Home / Entertainment (page 3906)

Entertainment

អីយ៉ាស!! សុខ ពិសី ច្រៀងចប់មិនទាន់ អ្នកគាំទ្រចោមរោមចាំថតព្រោងព្រៀត

តារាស្រីរូបស្រស់ កញ្ញា សុខ ពិសី ដែលកំពុងតែទទួលសន្ទុះនៃការគាំទ្រជាខ្លាំងពីបណ្ដាអ្នកគាំទ្រ។ យើងបានដឹងហើយថា កញ្ញា គឺជាតារាចម្រៀងប្រចាំផលិតកម្មសាន់ដេ ដែលតែងតែនាំយកនូវអ្វីដែលប្លែកៗមកចែកជូនដល់អ្នកគាំទ្ររបស់ខ្លួន។ យើងសង្កេតឃើញថា កញ្ញា សុខ ពិសី គឺជាតារាស្រីដែលមានអ្នកគាំទ្រស្រលាញ់ជាច្រើន គឺឲ្យតែមានការឡើងប្រគុំតន្រ្ដីរបស់រូបនាង ម្ដងៗតែងតែមានបណ្ដាអ្នកគាំទ្រទៅតាមជានិច្ច និងបានទិញកាដូ ផ្កា ជាដើមជូនដល់រូបនាង ដើម្បីបង្ហាញពីការស្រលាញ់របស់ខ្លួន។ ជាក់ស្ដែងកាលពីម្សិលមិញនេះ កញ្ញា សុខ ពិសី បានបង្ហោះរូបនៅក្នុងគណនីហ្វេស ប៊ុករបស់ខ្លួន ដែលនៅក្នុងរូបនោះយើងឃើញថាមានបណ្ដាអ្នកគាំទ្រជាច្រើនបាន ចោមរោមចាំថតជាមួយនឹង កញ្ញា សុខ ពិសី។ ក្នុងនោះផងដែរ តារាស្រីរូបនេះក៏បានបង្ហោះសារអមជាមួយនឹងរូបដែរថា”អរគុណគ្រប់គ្នាសំរាប់ការស្រលាញ់”៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

Pancake ខូចចិត្តពេលត្រូវគេ រិះគន់អ្នកម្តាយ

ថៃ ៖ អ្នកស្រី Mae Noi ដែលជាម្តាយបង្កើតរបស់តារាសម្តែងថៃ នាង Pancake Khemanit បានរងការរិះគន់យ៉ាងចាស់ដៃ ក្រោយបែកធ្លាយព័ត៌មានថា ទាមទារថ្លៃបណ្តាការខ្ពស់ពេក ពីមិត្តប្រុសរបស់តារាស្រីរូបនេះ ។  ប្រភពដដែលបន្តទៀតថា អ្នកស្រី Mae Noi​ ទាមទារថ្លៃបណ្តាការដល់ទៅ​ ១០០ លានបាតឯណោះ ទើបអ្នកស្រីរងការរិះគន់បែបនេះ ។ ក្រោយបានអានព័តមាននេះហើយ នាង Pancake បានបង្ហាញអារម្មណ៍សោកស្តាយ ប៉ុន្តែរូបនាងក៏បានចេញមុខបដិសេធផងដែរ ដែលថា ម្តាយរបស់នាង ទាមទារថ្លៃបណ្តាការច្រើនដល់ថ្នាក់នេះ ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ gossipstar ប្រភព៖ camnews.com.kh

Read More »

ធ្មេចបើកៗកូនប្រុសរបស់តារាសម្ដែង សឿ សុធារ៉ា មានអាយុមួយខែបាត់

យើងបានដឹងហើយថាអតីតតារាសម្ដែង សឿ សុធារ៉ា ក្រោយពីរៀបអាពាហ៍ពិពាហ៍ជាមួយនឹង លោក សាពូន មីដាដា ដែលជាអតីតតារាចម្រៀងនៅក្នុងផលិតកម្មរស្មីហង្សមាសរួចមក តារាស្រីរូបនេះក៏បានដកខ្លួនជាមួយនឹងវិស័យសិល្បៈមួយរយៈ និងព្រមទាំងរស់នៅជាមួយនឹងងក្រុមគ្រួសារយ៉ាងមានសេចក្ដីសុខ។  យ៉ាងណាមិញ ចាប់តាំងពីរៀបអាពាហ៍ពិពាហ៍មក អ្នកនាង មានចំណងដៃបុត្រពីរនាក់ ហើយកាលពីម្សិលមិញនេះគឺជាថ្ងៃចេញខែ របស់កូនប្រុសដែលជាកូនទី ២ របស់អតីតតារាសម្ដែងរូបនេះ។ ក្នុងនោះផងដែរ លោក សាពូន មីដាដា ក៏បានបង្ហោះរូបនៅក្នុងគណនីហ្វេសប៊ុករបស់លោក ផងដែរពីពិធីចេញខែកូនប្រុសរបស់ខ្លួន តាមរយៈរូបនេះ បានធ្វើឲ្យបណ្ដាអ្នកគាំទ្រ Comment ជូនពរ នឹងខ្លះទៀតសរសើរថាកូនប្រុសរបស់លោក មានមុខមាត់ដូចជារូបលោក ប៉េះបិត៕   ប្រភព៖ https://komsan.khmernotes.com/

Read More »

YaYa នៅក្មេងមែន តែពូកែដើរធ្វើអំពើល្អ ជួយសង្គមជាតិ បានច្រើនដល់ថ្នាក់នេះ!

ថៃ៖ តារាសម្តែងស្រីវ័យក្មេងកញ្ញា Yaya Urassaya បច្ចុប្បន្នជាកំពូលតារាស្រីមួយដួងដែលមានប្រជាប្រិយភាពយ៉ាងខ្លាំង មិនចាញ់តារាជើងចាស់មួយចំនួននោះទេ នៅក្នុងសង្គមសិល្បៈថៃ។ ហើយក្រៅពីមានរូបសម្រស់ស្រស់ស្អាតកញ្ញា Yaya Urassaya ក៏ជាមនុស្សម្នាក់ ដែលមានចិត្តបុណ្យ ចូលចិត្តធ្វើសប្បុរសធម៌នៅកន្លែងនានាជាច្រើនផងដែរ ដោយធ្លាប់បានសាងសង់អាគារសិក្សា ផ្តល់ឱ្យក្មេងៗនៅតាមតំបនដាច់ស្រយាលក្នុងប្រទេស ឱ្យបានសិក្សារៀនសូត្រយ៉ាងងាយស្រួល។ ជាពិសេសនោះ គឺនាងក៏មានទឹកចិត្តស្រលាញ់ក្មេងៗយ៉ាងខ្លាំង ហើយរាល់ពេលទៅដល់កន្លែងណា ដែលមានក្មេងៗច្រើន តារាស្រីរូបនេះ តែងតែលេងជាមួយពួកគេយ៉ាងក្រមិចក្រមើម គួរឱ្យស្រលាញ់ណាស់។  ស្របពេលថ្មីៗនេះកញ្ញា Yaya Urassaya ក៏បានជួយបរិច្ចាគ ឧបករណ៍ជំនួយដល់ការដកដង្ហើមចំនួន ២ គ្រឿងទៀតផង ទៅដល់មន្ទីរពេទ្យ Maharat Nakhon Ratchasima សម្រាប់ជួយជីវិតមនុស្សជាច្រើននាក់។ ថ្វីបើនៅមានវ័យក្មេងក៏ពិតមែន ប៉ុន្តែតារាសម្តែងស្រីកូនកាត់ថៃ-ន័វេស Yaya Urassaya ពូកែដើរធ្វើបុណ្យសប្បុរសធម៌ជួយសង្គមជាតិរបស់ខ្លួន មិនតិចកន្លែងនោះទេ បើគិតមកដល់ពេលបច្ចុប្បន្ននេះ៕ ទស្សនាកម្រងរូបភាពខាងក្រោមទាំងអស់គ្នា៖  ប្រភព៖ https://www.khmerload.com/ តារាសម្តែង Yaya Urassaya បរិច្ចាគឧបករណ៍ជំនួយដល់មន្ទីរពេទ្យ តារាសម្តែង …

Read More »

លើកទីមួយហើយ ឌុច លីដា បង្ហាញទឹកមុខ ពេលឃើញប្រុសសង្ហា (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងស្រី និងជាតារាម៉ូដែលមួយរូប កញ្ញា ឌុច លីដា នាងជាតារាមួយដូង ដែលចូលចិត្តលេងសើចច្រើន ទោះបីជាទម្រង់របស់នាង ហាក់មើលទៅកាចបន្តិច ប៉ុន្តែ តារាសម្តែងរូបនេះ ពោរពេញទៅដោយភាពក្រមិចក្រមើម ហើយថែមទាំងមាន ទស្សនិកជនស្រលាញ់ និងគាំទ្រជាច្រើននាងទៀតផង។ ជាក់ស្តែង កាលពីម្សិលមិញ នាងបានបង្ហោះវីដេអូមួយ នៅក្នុងទំព័រហ្វេសប៊ុករបស់នាង នៅពេលដែលនាង ដើរមើលស្បែកជើង ក៏បានឃើញបុរសរូបសង្ហា ពេលនោះ នាងក៏បានធ្វើកាយវិការបែបចាប់អារម្មណ៍ ទៅកាន់រូបគេ។ ក្នុងនោះដែរ ក៏មានអ្នកគាំទ្រមួយចំនួន បាននិយាយលេងសើចថា នាងឃើញប្រុសមិនបានតែម្តង ប៉ុន្តែនាងក៏បានឆ្លើយតបផងដែរថា នាងគ្រាន់តែធ្វើលេង ដើម្បីឲ្យមហាជន សើចតែប៉ុណ្ណោះ។ ជាពិសេស នេះក៏ជាលើកទីមួយផងដែរ ដែលឃើញ នាងបញ្ចេញសកម្មភាពយ៉ាងដូច្នេះ ខណៈឃើញបុរសសង្ហា៕ ប្រភព៖ https://www.khmerload.com/ ឌុច លីដា ឌុច លីដា ឌុច លីដា

Read More »