Home / Entertainment (page 3920)

Entertainment

គ្រាប់ពេជ្រទាំង៤ របស់ ហង្សមាស សុទ្ធតែមានដើមកំណើតចេញពី ផលិតកម្មរួមមួយនេះ!

ភ្នំពេញ៖ ដូចប្រិយមិត្តបានដឹងហើយថា វត្តមានកម្លោះសង្ហា នីកូ ត្រូវបានបង្ហាញខ្លួនជាផ្លូវការ ក្នុងគ្រួសារ ហង្សមាស បន្ទាប់ពីខាងផលិតកម្ម បានចេញបទថ្មីជូនលោក កាលពីយប់មិញនេះ ។ ហើយដំណឹងនេះ បានធ្វើឲ្យអ្នកលេង បណ្ដាញសង្គមជាច្រើន មានការភ្ញាក់ផ្អើលជាខ្លាំង។ យ៉ាងណាមិញ នេះមិនមែនជាលើកទី១ទេ ដែលផលិតកម្ម ដ៏ធំមួយនេះបានប្រមូលផ្ដុំ តារាប្រុសស្រីល្បីៗជាច្រើន កន្លងមក។ ប៉ុន្តែអ្វីដែលគ្រប់គ្នា មិនបានចាប់អារម្មណ៍នោះ ចំពោះគ្រាប់ពេជ្រទាំង៤ របស់ ហង្សមាស នេះ តាមពិតសុទ្ធតែមានដើមកំណើតចេញពី ផលិតកម្មរួមគ្នា នោះគឺ សាន់ដេ ដែលមានដូចជា៖  ១. កញ្ញា ឱក សុគន្ធកញ្ញា បានបង្ហាញវត្តមាន ជាតារាចម្រៀងស្រីរបស់ សាន់ដេ នាអំឡុងឆ្នាំ២០០៧ ហើយបទដែលទទួលបានការគាំទ្រ នោះគឺបទ «ទុកស្នាមថើមមួយក៏បងមិនព្រម»  ។ ២. អ្នកនាង សុខ ស្រីនាង ផ្អាកពីសិល្បៈ អស់រយៈពេលជាច្រើនឆ្នាំ  តែក៏បង្ហាញមុខឡើងវិញក្នុង ផលិតកម្ម …

Read More »

ទោះបីជាមានពាក្យចរចាមអារាមយ៉ាងណាក៏ Kimberley នូវតែជំនះថតMV វីដេអូចម្រៀងជាមួយនឹង Mark ដដែល

ថៃ៖ តារាសម្ដែងទាំងពីរដួងដែលកំពុងតែមានប្រជាប្រិយភាពជាខ្លាំងនៅក្នុងវិស័យសិល្បៈនេះគឺ លោក Mark Prin និង កញ្ញា Kimmy Kimberley ដែលពួកគេគឺជាគ្នស្នេហ៍ ក៏ជាដៃគូការងារដ៏ល្អ។ ដោយថ្មីៗនេះក៏បានលេចលឺថា ពួកគេទាំងពីរកំពុងតែថតនូវ MV វីដេអូជាមួយនឹងគ្នា ក្នុងបទ” My Favorite Star” ដែលបកស្រាយដោយ Pimdao។  ក្នុងនោះផងដែរក៏មានពាក្យចរចាមអារាមជាច្រើន ដោយក្នុងនោះប្រជាជនថៃបានមានជំនឿថា” គូស្នេហ៍ទាំងអស់ដែលបានលេងនៅក្នុង MV ចម្រៀងជាមួយនឹងគ្នាគឺតែងតែជួបនូវការបែកបាក់គ្នា”។ ដោយបញ្ហាទាំងនេះពុំបានធ្វើឲ្យ កញ្ញា  Kimmy Kimberley មានភាពភ័យខ្លាច ឬបារម្ភអ្វីឡើយ ផ្ទុយទៅវិញ កញ្ញា Kimmy Kimberley បាននិយាយថា”រូបនាង និងបញ្ចេញអស់ពីសមត្ថភាពនៅក្នុងការសម្ដែងលើកនេះដើម្បីឲ្យបានល្អបំផុត”៕ ប្រភព៖ ប្រភព៖ https://komsan.khmernotes.com/

Read More »

ថ្ងៃនេះតារាល្បីៗ សម្រុកទៅមង្គលការ Taeyang ច្រើនកុះករ ក្នុងនោះ CL សំណាងអាក្រក់ ព្រោះជួបរឿងមួយ (មានវីដេអូ)

កូរ៉េខាងត្បូង៖ នៅថ្ងៃនេះតារាចម្រៀងល្បីឈ្មោះ សមាជិកនៅក្នុងក្រុមចម្រៀងដ៏ល្បីល្បាញ BIG BANG គឺលោក Taeyang បានរៀបមង្គការហើយ ជាមួយនឹងមិត្តស្រីដំបូងរបស់ខ្លួន គឺស្រីស្អាត Min Hyo Rin។ នេះគឺជាពេលវលាដ៏រំភើបខ្លាំងបំផុត នៅក្នុងជីវិតរបស់អ្នកទាំងពីរ។ ហើយមុននេះបន្តិចក៏មានតារាចម្រៀង តារាសម្តែងជាច្រើនរូប បាននាំគ្នាទៅចូលរួមយ៉ាងច្រើនផងដែរ។ ជាក់ស្តែងស្រីស្អាតទាំងបីរូប មកពីក្រុមចម្រៀង 2NE1 គឺបានធ្វើដំណើរទៅចូលរួមនៅក្នុងមង្គលការរបស់ Taeyang និង Min Hyo Rin មុនគេតែម្តង។ ប៉ុន្តែចៃដន្យបែរជាមានរឿងស្មានមិនដល់ បានកើតឡើងចំពោះកញ្ញា CL រាជនី K-POP ព្រោះខណៈពេលដែលនាង ធ្វើដំណើរឡើងអាគាររៀបមង្គលការ ក៏ស្រាប់តែចំពប់ជើងនឹងកាំជណ្ដើរ បណ្តាលឲ្យដួលតែម្តង។  ឃើញមិត្តរួមក្រុមជួបរឿងបែបនេះ តារាចម្រៀង Sandara បានរត់ទៅជួយ CL ជាបន្ទាន់។ ប៉ុន្តែទោះបីជាយ៉ាងនេះក្តីក៏ CL នាងនៅតែអាចបន្តដំណើររបស់នាង ឡើងចូលទៅខាងក្នុងអាគារយ៉ាងលឿន។ ទន្ទឹមនឹងនេះ ក៏គេឃើញមានវត្តមានតារាប្រុសស្រីល្បីៗ ជាច្រើនរូបផ្សេងទៀត …

Read More »

គន្លឹះដ៏មានប្រសិទ្ធភាពខ្ពស់ទាំងនេះ នឹងអាចជួយអ្នកឲ្យយកឈ្នះលើប្រតិកម្មមិនបានរំពឹងទុុកជាមុននៃរាងកាយ

យើងទាំងអស់គ្នាសុទ្ធតែធ្លាប់បានជួបប្រទះនូវស្ថានភាពដែលរាងកាយរបស់យើងបង្កបញ្ហាមួយចំនួនដែលយើងមិនបានរំពឹងទុក នៅខណៈពេលមិនសមរម្យបំផុតមួយ។ ទោះជាយ៉ាងណា ខាងក្រោមជាគន្លឹះមួយចំនួនដើម្បីដោះស្រាយជាមួយនឹងបញ្ហាទាំងនោះបានយ៉ាងមានប្រសិទ្ធភាព៖ ១. បំបាត់អាការៈឈឺក្បាល ៖ ដាក់ដៃទាំងសងខាងរបស់អ្នកនៅក្រោមទឹកត្រជាក់ដែលកំពុងហូរ សម្រាប់រយៈពេល ២ ទៅ ៣ នាទី។ ដើម្បីទទួលបានប្រសិទ្ធភាពកាន់តែប្រសើរ ចូរព្យាយាមដាក់ដៃក្រោមទឹកដែលកំពុងហូរឲ្យបានយូរតាមដែលអ្នកអាចធ្វើបាន។ នៅពេលអ្នកបញ្ឈប់ ចូរជូតត្រដុសដៃរបស់អ្នកជាមួយនឹងកន្សែងស្ងួត រហូតដល់អ្នកមានអារម្មណ៍ថាក្ដៅ។ វិធីនេះត្រូវបានគេហៅថា ជាការព្យាបាលបែបត្រជាក់។ ភាពតានតឹងដែលចេញពីការឡើងចុះនៃសីតុណ្ហភាពជួយបង្កើនចរន្តឈាមរត់ឈាម។ ដូច្នេះ ប្រសិនបើអ្នកមានបញ្ហាផ្សេងៗពាក់ព័ន្ធនឹងបេះដូង ឬសរសៃឈាម នោះយកល្អអ្នកគួរតែរំលងចោលនូវវិធីមួយនេះ។ ២. កម្ចាត់ភាពងងុយគេង ៖ ដើម្បីបំបាត់អាការៈងងុយគេង អ្នកគ្រាន់តែព្យាយាមអត់ដង្ហើមឲ្យបានយូរបំផុតតាមដែលអ្នកអាចធ្វើបាន ហើយបន្ទាប់មកដកដង្ហើមចេញយឺតៗ។ ការធ្វើបែបនេះ គឺជួយបង្កើនអត្រានៃចង្វាក់បេះដូងដែលនឹងធ្វើឲ្យអ្នកមានអារម្មណ៍ស្វាង។ ៣. ទប់កណ្ដាស់ ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែច្របាច់ទប់ផ្នែកខាងលើនៃច្រមុះរបស់អ្នកដោយម្រាមដៃ ហើយបន្ទាប់មកចាប់ផ្ដើមធ្វើការត្រដុស បូត ឬទាញទៅមុខ។ ៤. បញ្ឈប់អាការៈចង្អោរចង់ក្អួត ៖ អ្វីដែលអ្នកត្រូវធ្វើ គឺគ្រាន់តែសង្កត់ត្រង់ចំណុចមួយនៅផ្នែកខាងក្នុងនៃដើមដៃដែលគម្លាតពីប្រអប់ដៃប្រហែលជា ១ អ៊ីញ (២.៥៤ សង់ទីម៉ែត្រ)។ ៥. បញ្ឈប់ការសើច ៖ ការក្ដិច ឬខាំអណ្ដាតខ្លួនឯងតែបន្តិច មានប្រសិទ្ធភាពអាចជួយអ្នកបញ្ឈប់ការសើចបាន។ ៦. បញ្ឈប់ការត្អើក ៖ វិធីដ៏ល្អបំផុតដើម្បីបញ្ឈប់ការត្អើក គឺការទប់ដង្ហើមរបស់អ្នកឲ្យបានយូរតាមដែលអាចធ្វើទៅបាន។ ៧. កាត់បន្ថយអាការៈក្រហាយទ្រូង ៖ ជួនកាលអ្នកកើតមានបញ្ហាក្រហាយទ្រូង ក៏ព្រោះតែអ្នកគេងផ្អៀងទៅខាងស្ដាំ។ ដូច្នេះ ចូរព្យាយាមគេងផ្អៀងទៅខាងឆ្វេងវិញ វានឹងជួយបំបាត់អាការៈក្រហាយទ្រូងក្នុងកំឡុងពេលយប់។ ៨. របៀបប្រមូលសតិអារម្មណ៍ឲ្យល្អឡើងវិញ ៖ ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ ចូរយកខ្មៅដៃមួយដើមមកខាំជាប់នឹងធ្មេញរបស់អ្នក។ ៩. បញ្ឈប់អាការៈស្រមុក ៖ សាកល្បងព្យាយាមគេងផ្អៀង ក៏ព្រោះការគេងផ្អៀងជួយសម្រួលធ្វើឲ្យការដកដង្ហើមរបស់អ្នកមានភាពប្រសើរឡើង។ ១០. ដើម្បីកម្ចាត់មុន ៖ ចូរលាងសម្អាតខ្លួនជាមួយនឹងទឹកត្រជាក់ នៅពេលងូតទឹកធម្មតាហើយ។ ទឹកត្រជាក់មានប្រសិទ្ធិភាពការពារបាក់តេរី និងធូលីដីកខ្វក់មិនឲ្យជ្រាបចូលក្នុងស្បែករបស់អ្នក។ …

Read More »

ស្ងាត់ៗ! Kimberley នឹងត្រៀមចូលរោងការជាមួយគូស្នេហ៍ បន្ទាប់ពី…

តារាថៃ៖ កញ្ញា Kimmy Kimberley  មិនត្រឹមតែជាតារាសម្ដែង និងជាតារាម៉ូឌែលនោះទេ កញ្ញាក៏ជាតារាមួយដួង ដែលទទួលបានការថតពាណិជ្ជកម្មមិនស្ទើរដែរ។ ពិសេសចំពោះការរៀបចំខ្លួនរបស់តារាស្រី Kimberley រាល់ពេលឡើងសម្ដែងក្នុងកម្មវិធីនានា គេតែងសង្កេតឃើញថាកញ្ញា ដូចជាមិនសូវនិយមលេងខ្លួនប៉ុន្មានទេ ចូលចិត្តបែបសុភាពៗ។ ជាក់ស្ដែងណាស់ កាលពីពេលថ្មីៗនេះ ក្នុងកម្មវិធីសម្ពោធគ្រឿងសង្ហារឹមមួយ នៅក្នុងផ្សារទំនើប បានអោយឃើញថា តារាស្រី Kimberley បានបង្ហាញពីភាពស៊ីិចស៊ីរបស់ខ្លួនក្នុងឈុតរូបសារ៉ូពណ៌ខៀវ ដែលលេចចេញនូវដើមទ្រូង សាច់ភ្លូវយ៉ាងស្រស់ស្អាត។ ជាពិសេសបន្ទាប់ពីចប់កម្មវិធីមួយនោះ អ្នកការសែតបានធ្វើការសម្ភាសន៍កញ្ញាខ្លះថា៖ អ្នកសម្ភាសន៍ៈ តេីជឿលេីជំនឿរឿងថត MV ទេ? Kimberley : ចា! ខ្ញុំមិនជឿទេ ព្រោះបង Mutmeepimdao គាត់ប្រាប់ថា អ្នកថត MV អោយគាត់រៀបការ បាន ៣ គូរហេីយ អ្នកសម្ភាសន៍ : ចឹង Kim ជាអ្នកចាប់បានបាច់ផ្កាកាលពីលើមុន ចឹងចង់រៀបការពេលណាដែរ? Kimberley : រៀបការពេលទទួលបរិញ្ញាបត្រ័ហេីយ អ្នកសម្ភាសន៍ៈ …

Read More »