Home / Entertainment (page 3904)

Entertainment

Taew និង James Jirayu រៀបចំពិធីពិសេសមួយ សម្រាប់អ្នកគាំទ្ររបស់ពួកគេ

ថៃ ៖ កាលពីយប់ម្សិលមិញនេះ នាង Taew Natapohn បានរៀបចំពិធីជួបជុំជាមួយអ្នកគាំទ្ររបស់នាង ជាមួយនិងលោក James Jirayu ហើយមាន Fans បានចូលរួមផងដែរ ។  លើសពីនេះទៀត ក៏មានវត្តមានរបស់លោក Thon Aach Lhaisakul ដែលជាមិត្តប្រុសរបស់នាង Taew Natapohn Tameeruks ចូលរួមផងដែរ កម្មវិធីពិសេសមួយនេះផងដែរ ។  តោះកុំឲ្យខាតពេលយូរទៅទស្សនាសកម្មភាពរបស់តារាល្បីៗប្រចាំប្រទេសថៃ នៅខាងក្រោមជាមួយ Camnews ទាំងអស់គ្នា ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ thaistarnews ប្រភព៖ camnews.com.kh

Read More »

ថាម៉េចតារាសម្ដែងស្រី Ploy Chermarn ប្រកាសថានឹងដកខ្លួនចេញពីវិស័យសម្ដែង

ថៃ៖ តារាសម្ដែងស្រី Ploy Chermarn គឺជាតារាសម្ដែងមួយរូបដែលទទួលបាននូវការគាំទ្រជាខ្លាំងនៅក្នុងវិស័យសិល្បៈ។ ដែលរូបនាងគឺជាតារាជើងចាស់ម្នាក់ដ៏មានសមត្ថភាព ហើយរូបនាង ក៏ជាតារាបង្ហាញម៉ូតដ៏ល្បីផងដែរ។ ចាប់តាំងពីរូបនាង បានបញ្ចប់កុងត្រាជាមួយនឹងប៉ុស្ដិ៍លេខ ៣មករូបនាង ក៏ក្លាយទៅជាតារាស្រី Freelance នឹងទើបតែបានបញ្ចប់រឿងថ្មីរបស់ខ្លួនទៀតផង។  តែយ៉ាងណាមិញ តារាស្រីរូបនេះ ក៏កំពុងតែមានគម្រោងនឹងចាកចេញពីវិស័យសិល្បៈនេះ ដោយ យោងតាមព័ត៌មានក្នុងស្រុកមួយបាននិយាយថា”តារាស្រី Ploy Chermarn បានទទួលស្គាល់ថាខ្លួនកំពុងតែត្រៀមចាកចេញពីវិស័យមួយនេះ ប្រហែលជាក្នុងកំឡុងពេល ៥ឆ្នាំ រឺតិចជាង ៥ឆ្នាំនេះ”។ ក្នុងនោះរូបនាង ក៏បានប្រាប់ពីមូលហេតុដែរថា “វាមិនមានភាពងាយស្រួលនោះទេ នៅពេលដែលត្រូវសម្ដែងម្ដងៗ ដោយរូបនាង ត្រូវបានប្រើថាមពល និងពេលវេលាជាច្រើន ហើយរូបនាង ក៏មិនអាចសម្ដែងច្រើនដូចការពីមុនបានដែរ។ លើសពីនេះរូបនាង ចង់រស់ នៅជាមួយនឹងជីវិតឯកជន និងមានពេលវេលាសម្រាប់ក្រុមគ្រួសាររបស់ខ្លួនឲ្យបានច្រើន”៕ ប្រភព៖ ប្រភព៖ https://komsan.khmernotes.com/

Read More »

សញ្ញាព្រមានទាំង ៦ ដែលបង្ហាញថា ថ្លើម របស់អ្នកកំពុងពោរពេញទៅដោយជាតិពុល

ថ្លើម គឺជាផ្នែកមួយនៃសរីរាង្គបន្សាបជាតិពុលក្នុងរាងកាយ ហើយវាមានមុខងារត្រូវធ្វើការទទួលខុសត្រូវយ៉ាងលំបាករាប់រយមុខងាររៀងរាល់ថ្ងៃ។ ដូចនេះវាហាក់ដូចជាគ្មានអ្វីគួរឲ្យឆ្ងល់ទេថ្លើមដែលតែងទទួលរងនូវភាពតានតឹង និងងាយទទួលរងនូវផលប៉ះពាល់ផ្សេងៗ។ ខាងក្រោមជាគន្លឹះមួយចំនួនដែលជួយឲ្យអ្នកអាចដឹងថាតើពេលណាដែលថ្លើមរបស់អ្នកកំពុងទាមទាររកជំនួយ ៖ ១. ឈឺចាប់ត្រង់បរិវេណថ្លើម ៖ មានអារម្មណ៍ថាឈឺចាប់ខាងលើផ្នែកខាងស្ដាំនៃពោះរបស់អ្នក គឺអាចជាសញ្ញាមួយបង្ហាញថាថ្លើមរបស់អ្នកកំពុងតែមានបញ្ហាហើយ។ ជាធម្មតាវាឈឺចាប់បែបស្ទំៗ។ ទោះជាយ៉ាងណាក៏ដោយ មានពេលខ្លះវាប្រែជាឈឺកាន់តែខ្លាំងឡើងៗ។ សូមចងចាំថា តួនាទី ឬមុខងាររបស់ថ្លើម គឺដើម្បីបន្សាបជាតិពុល និងជួយឱ្យរាងកាយបញ្ចេញកាកសំណល់ក៏ដូចជាជួយរាងកាយរំលាយចំណីអាហារទៅក្នុងផលិតផលអាហារូបត្ថម្ភ។ នៅពេលដែលថ្លើមរបស់អ្នកត្រូវទទួលរងប៉ះពាល់នៃជំងឺណាមួយ វានឹងមិនអាចដំណើរការប្រក្រតីឡើយ ខណៈនោះថ្លើមនឹងប្រែជាហើម ព្រមទាំងឈឺចាប់ ហើយរាងកាយក៏បញ្ជូនសញ្ញានៃការពុល។ ២. ហើមជើង និងកជើង ៖ នៅពេលអ្នកមិនអើពើនឹងបញ្ហានេះថ្លើមរបស់អ្នកនឹងព្យាយាមដោះស្រាយដោយខ្លួនឯងតាមរយៈការបង្កើតជាលិកាស្លាស។ ជាលិកាស្លាសកាន់តែកើនឡើង ការដំណើរការនៃមុខងាររបស់ថ្លើមក៏កាន់តែពិបាកផងដែរ ហើយនៅទីបំផុតវានឹងបណ្ដាលឲ្យសម្ពាធឈាមឡើងខ្ពស់។ មិនត្រឹមតែប៉ុណ្ណឹងនោះទេ បញ្ហាបន្ទាប់មកទៀត គឺវានឹងបណ្ដាលឲ្យសារធាតុរា​វប្រមូលផ្ដុំនៅក្នុងជើងទាំងសងខាងរបស់អ្នក ហើយជើងនឹងប្រែជាហើម។ ទោះជាយ៉ាងណាក៏ដោយ ការហើមនេះមិនបង្កឲ្យមានការឈឺចាប់ឡើយ។ ការហើមអាចនឹងប៉ះពាល់ដល់ជើងទាំងសងខាង កំភួនជើង ឬភ្លៅ។ ប៉ុន្តែឥទ្ធិពលនៃទំនាញធ្វើឱ្យការហើមភាគច្រើនកើតមាននៅផ្នែកដែលទាប ឬផ្នែកខាងក្រោមនៃរាងកាយ។ ៣. ឡើងទម្ងន់ ៖ ប្រសិនបើអ្នកឡើងទម្ងន់ទាំងដែលអ្នកមិនបានទទួលទានលើសកម្រិត ឬមានបញ្ហាណាមួយពាក់ព័ន្ធនឹងដំណើរមិនប្រក្រតីនៃអ័រម៉ូនទេនោះ អ្នកគួរតែទៅពិគ្រោះយោបល់ជាមួយនឹងវេជ្ជបណ្ឌិតអំពីដំណើរការមិនប្រក្រតីនៃមុខងារថ្លើមរបស់អ្នក។ ក៏ព្រោះបញ្ហានៃការកើនទម្ងន់ អាចជាលទ្ធផលដែលថ្លើមមិនអាចដោះស្រាយ ឬទប់ទល់ជាមួយនឹងជាតិពុលទាំងអស់ដែលចូលមកក្នុងរាងកាយ (ជាតិអាល់កុល, ជាតិផ្អែមកែច្នៃ, របបអាហារដែលសម្បូរទៅដោយជាតិខ្លាញ់ខ្ពស់ ឬឱសថមួយចំនួន -ល-) ។ នៅខណៈនោះរឿងតែមួយគត់ដែលថ្លើមអាចធ្វើបាន គឺរក្សាទុកជាតិពុលដែលមិនទាន់បានច្រោះក្នុងកោសិកាខ្លាញ់។ …

Read More »

រូបស្អាតហើយ ចិត្តល្អថែមទៀត ភរិយា ឆាយ វីរៈយុទ្ធ រៀបអំណោយ ជួយដល់សិស្សជួបការលំបាក

ភ្នំពេញ៖ មុននេះបន្តិចនៅលើហ្វេសប៊ុកអ្នកនាង សែ ចាន់ឌី ភរិយាជាទីស្រលាញ់ របស់តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ បានប្រាប់ឱ្យដឹងថា នៅថ្ងៃនេះអ្នកនាងបានរៀបចំនូវសៀវភៅសរសេរចំនួន ១០០ ក្បាល និងប៊ិចចំនួន ១០០ ដើមដូចគ្នា សម្រាប់ជួយទៅដល់សិស្សានុសិស្ស ដែលមានជីវភាពខ្វះខាត និងកំពុងជួបការលំបាក។ ដោយក្មេងៗទាំងនោះគឺរស់នៅតំបន់ដាច់ស្រយាល ក្នុងសាលាបឋមសិក្សា «កំពង់បាស្រូវ» ស្ថិតនៅក្នុងឃុំកំពង់បាស្រូវ ភូមិជល់សារ ស្រុកជល់គីរី ខេត្ត កំពង់ឆ្នាំង។ ហើយមានសិស្សានុសិស្សសរុបដល់ទៅចំនួន ៤៣០ នាក់ឯណោះ ដោយកំពុងជួបការលំបាក និងមានការខ្វះខាតយ៉ាងខ្លាំង សម្រាប់ការសិក្សារបស់ពួកគេ។ អ្នកនាង សែ ចាន់ឌី ភរិយាតារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មសាន់ដេ លោក ឆាយ វីរៈយុទ្ធ ក្រៅពីមានរូបស្អាតហើយ នៅមានចិត្តល្អជួយដល់កុមារក្រីក្រថែមទៀតផង គួរឱ្យសរសើរទឹកចិត្តណាស់៕ ទស្សនាកម្រងរូបភាពខាងក្រោមនេះដូចតទៅ៖ ប្រភព៖ https://www.khmerload.com/ តារាចម្រៀងលោក ឆាយ វីរៈយុទ្ធ និងភរិយា តារាចម្រៀងលោក …

Read More »

មានកូនហើយ តែកុំមើលម៉ារីម៉ា លេងខ្លួនសាហាវខ្លាំង មិនចាញ់នារីក្រមុំៗ

ហ្វីលីពីន៖ Marian Rivera ជាតារាស្រីដ៏ល្បីប្រចាំប្រទេសហ្វីលីពីន ដែលមានសម្រស់ស្រស់ស្អាតសឹងតែមិនចាញ់បវរកញ្ញា ហើយថែមទាំងមានគ្រួសារយ៉ាងមានសុភមង្គលយ៉ាងខ្លាំងទៀតផង។ ដោយឡែកបច្ចុប្បន្ន ទោះបីជាតារារូបនេះ មានប្តី និងកូនស្រីកាន់តែធំទៅហើយក៏ដោយ ប៉ុន្តែនាងនៅតែមានសន្ទុះប្រជាប្រិយភាព និងមានភាពមមាញឹកយ៉ាងខ្លាំងនៅក្នុងវិស័យសិល្បៈ។ ជាក់ស្តែង កាលពីម្សិលមិញនេះ Marian Rivera បានបង្ហោះរូបភាពប៉ុន្មានសន្លឹកនៅក្នុងទំព័រហ្វេសប៊ុករបស់នាង ដែលបានស្លៀករ៉ូបរឹប យ៉ាងស្រស់ស្អាត តែកុំមើលម៉ូត បញ្ចេញដើមទ្រូងឡើងស៊ិចស៊ីមែនទែន ហើយក៏កម្រឃើញនាងស្លៀករ៉ូបតែបញ្ចេញខ្លាំងយ៉ាងដូច្នេះណាស់។ ជាមួយឈុតនេះដែរ បានធ្វើឲ្យមហាជនជាច្រើនឃើញហើយ មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែ សម្រស់ដ៏ស្រស់សោភារបស់នាង នៅតែលេងខ្លួនស៊ិចស៊ី ទាក់ទាញ ទោះបីជាមានប្តី និងកូនទៅហើយក៏ដោយ ៕  ប្រភព៖ https://www.khmerload.com/ Marian Rivera Marian Rivera Marian Rivera Marian Rivera Marian Rivera Marian Rivera Marian Rivera Marian Rivera

Read More »