Home / Cars (page 50)

Cars

អ្នកប្រើទូរស័ព្ទក្នុងពេលកំពុងបើកបរ ប្រឈមនឹងការផាកពិន័យជិត 500 ដុល្លារ

ប្រទេសអូស្រ្តាលីនឹងផាកពិន័យអ្នកបើកបររហូតទៅដល់ 447 ដុល្លារប្រសិនបើពួកគេប្រើទូរស័ព្ទរបស់ពួកគេក្នុងពេលកំពុងបើកបរ។ យោងតាមក្រុមប្រឹក្សាជាតិសុវត្ថិភាព យ៉ាងហោចណាស់ជនជាតិអាមេរិកចំនួន 9 នាក់បានស្លាប់ជារៀងរាល់ថ្ងៃពីការបើកបរមិនស្រួល ខណៈដែលសកម្មភាពដូចជាការប្រើស្មាតហ្វូនឬការលេងជាមួយអេក្រង់នៅក្នុងរថយន្ត គឺជាមូលហេតុចម្បងចំពោះការរងរបួស 100 ករណីជារៀងរាល់ថ្ងៃ។ នៅក្នុងសេចក្ដីជូនដំណឹងមួយកាលពីចុងសប្តាហ៍ រដ្ឋាភិបាលនៃរដ្ឋ New South Wales បានប្រកាសថាគិតត្រឹមថ្ងៃទី 1 ធ្នូនេះ កាមេរ៉ាបំពាក់ដើម្បីចាប់យកអ្នកប្រើប្រាស់ទូរស័ព្ទនឹងចាប់ផ្តើមប្រតិបត្តិការហើយ ហើយសម្រាប់ 3 ខែដំបូង បុគ្គលណាដែលប្រើប្រាស់ទូរស័ព្ទហើយកាម៉េរាចាប់បាន នឹងទទួលបានលិខិតព្រមាន។ បន្ទាប់ពីនោះបុគ្គលនោះក៏នឹងត្រូវផាកពិន័យប្រាក់ 344 ដុល្លារ ព្រមទាំងដក 5 ពិន្ទុនៃពិន្ទុប័ណ្ណបើកបររបស់ពួកគេ។ ក្នុងករណីកំហុសនៅតែកើតមានដដែលទៀត បុគ្គលនោះក៏នឹងត្រូវផាកពិន័យប្រាក់ 457 ដុល្លារ ព្រមទាំងដក 10 ពិន្ទុនៃពិន្ទុប័ណ្ណបើកបរបន្ថែមទៀត។ រដ្ឋាភិបាល NWS មានបំណងត្រួតពិនិត្យយានយន្តចំនួន 135 លានគ្រឿងគិតត្រឹមឆ្នាំ 2023។ ដើម្បីផ្តិតយករូបភាពរបស់អ្នកបើកបរដោយប្រើស្មាតហ្វូន រដ្ឋាភិបាល NWS កំពុងប្រើប្រាស់កាមេរ៉ារួមបញ្ចូលគ្នារវាងម៉ាស៊ីនថតថេរនិងចល័ត ពឹងផ្អែកលើ software …

Read More »

ក្រុមហ៊ុន Mercedes-Benz ចំណាយលុយជាង 111 លានដុល្លារផលិតថ្មអគ្គិសនីនៅប្រទេសថៃ

ខណៈដែលគោលនយោបាយរថយន្តថ្មីរបស់ប្រទេសម៉ាឡេស៊ីនៅតែបន្តមានបញ្ហាដោយការពន្យាពេលនិងភាពមិនប្រាកដប្រជា នោះប្រទេសជិតខាងដូចជាឥណ្ឌូនេស៊ីនិងថៃកំពុងទទួលបានកិច្ចព្រមព្រៀងផលិតកម្មធំ ៗ ។ កាលពីសប្តាហ៍មុនយើងទទួលបានព័ត៌មានថាក្រុមហ៊ុន Hyundai នឹងសាងសង់រោងចក្រដ៏ធំមួយនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ីហើយថ្ងៃនេះនៅទីក្រុងបាងកកក៏កំពុងផលិតថ្មអគ្គិសនីសម្រាប់រថយន្ត Mercedes-Benz ដែរ ដែលនេះជាព័ត៌មានគួរអោយចាប់អារម្មណ៍ណាស់។ ក្រុមហ៊ុន Mercedes-Benz AG បានចំណាយទឹកប្រាក់ជាង100 លានអឺរ៉ូ ស្មើជាង 111លានដុល្លារសម្រាប់ផលិតផលិតថ្មអគ្គិសនីរបស់ដៃគូក្នុងស្រុករបស់ពួកគេនៅរោងចក្រ Thonburi Automotive Assembly Plant (TAAP) នឹង Thonburi Energy Storage Systems (TESM) នៅប្រទេសថៃ។ រោងចក្រផលិតរថយន្ត Mercedes-Benz នៅទីក្រុងបាងកកក្នុងប្រទេសថៃបានចាប់ផ្តើមផលិតថ្មអគ្គិសនីសម្រាប់ Mercedes-Benz នេះ ត្រូវបានសាងសង់នៅលើផ្ទៃដីទំហំ 5 ម៉ឺនម៉ែតការ៉េ ដែលមានទីតាំងស្ថិតនៅរោងចក្រផលិតរថយន្តក្នុងតំបន់បាងកក។ប្រព័ន្ធថ្មអគ្គិសនីដែលផលិតនៅក្នុងរោងចក្រប្រទេសថៃនេះ នឹងត្រូវបានប្រើប្រាស់សម្រាប់រថយន្តដូចជា Mercedes-Benz C-Class, E-Class, S-Class ក៏ដូចជាសម្រាប់ Mercedes-Benz GLC និង GLC Coupé៕ …

Read More »

មកស្គាល់ម៉ាករថយន្តលក់ដាច់ច្រើនជាងគេនៅអាល្លឺម៉ង់ ក្នុងនោះមានក្រុមហ៊ុនអាស៊ីមួយគត់

គ្រប់​គ្នា​ដឹង​ហើយ​ថា​ អាល្លឺម៉ង់​គឺ​ជា​ប្រទេស​​ដើម​កំណើត​របស់​ម៉ាក​ក្រុមហ៊ុន​ល្បីៗ​ជា​ច្រើន​ ហេតុ​នេះ​ហើយ​ទើប​ម៉ាក​រថយន្ត​ក្រៅ​ស្រុក​ពិបាក​វាយ​លុក​ទីផ្សារ​ប្រទេស​មួយ​នេះ។ យ៉ាងណាក្ដី​​មាន​ម៉ាក​រថយន្ត​អាស៊ី​មួយ​ ​និង​ម៉ាក​រថយន្ត​របស់​ប្រទេស​នៅ​អឺរ៉ុប​មួយ​ចំនួន ​អាច​មាន​ឈ្មោះ​ក្នុង​បញ្ជី​​ម៉ាក​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​ទាំង ១០ នៅ​អាល្លឺម៉ង់។ ខាង​ក្រោម​គឺ​ជា​តួ​លេខ​​បង្ហាញ​អំពី​ម៉ាក​រថយន្ត​លក់​ដាច់​បាន​ច្រើន​ជាង​គេ​នៅ​អាល្លឺម៉ង់ រយៈពេល ៩ ខែ​ដំបូង​នៃ​ឆ្នាំ ២០១៩ ៖ ១. Volkswagen លក់​បាន​ ៤៩៨ ៤៨១ គ្រឿង ២. Mercedes-Benz លក់​បាន​​ ២៤៨ ០៩៣ គ្រឿង ៣. Audi លក់​បាន​​ ២១៤ ០៣៩ គ្រឿង​ ៤. Ford លក់​បាន​ ២១១ ៣២៤ គ្រឿង​ ៥. BMW លក់​បាន​ ២០៥ ៥០៦ គ្រឿង ៦. Opel លក់​បាន​ ១៧៥ ២២៧ គ្រឿង​ …

Read More »

ឡាន Rolls-Royce នេះ មានតែ១គត់លើលោក ព្រោះមានលក្ខណៈពិសេស Rolls-Royce ផ្សេងគ្មាន

កាលពីពេលថ្មីៗនេះ អ្នកជំនួញជនជាតិស៊ុយអែតម្នាក់ បានយករថយន្ត Rolls-Royce Phanthom របស់ខ្លួន ទៅតុបតែងផ្នែកខាងក្នុងយ៉ាងពិសេសបំផុត មិនធ្លាប់មាន Rolls-Royce ផ្សេងណាធ្វើបែបនេះឡើយ។ នៅត្រង់ពិដានខាងលើ និងទ្វារទាំងសងខាង ព្រមទាំងលើតាប្លូខាងមុខផងដែរនោះ ត្រូវបានប៉ាក់រូបផ្កាកុលាបយ៉ាងពិសេស សរុបរហូតដល់ទៅ ១លានថ្នេរ។ ផ្កាកុលាបនេះទៀតសោធ មិនមែនជាផ្កាកុលាបធម្មតាឡើយ ព្រោះវាមានឈ្មោះថា ផ្កាកុលាប “Phantom Rose” ដែលមានដាំតែនៅក្នុងសួន Rose Garden នៅក្រុមហ៊ុនធំ Rolls-Royce ក្នុងទីក្រុង Goodwood នៃប្រទេសអង់គ្លេស តែប៉ុណ្ណោះ។ រឹតតែពិសេសជាងនេះទៅទៀត Rolls-Royce Phanthom ដែលមានតែ១គ្រឿងគត់លើលោកនេះ ក៏បានប៉ាក់រូបមេអំបៅ ពូជ Adonis Blue ដ៏កម្រទៀតផង។ សូមបញ្ជាក់ថា ស្នាដៃប៉ាក់សរុប ១លានថ្នេរដ៏ពិសេសខាងលើ ត្រូវបានធ្វើឡើងដោយក្រុម Rolls-Royce Bespoke Collective Team ដែលមានជំនាញដ៏អស្ចារ្យ ក្នុងការកែច្នៃ …

Read More »

ឡាន១០ម៉ូដែល វៀតណាមនិយមទិញជិះបំផុត នៅចុងឆ្នាំនេះ

របាយការណ៍លក់ពីក្រុមហ៊ុនរថយន្តក្នុងប្រទេសវៀតណាម បានឲ្យដឹងថា រថយន្ត Mitsubishi Xpander បានឈរនៅកំពូលតារាងលេខ១ ជារថយន្តលក់ដាច់បំផុតប្រចាំខែវិច្ឆិកា ដោយយកឈ្នះលើរថយន្ត Toyota Vios។ បន្ថែមពីនេះ រថយន្ត Kia Soluto បានលេចមុខជាលើកដំបូង លើកំពូលតារាងទាំង១០ បន្ទាប់ពីបង្ហាញខ្លួនជាផ្លូវការបាន ៣ខែ។ ខាងក្រោមនេះគឺជារថយន្តទាំង ១០ម៉ូដែល លក់ដាច់ខ្លាំងបំផុតនៅវៀតណាម ប្រចាំខែវិច្ឆិកា ២០១៩ នេះ៖ ១) Mitsubishi Xpander៖ លក់បាន ២ ៦៩២គ្រឿង តម្លៃចន្លោះពីខ្ទង់ ២៤ ០០០ ដល់ខ្ទង់ ២៨ ០០០ដុល្លារ ២) Toyota Vios៖ លក់បាន ២ ៥៦១គ្រឿង តម្លៃចន្លោះពីខ្ទង់ ២១ ០០០ ដល់ខ្ទង់ ២៤ ០០០ដុល្លារ ៣) Hyundai …

Read More »