Home / Cars (page 398)

Cars

Vespa Elettrica ម៉ូតូអគ្គិសនីរបស់ Vespa ចូលរោងចក្រផលិតហើយ

ទីបំផុតម៉ូតូអគ្គិសនី Vespa Elettrica របស់ក្រុមហ៊ុន Vespa ចូលរោងចក្រផលិតហើយបន្ទាប់ពីបង្អួតនៅឯការតាំងពិពណ៌ម៉ូតូ EICMA ក្នុងក្រុង Milan ។ ក្រោមពាក្យស្លោក “I Am The Power” ឬ “ខ្ញុំគឺជាថាមពល” សម្តៅលើការផលិត Vespa Elettrica ផ្តល់នូវថាមពលសម្រាប់អ្នកបើកបរក្នុងសំឡេងស្ងាត់ និងមិនបំផ្លាញបរិយាកាសផែនដីព្រោះគ្មានការបំភាយជាតិពុលដូចម៉ូតូដទៃផ្សេងទៀតឡើយ ។ ម៉ូតូអគ្គិសនីរបស់ក្រុមហ៊ុនអ៊ីតាលី Vespa ស្ថិតក្រោមដំបូលរបស់ក្រុមហ៊ុនមេ Piaggio ទាំងម៉ូដែល hybrid និងសាកអាគុយផលិតឡើងសម្រាប់អ្នកពេញនិយមប្រភេទម៉ូតូអូតូ ទម្ងន់ស្រាល និងការធ្វើដំណើរផ្លូវឆ្ងាយដោយមិនបំពុលបរិយាកាស ។ ត្បិតតែមានរាងតូចតែ Vespa Elettrica មានម៉ូទ័រអគ្គិសនីកម្លាំង ២ គីឡូវ៉ាត់អាចធ្វើដំណើរចម្ងាយ ១៩ គីឡូម៉ែត្រ ។ ការសាកថ្មវិញដល់ទៅ ៤ម៉ោង ។ ដោយឡែកម៉ូដែល hybrid មានម៉ាស៊ីន៤តូចដែលមិនផ្តល់កម្លាំងជម្រុញតែជំនួសវិញដោយការជម្រុញម៉ាស៊ីនភ្លើងដើម្បីរក្សាថ្ម Lithium បញ្ជូលភ្លើង …

Read More »

ក្រុមហ៊ុន Yamaha ចេញ​ម៉ូត​ម៉ូតូ​ចម្លែក​នៅ​ពិព័រណ៍​យានយន្ត​ក្នុង​ក្រុង​តូ​ក្យូ​

​ពិព័រណ៍​យានយន្ត​នៃ​ក្រុង​តូ​ក្យូ​គឺជា​កន្លែង​ដ៏​ពេញ​និយម​មួយ​សម្រាប់​គំនិត​ថ្មីៗ​ពី​អ្នក​ផលិត​រថយន្ត​និង​ម៉ូតូ​របស់​ជប៉ុន​។ ខណៈ​ដែល​ភាគច្រើន​នៃ​យានយន្ត​គំរូ​ទាំងនោះ​មាន​ភាពរឹងមាំ​ល្អ យានយន្ត​គំរូ​ខ្លះ​ចម្លែក​ខ្លាំងពេក​រហូត​ធ្វើឱ្យ​អ្នក​ឆ្ងល់​ថា​តើ​ម៉ូត​បែប​នោះ​អាច​ឆ្លង​ផុតពី​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន​ដោយ​របៀប​ណា​។ ដោយ​មិន​ចង់​ធ្វើ​ឱ្យគេ​ខកចិត្ត ក្រុមហ៊ុន Yamaha គ្រោង​នឹង​បង្ហាញ​យានជំនិះ​ដ៏​ចម្លែក​មួយចំនួន​នៅក្នុង​កម្មវិធី​នេះ ហើយ​អ្នក​ត្រូវតែទៅ​មើល​ឱ្យឃើញ​ទើប​ជឿ​។​ ​យោងតាម​វេ​ប​សាយ motorcyclemagazine.com យានយន្ត​ដែល​ចម្លែក​បំផុត​ប្រហែលជា​ម៉ូតូ​ឈ្មោះ MOTOROID ។ ក្រុមហ៊ុន Yamaha បាន​ហៅ​វា​ថា MOTOROiD ដែលជា​ម៉ូតូ​ធ្វើ​ពិសោធ​ន៏​មួយ ដែល “​ប្រើប្រាស់​បច្ចេកវិជ្ជា​ខួ​ល​ក្បាល​សិប្បនិម្មិត (AI) និង​ស្វែងយល់​ពី​លទ្ធភាព​នៃ​គំនិត​សម្រាប់​បង្កើត​ទម្រង់​ថ្មីៗ​នៃ​ការ​បំឡាស់​ទី​ផ្ទាល់ខ្លួន ដែល​ក្នុងនោះ​អ្នកបើកបរ​មាន​ភាព​ស៊ី​សង្វាក់​គ្នា​ជាមួយ​ម៉ាស៊ីន​” ។ ​ក្រុមហ៊ុន​និយាយថា ម៉ូតូ MOTOROiD “​មាន​សមត្ថភាព​សម្គាល់​ម្ចាស់​របស់​វា និង​ធ្វើការ​ប្រាស្រ័យ​ទាក់ទង​គ្នា​តាម​សមត្ថភាព​ផ្សេងៗ ដូចជា​សត្វមានជីវិត​យ៉ាង​អ៊ីចឹង​។ ឥរិយាបថ​របស់​ម៉ូតូ នៅ​មិនទាន់​បង្ហាញ​នៅឡើយ​ទេ​។ (​ដូច្នេះ​…​ប្រសិនបើ​គេ​ដាក់​ខួរក្បាល​ឆ្កែ​ឱ្យ​វា ឬ អ្វីមួយ​? អឺ​…)​។​ ​ដំណើរការ​ដោយ​ម៉ាស៊ីន​អគ្គិសនី​នៅ​ខាងក្រោយ ម៉ូតូ MOTOROiD ផ្ទុក​អាគុយ​ស៊ីឡាំង​ចំនួន ៦ នៅ​ខាងក្រោម​គ្រោង​ម៉ូតូ ដុំ​បូម​ភ្ជាប់​ទៅ​ក្រោម​កែបម៉ូតូ ហើយ​ក្បាល​រាង​ដូច​ចង្រិត​បំពាក់​លើ​ដៃចង្កូត​។ ហើយ​កន្ទុយ​បះ​ឡើងលើ​របស់​វា​មើលទៅ​ទំនង​ដូចជា​ផ្អឹប​ជាប់​នឹង​ចង្កេះ​របស់​អ្នកបើកបរ​តែម្តង​៕ ប្រភព ៖ rasmeinews.com ប្រភព៖ Sabay

Read More »

Z-900 ស៊េរី ០១៧ រចនា​​​យក​លំនាំ​តាមអក្សរ​ Z ប្លែក​ភ្នែក ​​តម្លៃ​ខ្ទង់​​ម៉ឺន​ដុល្លារ

Kawasaki Z-900 ស៊េរី​ឆ្នាំ ២០១៧ ទើប​ចេញ​ក្ដៅៗ​កាល​ពី​ចុង​សប្ដាហ៌​មុន​បាន​មក​ដល់​ទីផ្សារ​ក្នុង​ស្រុក។ រូបរាង​របស់​ Z-900 គឺ​ការ​រចនា​​​យក​លំនាំ​តាមអក្សរ​ Z ប្លែក​ភ្នែក ជាពិសេស​​មាន​អក្សរ Z ស្ទើរ​គ្រប់​កន្លែង​ទាំ​ង​ស្ដុប​មុខ-ក្រោយ។ តាម​ប្រភ​ព​ភ្នាក់ងារ​​​លក់​របស់​ក្រុមហ៊ុន​ Kawasaki ក្នុង​ប្រទេស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា Z-900 មាន​ពីរ​ម៉ូឌែល​ខុស​គ្នា ក្នុង​នោះ​មាន Z-900 (ធម្មតា)​តម្លៃ​​ប្រមាណ​ជា​ ១៤ ៧០០ ដុល្លារ និង Z-900(SE)​ តម្លៃ​​ប្រមាណ​ជា​ ១៥ ៨០០ ដុល្លារ​សម្រាប់តម្លៃ​ទីផ្សារក្នុង​ស្រុក​៕ លក្ខណៈ​សម្បត្តិ​ខ្លះៗ​របស់ Z-900(ធម្មតា) បំពាក់​ម៉ាស៊ីន​បញ្ចុះ​កម្ដៅ​ដោយ​ទឹក​​មាន​ទំហំ​ ៩៤៨ សេ​សេ អាច​បង្កើត​កម្លាំង​បាន​ ១២៥ សេះ និង​មាន​ចង្កឹះ​លេខ​ ៦ វគ្គ ប្រព័ន្ធ​ហ្វ្រាំង​ទាំង​​ហ្រ្វាំង​​មុខ​ និង ហ្វ្រាំង​ក្រោយ​ជា​ប្រភេទ​ហ្វ្រាំង​ដុំ​ ដែល​មាន​ភ្ជាប់​ជា​មួយ​ហ្វ្រាំង​ ABS។ ​ទម្ងន់​ត្រឹម​ ២១០ គីឡូក្រាម​ប៉ុណ្ណោះស្រាល​ជាង​ Z800 …

Read More »

Suzuki ចេញ Nex ០១៨ លេង​ពណ៌​ថ្មី​ កាន់តែ​ត្រូវ​ចិត្ត​ក្មេងៗ​សិស្ស​សាលា

Suzuki បាន​បញ្ចេញម៉ូតូ Nex ស៊េរី​ថ្មី ០១៨ ដោយ​បាន​បន្ថែម​ពណ៌​ថ្មី​​​ពីរ​​​ទៀត​យ៉ាង​ឡូយ។ ពីរ​ពណ៌ថ្មី​នោះ​​គឺ​ពណ៌​ប្រាក់ Mat Silver និង​ពណ៌​ទឹក​មាស Mat Gold។ Nex ស៊េរី​ថ្មីនេះ ត្រូវ​បានប្រភព​ក្រុមហ៊ុននាំ​ចូល​អះអាង​ថា​​​ផលិត​យ៉ាង​ពិសេសសម្រាប់​ទីផ្សារ​ប្រទេសកម្ពុជា និង​​ចំនួនលក់​មាន​កំណត់​​។ ។ រាង​​​​តូច​ស្រាល​ Nex បាន​ចេញ​ជា​ច្រើន​ជំនាន់ និង​បានទាក់ទាញ​ក្មេង​ៗ​សិស្ស​សាលា​​ទិញ​ជិះ​ច្រើន​​។ ដោយសារ​តម្លៃ​ធូរ​ថ្លៃ​ វា​​ប្រជែង​ម៉ូតូ​ម៉ាក​​ល្បី​​ៗ​ដូចជា Fino, Zoomer X និង​បច្ចុប្បន្ន​បានក្លាយ​ជា​យីហោម៉ូតូ​​នាំ​មុខ​របស់​ Suzuki ។ ចំណុច​ពិសេស​​របស់​ Nex 2018 មាន​៖ កុង​ទ័រ​រចនា​ពណ៌​ថ្មី តែម​រចនា​ពណ៌​ថ្មី​ដែល​មាន​ពណ៌​ស​ពីរ​ពណ៌​និង​បី​ពណ៌​ ចង្កៀង​មុខ​បាន​ប្តូរ​ពណ៌​ថ្មី ស៊ី​ញ៉ូ​បាន​ប្តូរ​ពី​ពណ៌​ស​ទៅ​ពណ៌​ខៀវ​ កែប​រចនា​ពណ៌​ថ្មី​ជា​ប្រភេទ​ស្បែក​ថ្មី​ ទ្បូហ្គូ​ អក្សរ, Nex ជា​ប្រភេទ​3D ទ្បូហ្គូ​ អក្សរ​S ជា​ប្រភេទ​​3D ទ្បូហ្គូ​ អក្សរFIជា​ប្រភេទ​​3Dបំពាក់​នៅ​លើ​គំរប​កុង​ទ័រ ទ្បូហ្គូ​ អក្សរ Special …

Read More »