Home / Cars (page 60)

Cars

Bentley ចេញរថយន្ត Continental GT ម៉ូដែលពិសេស អបអរកំណត់ត្រាថ្មីមួយ

Bentley ទើបតែបានបញ្ចេញរថយន្ត Continental GT ម៉ូដែលពិសេសមួយ ហៅថា “Pikes Peak” ដើម្បីអបអរសាទរកំណត់ត្រាថ្មី ជិះតាមជួរភ្នំ Pikes Peak ក្នុងសហរដ្ឋអាមេរិក ដោយប្រើរយៈពេលលឿនបំផុតត្រឹម ១០នាទី និង ១៨វិនាទីប៉ុណ្ណោះ។ រថយន្ត Bentley Continental GT Pikes Peak Editiion នេះ ត្រូវបានបំពាក់តួខ្លួន Carbon Fiber Body Kit លើទឹកថ្នាំពណ៌បៃតង រំលេចដោយកាងមុខ-ចំហៀង ដំបូល និងកម្របកញ្ចក់ពណ៌ខ្មៅយ៉ាងទាក់ទាញ។ ជាមួយគ្នានេះ វាបានបំពាក់ដុំហ្វ្រាំងពណ៌បៃតង, យ៉ាន់ទំហំ ២២អ៊ីងពណ៌ខ្មៅ, សម្បកកង់ Pirelli P Zero Colour Edition និងលេខ "១០០” លើប៉ាណាមុខផងដែរ។ ចំណែកឯផ្នែកខាងក្នុងវិញ Continental GT …

Read More »

បើរថយន្តគ្មានពោងសុវត្ថិភាព លទ្ធផលពេលជួបគ្រោះថ្នាក់ គឺរន្ធត់បែបនេះ (វីដេអូ)

អាមេរិកឡាទីន គឺជាប្រទេសដែលច្បាប់មិនបង្ខំឲ្យក្រុមហ៊ុនផលិតរថយន្តបំពាក់ពោងសុវត្ថិភាព លើរថយន្តប្រភេទ Base Model ឡើយ។ ទោះជាយ៉ាងណា ទីផ្នាក់ងារសុវត្ថិភាព Latin NCAP បានបង្កើតការធ្វើតេស្តបុក លើរថយន្តដែលមិនមានបំពាក់ពោងសុវត្ថិភាព ដើម្បីចង់ដឹងថា នៅពេលរថយន្តគ្មានពោងសុវត្ថិភាព អ្នកដំណើរនឹងជួបគ្រោះថ្នាក់ខ្លាំងកម្រិតណា។ ជាក់ស្តែង រថយន្តដែលគ្មានពោងសុវត្ថិភាពខាងលើ ទទួលបានលទ្ធផលអន់បំផុត ពោលគឺ "ផ្កាយ០" សម្រាប់ការការពារអ្នកដំណើរពេញវ័យ និងទទួលបាន "ផ្កាយ២" សម្រាប់ការការពារអ្នកដំណើរជាកុមារ៕ ចង់ដឹងយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ carscoops   ប្រែ​សម្រួល៖ សេង ឡុង ប្រភព៖ Sabay

Read More »

ក្រុមហ៊ុន TADA បានទទួលប្រាក់វិនិយោគទុន ៥ លានដុល្លារ ដើម្បីពង្រីកសេវាកម្ម

Advertisement ក្រុមហ៊ុនTADAដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​កក់​ការ​ធ្វើដំណើរ​ដែល​មិន​កាត់​កម្រៃ​ជើងសារ​ដោយ​ផ្អែក​លើ​បច្ចេកវិទ្យា Blockchain ដំបូង​បង្អស់​នៅ​អាស៊ី​អាគ្នេយ៍, បាន​ប្រកាស​នៅ​ថ្ងៃ​នេះ​នូវ​ការ​ទទួល​បាន​ប្រាក់​វិនិយោគទុន Series A ៥ លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន​បណ្ដាក់​ទុន​ឈាន​មុខ​គេ​របស់​ប្រទេស​កូរ៉េ​ខាង​ត្បូង​មាន​ឈ្មោះ​ថា​ SV Investment។ ក្រុមហ៊ុន​ផលិត​គ្រឿង​បន្លាស់​រថយន្ត​ធំ​ជាង​គេ ​២ របស់ ប្រទេស​កូរ៉េ​ខាង​ត្បូង គឺ​ក្រុមហ៊ុន Central និង​ SIMWON Inc.ក៏​បាន​ចូលរួម​ក្នុង​ការ​វិនិយោគ​នេះ​ផង​ដែរ។ ការ​ផ្ដល់​ហិរញ្ញប្បទាន​នេះ​នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​បន្ត​ពង្រីក​នៅ​ក្នុង​ទីផ្សារ​បច្ចុប្បន្ន​និង​ការ​អភិវឌ្ឍ​លើ​ប្រព័ន្ធ​អេកូ​ចល័ត​ដែល​បាន​បង្កើត​ឡើង​លើបច្ចេកវិទ្យា Blockchain របស់ MVL។ ការ​វិនិយោគ​នេះ​នឹង​ធ្វើឲ្យ MVL អាច​មាន​លទ្ធភាព​បង្កើន​ទុន​ក្នុង​ការ​ពង្រីក​ទីផ្សារ​របស់កម្មវិធី TADA ដែល​ជា​ផលិតផល​របស់ MVL។ក្រុមហ៊ុន​សង្ឃឹម​ថា​ទាំង​អ្នក​បើកបរ​និង​អ្នក​ជិះ​អាច​ចូលរួម​ចំណែក​ក្នុង​ការ​ធ្វើ​ដំណើរ​នា​ថ្ងៃ​អនាគត​ប្រកប​ដោយ​និរន្តរភាព។ លោក Kay Woo នាយកប្រតិបត្តិ​របស់ MVL មាន​ប្រសាសន៍​ថា ៖ “ការ​វិនិយោគ​នេះ​​គឺ​ជា​សក្ខីភាព​នៃ​ចក្ខុវិស័យ​របស់​យើង​ក្នុង​ការ​កសាង​ប្រព័ន្ធ​អេកូ​ចល័ត​ប្រកប​ដោយ​និរន្តរភាព​និង​ភាព​ប្រសើរ​ជាង​មុន។ ក្រុម​ការងារ​របស់​យើង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​នាំ​មក​នូវ​ផលិតផល​និង​សេវាកម្ម​ដែល​មាន​ភាព​ច្នៃ​ប្រឌិត​របស់​បច្ចេកវិទ្យា Blockchain ដែល​អាច​ផ្លាស់​ប្ដូរ​ជា​វិជ្ជមាន​ដល់​សង្គម បរិស្ថាន និង​សេដ្ឋកិច្ច​នៅ​ក្នុង​សហគមន៍​ដែល​យើង​ធ្វើ​ប្រតិបត្តិការ។ក្រុមហ៊ុន​សង្ឃឹម​ថា​នឹង​ប្រកាស​ផលិតផល​ថ្មី​និង​ដំបូង​គេ​បង្អស់​ជា​ច្រើន​ទៀត​នៅ​ក្នុង​តំបន់​ប៉ុន្មាន​ខែ​ខាង​មុខនេះ។” បើ​តាម​ប្រសាសន៍​របស់​អ្នក​នាំ​ពាក្យ​របស់​ក្រុមហ៊ុន​ SV Investment ៖ “MVL អាច​កំណត់​នូវ​បញ្ហា​នានា​នៅ​ក្នុង​ទីផ្សារ​ប្រព័ន្ធ​អេកូ​ចល័ត​ដើម្បី​ទាក់ទាញ​អ្នក​ប្រើប្រាស់​ជា​ច្រើន ខុស​ពី​កម្មវិធី​កក់​ការ​ធ្វើ​ដំណើរ​ផ្សេងៗ​ដែល​កំពុង​ដំណើរ​ការ​នៅ​តំបន់​អាស៊ីអាគ្នេយ៍​។ …

Read More »

Jaguar F-Type ឆ្នាំ២០២១ រាងកាចជាងមុន តម្លៃចាប់ពី ៧ម៉ឺនដុល្លារ

Jaguar បានសម្រុកវាយលុកទីផ្សាររថយន្ត SUV និងរថយន្តអគ្គិសនី ប៉ុន្តែក្រុមហ៊ុនអង់គ្លេសមួយនេះមិនបោះបង់ចោលរថយន្តស្ព័រខ្លួនឡើយ។ ជាក់ស្តែង នៅក្នុងថ្ងៃនេះ Jaguar បានបញ្ចេញរថយន្តស្ព័រ F-Type ស៊េរីឆ្នាំ២០២១ ជាផ្លូវការ។ ក្រឡេកមើលមួយភ្លែត រថយន្ត Jaguar F-Type មានការរចនាស្រដៀងម៉ូដែលមុនដែរ ប៉ុន្តែបានអាប់ដេតផ្នែកខាងមុខ ដែលមានប៉ាណាធំជាងមុន ដើម្បីឲ្យមើលទៅរឹតតែកាច, ចង្កៀងមុខរាងស្លីមជាងមុន និងរន្ធបឺតខ្យល់រាងស្ព័រជាងមុនផងដែរ។ ការអាប់ដេតក៏បានធ្វើឡើងនៅផ្នែកខាងក្រោយដែរ ហើយប្រើចង្កៀងក្រោយថ្មីទៀតផង។ ដោយឡែក ផ្នែកខាងក្នុងឯណេះវិញ ក៏មានភាពស្រដៀងគ្នាទៅនឹងម៉ូដែលមុនដែរ ប៉ុន្តែបានបំពាក់កុងទ័រឌីជីថលថ្មីទំហំ ១២,៣អ៊ីង និងអេក្រង់បង្ហាញព័ត៌មានផ្នែកកណ្តាល Touch Pro ដែលអាចដំណើរការជាមួយមុខងារ Android Auto និង Apple CarPlay បាន។ រថយន្តស្ព័រ Jaguar F-Type ស៊េរីឆ្នាំ២០២១ មានជម្រើសម៉ាស៊ីនច្រើនដូចជា ម៉ាស៊ីនចំណុះ ២,លីត្រ Turbocharged ទំហំ ៤ស៊ីឡាំង មានកម្លាំង …

Read More »

Rolls Royce Phantom ពណ៌ក្រហមនេះ មានតែមួយគត់លើលោក ព្រោះមូលហេតុពិសេសមួយ

Rolls-Royce បានអបអរសាទរខួបលើកទី១១៥ នៃក្រុមហ៊ុនរថយន្តប្រណីតរបស់ខ្លួន ដោយបញ្ចេញរថយន្ត Phantom ពណ៌ក្រហមដ៏ពិសេស។ រថយន្ត Rolls Royce Phantom ពណ៌ក្រហម ដែលមានតែមួយគ្រឿងគត់លើលោកនេះ នឹងត្រូវដាក់លក់ដេញថ្លៃ ហើយបរិច្ចាគលុយទាំងនោះ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺអេដស៍។ រចនាឡើងដោយ Bespoke Design Collective ក្នុងក្រុង Goodwood ប្រទេសអង់គ្លេស រថយន្ត Phantom ដ៏ស្រស់ស្អាតនេះ បានប្រើទឹកថ្នាំពណ៌ក្រហម Magma Red ជាមួយនឹងគ្រីស្តាលដ៏ពិសេស លើស្រទាប់ចុងក្រោយបង្អស់នៃទឹកថ្នាំ។ ទឹកថ្នាំចុងក្រោយមាន ៥ស្រទាប់ ដោយស្រទាប់និមួយៗត្រូវប៊ូលាដោយដៃផ្ទាល់ រយៈពេលជាង ៥ម៉ោងឯណោះ។ មិនតែប៉ុណ្ណោះ ផ្នែកខាងក្នុងនៃរថយន្ត Phantom ដ៏ពិសេសនេះ បានបំពាក់ពូកស្បែកពណ៌ស Arctic White រំលេចដោយពណ៌ក្រហម Mugello Red ផងដែឬ។ គួរឲ្យដឹងថា រថយន្ត Rolls Royce …

Read More »