Home / Cars (page 4)

Cars

ប្លែកពីគេ! ឌុយបៃយកឡានស្ព័រ ២ ម៉ូដែល ធ្វើជាឡានសង្គ្រោះបន្ទាន់

សមត្ថកិច្ច​ទីក្រុង​ឌុយបៃ​ត្រូវ​បាន​គេ​​ដឹង​ជុំវិញ​ពិភពលោក​ថា​មាន​ប្រើ​​រថយន្ត​តម្លៃ​ថ្លៃ និង​រថយន្ត​ល្បឿន​លឿន​ជា​ច្រើន ដែល​វា​ជា​ចំណុច​តូច​មួយ​អាច​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍។ ពេល​នេះ​​កាន់​តែ​ប្លែក ដោយ​រថយន្ត​ស្ព័រ​ចំនួន​ពីរ ត្រូវ​បាន​គេ​យក​ប្រើ​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់​របស់​ទីក្រុង។ តាម​ការ​បង្ហាញ​របស់​សេវាកម្ម​សង្គ្រោះ​បន្ទាន់​ឌុយបៃ ពេល​នេះ​រថយន្ត​ Nissan GT-R និង Chevrolet Corvette បាន​ក្លាយ​ជា​រថយន្ត​សង្គ្រោះ​បន្ទាន់​ថ្មី។ លើ​រថយន្ត​ទាំង​ពីរ​មាន​បំពាក់​នូវ​ឧបករណ៍​សង្គ្រោះ​បន្ទាន់ CPR និង​ធុង​ផ្ទុក​អុកស៊ីហ្សែន​។ សេវាកម្ម​សង្គ្រោះ​បន្ទាន់​ឌុយបៃ​និយាយ​ថា​ រយៈពេល​នៃ​ការ​ឆ្លើយ​តប​នឹង​ការ​សង្គ្រោះ​បន្ទាន់​​ត្រូវ​បាន​កាត់​បន្ថយ​ពាក់​កណ្ដាល​ពេល​ប្រើ​រថយន្ត​នេះ។ ក្រឡេក​ទៅ​មើល​រថយន្ត​ល្បាត​របស់​ប៉ូលិស​ឌុយបៃ​វិញ មាន​ដូច​ជា​ Aston Martin One-77, Bugatti Veyron Grand Sport, Porsche 918 Spyder, Ferrari FF, Nissan GT-R, McLaren 12C, Lamborghini Aventador, BMW M6 Gran Coupe, Brabus G63 AMG, Audi R8 V10 និង …

Read More »

Toyota បញ្ចេញរូបរាងឡានប្រើអ៊ីដ្រូហ្សែនជំនាន់ថ្មី

ក្រុមហ៊ុន Toyota បាន​បង្ហាញ​ចេញ​រូបរាង​ Concept នៃ​រថយន្ត​ Mirai ស៊េរី​ឆ្នាំ ២០២១ ដែល​វា​​គឺ​ជា​ជំនាន់​ទី​ពីរ​នៃ​រថយន្ត​​ប្រភេទ​អ៊ីដ្រូហ្សែន​នេះ ហើយ​នឹង​ចេញ​លក់​លើ​ទីផ្សារ​មួយ​ចំនួន​នៅ​ចុង​ឆ្នាំ ២០២០។ រថយន្ត Mirai ជំនាន់​ដំបូង​បំផុត បាន​បង្ហាញ​នៅ​ក្នុង​ឆ្នាំ ២០១៥ ដែល​មាន​លក់​រាយ​នៅ​ទីផ្សារ​អាមេរិក​ខាង​ជើង ប៉ុន្តែ​មិន​ជា​សូវ​ពេញ​និយម​ប៉ុន្មាន​ឡើយ។ ​រូបរាង​ថ្មី​គឺ​កាន់​តែ​​មាន​ភាព​ទាក់ទាញ និង​ទាន់​សម័យ​ដែល​រំពឹង​ថា​នឹង​ទទួល​បាន​ផល​វិជ្ជមាន។ រថយន្ត Mirai ជំនាន់​ថ្មី​នេះ​អះអាង​ថា​បង្កើន​ចម្ងាយ​បើកបរ​បាន​ឆ្ងាយ​ជាង​មុន ៣០% លើ​ការ​ចាក់​បញ្ចេញ​អ៊ីដ្រូហ្សែន ដែល​អាច​ដល់​ចម្ងាយ​ប្រហែល ៦៣០ គីឡូម៉ែត្រ។ ខុស​ពី​រថយន្ត​អគ្គិសនី​ធម្មតា រថយន្ត​ Mirai គឺ​អាច​បង្កើត​ថាមពល​អគ្គិសនី​ដោយ​ខ្លួន​ឯង ដោយ​ប្រើ​ប្រាស់​អ៊ីដ្រូហ្សែន និង​អុកស៊ីហ្សែន​ហើយ​បញ្ចេញ​នូវ​ចំហាយ​ទឹក​ទៅ​បរិស្ថាន។ គុណ​សម្បត្តិ​ដ៏​ធំ​មួយ​របស់​រថយន្ត​នេះ បើ​ធៀប​នឹង​រថយន្ត​ប្រើ​ប្រាស់​អាគុយ គឺ​ថា​វា​ចំណាយ​ពេល​ប្រមាណ ៥ នាទី​ប៉ុណ្ណោះ​ដើម្បី​ចាក់​បំពេញ​អ៊ីដ្រូហ្សែន​នៅ​ស្ថានីយ។ ប៉ុន្តែ​បញ្ហា​នៅ​ត្រង់​ថា​ស្ថានីយ​ចាក់​អ៊ីដ្រូហ្សែន​នៅ​មិន​ទាន់​សម្បូរ​បែប​នៅ​ឡើយ៕ ចុចអាន ៖ គ្រាន់ថ្លៃទឹកថ្នាំឡាន BMW 8 Series មួយនេះ ចង់ប្រហែលតម្លៃឡាន Prius ​​​​​ …

Read More »

តាម​ដាន​តម្លៃ Honda Dream ២០២០ ព្រឹក​នេះ​ដាក់​លក់​ប៉ុន្មាន​តាម​ហាង?

Advertisement Honda Dream ឬ អាសង់ ស៊េរី​ឆ្នាំ ២0២០ បាន​ចេញ​លក់​នៅ​តាម​ហាង​មួយ​អាទិត្យ​ហើយ ម៉ូតូ​ដែល​មាន​រាង​មិន​ប្រែប្រួល មួយ​នេះ​នៅ​តែ​ត្រូវ​ចិត្ត​អ្នក​រស់​នៅ​តាម​ជនបទ និង​មាន​តម្លៃ​ពុំ​សូវ​ប្រែប្រួល​ច្រើន​ឡើយ។ Honda Dream ​​ដែល​ធ្លាប់​រក្សា​ប្រជា​ប្រិយ​ភាពជិត ២០​ឆ្នាំ​មក​ហើយ ដល់​ស៊េរី​ឆ្នាំ​២០២០ ហាក់​មាន​ការ​បញ្ចេញ​មតិ​ពី​អ្នក​ប្រើ​ប្រាស់​ជា​ច្រើន​ពី​រូប​រាង លក្ខណៈ​បច្ចេកទេស​ជាដើម។ មិន​ខុស​ពី​ស៊េរី​មុន​ៗ Honda Dream ឬ​អាសង់​នេះ នៅ​តែ​​បំពាក់​មក​ជាមួយ​នឹង​កម្លាំង​ម៉ាស៊ីន ១២៥ សេសេ​ប្រើ​ចង្កឹះ​លេខ​ប្រព័ន្ធ​ ៤ លេខ(លេខ​វិល) ដដែល។ តាម​ប្រភព​ពី​ហាង​លក់​ម៉ូតូ​នៅ​ម្ដុំ​គិរីរម្យ ​បាន​ឲ្យ​ដឹង​ថា Honda Dream ឆ្នាំ ២០២០ នេះ​ដាក់​លក់​ថ្មី​មាន​តម្លៃ​ខ្ទង់ ២ ៦៥០ ដុល្លារ (អាច​ខុស​គ្នា​តិច​តួច​ពី​ហាង​មួយ​ទៅ​ហាង​មួយ)។ Honda បាន​ផ្ដល់​ឈ្មោះ​ឲ្យម៉ូដែល​ឆ្នាំ ២០២០ ​ថា Honda Dream SYMPHONY OF ELEGANCE ដែល​រចនា​ម៉ូត​យ៉ាង​ពិសេស ដោយ​ការ​រួមបញ្ចូល​គ្នារវាងសរសៃពណ៌មាសឆ្អិនឆ្អៅ …

Read More »

iOne បើកទទួលការកុម្ម៉ង់ទិញ iPhone 11 និង iPhone 11 Pro/Pro Max ពីថ្ងៃនេះ សំខាន់មានថែមកាដូកប់ៗ

Advertisement ដំណឹង​ល្អ​សម្រាប់​អតិថិជន ដែល​តែងតែ​គាំ​ទ្រ និង រង់​ចាំ​នូវ​ការ​មក​ដល់​ជា​ផ្លូវការ ​នៃ​​ទូរសព្ទ​ដៃ​​ស៊េរី​ថ្មី​របស់ Apple ក្រុមហ៊ុន iOne ដែល​ជា​ក្រុមហ៊ុន ទទួល​បាន​សិទ្ធិ​លក់​ផលិត​ផល​ផ្លូវ​ការ របស់ Apple ធំ​ជាង​គេ​ក្នុង​ទីផ្សារ​ប្រទេស​កម្ពុជា​បាន​ធ្វើ​ការ​ប្រកាស បើក​ទទួល​នូវ​ការ​កុម្ម៉ង់​ទិញ ចាប់​ពី​ថ្ងៃ​ទី ១១ ដល់ ថ្ងៃ​ទី ១៧ ខែ​តុលា ឆ្នាំ ២០១៩ នេះ​តទៅ សម្រាប់​ម៉ូដែល iPhone 11/ iPhone 11 Pro និង​ iPhone 11 Pro Max។ រឹត​តែ​ពិសេស​នោះ​​សម្រាប់​អតិថិជន ដែល​កុម្ម៉ង់​ទិញ​ពី iOne ចាប់​ពី​ថ្ងៃ​ផ្សាយ​ដំណឹង​នេះ នឹង​ទទួល​បាន​នូវ​កាដូ បន្ថែម​ជា​ច្រើន ក្នុង​នោះ​រួម​មាន ៖ ១. កាបូប​ដាក់​គ្រឿង​ Accessories ២. ស្រ្គីន​ការពារ​កញ្ចក់ ៣. Powerbank …

Read More »

គ្រាន់ថ្លៃទឹកថ្នាំឡាន BMW 8 Series មួយនេះ ចង់ប្រហែលតម្លៃឡាន Prius

Advertisement ពណ៌ Pure Metal Silver ដ៏​ចែងចាំង​នៅ​លើ​រថយន្ត BMW 8 Series Gran Coupe បាន​ក្លាយ​ជា​ពណ៌​មាន​តម្លៃ​ថ្លៃ​​មួយ​ក្នុង​លោក។ ពណ៌​ប្រផេះ​ដែល​មាន​ច្រើន​ស្រទាប់​នេះ មាន​តម្លៃ​រហូត​ដល់ ៨ ៨០០ អឺរ៉ូ ដែល​ស្មើ​ប្រមាណ ៩ ៦៧០ ដុល្លារ។ ជា​មួយ​នឹង​ពណ៌​ Pure Metal Silver ធ្វើ​ឲ្យ​រថយន្ត​ BMW 8 Series Gran Coupe កាន់​តែ​មាន​ភាព​ទាក់ទាញ និង​អង់អាច​ជា​ទី​បំផុត។ ក្រៅ​ពី​ទឹក​ថ្នាំ​ថ្លៃ​ហើយ​ គ្រឿង​ម៉ាស៊ីន​ក៏​មិន​ធម្មតា​ដែរ ដោយ​មាន​ប្រើ​ម៉ាស៊ីន V8 អាច​ផលិត​កម្លាំង​បាន​ ៥៣០ សេះ ដោយ​ចំណាយ​ពេល​ ៣,៩ វិនាទី អាច​បង្កើន​សន្ទុះ​ពី ០ ដល់ ១០០ គ.ម/ម៉ បាន។ បន្ថែម​ពី​នេះ​នៅ​ផ្នែក​ខាង​ក្នុង​ក៏​មាន​ប្រើ​ប្រាស់​វត្ថុធាតុ​ប្រណីត​ជា​ច្រើន​ …

Read More »