេះ គឺ Jaguar Land Rover ដែល​បាន​នាំ​មក​នូវ​រថយន្ត Range Rover Sport SVR ថ្មី​បំផុត​របស់​ខ្លួន។ ខណៈ​ពេល​ដែល​រថយន្ត​ប្រភេទ SUV ហាក់​មិនមែន​ជា​ជម្រើស​ប្រក្រតី ប៉ុន្តែ SVR មិនមែន​ជា​រថយន្ត​ធម្មតា​ទេ ព្រោះ​វា​មាន​ម៉ាស៊ីន​ចំណុះ ៥,០ លីត្រ ទំហំ ៨ ស៊ីឡាំង មាន​កម្លាំង ៥៧៥ សេះ។ មិនតែប៉ុណ្ណោះ វា​ប្រើប្រាស់​ប្រអប់លេខ​ស្វ័យប្រវត្តិ ៨ វគ្គ និង ប្រព័ន្ធ​ប៉ុង​ពីរ (All-Wheel Drive) ដែល​អាច​ឲ្យ​រថយន្ត​នេះ​ស្ទុះ​ពី​ល្បឿន ០ ដល់ …

Read More »

កុំ​ភ្ញាក់ផ្អើល​បើ​ឃើញ RX 300 ដែល​មាន​រូបរាង​ដូច​ RX 330 បេះ​ដាក់​ (វីដេអូ)

​ថ្មីៗ​នេះ​រថយន្ត​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 បាន​បង្ហាញ​វត្តមាន​នៅ​​ក្នុង​ប្រទេស​កម្ពុជា​ ដែល​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ដល់​មហាជន​មួយ​ចំនួន ហើយ​មាន​ខ្លះ​យល់​ថា​ជា​រថយន្ត​កែ​រូបរាង​ទៀត​ផង។ តាម​ពិត​ទៅ​ RX 300 ដែល​មាន​រូបរាង​ដូច​គ្នា​នឹង​ RX 330 នេះ​មាន​ពិត​មែន។ RX ជំនាន់​ទី​ពីរ​គឺ​គិត​ចាប់​ពី​ឆ្នាំ​ ២០០៤ ដល់​ ២០០៩ ហើយ​ RX 300 ដែល​មាន​រូបរាង​ដូច​ RX 330 នេះ​ ជា​ជំនាន់​ទីពីរ។ RX 300 ជំនាន់​ទីពីរ​នេះ​បាន​ចេញ​លក់​នៅ​តំបន់​អឺរ៉ុប​ និង​ ទីផ្សារ​អាស៊ី​ នៅ​ឆ្នាំ​ ២០០៣ ដោយ​ផលិត​នៅ​ប្រទេស​ជប៉ុន។ RX 300 ជំនាន់​ទីពីរ​នេះ​ ឬ អាច​ហៅ​ថា​ស៊េរី​ឆ្នាំ​ ២០០៤ មាន​បំពាក់​ម៉ាស៊ីន​ V6 (ស៊ីឡាំង​ ៦) ចំណុះ​ ៣,០ លីត្រ …

Read More »

Mercedes-Benz ជាប់ជាម៉ាកយីហោ មានតម្លៃបំផុតលើពិភពលោក

យោង​តាម​របាយការណ៍​ដែល​ចងក្រង​ដោយ​ក្រុមហ៊ុន​ហិរញ្ញវត្ថុ Brand Finance បាន​ឲ្យ​ដឹង​ថា Mercedes-Benz គឺ​ជា​ម៉ាក​យីហោ​រថយន្ត​ដែល​មាន​តម្លៃ​បំផុត​លើ​ពិភពលោក។ ក្រុមហ៊ុន​ហិរញ្ញវត្ថុ​ខាង​លើ បាន​រាយការណ៍​ថា ម៉ាក​យីហោ​រថយន្ត​អាល្លឺម៉ង់​មួយ​នេះ​មាន​តម្លៃ​រហូត​ដល់​ទៅ ៤៣,៩ ពាន់​លាន​ដុល្លារ ពោល​គឺ​កើន​ឡើង ២៤ ភាគរយ​បើ​ប្រៀបធៀប​ទៅ​នឹង​ឆ្នាំ​មុន។ ការ​ចូល​រួម​ដ៏​សំខាន់ គឺ​ការ​កើន​ឡើង ៩,៩ ភាគរយ នៅ​ក្នុង​ការ​លក់​រថយន្ត រហូត​ដល់​ទៅ ២,៣ ពាន់​លាន​គ្រឿង។ ជា​មួយ​គ្នា​នេះ ក្រុមហ៊ុន Toyota បាន​ធ្លាក់​មក​លេខ ២ នៅ​ត្រឹម​តម្លៃ ៤៣,៧ ពាន់​ដុល្លារ ខណៈ​ក្រុមហ៊ុន BMW បាន​កើន​ឡើង ៦ ភាគរយ ស្មើនឹង ៤១,៨ ពាន់​លាន​ដុល្លារ។ Brand Finance បាន​អះអាង​ថា អតិថិជន​បាន​ផ្លាស់ប្តូរ​ពី​ការ​ប្រើប្រាស់ Toyota មក​រក​ម៉ាក​ដែល​មាន​គុណភាព​ខ្ពស់​ដូច​ជា Mercedes-Benz ជា​ដើម។ សូម​បញ្ជាក់​ថា ក្រៅពី Mercedes, Toyota …

Read More »

Audi Q7 E-Tron ប្រើ Hybrid ១០០ គ.ម៉ ស៊ីសាំងតែ ៦ លីត្រ

បើ​ទោះ​បី​ជា​វា​ទទួល​បាន​គុណសម្បត្តិ​ពី​ប្រព័ន្ធ Plug-in Hybrid (PHEV) រថយន្ត Audi Q7 E-Tron ស៊ី​សាំង​មិន​តិច​ជាង Q7 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ធម្មតា​ប៉ុន្មាន​ឡើយ។ គេហទំព័រ Carbuyer របស់​អង់គ្លេស បាន​រក​ឃើញ​ថា ជា​មធ្យម​រថយន្ត Audi Q7 E-Tron ស៊ី​សាំង​ប្រមាណ ៦,៧ លីត្រ សម្រាប់​ការ​បើកបរ​ចម្ងាយ ១០០ គីឡូម៉ែត្រ​នៅ​ក្នុង​ក្រុង ខណៈ Audi Q7 ប្រើ​ម៉ាស៊ីន​ម៉ាស៊ូត​ចំណុះ ៣,០ លីត្រ ទំហំ ៦ ស៊ីឡាំង ស៊ី​សាំង​ចន្លោះ​ពី ៩ ទៅ ១២ លីត្រ។ នៅ​ពេល​រថយន្ត Audi Q7 E-Tron ត្រូវ​បាន​ណែនាំ​ដំបូង ក្រុមហ៊ុន​បាន​អះអាង​ថា វា​ស៊ី​សាំង​ត្រឹម​តែ ១,៧ លីត្រ​ប៉ុណ្ណោះ​ក្នុង​រយៈចម្ងាយ ១០០ គីឡូម៉ែត្រ …

Read More »

ដេនីក្វាន់​ ​បើក​លក់​ឡាន​ភ្លាម​ ​ដាច់​ ​570​ ​មួយ​គ្រឿង​ភ្លែត

តារា​សម្ដែង​សម្រស់​ខ្ចី​ញេញ​ ​ដេនីក្វាន់​ ​ដែល​ប្រិយមិត្ត​ជា​ច្រើន​តែង​ចាប់​អារម្មណ៍​នោះ​ ​ទើប​បើក​ដំណើរការ​មុខរបរ​ថ្មី​បន្ថែម​ពី​អាជីព​សិល្បៈ​ ​គឺ​ការ៉ាស់​ទិញ​លក់​រថយន្ត​គ្រប់​ប្រភេទ​ ​ឈ្មោះ​ ​CMR។ ក្នុង​ឱកាស​បើក​លក់​ដំបូង​ ​ការ៉ាស​ឡាន​របស់​តារា​សាច់​ខ្ចី​ញេញ​ ​ដេនីក្វាន់​ ​នេះ​គឺ​បាន​លក់​ដាច់​រថយន្ត​ប្រណិត​តម្លៃ​ខ្ទង់​រាប់​សិប​ម៉ឺន​ដុល្លារ​ ​Land Cruiser 570​ ​សេរី​ថ្មី​មួយ​គ្រឿង​ភ្លែត។ ចំពោះ​អតិថិជន​ដែល​កៅឆាយ​ឡាន​រាប់​ម៉ឺន​ដុល្លារ​ពី​ ​ដេនីក្វាន់​ ​គឺ​បង​ស្រី​បង្កើត​របស់​កញ្ញា​តែ​ម្ដង។ មិន​ត្រូវ​លក់​ឡាន​ល្អ​ឲ្យ​បង​ស្រី​ ​ដេនីក្វាន់​ ​ក៏​បាន​ផ្ញើ​សារ​ជូនពរ​បង​ស្រី​ដែល​បាន​ជួយ​ទិញ​រថយន្ត​ ​ហើយ​ខ្លឹមសារ​ដើម​មាន​ដូចជា៖ អរគុណ​បង​ស្រី Choum Channដែល​ទិញ​ឡាន Land Cruiser ថ្មី​ពី​ឃ្លាំង​លក់​រថយន្ត​ ​CMR​ ​របស់​នាង​ខ្ញុំ​ ​ហេង​ហេង​ៗ​ណា​បង​ស្រី​សម្លាញ់. សម្រាប់​មិត្ត​ត្រូវ​ការ​ទិញ​ឬ​លក់​ឡាន​កុំ​ភ្លេច​ណា​ ដេននីក្វាន់​មាន​ទិញ​នឹង​លក់​ឡាន​គ្រប់​ប្រភេទ 0972799990,070959515៕ បញ្ចេញមតិ comments

Read More »