Home / Cars (page 9)

Cars

Ford បុកលុយ 82 លានដុល្លារសាងសង់រោងចក្រនៅវៀតណាម

ដើម្បីពង្រីកទីផ្សារក៏ដូចជាបំពេញបំណងអ្នកប្រើប្រាស់ដ៏លើសសលុប ក្រុមហ៊ុន Ford នៅប្រទេសវៀតណាមបានចំណាយលុយរហូតទៅដល់ 82 លានដុល្លារ ក្នុងការពង្រីករោងចក្ររបស់ខ្លួន ដែលសាងសង់នៅលើផ្ទៃដីជាង 6 ម៉ឺនម៉ែត្រការ៉េទៀត បន្ថែមទៅលើដែនដីចាស់ ដែលសរុបទាំងអស់មានចំនួនផ្ទៃដី 226000 ម៉ែត្រការ៉េ ដែលស្ថិតនៅភាគខាងជើងនៃប្រទេសមួយនេះ។ បង្កើតឡើងក្នុងឆ្នាំ 1995 ក្រុមហ៊ុន Ford វៀតណាម បានលើកឡើងថា មូលហេតុដែលក្រុមហ៊ុនសម្រេចចិត្តពង្រីករោងចក្រឲធំជាងមុននេះ គឺដោយសារតែមានតម្រូវការយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនក៏មានគោលដៅក្នុងការបង្កើនការផលិតរថយន្តប្រចាំឆ្នាំរបស់ខ្លួនក្នុងប្រទេសវៀតណាមឲបានពី 14 000 គ្រឿង ទៅ​ 40000 គ្រឿងក្នុងមួយឆ្នាំផងដែរ។ ក្រុមហ៊ុនខ្នាតយក្សនេះក៏បានបន្ថែមទៀតថា ក្នុងឆ្នាំ 2019 នេះ អត្រានៃការលក់របស់ក្រុមហ៊ុនបានកើនឡើងរហូតទៅដល់ 31% ដែលលក់បានរថយន្តរហូតទៅដល់ 32 175 គ្រឿងឯណោះ។ អនុរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មលោក Do Thang Hai បានមានប្រសាសន៍ថា លោករំពឹងថាការពង្រីកនេះនឹងកាត់បន្ថយការពឹងផ្អែករបស់ប្រទេសវៀតណាមលើយានយន្តដែលនាំចូល ដោយកាត់បន្ថយឱនភាពពាណិជ្ជកម្មរបស់ប្រទេសវៀតណាមផងដែរ៕ ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur …

Read More »

មុន​នេះ ប្រទះ​ឃើញ​ដ្រូ​ន​ធ្លាក់​ក្នុង​ទឹកដី​ខេត្តកោះកុង

ខេត្តកោះកុង ៖ បើ​តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​តាម​រយៈ​សមត្ថកិច្ច​មូលដ្ឋាន​ប្រាប់​ថា មាន​ដ្រូ​ន​មួយ​គ្រឿង​ដែល​មាន​លេខ​សម្គាល់ 1701002 បាន​ធ្លាក់​នៅ​ក្នុងភូមិ​សាស្ត្រ ភូមិ​ស្មាច់ ឃុំ​កោះ​ស្តេច ស្រុក​គិរី​សាគរ ខេត្តកោះកុង ហើយ​ត្រូវ​បាន​គេ​ប្រទះ​ឃើញ​នៅ​ព្រឹក​ថ្ងៃ​ទី​១៧ ខែមករា ឆ្នាំ​២០២០ នេះ ។ ជុំវិញ​ករណី​ខាងលើ​នេះ បើ​តាម​នគរបាល​ខេត្តកោះកុង ប្រាប់​បណ្តាញ​ព័ត៌មាន​ជាបឋម​ថា​ពេល​នេះ​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​បន្ថែម​អំពី​ប្រភព​នៃ​ដ្រូ​ន​នេះ​ហើយ ។ ព័ត៌មាន​ពិស្តារ​នឹង​មាន​ផ្សាយ​ជូន​បន្ត​នៅ​ពេល​ក្រោយ​៕ ប្រភព៖ Kohsantepheapdaily ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020 អានបន្ត៖ Tesla ជិតដាច់បាយដោយសារ Porsche ហើយ! Chevrolet Suburban ឆ្នាំ 2021 បង្ហាញខ្លួនហើយ Ford F-150 ម៉ាស៊ីនអគ្គិសនី អូសរថភ្លើង 500 តោនធ្វើព្រងើយ តែមិនដែលអួតដូច Tesla

Read More »

កង់ដែលជិះមិនចេះបែក

មិនថាអ្នកជិះកង់ ឫជិះម៉ូតូទេ 100 ភាគរយតែងតែមានបញ្ហាដោយសាររឿងបែកកង់។ ចុះតើលោកអ្នកធ្លាប់ស្រមៃទេថា បើលោកអ្នកមានកង់មួយដែលជិះមិនចេះបែកកង់ជារៀងរហូត។ ថ្ងៃនេះយើងខ្ញុំសូមនាំអារម្មណ៍លោកអ្នកមកមើលសំបកកង់មួយប្រភេទដែលជិះមិនចេះបែកទោះបីជានៅក្នុងស្ថានភាពបែបណាក៏ដោយ។សំបកកង់ដែលជិះមិនចេះបែកនេះជាប្រភេទសំបកកង់ 3D ដែលត្រូវបានផលិតនៅក្នុងប្រទេស អាល្លឺម៉ង់។ សំបកកង់នេះធ្វើឡើងដោយមានប្រហោងជាច្រើន ដោយឥតមានការបញ្ចូលខ្យល់ជាហេតុនាំឲវាជិះទៅមិនចេះបែក។ ដូចនេះលោកអ្នកមិនមានការព្រួយបារម្ភត្រូវយកកង់ទៅប៉ះទៀតនោះទេ។ សូមទស្សនាវីដេអូខាងក្រោម៖ អានបន្ត៖ Tesla ជិតដាច់បាយដោយសារ Porsche ហើយ! Chevrolet Suburban ឆ្នាំ 2021 បង្ហាញខ្លួនហើយ Ford F-150 ម៉ាស៊ីនអគ្គិសនី អូសរថភ្លើង 500 តោនធ្វើព្រងើយ តែមិនដែលអួតដូច Tesla ទស្សនាវីដេអូកម្មវិធីសម្ពោធរថយន្ត Bentley Flying Spur 2020

Read More »

ស្តេចថៃចេញរាជបញ្ជាឲ្យប៉ូលិសក្រុងបាងកកបញ្ឈប់ការបិទផ្លូវសម្រាប់ក្បួនរថយន្តព្រះមហាក្សត្រ

អ្នកនាំពាក្យរាជរដ្ឋាភិបាលថៃថ្មីៗនេះបាននិយាយថា ព្រះមហាក្សត្រថៃ Maha Vajiralongkorn បានចេញព្រះរាជបញ្ជាឲ្យប៉ូលិសនៅក្នុងទីក្រុងបាងកកបញ្ឈប់ការបិទផ្លូវសម្រាប់ក្បួនរថយន្តរបស់ព្រះមហាក្សត្រ។ ព្រះរាជបញ្ជានេះបានធ្វើឡើងបន្ទាប់ពីប្រជាជនថៃបានធ្វើការរិះគន់ដ៏កម្រតាមបណ្តាញអ៊ីនធើណិតទាក់ទងនឹងក្បួនរថយន្តស្តេចនិងបញ្ហារំខានដទៃទៀតក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ។ អ្នកនាំពាក្យលោកស្រី Narumon Pinyosinwat បាននិយាយនៅលើទំព័រ Facebook របស់លោកស្រីថាផ្ទុយទៅវិញប៉ូលិសថៃនឹងបិទផ្លូវតែផ្នែកតូចមួយប៉ុណ្ណោះសម្រាប់ក្បួនព្រះមហាក្សត្រ។ លោកស្រីក៏បានបង្ហោះវីដេអូដែលបង្ហាញពីច្បាប់ថ្មីដែលរួមបញ្ចូលទាំងការអនុញ្ញាតឲ្យប្រជាជនបន្តប្រើប្រាស់ស្ពាននៅលើផ្លូវរបស់ក្បួនរថយន្តផងដែរ។ សំឡេងនៅក្នុងវីដេអូនេះបាននិយាយថា “ព្រះមហាក្សត្រ ព្រះអង្គមានការព្រួយព្រះទ័យថា ព្រះរាជដំណើររបស់ទ្រង់រឺព្រះរាជវង្សានុវង្សអាចប៉ះពាល់ដល់ការធ្វើដំណើររបស់ប្រជាជនថៃ” ។ បាងកកគឺជាទីក្រុងមួយក្នុងចំណោមទីក្រុងធំៗដែលកកស្ទះខ្លាំងបំផុតនៅលើពិភពលោកដោយទីក្រុងនេះឈរនៅលំដាប់ទី១១ក្នុងបញ្ជីរបស់ក្រុមហ៊ុនវិភាគចរាចរណ៍ INRIX’s Global Traffic Scorecard ដែលមានមូលដ្ឋាននៅសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៧។ កាលពីឆ្នាំមុន hashtag #royalmotorcade បានក្លាយជាប្រធានបទមួយដែលមានការចាប់អារម្មណ៍ខ្លាំងជាងគេនៅលើបណ្តាញសង្គម Twitter ជាភាសាថៃ។ ប្រទេសថៃមានច្បាប់តឹងរ៉ឹងប្រឆាំងនឹងការប្រមាថព្រះមហាក្សត្រ ព្រះមហាក្សត្រិយានី អ្នកស្នងមរតកឬរាជានុសិទ្ធិ។ អ្នកដែលល្មើសនឹងច្បាប់នេះត្រូវប្រឈមនឹងការជាប់ពន្ធនាគាររយៈពេលរហូតដល់ទៅ១៥ឆ្នាំ៕ អានបន្ត៖ Tesla ជិតដាច់បាយដោយសារ Porsche ហើយ! Chevrolet Suburban ឆ្នាំ 2021 បង្ហាញខ្លួនហើយ Ford F-150 ម៉ាស៊ីនអគ្គិសនី អូសរថភ្លើង 500 តោនធ្វើព្រងើយ …

Read More »

Tesla ទទួលការកម្មង់ទិញពីដៃគូប្រកួតប្រជែងចំនួន 60 គ្រឿង

ក្រុមហ៊ុន ​Daimler នឹង BMW ដែលជាម្ចាស់ App ហៅតាក់ស៊ី “My Taxi” ដែលបម្រើការនៅអ៊ឺរ៉ុប ក្នុងពេលថ្មីៗនេះបានកម្មង់ទិញរថយន្តចំនួន 60 គ្រឿងពីក្រុមហ៊ុន ​​Tesla ដើម្បីពង្រីកទីផ្សាររបស់ខ្លួនបន្ថែមទៀតនៅអាល្លឺម៉ង់។ ដំបូង App ហៅតាក់ស៊ី “My Taxi” នេះត្រូវបានទិញផ្តាច់មុខដោយក្រុមហ៊ុន Daimler ហើយក្រោយមក ក្រុមហ៊ុន ​BMW ក៏បានចរចារចូលហ៊ុនគ្នាពង្រីកឲបានធំជាងមុន ដែលសរុបជាទឹកប្រាក់មានចំនួន 1 ពាន់លានដុល្លារ។ ដើម្បីពង្រីកទីផ្សាររបស់ខ្លួនឲកាន់តែមានភាពធំទូលាយ នឹងបំពេញតម្រូវការអ្នកប្រើប្រាស់ដ៏ច្រើនលើសលុប ក្រុមហ៊ុនទាំងពីរបានសម្រេចចិត្តទិញរថយន្តបន្ថែម នឹងបានសម្រេចទិញរថយន្តរបស់ ​Tesla ចំនួន 60 គ្រឿង ដែលនឹងធ្វើប្រត្តិបត្តិការនៅប្រទេសអាល្លឺម៉ង់។ យ៉ាងណាមិញ ក្រុមហ៊ុនមិនបានបញ្ជាក់ថា​ ម៉ូឌែលTesla ណាមួយនោះទេដែលនឹងត្រូវធ្វើការកម្មង់ទិញសម្រាប់ប្រទេសមួយនេះ។ គួបញ្ជាក់ផងដែរថា Tesla កំពុងទទួលបានការពេញនិយមខ្លាំងនៅតាមបណ្តាលប្រទេសមួយចំនួនដូចជា ហូឡង់ ស៊ុយអែត ន័រវែស នឹងសហរដ្ឋអាមេរិកផងដែរ៕ អានបន្ត៖  …

Read More »