Home / Entertainment (page 3901)

Entertainment

ពិតជាពូកែមែន! កូនប្រុសស្រីទាំង២នាក់របស់តារាជើងចាស់ ម៉េង កែវពេជ្ជតា នឹងចូលរួមប្រកួតកម្មវិធីតន្ត្រីចម្រៀងលក្ខណៈអន្តរជាតិ (មានវីដេអូ)

តារាចម្រៀងជើងចាស់ អ្នកនាង ម៉េង កែវពេជ្ជតា បើទោះបីជាប្រលូកនៅក្នុងវិស័យសិល្បៈអស់រយៈពេលជាយូរយ៉ាងក៏ដោយ ក៏ប្រជាប្រិយភាពរបស់អ្នកនាងនៅតែល្បីល្បាញ មិនចាញ់តារាថ្មីៗ ដែលទើបនឹងរះនោះឡើយ។ អ្នកនាងមិនត្រឹមតែមានសមត្ថភាពក្នុងវិស័យសិល្បៈនោះទេ សូម្បីតែការអប់រំកូនក៏ពូកែដែរ ហើយកាលពីពេលថ្មីៗនេះ កូនប្រុស និងកូនស្រីរបស់អ្នកនាងត្រៀមចូលរួមប្រកួតតន្ត្រីចម្រៀងលក្ខណៈអន្តរជាតិថែមទៀតផង។ អ្នកនាងបានឲ្យដឹងថា “ជំរាបសួរចា៎ ថ្ងៃច័ន្ទដើមទ្រព្យ​ ! នៅមិនប៉ុន្មានថ្ងៃទៀតទេដែលអ្នកទាំងបី​ចូលរួមប្រកួតតណ្តើមពានមាសក្នុងកម្មវិធីប្រលងតន្ត្រីចម្រៀងបែបបញ្ចឹមប្រទេសជាលក្ខណៈអន្តរជាតិដែល​រៀបចំដោយសាលាតន្ត្រី​ Srornos Music School ប្រព្រឹតទៅនៅថ្ងៃទី​ ៩កុម្ភៈ២០១៨ខាងមុខនេះនាខេត្តសៀមរាប​ ។ កូនប្រុស​ កូនស្រី​នាងខ្ញុំ​ និងក្មួយប្រុស​ តារា​ (​ កូនប្រុសពៅអ្នកបងពេជ្របុប្ផា​ )​ ពួកគាត់​ទាំងបីរូបសូមគោរពលំអោនកាយសុំពាក្យជូនពរពីបងៗលោកពូ​ អ្នកមីង​ អុំប្រុសអុំស្រីលោកតាលោកយាយ​ អោយឈ្នះការប្រកួតដូចប្រាថ្នាផង​​ សូមអរគុណទុកជាមុន”៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

ទៀតហើយ! រឿងភាគខ្មែរប៉ុស្តិ៍ហង្សមាសលើកក្រោយនេះ សុទ្ធតែតួល្បីទៀតហើយ ឯចំណងជើងវិញគឺ… (មានវីដេអូ)

ភ្នំពេញ៖ ប៉ុន្មានថ្ងៃមុននេះ ទំព័រហ្វេសប៊ុកផ្លូវការ Hang Meas Khmer Drama បានធ្វើការបង្ហោះរូបភាព២សន្លឹក ដើម្បីឲ្យអ្នកគាំទ្រសាកល្បងទស្សន៍ទាយចំណងជើង និងតួសម្តែងក្នុងរឿងភាគថ្មី ប្រចាំស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV ដែលនឹងចាក់បញ្ចាំងបន្ទាប់ពីរឿង “សិសិររដូវក្នុងបេះដូង” ។ ឥឡូវនេះ គ្រប់គ្នាបានដឹងខ្លះៗ ហើយអំពីរឿងភាគថ្មីនេះ គឺមានចំណងជើងថា “បិសាចគួរឲ្យស្រឡាញ់”។ យោងទៅតាមវីដេអូខ្លី ដែលត្រូវបានបង្ហោះចូលទៅក្នុងទំព័រហ្វេសប៊ុកនោះ គេឃើញមានតួអង្គសំខាន់ៗ និងល្បីៗជាច្រើនបានចូលរួមសម្តែង ដោយក្នុងនោះមានដូចជា អ្នកនាង ពេជ្រ សោភា លោក Step កញ្ញា រ៉េត ស៊ូហ្សាណា និងអ្នកនាង ខាត់ សុឃីម ជាដើម។ រឿង“បិសាចគួរឲ្យស្រឡាញ់” ទោះជាយ៉ាងណា គេមិនទាន់ដឹងច្បាស់ថា រឿង “បិសាចគួរឲ្យស្រឡាញ់” ដែលនឹងចាក់ផ្សាយក្នុងពេលឆាប់ៗនេះ ជារឿងបែបព្រឺព្រួច កំសត់ ឬកំប្លែងនៅឡើយទេ។ បើចង់ដឹងច្បាស់ មានតែបន្តតាមដានទំព័រហ្វេសប៊ុក Hang Meas Khmer Drama និងរងចាំទស្សនានៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV …

Read More »

សុគន្ធកញ្ញា សុវណ្ណរាជ និង បាយ៉ារិទ្ធ ទំនេរៗនាំគ្នារម្លឹកល្បែងពីកុមារ!

ភ្នំពេញ៖ កំពូលតារាចម្រៀងទាំង៣រូប ពោលគឺកញ្ញារូបស្រស់  ឱក សុគន្ធកញ្ញា កម្លោះសង្ហា លោក ឆន សុវណ្ណរាជ និង តារាចាស់ឆ្នាំ ណុប បាយ៉ារិទិ្ធ ត្រូវបានទស្សនិកជន ជាច្រើនតែងកោតសរសើរ ពីទំនាក់ទំនង ពួកគេជាខ្លាំង ព្រោះមិនត្រឹមជាមិត្ត រួមការងារ អ្នកទាំង៣ ក៏ជាមិត្តដែលយល់ចិត្ត ថ្លើមគ្នាទៀតផង។ ជាក់ស្ដែង រាល់ពេលសម្រាក ឬទំនេរដៃពីការងារ តារាស្រីប្រុសទាំងនេះ តែងតែបង្កើតអនុស្សាវរីយ៍ រួមគ្នា តាមការថតរូប ស្អាតៗ ដើម្បីបង្ហោះលើបណ្ដាញសង្គម ចែកជូនប្រិយមិត្តអ្នកគាំទ្រ បានទស្សនា។ ប៉ុន្តែអ្វីដែល ប្លែក មិននឹកស្មានដល់នោះ មុននេះម្ចាស់បទ «ចង់ទៅទៅៗ» កញ្ញា ឱក សុគន្ធកញ្ញា ក៏បានផុសរូបជុំគ្នា ជាមួយលោក រាជ និងលោករិទ្ធ លើគណនី(IG) របស់ខ្លួន ឲ្យឃើញពីស្នាមញញឹម នៃមិត្តរបស់ពួកគេ ដែលបានរម្លឹក …

Read More »

ម៉ាដូណាជួបទុក្ខធំ ដោយសារតែម្តាយធម៌ជាទីគោរពទទួលមរណភាព

កាលពីប៉ុន្មានខែមុន វីដេអូអប់រំមួយ ដែលស្តីអំពីការបោះចោលសម្រាមនៅតាមតំបន់រមីយដ្ឋាន ដោយមានការចូលរួមសម្តែងពីតារាកំប្លែងដ៏មានប្រជាប្រិយភាព គឺលោកម៉ាដូណា មានការទាក់ទាញយ៉ាងខ្លាំងនៅលើបណ្តាញសង្គមហ្វេសប៊ុក ដោយមហាជនជាច្រើនបាននាំគ្នាលើកករណីនេះមកនិយាយតៗគ្នាជាច្រើន ហើយក៏មានបញ្ចេញមតិផ្ទាល់ខ្លួនទាំងវិជ្ជមាន និងអវិជ្ជមានជាច្រើនផងដែរ។ បន្ទាប់ពីករណីនេះបានស្ងប់ ឥលូវថ្មីៗនេះ ម៉ាដូណា បែរជាមកជួបរឿងទុក្ខសោកមួយ ដោយសារតែអ្នកម្តាយធម៌ជាទីគោរពរបស់លោកបានទទួលមរណភាព។ លោកបានបញ្ជាក់ឲ្យដឹងថា “ម៉ាក់លំបាកច្រើនណាស់ ម៉ាក់ឈឺច្រើនឆ្នាំហើយ អីលូវនេះម៉ាក់អស់កម្មហើយសូមអោយម៉ាក់ទៅឋាននៃសេចក្តីសុខ នឹង សេចក្តីសប្បាយគ្រប់ៗជាតិ( គាត់ជាម៉ាក់ធម៍ដល់ល្អសំរាប់ខ្ងុំ )”៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

ខ្សែភាពយន្តថ្មីដែល ស្ថានីយទូរទស្សន៍ហង្សមាស HDTV ត្រៀមចាក់បញ្ចាំងគឺរឿង “បីសាចគួរឲ្យស្រលាញ់”

ដូចការគ្រោងរបស់ ស្ថានីយទូរទស្សន៍ហង្សមាស HDTV ក្រោយពេលដែលរឿង “សិសររដូវក្នុងបេះដូង” ត្រូវបានបញ្ចប់គឺនឹងមានខ្សែភាពយន្តថ្មីមួយទៀតដែលត្រៀមនឹងចាក់បញ្ចាំងជូនទស្សនិកជនទស្សនា ដោយខ្សែភាពយន្តថ្មីនោះមានចំណងជើងថា “បីសាចគួរឲ្យស្រលាញ់”។ បើតាមការបង្ហោះរៀបរាប់ប្រាប់របស់ស្ថានីយ៍ទូរទស្សន៍ហង្សមាស HDTV នៅលើ Page Facebook របស់ខ្លួនបានអោយដឹងថា៖ “ខ្សែភាពយន្តភាគខ្មែររបស់ស្ថានីយទូរទស្សន៍ហង្សមាស HDTV ដែលលោកអ្នកកំពុងទន្ទឹងរង់ចាំរឿង បិសាចគួរឲ្យស្រលាញ់ នឹងមានចាក់បញ្ចាំងជូនទស្សនាក្នុងពេលឆាប់ៗនេះ…” ហើយតួអង្គសំខាន់ៗនៅក្នុងរឿងនេះមានដូចជា អ្នកនាង ពេជ្រ សោភា កញ្ញា រ៉េត ស៊ូហ្សាណា លោក STEP អ្នកនាង ខាត សុខឃីម ជាដើម។ ប្រភព៖ https://komsan.khmernotes.com/

Read More »