Home / Entertainment (page 3905)

Entertainment

Kylie សម្រាលកូនទាំងវ័យក្មេង ក្រោយព្យាយាមលាក់បាំង រឿងមានផ្ទៃពោះរាប់ខែ (មានវីដេអូ)

បរទេស៖ ប្រិយមិត្តដែលជាអ្នកគាំទ្រ នាង Kylie Jenner ច្បាស់ជាដឹងច្បាស់ហើយថានាងគឺជាតារាម៉ូដែល ដែលទទួលការពេញនិយមខ្លាំង នៅប៉ែកបរទេស ហើយមិនត្រឹមតែប៉ុណ្ណោះ នាងក៏អ្នកជំនួញវ័យក្មេងម្នាក់ លើម៉ាកគ្រឿងសម្អាងដ៏ល្បី ដែលមានឈ្មោះថា Kylie ផងដែរ។ ដោយឡែក កាលពីយប់មិញនេះ នាង Kylie Jenner បានទម្លាយរឿងសម្ងាត់របស់ខ្លួន ដែលបានលាក់ទុកជាង៩ខែមកនេះ ចំពោះរឿងដែលនាងមានផ្ទៃពោះ ឲ្យផ្អើលអ្នកគាំទ្រស្ទើរតែទូទាំងពិភពលោកទៅហើយ។ ក្នុងនោះដែរ នាង Kylie បានបង្ហោះវីដេអូរួមជាមួយសារសុំទោស ទៅអ្នកគាំទ្ររបស់នាងទូទាំងពិភពលោក ចំពោះការលាក់បាំង យ៉ាងជិតមួយនេះ ហើយនាងបាននិយាយទៀតថា “ការទម្លាយអាថ៌កំបាំងនេះ ក៏ព្រោះតែដើម្បីកុំឲ្យមានផលលំបាក ដល់កូនស្រីនៅថ្ងៃក្រោយ ហើយការធ្វើបែបនេះគឺដើម្បីកូនស្រី និងក្តីសុខរបស់នាងនិងស្វាមីផងដែរ“។ យ៉ាងណាមិញ កូនស្រីរបស់តារាម៉ូដែលរូបនេះ បានសម្រាលតាំងពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០១៨ មកម្ល៉េះ ប៉ុន្តែនាងទើបតែទម្លាយឲ្យ អ្នកគាំទ្រដឹងពីការពិត ទើបតែជាង១១ម៉ោងមុនតែប៉ុណ្ណោះ។ ហើយអ្វីដែលកាន់តែពិសេសនោះ វីដេអូដែលនាងបង្ហោះ កំពុងតែជាប់ចំណាត់ថ្នាក់ លេខ១ Treading …

Read More »

Davika ក្នុងឈុតមួយនេះ កាលពីមុន និងឥឡូវ ស្ទើរតែចាំមិនបាន ថាជានាង

ថៃ៖ ពីមួយឆ្នាំទៅមួយឆ្នាំ តារាសម្តែងស្រីថៃកញ្ញា Mai Davika កាន់តែទទួលបាននូវភាពជោគជ័យយ៉ាងខ្លាំងនៅក្នុងសង្គមសិល្បៈ ពិសេសគឺវិស័យសម្តែងភាពយន្ត។ ជាក់ស្តែង Mai Davika បានក្លាយទៅជាតារាស្រីជួរមុខ ដោយទទួលបាននូវការគាំទ្រយ៉ាងខ្លាំងពីទស្សនិកទាំងក្រៅស្រុកនិងក្រៅស្រុក។ ហើយបើងាកទៅមើលពីសម្រស់របស់នាងវិញ បច្ចុប្បន្នគឺបានភាពស្រស់ស្អាត ជាទីចាប់អារម្មណ៍មិនតិចទេ ពីសំណាក់មហាជនទូទៅ។ ប៉ុន្តែបើបានឃើញរូបកាលពីមុនរបស់ Mai Davika មួយសន្លឹកនេះវិញ ច្បាស់ជាលាន់មាត់មិនខាន ព្រោះមើលនាងមិនចង់ស្គាល់សោះ ដោយសារតែនាងមានរូបរាងស្គមខ្លាំង។ តែទោះបីជាយ៉ាងនេះក្តី ក៏អ្នកគាំទ្រ នៅតែសរសើរថា តារាសម្តែងស្រីកូនកាត់រូបនេះនៅតែសម្រស់ស្រស់ស្អាតដដែល នៅក្នុងឈុតប្រពៃណី៕ ទស្សនារូបភាពខាងក្រោមនេះទាំងអស់គ្នា៖   ប្រភព៖ https://www.khmerload.com/ តារាសម្តែងស្រី Davika តារាសម្តែងស្រី Davika តារាសម្តែងស្រី Davika តារាសម្តែងស្រី Davika តារាសម្តែងស្រី Davika រូបភាពរបស់តារាសម្តែងស្រី Davika កាលពីអតីត និងបច្ចុប្បន្នក្នុងឈុតប្រពៃណី

Read More »

គ្រាន់តែពិធីចេញខែ កូនពៅ របស់សឿ សុធារ៉ា រៀបចំ ឡើងអស់ស្ទះតែម្កង

ភ្នំពេញ៖ តារាសម្ដែងស្រី ល្បីកាលពី១០ឆ្នាំមុន អ្នកនាង សឿ សុធារ៉ា បានលាឈប់ពីសិល្បៈ បន្ទាប់ពីខ្លួន បានរៀបការសាងគ្រួសារ ជាមួយសា្វមី ដែលជាតារាចម្រៀង លោក សាពូន មីដាដា។ ជាចំណងដៃនៃអាពាហ៍ពិពាហ៍របស់អ្នកទាំងពីរ ក៏បានបន្សល់ទុកគ្រាប់ពេជ្រ ចំនួន២ នោះជាកូនស្រីវ័យ ក្បែរ១០ឆ្នាំ និងកូនប្រុស ដែលទើបកើត កាលពីដើមឆ្នាំ២០១៨ នេះផងដែរ។ ជាក់ស្ដែង បន្ទាប់ពីសម្រាលកូនប្រុស ដោយសុវត្ថិភាព អតីតតារាសម្ដែងស្រី អ្នកនាង  សឿ សុធារ៉ា ពិតជាមានសុខភាពល្អខ្លាំងណាស់ ទាំងម្ដាយទាំង កូន។ ហើយថ្មីៗដើមខែនេះ អ្នកនាង និងស្វាមី ក៏បានធ្វើពិធីចេញខែឲ្យ កូនប្រុសសំណព្វចិត្ត ដែលមានឈ្មោះថា« សាពូន ដារ៉ាបុរស» ។ អ្វីដែលគួរឲ្យចាប់អារម្មណ៍ ចំពោះមុខមាត់អូនតូចនេះ ពិតជាស្រស់ស្អាត ជាពិសេសមិនថាមុខមាត់ ភ្នែក ច្រមុះ គឺបានគ្រប់សព្វ មើលទៅគួរឲ្យស្រលាញ់ …

Read More »

នាយកុយ កូនកាត់ចិន ប្រាប់រឿងរ៉ាវដែលអ្នកមិនដឹង ទាក់ទងចូលឆ្នាំចិន បើមិនជឿកុំប្រមាថ (មានវីដេអូ)

នៅសល់តែប៉ុន្មានថ្ងៃទៀតប៉ុណ្ណោះ ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនក៏ចូលមកដល់ ដែលនៅក្នុងនោះ ក៏ឃើញមានប្រជាជនខ្មែរដែលកាត់ចិនជាច្រើន ចាប់ផ្តើមរៀបចំគេហដ្ឋានរបស់ខ្លួន នៅក្នុងឱកាសឆ្នាំថ្មី២០១៨នេះ អ្នកខ្លះទៀតក៏មានដោយធ្វើការរៀបចំបោសសម្អាត តុបតែងផ្ទះជាដើម។ ក្នុងពិធីបុណ្យចូលឆ្នាំចិននេះ ជាជំនឿរបស់បងប្អូនកាត់ចិន មានការគោរព នូវជំនឿផ្សេងៗគ្នាជាច្រើនក្នុងនោះ មានការបិទយ័ន្តផ្ទះ មានការដុតផាវ មានការលោតម៉ុងសាយ មានការសែនព្រេន មានការដុតក្រដាស ដុតធូបនៅព្រះវិហារ ការនាំយកអំពៅខ្មៅ និងស្លឹកមៀន និងការតាំងផ្កាអង្គាសីលក្នុងផ្ទះជាដើម។ នៅក្នុងថ្ងៃនេះដែរ ខ្មែរឡូត ក៏បានទៅសាកសួរទៅដល់ផ្ទះរបស់តារាកំប្លែងដ៏ល្បីមួយរូប ដែលកាត់ចិន គឺ លោកជួង ជី ហៅនាយកុយ ដែលជារៀងរាល់ឆ្នាំលោកតែងតែរៀបចំសែន ក៏ដូចជារៀបចំផ្ទះរបស់លោក ។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានប្រាប់ពីដំណើរដើមទង នៃការរៀបចំសែន និងរឿងរ៉ាវមួយចំនួននៅក្នុងអំឡុងពេល ចូលឆ្នាំប្រពៃណី ចិននេះ។  ជាការពិតណាស់ មុននឹងឈានចូលក្នុងពិធីបុណ្យចូលឆ្នាំចិននេះ នាយកុយបានប្រាប់មកកាន់ ខ្មែរឡូត ក៏ដូចជាចង់ចែកជូននូវ ទំនៀមទម្លាប់ដែលខ្លួនធ្លាប់ធ្វើពីមួយឆ្នាំទៅមកឆ្នាំ របស់ខ្លួន គឺមានការរៀបចំសែនដកជើងធូប រៀបចំសម្អាតផ្ទះ ក៏ដូចជាជំនាងផ្ទះជាដើម ដើម្បីត្រៀមចូលឆ្នាំចិនខាងមុខនេះសិន។រួចលោកក៏បានប្រាប់ពីជំនឿផ្សេងៗពីការដាក់ដើមអង្គាសីល ក្នុងអំឡុងចូលឆ្នាំ និងរឿងរ៉ាវមួយចំនួនទៀតដែលមានដូចជា៖ …

Read More »

ឃើញស៊ិចស៊ីបែបនេះ តែដេននី ក្វាន់ ក៏ចេះដឹកនាំសម្តែង បទចម្រៀងមិនណយទេ (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស៊ិចស៊ី កញ្ញា ដេននី ក្វាន់ បានផ្អាកពីសិល្បៈ អស់ពេលជាច្រើន ខែឆ្នាំមកហើយ យ៉ាងណាមិញ ប្រជាប្រិយភាពតារាស្រីនេះ នៅតែទទួលបាន ការចាប់អារម្មណ៍ ពីសំណាក់មហាជន ជានិច្ច។ រីឯលោក គឹម សាន្ត ដែលជាប្អូនប្រុស មានសម្រស់ស្រស់សង្ហា ដូចកូនកាត់ ក៏មានដុងសិល្បៈមិនខុសពីបងស្រីឡើយ ព្រោះតែថ្មីៗនេះ លោក បានចេញចម្រៀងបែបមនោសញ្ចេតនា ស្នេហាភេទដូចគ្នា ពិតជាមានន័យ និងពិរោះចាក់ដោតបេះដូង អ្នកដែលមានសាច់រឿងដូច ក្នុងចម្រៀងមួយនេះខ្លាំងណាស់។ ហើយមុននេះ MVបទថ្មី «ស្នេហ៍ខ្ញុំខុសអ្វី»  របស់តារារះថ្មី រូបនេះ ក៏បានចេញផ្សាយលើបណ្ដាញសង្គមផងដែរ ប៉ុន្តែ អ្វីដែលគួរឲ្យចាប់អារម្មណ៍ អ្នកដែល ដឹកនាំក្នុងបទនេះ តាមពិតជា បងស្រីបង្កើតរបស់លោកផ្ទាល់ នោះគឺ កញ្ញា ដេននី ក្វាន់ នេះតែម្ដង។ គ្រាន់ទទួលបាន ដំណឹងនេះក៏មាន ទស្សនិកជនជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង ព្រោះតែមិននឹកស្មានថា ដេននី ក្វាន់ បានផ្លាស់ប្តូរខ្លួន …

Read More »