Home / Entertainment (page 3)

Entertainment

រូបភាពជួបជុំគ្នារបស់ 2NE1 ដែល CL បានបង្ហោះ ក្លាយជារូបដំបូងរបស់នាង ដែលទទួលបាន ១លាន Likes

កូរ៉េខាងត្បូង ៖ ស្ទើរតែមួយសប្ដាហ៍ជាប់គ្នាទៅហើយ ដែលតារាស្រីល្បីឈ្មោះ CL បានបង្ហោះរូបភាពជាច្រើនសន្លឹក ជាបន្តបន្ទាប់ នៅក្នុងគណនី Instagram របស់នាង ជាហេតុធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍ថា ទទួលបានភាពស្និទ្ធស្នាលជាមួយនាង ខ្លាំងជាសព្វមួយដង។ ក្នុងនោះដែរ រូបភាពមួយ ក្នុងចំណោមរូបភាពជាច្រើន ដែល CL បានបង្ហោះថ្មីៗនេះ កំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងខ្លាំង រហូតក្លាយជារូបភាពលើកដំបូងរបស់នាង ដែលទទួលបានការ Likes ដល់ទៅ ១លាននាក់។ គួរបញ្ជាក់ផងដែរថា វាជាកម្រងរូបភាព ការជួបជុំគ្នារបស់ អតីតសមាជិកក្រុមចម្រៀងនារីដ៏ល្បី 2NE1 នៅក្នុងថ្ងៃគម្រប់ខួប លើកទី១០ នៃការបង្ហាញខ្លួនរបស់ពួកគេ ។ រូបភាពទាំងនោះ ត្រូវបានបង្ហោះនៅថ្ងៃទី ១៧ ខែឧសភា ប៉ុន្តែគ្រាន់តែបង្ហោះមិនបានប៉ុន្មាន វាក៏បានក្លាយជារូបភាព ដែលមនុស្សទូទាំងពិភព ពិសេសក្រុមអ្នកគាំទ្រ 2NE1 ចាប់អារម្មណ៍ខ្លាំងតែម្ដង។ មិនត្រឹមតែប៉ុណ្ណោះទេ វាត្រូវបានចែកចាយបន្ត ជាហូហែ នៅលើអ៊ីនធើណែត …

Read More »

អ្នកគាំទ្រប្រហោងពោះ ស្មានតែថតចំដៃខ្មោច ក្នុងរូបថតរបស់ Jaehyun សមាជិក NCT 127

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ Jaehyun បានបង្ហោះរូបភាពប៉ុន្មានសន្លឹករបស់ខ្លួន នៅលើសមុទ្រក្នុងទីក្រុង Vancouver ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយចាប់អារម្មណ៍ឃើញមានរូបចម្លែកនៅក្នុងរូបភាពទាំងនោះ។ ក្នុងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍ថា រូបរបស់លោក Jaehyun ដែលឈរតែម្នាក់ឯង មានរូបដៃចម្លែកមួយបានកាន់ជើងរបស់រូបលោកយ៉ាងជាប់។ ឯចំណែក Jaehyun វិញ លោកមិនបានបញ្ជាក់អ្វីអំពីដៃនោះជាដៃអ្វីនោះទេ ដោយរូបលោកគ្រាន់តែសរសេរ Caption មួយខ្លីថា “Whaaatt???!!!” ដែលធ្វើឲ្យអ្នកគាំទ្រកាន់តែឆ្ងល់ចំពោះរូបភាពនោះ។ យ៉ាងណាមិញ សម្រាប់អ្នកគាំទ្រមួយចំនួន បាននាំគ្នានិយាយថា ដៃនោះអាចជាដៃខ្មោច ដែលអាចថតជាប់ដោយចៃដន្យក៏ថាបាន។ ក៏ប៉ុន្តែអ្វីៗ ត្រូវបានស្រាយចម្ងល់មកវិញ ក្រោយពីមានម្ចាស់គណនី Twitter មួយបានបង្ហោះវីដេអូរបស់ សមាជិក្រុម NCT 127 ថា ដៃនោះគឺជាដៃផ្លាស់ស្ទិកតែប៉ុណ្ណោះ មិនមែនជាដៃខ្មោចអ្វីនោះទេ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖ ប្រភព៖ https://www.khmerload.com/ រូបដែល Jaehyun បង្ហោះ រូបដែល Jaehyun បង្ហោះ រូបដែល …

Read More »

បទ«សង្សារផិត មិត្តក្បត់» ពី ត្រា កូឡា ទើបតែចេញ MV សោះ ទទួលបានការគាំទ្រដល់ម្លឹង? (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ អ្នកនិយមប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក ជាច្រើនបាននាំគ្នាស៊ែរ ជាមួយនឹងបទចម្រៀងមួយដែលមានចំណងជើងថា «សង្សារផិត មិត្តក្បត់» របស់ លោក ត្រា កូឡា។ សកម្មភាពក្នុងបទចម្រៀង ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាបទចម្រៀងមួយបានបង្ហោះនៅលើបណ្ដាញ YouTube មានអ្នកចូលទៅទស្សនា ៥លានដង ត្រឹមតែរយៈពេលប៉ុន្មានខែ ប៉ុណ្ណោះ ទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មិត្តៗយុវវ័យនាពេលបច្ចុប្បន្ននេះ ។ ដោយឃើញមានការគាំទ្រពីបណ្ដាហ្វេនៗយ៉ាងនេះ ធ្វើឲ្យតារាចម្រៀងប្រុស Original Song ត្រា កូឡា រូបនេះ បានសម្រេចចិត្តចាប់ដៃគ្នា ផលិតជាMVឡើង ដើម្បីជាចំណីអារម្មណ៍របស់ទស្សនិកជន ដែលបានគាំទ្រខ្លួន នាពេល កន្លងមក ព្រមទាំងធ្វើឲ្យបណ្ដាហ្វេនជាច្រើន មានការចាប់អារម្មណ៍ខ្លាំងមែនទែន ទៅលើ MV របស់លោកផងដែរ៕ ប្រភព៖ https://www.khmerload.com/ សកម្មភាពក្នុងបទចម្រៀង សកម្មភាពក្នុងបទចម្រៀង សកម្មភាពក្នុងបទចម្រៀង សកម្មភាពក្នុងបទចម្រៀង

Read More »

រ៉ូមែនទិកណាស់! ឆ្នាំនេះ Golf នាំមិត្តស្រី ទៅឆ្លងថ្ងៃកំណើតដល់កាណាដា

កាណាដា៖ ដូចដែលប្រិយមិត្តបានជ្រាបរួចមកហើយ តារាសម្តែងGolf Pichaya ទើបតែបើកបង្ហាញមុខគូស្នេហ៍ថ្មីជាសាធារណៈ គឺកញ្ញា Kwann Sirikwan ដែលជាអតីតតារាចម្រៀងស្រី។ បើទោះបីជាទើបតែទាក់ទងគ្នាក៏ដោយ ប៉ុន្តែGolfបានធ្វើរឿងដ៏ពិសេសមួយឲ្យមិត្តស្រី។ ដោយឆ្នាំនេះ លោកបាននាំនាងទៅធ្វើដំណើរកម្សាន្ត និងឆ្លងថ្ងៃកំណើតគម្រប់អាយុ២៧ឆ្នាំ នៅឯប្រទេសកាណាដា។ យ៉ាងណាមិញ សម្រាប់ដំណើរកម្សាន្តមួយនេះ Golfបានផុសរូបស្អាតៗជាច្រើនសន្លឹក។ ប៉ុន្តែសង្កេតឃើញថា ពួកគេទាំងពីរមិនបានបង្ហាញរូបភាពផ្អែមល្ហែមជាមួយគ្នាឲ្យអ្នកគាំទ្របានឃើញនោះទេ៕ សូមទស្សនារូបភាពខាងក្រោម៖   ប្រភព៖ https://www.khmerload.com/ Golf Pichaya Kwann Sirikwan រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា នំដែលGolf រៀបចំឲ្យKwann រូបភាពដំណើរកម្សាន្តក្នុងប្រទេសកាណាដា