Home / Entertainment (page 3880)

Entertainment

ហេង ចន្ថា និង សាឡាត់ ស្រីឡាង ឲ្យតែអាចញ៉ាំបាយបាន កន្លែងបែបណាក៏ពួកគេ មិនខ្វល់!

ភ្នំពេញ៖ អតីតកញ្ញាឯក ហេង ចន្ថា និង កញ្ញា សាឡាត់ ស្រីឡាង សុទ្ធតែជាតារាសម្ដែង ដែលទទួលបានប្រជាប្រិយភាព ឡើងខ្លាំងគួរឲ្យកត់សម្គាល់ ជាពិសេស មានអ្នកគាំទ្រជាច្រើន ដោយសារអ្នកទាំងពីរមានសម្រស់ ស្រស់ស្អាត បូកផ្សំ និងពូកែខាងសម្ដី ចរិត ក្រមិចក្រមើម គួរឲ្យស្រលាញ់ ទៀតផង។ ថ្មីៗនេះមើលទៅអ្នកទាំង២ ហាក់ដូចជារវល់មែនទែន ដូចជាថតខ្សែភាពយន្តជាដើម មិនសូវឃើញទំនេរប៉ុន្មាននោះទេ ។ ជាក់ស្ដែង កាលពីម្សិលមិញក្នុង កញ្ញា ហេង ចន្ថា បានបង្ហោះ រូបមួយសន្លឹក ដែលក្នុងរូបភាពនោះ អ្នកទាំង២កំពុងអង្គុយបាយ នៅគូថឡាន ក្រោមកម្តៅថ្ងៃខ្លាំង ដោយសារ​តែរវល់ខ្លាំង​ ជាមួយការងារ ប្រហែលជាចេញទៅបាយមិនទាន់ នេះពិតជាគួរឲ្យសរសើរដែលអ្នកទាំង២ស្រលាញ់ការងារបែបនេះ ៕ តោះទៅទស្សនារូបភាពទាំងអស់គ្នា!  ប្រភព៖ https://www.khmerload.com/ កញ្ញា ហេង ចន្ថា កញ្ញា សាឡាត់ …

Read More »

សម្រស់ពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន ទោះមិន Make Up ក៏នូវតែស្រស់ស្អាត

កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន សព្វថ្ងៃគឺជាពិធីការិនីម្នាក់ ដែលកំពុងតែទទួលបាននូវប្រជាប្រិយភាពជាខ្លាំងហើយកញ្ញា ក៏ជាតារាសម្ដែងមួយរូបដែលមានបណ្ដាអ្នកគាំទ្រដ៏ច្រើនផងដែរ។ ក្នុងពេលថ្មីនេះៗ តារាស្រី ច័ន្ទនីរ័ត្ន កំពុងតែទទួលការចាប់អារម្មណ៍ពីបណ្ដាទស្សនិកជនជាខ្លាំង ជាមួយនឹងសាច់រឿងថ្មីៗដែលរូបកញ្ញា បានចូលរួមសម្ដែង។ បើនិយាយពីរូបសម្រស់តារាស្រីរូបនេះវិញ ក៏មានភាពស្រស់ស្អាត មិនចាញ់តារាផ្សេងដែរ ជាមួយនឹងស្ទាយតុបតែងខ្លួនបែបយុវវ័យកាន់តែធ្វើឲ្យសម្រស់របស់តារារូបនេះក្មេងជាងមុនទៅទៀត។ ជាក់ស្ដែងនៅប៉ុន្មានម៉ោងមុននេះ កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន បានបង្ហោះរូបប៉ុន្មានសន្លឹកជាមួយនឹងសម្រស់ធម្មជាតិ ដែលពុំមានការតុបតែងអ្វីឡើយ ដែលធ្វើឲ្យបណ្ដាអ្នកគាំទ្រភ្ញាក់តែម្ដង​ដោយសារ តែកញ្ញា នូវតែមានភាពស្រស់ស្អាតបើទោះបីជាមិនមានការតុបតែងក៏ដោយ៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

សម្លៀកបំពាក់បែបប្រពៃណីរបស់តារាស្រី ឌុច លីដា អមនឹងប្រាង្គប្រាសាទអង្គរ ពិតជាស្រស់ស្អាតទាំងព្រមមែន

កញ្ញា ឌុច លីដា ជាតារាស្រីជួរមុខមួយរូបក្នុងប្រទេស ដែលត្រូវទទួលថាមានសមត្ថភាពខ្ពស់ និងមានសម្រស់ស្អាតបែបស៊ីចស៊ី។ ជាក់ស្ដែងណាស់ កាលពីព្រឹកមិញនេះ តារាស្រី លីដា បានបង្ហោះរូបភាពចំនួន ៣សន្លឹកលើគណីហ្វេសប៊ុករបស់ខ្លួន ក្នុងឈុតប្រពៃណីខ្មែរនៅលើទឹកដីអង្គរ អមនឹងរូបភាពប្រាង្គប្រាសាទអង្គរដ៏ស្រស់ស្អាតនៅពីខាងក្រោយ ដែលមើលទៅពិតជាស្រស់ស្អាតខ្លាំងមែនទែន វាហាក់បីដូចជាកញ្ញាកំពុងតែបង្អួតសម្រស់របស់ខ្លួននៅលើទឹកដីអង្គរក្នុងសៀមរាបដ៏ស្រស់សោភាមួយនេះណាស់៕ រូបភាពលើទឹកដីអង្គរ ប្រភព៖ https://komsan.khmernotes.com/

Read More »

អីយ៉ាស!!កូនស្រី សុខ សោម៉ាវត្ដី នៅតូចសោះតែកាច់រាងមិនឲ្យចាញ់ម្ដាយឡើយ

អ្នកនាង សុខ​ សោម៉ាវត្តី ជាពិធីការិនីមួយរូបដែលមានការគាំទ្រជាខ្លាំងពីបណ្ដា ទស្សនិកជន ដោយសារតែភាពក្រមេចក្រមើមរបស់ពិធីការិនីរូបនេះ។ យ៉ាងណា មិញ អ្នកនាង សុខ សោម៉ាវត្តី ក៏ចាប់យកអាជីពជាតារាសម្ដែងផងដែរ ដោយរូបនាងបានទទួលនូវតតំណែងជាតួឯកសឹងតែគ្រប់រឿង។  បើងាកមកមើល ជីវិតឯកជនរបស់តារាស្រីរូបនេះ ក៏មានសុភមង្គលណាស់ដែរ ជាមួយនឹងកូនស្រីសំណព្វចិត្ត។ ជាក់ស្ដែងកាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង សុខ សោម៉ាវត្តី បានបង្ហោះរូបកូនស្រីរបស់ខ្លួននៅក្នុងគណនីហ្វេសប៊ុករបស់ខ្លួន ជាមួយនឹងស្ទាយកាច់រាងដ៏ស្រស់ស្អាត ដែលធ្វើឲ្យបណ្ដា អ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីភាពស្រស់ស្រាយ និងភាពក្រមេចក្រមើម កាត់ទៅរកអ្នកម្ដាយ។ ដោយអ្នកនាង សុខ សោម៉ាវត្តី ក៏បានបង្ហោះសារអមថា៖”Good morning អ៊ុំពូមីងលោកតាលោកយាយ ជាទីស្រលាញ់ អូនរពឹសបន្តិច កូរច្រើនបន្តិច និយាយច្រើនបន្តិច តែឆ្លាត ស្រាលាញ់អូនទេ”៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

មួយគ្រួសាររបស់Jayjintai ស្អាតទាំងអស់ ឯកូនស្រីក្លាយជាម៉ូដែលវ័យក្មេង ទាំងអាយុមិនទាន់បាន២ខួបផង!

ថៃ៖ ក្រៅពីមានអាជីពជាតារាសម្តែងហើយ លោក Jayjintai Untimanon ដែលមានទីកំណើតនៅទីក្រុង London ប្រទេសអស់គ្លេស ក៏មានភរិយាមានសម្រស់ស្រស់ស្អាត និងមានរាងស៊ិចស៊ីមិនណយទៀតផង។ ហើយបច្ចុប្បន្ននេះ គូស្វាមីភរិយារបស់តារាសម្តែងប្រុស Jayjintai ក៏ទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំងពីសំណាក់អ្នកគាំទ្រទូទៅ ដែលសរសើរថាពួកគេមានសម្រស់ស្រស់ស្អាតទាំងស្វាមី ទាំងភរិយាតែម្តង។ តារាសម្តែងលោក Jayjintai Untimanon ភរិយារូបស្រស់ ស្របជាមួយគ្នានេះ អ្នកទាំងពីរក៏មានកូនស្រីដ៏គួរឱ្យស្រលាញ់ម្នាក់ផងដែរ ដែលសព្វថ្ងៃនេះមានអាយុ ១ ខួប ៤ ខែហើយ។  ពិសេសអ្វីដែលគួរឱ្យចាប់អារម្មណ៍ខ្លាំងជាងនេះទៅទៀតនោះគឺ កូនស្រីរបស់លោក Jayjintai ក៏បានក្លាយទៅជាNet Idol ដ៏ល្បីមួយរូបទាំងវ័យក្មេងផងដែរ ដោយកំពុងមានការគាំទ្រយ៉ាងខ្លាំងពីសំណាក់មហាជន។ នេះគឺដោយសារតែនាងតូច Ployje មានមុខមាត់គូរឱ្យក្នាញ់ ព្រមទាំងមានសាច់ម៉ាប់ៗ ហើយនៅពេលដែលតែងខ្លួនស្លៀកសម្លៀកបំពាក់ Cute Cute បន្ថែមទៀតនោះ គឺរឹតតែធ្វើឱ្យនាងតូច Ployje កាត់តែមានរូបរាងគួរឱ្យស្រលាញ់ និងកំពុងតែទទួលបាននូវប្រជាប្រិយភាពយ៉ាងខ្លាំង តាមរយៈរូបភាពរបស់គេដែលបានបង្ហោះចែកចាយនៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក និងអ៊ីនស្តារក្រាមជាដើម៕ តោះចង់ដឹងថានាងតូច Ployje …

Read More »