Home / Cars (page 395)

Cars

ចំណុចពិសេសទាំង ១០ លើរថយន្ត Lexus 570 កម្រមានអ្នកដឹង

Lexus LX 570​ ​គឺ​ជា​រថយន្ត​​ប្រភេទ ​SUV​ ​ម៉ាស៊ីន​ធំ​ចំណុះ​ ​៥,៧​ ​លីត្រ​ ៨ ​ស៊ីឡាំង​ ផលិត​សម្រាប់​បើកបរ​គ្រប់​ស្ថានភាព​ផ្លូវ​ ​និង​បំពាក់​បច្ចេកវិទ្យា​ទំនើប​ ​។ ​បើ​គិត​តម្លៃ​នៅ​លើ​ទីផ្សារ​ក្នុង​ប្រទេស​កម្ពុជា​វិញ​ ​គឺ​ប្រមាណ​ជាង​ ​២០​ ​ម៉ឺន​ដុល្លារ​​ឯណោះ​សម្រាប់​ស៊េរីឆ្នាំ​ ​២០១៧។ រថយន្ត Lexus LX 570 មាន​​ចំណុច​ពិសេស​មួយ​ចំនួន​ តែ​​មិន​សូវ​មាន​អ្នក​ដឹង​នោះ​ទេ​ ។ លោក Brock Frady ជា​អ្នកជំនាញ​លើ​រថយន្ត Lexus មួយ​រូប នៅ​រដ្ឋ North Carolina បាន​ធ្វើ​វីដេអូ​បង្ហាញ​ពី​ចំណុច​ពិសេស​ចំនួន ១០ នៃ Lexus LX 570 នេះ។ ចំណុចពិសេសទាំង ១០ នោះមានដូចជា៖ ១) បច្ចេកវិទ្យាចង្កៀងខាងក្រោយ (Futuristic LED Tail Lamps) …

Read More »

មូលហេតុ​នេះ​សោះ​បាន​ជា​ Rolls-Royce ទ្វារ​ឡាន​ខុស​គេខុស​ឯង

​មាន​​ចាប់​អារម្មណ៍​អត់? ទ្វារ​រថយន្ត​ Rolls-Royce មាន​លក្ខណៈ​ពិសេស​ខុស​ប្លែក​ពី​ទ្វារ​រថយន្ត​ដទៃ​ទៀត​លើ​ទីផ្សារ​ ដោយ​ទ្វារ​លើ​រថយន្ត​តម្លៃ​​កប់​ពពក​នេះ​​​បើក​បញ្ច្រាស​ទិស​ពី​ទ្វារ​រថយន្ត​ដទៃ​។ នេះ​ជា​ចំណុច​មួយ​ដែល​ធ្វើ​ឲ្យ​រថយន្ត​ Rolls-Royce លេច​ធ្លោ​ជាង​គេ​ជាង​ឯង។ ប៉ុន្តែ​តាម​ពិត​នៅ​ មាន​មូលហេតុ​ពិសេស​មួយ​ដែល​ Rolls-Royce សម្រេច​ចិត្ត​ប្រើ​ទ្វារ​ប្រភេទ​នេះ​លើ​​នៅ​ផ្នែក​អ្នក​ដំណើរ​ និង​នៅ​គ្រប់​​ប្រភេទ​រថយន្ត​របស់​ខ្លួន។ ទ្វារ​ប្រភេទ​នេះ​អាច​ឲ្យ​អ្នក​ដំណើរ​ចេញ​/ចូល​រថយន្ត​បាន​​ងាយ​ស្រួល​ ហើយ​វា​មាន​​ប្រើ​នៅ​លើ​រថយន្ត​តាំង​ពី​ឆ្នាំ​ ១៩២៥ មក​ម្ល៉េះ។ ទ្វារ​នេះ​ត្រូវ​បាន​គេ​ដាក់​ឈ្មោះ​ឲ្យ​ថា​ “Suicide Door” ដោយ​អាច​ផ្ដល់​ភាព​ងាយ​ស្រួល​ពេល​ចេញ​ ចូល​ ហើយ​ជា​ពិសេស​នោះ​ងាយ​ស្រួល​សម្រាប់​ស្ត្រី​ស្លៀក​សំពត់​វែង​កាល​ពី​សម័យ​កាល​ឆ្នាំ​ ១៩៣០។ ក្រៅ​ពី​ Rolls-Royce នៅ​សម័យ​បច្ចុប្បន្ន​នេះ​ គេ​ឃើញ​មាន​រថយន្ត​ដទៃ​ទៀត​ក៏​ប្រើ​ទ្វារ​ប្រភេទ​នេះ​ ដូច​ជា​ BMW i3, Honda Element និង រថយន្ត​ Pick-Up ទ្វារ​បួន​មួយ​ចំនួន។ គួរ​ដឹង​ថា​នៅ​លើ​រថយន្ត​ Rolls-Royce បច្ចុប្បន្ន​​មាន​បំពាក់​នូវ​ប៊ូតុង​មួយ​ដែល​អាច​​បិទ​ទ្វារ​បាន​ដោយ​​ស្វ័យប្រវត្តិ៕ ​​ ដោយ ៖ ទេពច្យុតិ ប្រភព ៖ The Verge បញ្ចេញមតិ comments

Read More »

​អាគុប​ឆ្នាំ​ ២០១៨ មក​ដល់​ខ្មែរ​ហើយ​បង​ប្អូន​ នេះតម្លៃវា

ម៉ូតូ​ Honda Super Cub ស៊េរី​ឆ្នាំ​ ២០១៨ បាន​ចេញ​លក់​ក្នុង​ទីផ្សារ​ប្រទេស​ជប៉ុន​តាំង​ពី​ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៧ ​ ក្រោយ​មក​ក៏​បន្ត​ចេញ​លក់​នៅ​ប្រទេស​ថៃ​ ហើយ​ពេល​នេះ​ប្រទេស​កម្ពុជា​ជា​ទីផ្សារ​បន្ទាប់​មាន​លក់​ម៉ូតូ​ទំនើប​បែប​បុរាណ​នេះ។ ម៉ូតូ​នេះ​ប្រើ​ប្រព័ន្ធ​ម៉ាស៊ីន​​ចំណុះ​ ១១០ សេសេ​ ជា​ម៉ាស៊ីន​ប្រើ​​ប៊ិច​បច្ចេកវិទ្យា​ PGM-Fi និង​ចង្កឹះ​លេខ​ ៤ វគ្គ ជា​ដើម ដែល​ ១ លីត្រ​ ជិះ​បាន​ ៦០,១ គ.ម និង​មាន​ធុង​ប្រេង​ឥន្ធនៈ​ចំណុះ​ ៤,២ លីត្រ។ ចំពោះ​ជម្រើស​ពណ៌​ មាន​ជា​ពណ៌​បៃតង-ស, ពណ៌​ខៀវ-ស, ក្រហម-ស, លឿង-ស, ផ្កាឈូក-ស និង ពណ៌​ទឹកដោះ​គោ-ស។ Super Cub ស៊េរី​ថ្មី​នេះ​មាន​រចនាបថ​រូបរាង​បែប​បុរាណ​ ប៉ុន្តែ​មាន​បំពាក់​នូវ​បច្ចេកវិទ្យា​ទំនើប​​ដូច​ជា​មាន​ភ្លើងស៊ីញ៉ូ​ជា​ប្រភេទ​ភ្លើង​ LED។ តម្លៃ​លក់​រាយ​នៅ​លើ​ទីផ្សារ​ប្រទេស​ថៃ​គឺ​ ៤៧ ១០០ បាត​ ស្មើ​នឹង​ប្រមាណ​ ១ ៤៧០ …

Read More »

ដឹង​អត់​ថា​ម៉ាក​ឡាន​ល្បីៗ​ ជា​ផលិត​​ផល​​ប្រទេស​ណា​ខ្លះ?

ម៉ាក​រថយន្ត​​ល្បីៗ​ដែល​កំពុង​ចរាចរ​នៅ​តាម​ដង​ផ្លូវ​មាន​មិន​តិច​ប្រភេទ​នោះ​ទេ​ ក្នុង​នោះ​មាន​ Toyota, Honda, Porsche, Mazda, Mercedes-Benz, BMW និង​ Ford ជា​ដើម។ យ៉ាងណាក្ដី​អាច​មាន​មនុស្ស​តិច​ណាស់​ដែល​ដឹង​ថា​​ម៉ាក​រថយន្ត​ល្បីៗ​ទាំង​នេះ​ជា​ផលិតផល​របស់​​ប្រទេស​ណា​ខ្លះ​នោះ។ # Aston Martin ៖ ជា​ក្រុមហ៊ុន​របស់​​ប្រទេស​អង់គ្លេស​ មាន​ស្នាក់​ការ​កណ្ដាល​នៅ​ភូមិ​ Gaydon តំបន់​ Warwickshire # Audi ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Ingolstadt # Bentley ៖ ជា​ក្រុមហ៊ុន​​របស់​ប្រទេស​អង់គ្លេស​ មាន​ស្នាក់​ការ​កណ្ដាល​នៅ​​ក្រុង​ Crewe # BMW ៖ ជា​ក្រុមហ៊ុន​របស់​ប្រទេស​អាល្លឺម៉ង់​ ​​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង​ Munich # Bugatti ៖ ជា​ក្រុមហ៊ុន​​ប្រទេស​បារាំង​ មាន​ស្នាក់​ការ​កណ្ដាល​នៅ​សហគមន៍​ Molsheim # Chevrolet ៖ ជា​ក្រុមហ៊ុន​របស់​​សហរដ្ឋអាមេរិក​ ​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុងDetroit …

Read More »

ចោរ​នៅ​ភ្នំពេញ​មាន​តិចនិក​ថ្មី​ ​ម្ចាស់​ឡាន​គ្រប់​រូប​សូម​ប្រយ័ត្ន

ម្ចាស់​រថយន្ត​ជា​ច្រើន​បាន​សម្រេច​ជ្រើសរើស​ប្រើ​ប្រាស់​សោ​ចាក់​ចង្កូត​ដើម្បី​បង្កើន​សុវត្ថិភាព​ ​និង​បង្ការ​បញ្ហា​លួច​រថយន្ត​នានា។ ប៉ុន្តែ​ការ​រក​ឃើញ​ថ្មី​មួយ​ក្នុង​ប្រទេស​កម្ពុជា​តែ​ម្ដង​ ​ដែល​សោ​ចាក់​ចង្កូត​ប្រភេទ​ដង​​ ​ហាក់​មិន​អាច​ផ្តល់​សុវត្ថិភាព​ខ្ពស់​ដល់​រថយន្ត​របស់​អ្នក​ប្រើប្រាស់​នោះ​ទេ​ ​គឺ​ជន​ខិល​ខូច​អាច​បំបែក​គន្លឹះ​សុវត្ថិភាព​នៃ​សោ​នោះ​បាន​យ៉ាង​ងាយ​ស្រួល​ដោយ​គ្រាន់​យក​បន្ទះ​លោហៈ​ស្ដើង​លូក​ចូល​តាម​រន្ធ​ដង​សោ។ វីដេអូ​បំបែក​គន្លឹះ​សុវត្ថិភាព​ ​នៃ​សោ​ចង្កូត​ប្រភេទ​ដង ទន្ទឹម​បញ្ហា​ខាង​លើ​នេះ​ ​ដើម្បី​ប្រាកដ​ពី​សុវត្ថិភាព​នៃ​រថយន្ត​ជាទី​ស្រលាញ់​របស់​អ្នក​រាល់​គ្នា​ ​គឺ​គួរ​តែ​ជ្រើសរើស​ប្រើ​បន្ថែម​នូវ​សោ​ចាក់​ប្រអប់​លេខ​ ​តេឡេ​សុវត្ថិភាព​ ​ក៏​ដូច​ជា​ភ្ជាប់​នូវ​ប្រព័ន្ធ​ចាប់​ទីតាំង​ ​(GPS Tracker)​ ​ដើម្បី​អាច​ដឹង​ពី​ព័ត៌មាន​ ​២៤/៧​ ​នៃ​រថយន្ត​ដែល​អ្នក​រាល់​គ្នា​ខិតខំ​សន្សំ​ថវិកា​ម្ដង​បន្តិច​ៗ​ទៅ​ទិញ​យក​មក​ប្រើ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ៕ បញ្ចេញមតិ comments

Read More »