Home / Entertainment (page 3910)

Entertainment

កំលោះសង្ហា លោក Puttichai និងមិត្តស្រី ប្រកាសរៀបការជាផ្លូវការ

ថៃ ៖ លោក Put Puttichai និងនាង Warattaya Nilkuha​ បានទាក់ទងគ្នាជាយូរឆ្នាំណាស់មកហើយ ពេលនេះអ្នកទាំងពីរក៏បានប្រកាសដំណឹងរៀបការ ជាផ្លូវការផងដែរ ។  តារាថៃ លោក Put Puttichai បាននិយាយថា គាត់នឹងរៀបការជាមួយនិងមិត្តស្រីជាទីស្នេហា នៅឆ្នាំខែ វិឆ្ឆិកា ឆ្នាំ ២០១៨ នេះ ប៉ុន្តែគាត់មិនទាន់ដឹងនៅឡើយទេ អំពីថ្ងៃជាក់លាក់ ។  តួប្រុសក្នុងរឿង “ស្នេហារវើរវាយ” រូបនេះ បាននិយាយថា គាត់បានកក់សណ្ឋាគាររួចរាល់អស់ហើយ នៅក្នុងទីក្រុងបាំងកក ប៉ុន្តែសម្រាប់រូបថត pre-wedding គឺនៅមិនទាន់បានថតនៅឡើយទេ ៕ ប្រែសម្រួល ៖ គន្ធា ប្រភព ៖ thaistarnews ប្រភព៖ camnews.com.kh

Read More »

កម្របានឃើញ! រៀបការម្តង Taeyang និងភរិយា ឡើងរាំមួយអស់ដៃ (មានវីដេអូ)

កូរ៉េខាងត្បូង៖ ពិធីមង្គលការរបស់តារាចម្រៀងល្បីឈ្មោះលោក Taeyang សមាជិកនៅក្នុង BIG BANG បានធ្វើឱ្យផ្អើលសង្គមសិល្បៈកូរ៉េទាំងមូល ដោយមានភ្ញៀវកិត្តិយសទៅចូលរួមសុទ្ធតែជាផលិតករ តារាសម្តែង និងតារាចម្រៀងរួមជំនាន់ជាច្រើននាក់។ នៅក្នុងនោះដែរ ភ្ញៀវដែលបានទៅចូលរួមទាំងអស់ ពិតជាមានភាពសប្បាយរីករាយយ៉ាងខ្លាំង ពិសេសគឺលោក Taeyang និងអ្នកនាង Min Hyo Rin ជាភរិយាផ្ទាល់តែម្តង ជាអ្នកដែលសប្បាយរីករាយខ្លាំងជាងគេ ព្រោះនៅក្នុងពិធីនេះ អ្នកទាំងពីរបានរាំលេងកម្សាន្ត បញ្ចេញក្បាច់មួយអស់ដៃតែម្តង។ ឃើញគូស្វាមីភរិយាមួយគូនេះហើយរាំកម្សាន្ត ធ្វើឱ្យភ្ញៀវទាំងអស់ដែលបានមកចូលរួមរំភើបរីករាយយ៉ាងខ្លាំង និងស្រែកពេញសណ្ឋាគារ ដើម្បីអបអរសាទរដល់គូស្វាមីភរិយាថ្មោងថ្មីលោក Taeyang និងអ្នកនាង Min Hyo Rin។ ពិធីរៀបការមានតែម្តង នៅក្នុងជីវិតតារាចម្រៀង Taeyang លេងមួយអស់ទំហឹង ក្នុងថ្ងៃមង្គលការខ្លួន ឃើញហើយរំភើបចិត្តជំនួស ចង់បានពិធីរៀបមង្គលការដ៏សែនរ៉ូមែនទិចដូចជាគូស្វាមីភរិយាតារាមួយគូនេះដែរ ឯការតុបតែងក្នុងពិធីទាំងមូលវិញទំនើបល្អដាច់គេ មិនសរសើរមិនបាន៕  ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ប្រភព៖ https://www.khmerload.com/ តារាចម្រៀង Taeyang និងអ្នកនាង Min Hyo …

Read More »

គ្រាន់តែតម្លៃអាវធំក្រៅ របស់ Aum Patcharapa ប៉ុណ្ណឹងសោះ មានតម្លៃរហូតទៅដល់….

ជប៉ុន: ថ្មីៗនេះ Aum Patcharapa កំពុងតែដើរលេងកម្សាន្ត ទៅលេងប្រទេសជប៉ុនសម្រាប់ថ្ងៃឈប់សម្រាក ហើយក្នុងនោះ មុនពេលចាកចេញពីប្រទេសរបស់ខ្លួន នាងក៏បានពាក់អាវក្រៅធំមួយ មានពណ៌បៃតងស្រាល ព្រមជាមួយស្បែកសាច់ទន់រលោង ផងដែរ។ ស្របពេលជាមួយគ្នានេះ កាលពីយប់មិញនេះ ក៏មានគេហទំព័រមួយ បានបង្ហាញពី តម្លៃពិតរបស់អាវក្រៅធំ របស់ Aum Patcharapa ដែលវាមានតម្លៃរហូតទៅដល់ ៤,៤១០ដុល្លារ។ ហើយនេះ ក៏ជាអាវក្រៅធំរបស់ប្រ៊េន Miu Miu ដែលជាប្រ៊េនមួយ ដ៏កេរ្តិ៍ឈ្មោះ និងល្បីល្បាញខ្លាំង ទូទាំងពិភពលោក។  អាវក្រៅធំរបស់ Aum Patchrapa ដែលមានតម្លៃរហូតទៅដល់ ៤,៤១០ ដុល្លារ ហេតុនេះ វាក៏បានបញ្ជាក់ប្រាប់ថា នាងពិត ជាតារាស្រីលំដាប់កំពូល ពិតប្រាកដមែន ព្រោះសូម្បីតែតម្លៃអាវក្រៅមួយសោះ វាក៏មានតម្លៃ រហូតដល់ខ្ទង់ពាន់ដុល្លារ យ៉ាងនេះទៅហើយ៕ ខាងក្រោមនេះ ជាកម្រងរូបភាពមួយចំនួនរបស់នាង ពេលស្លៀកពាក់អាវមួយនោះ:  ប្រភព៖ https://www.khmerload.com/ អាវក្រៅធំរបស់ …

Read More »

ឆឹម សក្កដា ធ្លាក់ខ្លួនឈឺដេកពេទ្យព្យួរសេរ៉ូម ដោយសារតែកើតជំងឺ….

តារាសម្ដែង លោក ឆឹម សក្កដា កំពុងឡើងកូដស្រឺតៗ ក្រោយពីមានទំនាក់ទំនងជាមួយនឹងកំពូលតារាចម្រៀង កញ្ញា ពេជ្រ សោភា ជាហេតុធ្វើឲ្យលោកមានភាពមមាញឹកមិនតិចទេ។ ដោយសារតែមមាញឹកផង មិនសូវបានខ្វល់ពីសុខភាព រំលងថ្ងៃកំណើតមិនបានផង តារាប្រុសរូបនេះស្រាប់តែបានបង្ហោះរូបមួយសន្លឹក បង្ករឲ្យមានការភ្ញាក់ផ្អើលតែម្ដង។ ដោយរូបនោះ លោក ឆឹម សក្កដា កំពុងនៅមន្ទីរពេទ្យ មានបន្តោងសេរ៉ូមជាប់ដៃ ធ្វើឲ្យហ្វេនព្រួយចិត្តមិនតិចទេ។ បើតាមការឆ្លើយតបនឹង ខមិនរបស់ហ្វេន លោក ឆឹម សក្កដា ក៏បានឲ្យដឹងថាខ្លួនមានជម្ងឺ ក្រពះ និងគ្រុនញាក់។ យ៉ាងណាក្តី ក្នុងនោះក៏មានអ្នកគាំទ្រជាច្រើន បានចូលខមិន ជូនពរតារាក្នុងដួងចិត្តខ្លួនឲ្យឆាប់ជាសះស្បើយផងដែរ៕ ប្រភព៖ https://komsan.khmernotes.com/

Read More »

ប៉ែន ចំរ៉ុង បំភ័យ រ៉ូលីន ដល់ថ្នាក់ ប៊ិះលេចតំបន់ពិសេស ទាំងកណ្តាលឆាក (មានវីដេអូ)

ភ្នំពេញ៖ តារាសម្តែងនិងពិធីករ ដ៏ពេញនិយមលោក ប៉ែន ចំរ៉ុង ពីមួយថ្ងៃទៅមួយថ្ងៃ កំពុងតែទទួលការចាប់អារម្មណ៍ខ្លាំង ពីទស្សនិកជន។ ជាពិសេស លោកក៏កំពុងតែធ្វើ ជាពិធីករនៅក្នុងកម្មវិធី ដ៏ពេញនិយមជាច្រើនផងដែរ។ យ៉ាងណាមិញ កាលពីថ្មីៗនេះ លោក ប៉ែន ចំរ៉ុង បានអញ្ជើញតារាកិត្តិយសលោក រ៉ូលីន ចូលមកកម្មវិធី “ស៊ីអារម្មណ៍” របស់ខ្លួន ដើម្បីសម្ភាសន៍អំពីរឿងរ៉ាវខ្លះៗ ដែលទាក់ទងនឹងជីវិតរបស់លោក រ៉ូលីន។ ក្នុងនោះដែរ បន្ទាប់ពីធ្វើការសម្ភាសន៍ រួចរាល់ហើយ លោក ប៉ែន ចំរ៉ុង បានធ្វើរឿងមួយដែលនឹកស្មានមិនដល់ ដោយរូបលោកបានយកសត្វ ជីងចក់ ទៅបន្លាចលោក រ៉ូលីន ដែលធ្វើឲ្យលោកភ័យ ដល់ថ្នាក់ប៊ិះលេចតំបន់ពិសេសទាំងកណ្តាលឆាកថែមទៀតផង។ ទោះជាយ៉ាងណាក្តី អ្នកគាំទ្រ មិននឹកស្មានថា លោក រ៉ូលីន មាឌធំបែបនេះដែរ ប៉ុន្តែបែរជាខ្លាចសត្វជីងចក់ ខ្លាំងដល់ថ្នាក់នេះទេ៕ ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖  ប្រភព៖ https://www.khmerload.com/ …

Read More »