Home / Cars (page 8)

Cars

ថតបានរូបរាង Toyota Fortuner ជំនាន់ថ្មីឆ្នាំ ២០២១ រត់លើដងផ្លូវ

Advertisement រថយន្ត Toyota Fortuner ជំនាន់​ថ្មី ដែល​មាន​ការ​ផ្លាស់​ប្ដូរ​រចនាបថ​រូបរាង​ថ្មី​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​រត់​សាក​ល្បង​នៅ​លើ​ដង​ផ្លូវ ដែល​វា​មក​ជំនួស​រូបរាង​បច្ចុប្បន្ន​ចេញ​តាំង​ពី​ឆ្នាំ ២០១៥។ រថយន្ត​ជំនាន់​ថ្មី​នេះ​អាច​ចេញ​លក់​លើ​ទីផ្សារ​ត្រឹម​ដំណាច់​ឆ្នាំ ២០២០ និង​លក់​ជា​ស៊េរី ២០២១។ ​​តាម​ការ​ចុះ​ផ្សាយ​របស់​ Autocar India បាន​អះអាង​ថា Fortuner ថ្មី​នេះ​អាច​នឹង​មាន​បំពាក់​រន្ធ​ខ្យល់​ថ្មី, កាង​មុខ​ថ្មី, មាន​រូបរាង​កាន់​តែ​ដូច​បែប​ស្ព័រ​ ស្រដៀង​នឹង​រថយន្ត​ RAV4 ដែល​លក់​ដាច់​ខ្លាំង​នៅ​អាមេរិក។ អំពូល​មុខ​ក្រោយ​អាច​មាន​ការ​ផ្លាស់​ប្ដូរ​បន្តិច​បន្តួច ប៉ុន្តែ​ទ្រង់ទ្រាយ​រថយន្ត​នឹង​មិន​ប្ដូរ​ច្រើន​ឡើយ។ ម៉ាស៊ីន​ Fortuner ថ្មី​ក៏​ទំនង​ជា​មិន​ប្រែ​ប្រួល​ដែរ។ ម៉ាស៊ីន​អាច​ខុស​គ្នា​តាម​ទីផ្សារ ដោយ​អាច​មាន​ជម្រើស​ម៉ាស៊ីន​ ២,៧ លីត្រ ជម្រើស​ ៤ លីត្រ ឬ ២,៤ លីត្រ ឬ​ជម្រើស ២,៨ លីត្រ និង ៣ លីត្រ​ដែល​ជា​ប្រភេទ​ម៉ាស៊ូត៕ ប្រភព៖ vnexpress   ប្រែ​សម្រួល៖ សុខហេង ប្រភព៖ …

Read More »

Facebook ចេញ​មុខ​សុំទោស​ភ្លាមៗ ក្រោយ​បក​ប្រែ​ឈ្មោះ​ប្រធានាធិបតី​ចិន​ទៅ​ជា​ពាក្យ​អាក្រក់​មួយ

Advertisement ក្រុមហ៊ុន Facebook Inc ​បាន​ចេញ​មុខ​សុំទោស​ជា​សាធារណៈ​ជុំវិញ​កំហុស​បច្ចេកទេស ដែល​បាន​កើត​ឡើង​ទៅ​លើ​ការ​បកប្រែ​ឈ្មោះ​ប្រធានាធិបតី​ចិន​លោក ស៊ី ជីនពីង ទៅ​ជា "Mr Shithole" ក្នុង​ការ​បង្ហោះ​មួយ​ដែល​បកប្រែ​ស្វ័យប្រវត្តិ​ពី​ភាសា​ភូមា មក​ភាសា​អង់គ្លេស។ ក្នុង​ភាសា​អង់គ្លេស Shithole សំដៅ​ដល់​ភាព​ដ៏​គួរ​ឲ្យ​ខ្ពើម​រអើម និង​គគ្រិច​ខ្លាំង​បំផុត។ កំហុស​បច្ចេកទេស​នេះ​បាន​កើត​ឡើង​នៅ​រូបភាព​បង្ហោះ​ដោយ​ទំព័រ​ហ្វេសប៊ុក​នៃ​ការិយាល័យ​ទីប្រឹក្សា​ប្រទេស​មីយ៉ាន់ម៉ា សម្រាប់​ថ្ងៃ​ទី ២ ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធីបតី​ចិន​មក​កាន់​ប្រទេស​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ដែល​លោក ស៊ី ជីនពីង និង​ទីប្រឹក្សា​របស់​លោក​ស្រី អ៊ុង សានស៊ូជី បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រមព្រៀង​មួយ។ វា​កើត​ឡើង​ដោយ​សារ​តែ​ឈ្មោះ​របស់​លោក ស៊ី ជីនពីង ពុំ​មាន​ជាប់​ក្នុង​ទិន្នន័យ​នៃ​ភាសា​ភូមា ហើយ​ប្រព័ន្ធ​ស្វ័យប្រវត្តិ​របស់ Facebook ធ្វើ​ការ​ទស្សន៍ទាយ​ដោយ​ភាព​ស្រពិចស្រពិល​តែ​ប៉ុណ្ណោះ។ នៅ​សេចក្តី​ថ្លែងការណ៍ Facebook បាន​ឲ្យ​ដឹង​ថា៖ "យើង​បាន​ជួសជុល​កំហុស​បច្ចេកទេស​ដែល​ធ្វើ​ឲ្យ​មាន​ការ​បកប្រែ​ខុស​ពី​ភាសា​ភូមា​មក​អង់គ្លេស​លើ Facebook ហើយ ដោយ​យើង​នឹង​ធានា​ថា​មិន​ឲ្យ​កើត​ឡើង​ម្តង​ទៀត​ឡើយ ហើយ​យើង​ពិត​ជា​សុំ​អភ័យទោស​ចំពោះ​កំហុស​ដែល​បាន​កើត​ឡើង"៕ ប្រភព៖ Reuters   ប្រែ​សម្រួល៖ កៅ រក្សា ប្រភព៖ …

Read More »

អ្នកមានរថយន្ត គួរដឹងប៊ូតុងបញ្ជាប្រើ​ប្រភេទខ្យល់

Advertisement ​បើ​មើល​នៅ​ម្ដុំ​កន្លែង​គ្រប់​គ្រង់​ដំណើរ​ការ​ម៉ាស៊ីន​ត្រជាក់​រថយន្ត​ អ្នក​នឹង​ឃើញ​មាន​ប៊ូតុង​មួយ (រថយន្ត​ខ្លះ​មាន​ពីរ​​) មាន​ជា​រូប​រថយន្ត​ហើយ​មាន​សញ្ញា​ព្រួញ​នៅ​ពី​ក្នុង។ ប៊ូតុង​នេះ​ប្រើ​សម្រាប់​កំណត់​ចលនា​ខ្យល់​ក្នុង​រថយន្ត។ ជឿ​ថា​អ្នក​បើក​រថយន្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ដឹង​ពី​ប្រយោជន៍​មុខងារ​នេះ ហើយ​គួរ​ប្រើ​វា​ពេល​ណា​ខ្លះ​នោះ​ទេ។ វិបសាយ​ជំនាញ​ខាង​រថយន្ត​ E3 Spark PlugS បាន​ឲ្យ​ដឹង​​ថា​ប៊ូតុង​នេះ​អាច​ដំណើរ​ការ​ចលនា​ខ្យល់​ចំនួន​ពីរ​ប្រភេទ ទី​មួយ​ប្រើ​ខ្យល់​ខាង​ក្នុង​ជាខ្យល់​ម៉ាស៊ីន​ត្រជាក់ (ពេលចុចដំណើរការវា) និង ទី​ពីរ​ទាញ​យក​ខ្យល់​ខាង​ក្រៅ​មក​ប្រើ​ជំនួស​វិញ (ពេលបិទវា)។ ខាង​លើ​ប្រើ​ខ្យល់​ក្រៅ និង ខាងក្រោមប្រើខ្យល់ខាងក្នុង ​​​​​​​​​សម្រាប់​អាកាស​ធាតុ​ក្ដៅ​ប្រសិន​បើ​ប្រើ​ខ្យល់ ​ខាង​ក្នុង​ធ្វើ​ឲ្យ​រថយន្ត​អាច​ត្រជាក់​បាន​លឿន​ ជា​ជាង​ការ​ទាញ​យក​ខ្យល់​ក្ដៅ​មក​ប្រើ។ ដោយ​ឡែក​ចំពោះ​ពេល​អាកាស​ត្រជាក់​វិញ​ ការ​ប្រើ​ខ្យល់​ខាង​ក្រៅ​ជា​ជម្រើស​ល្អ​ជាង។ នេះ​ក៏​ព្រោះ​តែ​​ការ​ប្រើ​ប្រាស់​ខ្យល់​ខាង​ក្នុង​រយៈពេល​យូរ​ពេល​អាច​បណ្ដាល​ឲ្យ​ប៉ះពាល់​ដល់​សុខភាព។ ​ខ្យល់​ខាង​ក្នុង​ជា​ចលនា​ទៅ​វិញ​ទៅ​មក​នៃ​ខ្យល់​ ហើយ​មាន​ន័យ​ថា​ខ្យល់​នេះ​ត្រូវ​បាន​អ្នក​ដែល​រួច​ដំណើរ​ជា​មួយ​​ស្រូប​ចូល​ និង បញ្ចេញ​មក​វិញ​ជា​ច្រើន​លើក​ជា​ច្រើន​សា។ មិន​តែ​ប៉ុណ្ណោះ​ខ្យល់​ក្នុង​រថយន្ត​ថែម​ទាំង​មាន​សំណើម​ច្រើន​ទៀត​ផង។ កត្តា​គួប​ផ្សំ​ទាំង​ពីរ​នេះ​អាច​ធ្វើ​ឲ្យ​អ្នក​ដំណើរ​ទាំង​ឡាយ​ងីងើ​ និង​​បង្អាក់​ដល់​ការ​​ផ្ចង់​អារម្មណ៍​របស់​អ្នក​បើកបរ ប៉ះពាល់​ដល់​សុវត្ថិភាព​នៃ​ការ​បើកបរ។ ដូច​នេះ​ជា​ការ​ណែនាំ​គឺ​នៅ​ពេល​ធ្វើ​ដំណើរ​ជិតៗ​ក្នុង​ទីក្រុង​អាច​ប្រើ​ប្រាស់​​ត្រឹម​ខ្យល់​ខាង​ក្នុង​ក៏​បាន​ ដោយ​សារ​តែ​មិន​មាន​ខ្យល់​អាកាស​បរិសុទ្ធ។ ប៉ុន្តែ​សម្រាប់​ការ​ធ្វើ​ដំណើរ​​ផ្លូវ​ឆ្ងាយ​​វិញ​គួរ​ណា​តែ​ប្រើ​ប្រាស់​ខ្យល់​ខាង​ក្រៅ​វិញ ព្រោះ​​​មាន​ខ្យល់​មាន​សភាព​បរិសុទ្ធ​ល្អ ជា​ពិសេស​ការ​ធ្វើ​ដំណើរ​តាម​ដង​ផ្លូវ​សម្បូរ​ដោយ​ដើម​ឈើ៕​​​​​​​​​ ចុចអាន៖ Lexus RX 300 មាន​ប៉ុន្មាន​ស៊េរី​ឆ្នាំ ខុស​គ្នា​​ត្រង់​ណា​ខ្លះ? មក​ស្គាល់​រោងចក្រ​ផលិត​ម៉ូតូ​ PCX Dream Click …

Read More »

ចង់​ដឹង​កម្រិត​ពុល​នៃ​ខ្យល់ មក​រៀន​ប្រើ​កម្មវិធី​នេះ ងាយៗបំផុត

Advertisement មាន​កម្មវិធី​មួយ អាច​ឲ្យ​អ្នក​មើល​ឃើញ​ពី​កម្រិត​ពុល​ក្នុង​បរិយាកាស​ ដែល​ងាយ​ស្រួល​ប្រើ​ប្រាស់​បំផុត។ Air Visual ជា​កម្មវិធី​សម្រាប់​ដំឡើង​លើ​ស្មាតហ្វូន​ដែល​មាន​ការ​ទាញ​យក​ច្រើន​បំផុត និង​ផ្ដល់​ទិន្នន័យ​ជាក់​លាក់​គួរ​ជា​ទី​ទុក​ចិត្ត ដែលគ្រប់គ្រងដោយក្រុម​អ្នកត្រួតពិនិត្យ គុណភាព​ខ្យល់អាកាស​ IQAir AirVisual មាន​មូលដ្ឋាន​នៅ​ប្រទេស​ស្វីស​។ ដើម្បី​ប្រើ​ប្រាស់​កម្មវិធី​នេះ៖ ​ដំបូង​ធ្វើ​ការ​ទាញ​យក​ពី Play Store សម្រាប់​ Android និង App Store សម្រាប់​ iOS បន្ទាប់​មក​បើក​កម្មវិធី​ឡើង រួច​ចុច​លើ​ពាក្យ​ "Get Started" ជំហាន​បន្ទាប់​ចុច​លើ​ពាក្យ​ "Skip” បន្ទាប់​មក​ចុច​លើ​ពាក្យ​ "Locate My City" ដើម្បី​​ឲ្យ​កម្មវិធី​ចាប់​ទីតាំង​របស់​អ្នក ត្រូវ​ចុច​លើ​ពាក្យ Allow ដើម្បី​អនុញ្ញាត​ឲ្យ​កម្មវិធី​ចាប់​ទីតាំង ពេល​ចាប់​ទីតាំង​រួច នឹង​ឃើញ​ផ្ទាំង​បង្ហាញ​ពី​ទីតាំង និង​ស្ថានភាព​នៃ​ខ្យល់​ក្នុង​បរិយាកាស​ អ្នក​អាច​បន្ថែម​ទីតាំង​ថ្មីៗ​បាន​​ដោយ​ចុច​លើ​ “Add A New Place” គួរ​ដឹង​ថា​កម្រិត​នៃ​ខ្យល់​ក្នុង​​ដែល​មាន​ក្នុង​កម្មវិធី​នេះ​មាន​ចែក​ចេញ​ជា​​ ៦ ប្រភេទ ៖ …

Read More »

Xiaomi ចេញ​លក់​ម៉ាស៊ីន​ត្រជាក់​បញ្ជា​បិទ​បើក​ដោយ​សំឡេង តម្លៃ​ត្រឹម ៣០០ ដុល្លារ​ស្តើង

Advertisement ថ្មីៗ​នេះ​ក្រុមហ៊ុន Xiaomi ទើប​តែ​ប្រកាស​ចេញ​ផ្សាយ​នូវ​ផលិតផល​ម៉ាស៊ីន​ត្រជាក់​របស់​ខ្លួន​ ឲ្យ​ឈ្មោះ​ថា Xiaomi Smartmi Air Conditioner A ដែល​មាន​ពីរ​ប្រភេទ ហើយ​អាច​ជួយ​សន្សំសំចៃ​ថាមពល​អគ្គិសនី​បាន​ខ្ពស់​បើ​ធៀប​នឹង​ស្លាកយីហោ​ដទៃ។ វា​មាន​កម្រិត​សន្សំសំចៃ​ភ្លើង APF ៤,៦៥ ដែល​ខ្ពស់​ជាង​ប្រភេទ​ស្តង់ដារ​ធម្មតា​នៅ​ទីផ្សារ​ចិន ៤,៥ ញាំង​ឲ្យ​ម៉ាស៊ីន​ត្រជាក់​ជំនាន់​ក្រោយ​នេះ អាច​សន្សំ​ថាមពល​បាន​ល្អ​ជាង​មុន​ដល់​ទៅ ២០ ភាគរយ។ ជាង​នេះ​អាច​បញ្ជា​បាន​តាម​រយៈ​ស្មាតហ្វូន និង​គាំទ្រ​ការ​បញ្ជា​ដោយ​ប្រព័ន្ធ​សំឡេង​តាម​រយៈ​កម្មវិធី Xiao AI ក្នុង​ការ​ដំឡើង​ឬ​ទម្លាក់​សីតុណ្ហភាព និង​បញ្ជា​ឲ្យ​បិទ​បើក​ជា​ដើម។ តម្លៃ​របស់​វា​មាន​ដូច​ខាង​ក្រោម៖ ប្រភេទ ១ សេះ តម្លៃ ២ ២៩៩ យន់​ឬ​ជាង ៣៣៥ ដុល្លារ ប្រភេទ ១,៥ សេះ តម្លៃ ២ ៦៩៩ យន់​ឬ​ជាង ៣៩២ ដុល្លារ ៕ ប្រភព៖ techmoblog   …

Read More »