Home / Entertainment (page 3903)

Entertainment

ឈានជើងមកដល់ស្រុកខ្មែរភ្លាម CL ទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីអ្នកគាំទ្ររាប់រយនាក់នៅព្រលានយន្តហោះ! (មានវីដេអូ)

នាថ ៣ ម៉ោងមុន ភ្នំពេញ៖ កាលពីយប់មិញនេះ កំពូលតារាចម្រៀងប្រចាំប្រទេសកូរ៉េខាងត្បូង កញ្ញា CL​បានធ្វើដំណើរមកដល់ប្រទេសកម្ពុជា ជាលើកដំបូង ដោយទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅ ពីសំណាក់អ្នកគាំទ្រជាច្រើន ដែលឈររង់ចាំនៅឯព្រលានយន្តហោះ ។ ក្នុងនោះផងដែរ ខណៈឈានជើងចូលមកទឹកដីប្រទេសកម្ពុជាភ្លាម គេសង្កេតឃើញថា តារាស្រីរូបនេះមានទឹកមុខស្រស់ស្រាយ សប្បាយចិត្ត​ ដែលធ្វើឲ្យអ្នកគាំទ្រ មានអារម្មណ៍រំភើប ជាមួយនឹងវត្តមាន Idol របស់ពួកគេផងដែរ៕ ខាងក្រោមនេះ គឺជាទិដ្ឋភាពទូទៅកាលពីយប់មិញនេះ៖   ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល CL មកដល់ស្រុកខ្មែរ ទិដ្ឋភាពផ្សេងៗនៅថ្ងៃដែល …

Read More »

សាច់ពស់វែក មានអត្ថប្រយោជន៍ជួយសុខភាពបានជាច្រើនមុខ

Leang ២៣ ម៉ោងមុន សត្វពស់វែក គឺជាសត្វពស់ដែលមានពិស ដែលបង្កឲ្យមានគ្រោះថ្នាក់ខ្លាំងបំផុត។ ប៉ុន្តែពិសពស់វែកក៏មានលក្ខណៈសម្បត្តិរបស់វាដែរ មិនត្រឹមតែប៉ុណ្ណោះសាច់របស់វាក៏បានផ្តល់អត្ថប្រយោជន៍មិនធម្មតាផងដែរ។ រូបតំណាងសាច់ពស់ ដូច្នេះចូរស្វែងយល់ពីអត្ថប្រយោជន៍របស់សាច់ពស់វែកទាំងអស់គ្នា! អត្ថប្រយោជនរបស់សាច់ពស់(វែក)ដែលអ្នកមិនធ្លាប់ដឹងមានដូចជា៖ ១/ ជួយដល់បញ្ហាស្បែក ដោយយោងតាមការសិក្សាស្រាវជ្រាវបានឲ្យដឹងថាសាច់ពស់ជួយប្រឆាំងទៅនឹងការរលាក ឬរមាស់ពីព្រោះវាអាចកាត់បន្ថយបញ្ហាអាលែកហ្ស៊ីនៅក្នុងពោះវៀនរបស់មនុស្សបាន។ សាច់ពស់វែកមានអត្ថប្រយោជន៍ដល់ជំងឺស្បែកដូចជាជំងឺមានពងបែកនៅលើស្បែក(Eczema) ដំបៅរលួយ និងកើតស្រែងផងដែរ។ ដូច្នេះអ្នកអាចបរិភោគ ឬធ្វើជាឱសថតាមបែបផ្សេងៗទៀតដោយយកសាច់របស់វា។ ២/ ជួយបង្កើនកម្លាំង សម្រាប់បុរសដែលចង់បង្កើនអរម៉ូនផ្លូវភេទគឺអាចបរិភោគសាច់ពស់។ មិនត្រឹមតែប៉ុណ្ណោះអាចធ្វើឲ្យរាងកាយបុរសមានសុខភាពល្អទៀតផង។ ៣/ ជួយដល់ជំងឺហឺត ចំពោះអ្នកដែលមានជំងឺហឺតអាចទទួលទានសាច់ពស់វែកបាន ព្រោះវាអាចធ្វើឲ្យអ្នកមានអារម្មណ៍ថាទទួលបានអត្ថប្រយោជន៍បានលឿន។ ៤/ ជួយដល់ជំងឺទឹកនោមផ្អែម ជាកាពិតណាស់ដោយផ្អែកលើការសសិក្សាស្រាវជ្រាវនៃសាកលវិទ្យាល័យជាតិសិង្ហបុរី បានឲ្យដឹងថា ពិសរបស់ពស់វែក អាចកាត់បន្ថយការឈឺចាប់ដែលបណ្តាលមកពីជំងឺទឹកនោមផ្អែមបានយ៉ាងល្អ។ ៥/ ជួយដល់អ្នកកើតជំងឺថ្លើម អត្ថប្រយោជន៍របស់សាច់ពស់ គឺជួយព្យាបាលថ្លើម និងមានមនុស្សជឿជាក់ថា ប្រម៉ាត់សត្វពស់ជួយដល់ថ្លើម ដោយការលេបប្រម៉ាត់របស់វា ឬយកប្រម៉ាត់នោះទៅធ្វើជាឱសថតាមវិធីផ្សេងៗទៀត។ ៦/ ជួយដល់បញ្ហាភ្នែកមើលមិនច្បាស់ សាច់ពោះវាអាចជួយឲ្យភ្នែកច្បាស់ល្អ ដោយបរិភោគសាច់របស់វា ឬយកវាទៅធ្វើជាឱសថផ្សេងទៀត ដើម្បីព្យាបាលភ្នែកឲ្យមានសុខភាពល្អមើលបានច្បាស់។ ៧/ ធ្វើឲ្យស្បែករបស់អ្នករលោង …

Read More »

«ចង្កេះ Gold» បទថ្មីរបស់ មាស សុខសោភា គ្រាន់តែភ្លេងក៏ចង់រាំដែរ! (មានវីដេអូ)

ដាលីន ៤ ម៉ោងមុន ភ្នំពេញ៖ តារាចម្រៀងស្រី លំដាប់ជួរមុខ កញ្ញា មាស សុខសោភា តែងតែទទួលបានការគាំទ្រពីទស្សនិកជន ជាច្រើនរាប់មិនអស់ រាល់ពេលកញ្ញាចេញបទថ្មីៗលើទីផ្សារ ។ ទន្ទឹមនឹងនេះ ម្ចាស់បទ «ម្នាក់ឯងមិនស្លាប់ទេ» រូបនេះ តែងតែត្រូវបានមហាជន កោតសរសើរមិនដាច់ពីមាត់ ពីទេពកោសល្យនៃភាពបត់បែនក្នុងការច្រៀង មិនថាបទញាក់ ឬមនោសញ្ចេតនានោះទេ។ ជាក់ស្ដែង កាលពីយប់មិញនេះ ផេកផ្លូវការរបស់ផលិតកម្មថោន  ក៏បានបង្ហោះបទថ្មីដែលមានចំណងជើងថា  «ចង្កេះ Gold» របស់កញ្ញា មាស សុខសោភា លើបណ្ដាញសង្គម។ អ្វីដែលពិសេស និងគួរឲ្យចាប់អារម្មណ៍ សម្រាប់បទញាក់កន្ត្រាក់អារម្មណ៍មួយនេះ គ្រាន់តែឮភ្លេង ក៏ធ្វើឲ្យប្រិយមិត្តមួយចំនួនចង់រាំដែរ ព្រោះបទនេះពិតជាពិរោះ ត្រូវចិត្តយុវវ័យយើងនាពេលបច្ចុប្បន្នតែម្ដង៕ ទស្សនាវីដេអូខាងក្រោម៖ បទថ្មីរបស់ មាស សុខសោភា កញ្ញា មាស សុខសោភា បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) …

Read More »

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគបញ្ចប់)

លក្ខិណា ១៣ ថ្ងៃមុន ** ប្រលោមលោកខ្មែរឡូត ** (ភាគទី១ សូមចុចអានទីនេះ) (ភាគទី២ សូមចុចអានទីនេះ) (ភាគទី៣ សូមចុចអានទីនេះ) (ភាគទី៤ សូមចុចអានទីនេះ) (ភាគទី៥ សូមចុចអានទីនេះ) ភាគទី ៦ បញ្ចប់ សំឡេងខ្លែងស្រាកយំ អមនឹងសត្វបក្សីស្រែកបន្ទរគ្នាឮខ្ទ័រពេញព្រៃព្រឹក្សា បានក្លាយជាទេសភាពមួយដ៏គួរឱ្យព្រឺសម្បុរ។ កន្លែងតែមួយ ពេលតែមួយខុសត្រង់តែពេលវេលាតែប៉ុណ្ណោះ តែទីនេះនៅតែគួរឱ្យខ្លាច ត្រជាក់ និងបង្កប់អំណាចគួរឱ្យខ្លាចម្យ៉ាង។ វាពិតជាសាកសមណាស់ក្នុងការប្រយុទ្ធរបស់ពួកយើងនៅពេលនេះ។ សំឡេងមួយស្រែកពីក្រោយទាំងរីករាយ « មកចំពេលល្អណាស់ បិសាចឯងពិតជាមានពាក្យសច្ចៈមែន។ ឯង ដឹងទេថាគ្រួសាររបស់យើងដែលនៅសល់ តាមរកឯងសងសឹកយូរប៉ុណ្ណានោះ។ ពេលនេះដល់ពេលហើយដែលឯងត្រូវសងគ្រប់យ៉ាងចំពោះដូនតារបស់យើង» ខ្ញុំសើចដើម-ក ទាំងមុខមាំបន្តិចរួចនិយាយរបទៅវិញ « យើងថ្ងៃនេះក៏តាំងចិត្តមកសងអ្វីគ្រប់យ៉ាងដល់គ្រួសារឯងវិញដូចគ្នា គឺតាំងចិត្តមកស្លាប់រួចមកហើយ បើយើងពិតចាញ់ក្រោមដៃរបស់ឯងនោះ » « ល្អណាស់! យើងត្រៀមរួចហើយ » ការប្រយុទ្ធបានចាប់ផ្តើមបែកផ្កាភ្លើងពេញព្រៃ ដោយសន្ទុះមន្តអាគមដ៏ខ្លាំងក្លារបស់ពួកយើង។ រយៈពេលប៉ុន្មានមកហើយនៅតែមិនទាន់ដឹង …

Read More »

ប្រទេសទាំង១០ ដែលមានអត្រាក្មេងស្រី រៀបការមិនគ្រប់អាយុ ខ្ពស់ជាងគេលើលោក

រដ្ឋា ២០ ម៉ោងមុន ការរៀបការទាំងខ្លួននៅក្មេង គឺជាបញ្ហាប្រឈមមួយ នៃបណ្តាប្រទេសមួយចំនួន ជុំវិញពិភពលោក។ បើតាមវេបសាយបរទេសមួយ ដកស្រង់ពីរបាយការណ៍របស់អង្គការ UNICEF (2016) មានក្មេងស្រីម្នាក់ ក្នុងចំណោម ៣ នាក់ ត្រូវរៀបការមុនអាយុ ១៨ ឆ្នាំ។ សម្រាប់ថ្ងៃនេះវិញ  យើងនឹងបានស្គាល់ថាតើ បណ្តាប្រទេសណាខ្លះ ដែលមានអត្រាក្មេងស្រីរៀបការមិនគ្រប់អាយុ ខ្ពស់ជាងគេលើលោក។ តាមដានទាំងអស់គ្នា៖  ១០. ឥណ្ឌា មានអត្រា ៤៧ ភាគរយ ឥណ្ឌា ៩.ម៉ូសំប៊ិច មានអត្រា ៤៨ ភាគរយ ម៉ូសំប៊ិច ៨. ស៊ូដង់ខាងត្បូង មានអត្រា ៥២ ភាគរយ ស៊ូដង់ខាងត្បូង ៧. ហ្គីណេ មានអត្រា ៥២ ភាគរយ ហ្គីណេ ៦. Burkina Faso …

Read More »