Home / Entertainment (page 3928)

Entertainment

Lee Jong Suk សារ​ភាព​ថា​ស្រឡាញ់ Suzy

ភាព​ស៊ី​សង្វាក់​គ្នា​ដ៏អស្ចារ្យ​រវាង​ Suzy និង​ Lee Jong Suk បាន​លេច​ឡើង​ក្នុង​ជីវិត​ពិត​ដូចការ​សម្តែង​ចូល​តួ​បាន​ល្អ​​ក្នុង​រឿង While You Were Sleeping ដែរ​ហើយ​។ ទោះ​បី​ជា​ភាព​យន្ត​ភាគ​នេះ​ចាក់​បញ្ចាំង​ចប់​ហើយ​ក្តី​ អ្នក​ទាំង​ពីរ​បាន​ធ្វើ​ឱ្យ​មនុស្ស​​គ្រប់​គ្នា​ច្រណែន​នឹង​ពួក​គេ​ខ្លាំង​ណាស់​។ https://cdn03.starsdaily.net/starsdaily/uploads/2018/01/2-UltimateUnhappyBassethound-1515056327-534979697.mp4 Suzy និង​ Lee Jong Suk ទទួល​បាន​ពាន Best Couple ​ក្នុង​ព្រឹត្តិការណ៍​ពាន​រង្វាន់​ 2017 SBS Drama Award សម្រាប់​ការ​សម្តែង​ជា​តួ​​អង្គ Nam Hong Joo និង​ Jung Jae Chan។ តារា​ពីរ​ដួង​នេះ​បាន​ថ្លែង​សុន្ទរ​កថា​សម្តែង​ចំណាប់​អារម្មណ៍​ដោយ​ក្តី​សោមនស្សដោយ​អរគុណ​គ្នា​ទៅ​វិញ​ទៅ​មក​សម្រាប់​ការ​សម្តែង​ចូល​តួ​បាន​យ៉ាង​ល្អ​របស់​ពួក​គេ​ ថែម​ទាំង​និយាយ​លេង​សើច​ជាមួយ​នឹង​ពិធី​ករ Shin Dong Yup ពី​ដំណើរ​ដើម​ទង​ដែល​នាំ​​ឱ្យ​ពួក​គេ​​ចាប់​ចិត្ត​ស្រឡាញ់​គ្នាម្តង​បន្តិចៗ​​ក្នុង​ភាពយន្ត​ភាគ​នេះ​។ https://cdn03.starsdaily.net/starsdaily/uploads/2018/01/4-BasicOptimisticElkhound-1515056333-1780664727.mp4 Shin Dong Yup: ខណៈ​អ្នក​កំពុង​សម្តែង​ជា​តួអង្គនេះ​ អ្នក​បាន​ចាប់​ចិត្ត​ស្រឡាញ់នាង​ខ្លះ​ទេ​? Lee Jong Suk: Suzy គឺ​ជា​នារី​ដែល​ស្រស់​ស្អាត​បំផុត​ក្នុង​ប្រទេស​កូរ៉េ​។ ខ្ញុំ​ចាប់​ចិត្ត​ស្រឡាញ់​​នាង​ម្តង​បន្តិចៗ​។ Suzy: ព្រោះ​តែ​បង​ Jong Suk ​មាន​រាង​សង្ហា​​ ខ្ញុំ​ប្រាកដ​ជា​អាច​សម្តែង​ចូល​តួ​បាន​ល្អ​ណាស់​។ សារ​ព័ត៌មាន​ Entertainment …

Read More »

Yulhee រៀប​ការ​ព្រោះ​មាន​ផ្ទៃ​ពោះ​ជាមួយ​ Minhwan

Choi Minhwan សមាជិក​ក្រុម FTISLAND និង​អតីត​សមាជិក​ក្រុម LABOUM  កញ្ញា Yulhee ទើប​តែ​បាន​ប្រកាស​ថា​ពួក​គេ​ជិត​រៀប​ការ​។ ដើម្បី​ឱ្យ​អ្នក​ទាំង​ពីរ​​កាន់​តែ​ត្រេក​អរ​បន្ថែម​​ទៀត​ មាន​សេចក្តី​រាយការណ៍​ថា Yulhee កំពុង​មាន​ទម្ងន់​ទៀត​ផង​។ យោង​តាម​សេចក្តី​រាយការណ៍​របស់​សារ​ព័ត៌មាន​ឱ្យ​ដឹង​ថា​អ្នក​ទាំង​ពីរ​បាន​ចាប់​ផ្តើម​រៀប​ចំគម្រោង​សម្រាប់​អាពាហ៍​ពិពាហ៍​របស់​ពួកគេ​ចាប់​តាំង​ពី​ឆ្នាំ​មុន​មក​ម្ល៉េះ​។ ពួក​គេ​បាន​រៀប​ចំ​គម្រោង​អាពាហ៍​ពិពាហ៍​នេះ​ដោយ​ប្រុស​ប្រយ័ត្ន​ខណៈ​ពេល​ដែល​ Yulhee កំពុង​ពពោះ​។ គូស​បញ្ជាក់​ផង​ដែរ​ កញ្ញា Yulhee បាន​ដើរ​ចេញ​ពី​ក្រុម LABOUM នៅ​ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ​២០១៧​ ប៉ុន្មាន​ខែ​បន្ទាប់​ពី​មាន​ការបញ្ជាក់​ប្រាប់​ថា​ Minhwan និង​នាង​បាន​ស្រឡាញ់​គ្នា​។ ភ្នាក់​ងារ​របស់ LABOUM បាន​ចេញ​សេចក្តី​ថ្លែងការណ៍​មួយ​ពាក់​ព័ន្ធ​នឹង​ព័ត៌មាន​ Yulhee មាន​ផ្ទៃ​ពោះ​ដែល​ចេញ​ផ្សាយ​កាល​ពី​ពេល​ថ្មីៗ​នេះ​។ “យើង​មិន​បាន​ដឹង​អ្វី​ទាំង​អស់​ចំពោះ​រឿង​នាង​មាន​ផ្ទៃ​ពោះ​នេះ​ពេល​ដែល​ Yulheeបាន​សម្រេច​ចិត្ត​ចាក​ចេញ​ពី​យើង​ក្នុង​ខែវិច្ឆិកា។ យើង​ដឹង​រឿង​​នាង​មាន​ផ្ទៃ​ពោះ​តាម​រយៈ​សារ​ព័ត៌មាន​។ យើង​មិន​ដឹង​ថា​វា​គឺ​ជា​រឿង​ពិត​ ឬក៏យ៉ាង​ណា​”។   — Global H Media Minhwan ក៏​បាន​ប្រកាស​ដំណឹង​ពីអាពាហ៍​ពិពាហ៍​របស់​គាត់​តាមរយៈ​គណនី​អ៊ីន​ស្តា​ក្រាម​របស់​គាត់​។ គាត់​បាន​បង្ហាញ​ក្តី​រំភើប​រីករាយ​របស់​គាត់​ និង​គម្រោង​សម្រាប់​ថ្ងៃ​អនាគត​តាម​រយៈ​សំបុត្រ​ដែល​ផ្ញើ​ជូន​អ្នក​គាំ​ទ្រ​ដូច​នៅ​ខាង​ក្រោម​៖ ប្រភព៖ koreaboo (Number Of Views: 312 times)

Read More »

ទីបំផុត! ម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ បញ្ចេញចម្រៀងដំបូងនៅក្នុងផលិតកម្មរស្មីហង្សមាស (មានវីដេអូ)

0 SHARES ក្រោយពីបានក្លាយជាម្ចាស់ពានរង្វាន់ The Voice Kids Cambodia រដូវកាលទី១ កុមារា ពេជ្រ ថៃ កាន់តែមានភាពល្បីល្បាញ មានការគាំទ្រស្រលាញ់អាណិតពីទស្សនិកជន។ យ៉ាងណាមិញមុននេះបន្តិចផលិតកម្មរស្មីហង្សមាស បានបញ្ចេញបទចម្រៀងដំបូងបំផុតរបស់ម្ចាស់ពាន The Voice Kids Cambodia រដូវកាលទី១ រូបនេះ។ ដែលបទចម្រៀងមួយបទនេះមានចំណងជើង “ក្ដីស្រមៃ” បទចម្រៀងមួយបទនេះធ្វើឲ្យមហាជនជាច្រើនមានការកោតសរសើរ ព្រោះតែមានអត្ថន័យដ៍ល្អ។ តោះមកស្តាប់នៅខាងក្រោមនេះ៖

Read More »

ស្រលាញ់គ្នារាប់ឆ្នាំ! ឃុន វុត្ថា ទើបតែបង្ហាញមុខគូស្នេហ៍ជាសាធារណៈ

0 SHARES នៅដើមឆ្នាំ២០១៨ នេះតារាចម្រៀងប្រចាំផលិតកម្ម We លោក ឃុន វុត្ថា បានរៀបចំពិធីខួបកំណើតនៅភោជនីយដ្ឋាន វីហ្វ្រេនបឹងត្របែក ដោយមានការចូលរួមយ៉ាងច្រើនកុះករពីសំណាក់សិល្បករ និងសិល្បការនីល្បីៗជាច្រើនរូប។ យ៉ាងណាមិញអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ ឃុន វុត្ថា បានធ្វើការបង្ហាញមុខគូស្នេហ៍របស់ខ្លួនជាសាធារណៈៈនៅក្នុងយប់នោះផងដែរ។ គូស្នេហ៍របស់លោក ឃុន វុត្ថា មានឈ្មោះ សួស រតនា ដែលត្រូវបានមហាជនមួយចំនួនស្គាល់ថាជាមិត្តភក្តិរបស់ពិធីការនី សុភ័ក្ត្រ កុសុម៉ា។ អ្នកទាំងពីរបានមានទំនាក់ទំនងស្នេហារយៈពេល ៣ឆ្នាំមកហើយ ពុំដែលបង្ហាញមុខបណ្តើរគ្នាទៅចូលរួមកម្មវិធី និងកម្រឃើញអ្នកទាំងពីរបង្ហាញភាពផ្អែមល្ហែមនៅលើបណ្តាញសង្គម ដោយទើបតែថ្ងៃខួបកំណើតទើប ឃុន វុត្ថា បានបណ្តើរនិងប្រកាសប្រាប់គេឯងជាសាធារណៈតែម្តង៕ 

Read More »

ហួសចិត្តណាស់ ! គ្រាន់តែសង្ស័យសោះ បុរសម្នាក់ដល់ថ្នាក់ចាប់បោកផ្ដួលមិត្តស្រីទៅនឹងដី ហើយព្យាយាមវាយនាងថែមទៀត 

0 SHARES ចិន ៖ ព្រោះតែសង្ស័យថាមិត្តស្រីលួចក្បត់ចិត្តរបស់ខ្លួន បុរសម្នាក់ក៏ធ្វើសកម្មភាពចាប់បោកផ្ដួលមិត្តស្រីយ៉ាងសាហាវទៅលើដី ហើយព្យាយាមវាយនាងកណ្ដាលចំណោមហ្វូងមនុស្សជាច្រើនថែមទៀត។ អ្នកឈរមើលហេតុការណ៍ម្នាក់បានធ្វើការថតវីដេអូនៃសកម្មភាពហឹង្សាដែលបានកើតឡើងនៅលើផ្លូវដ៏មមាញឹកនៅឯទីក្រុងមិនត្រូវបានស្គាល់ឈ្មោះមួយក្នុងប្រទេសចិននេះទុក រួចបង្ហោះលើបណ្ដាញសង្គម។ តាមរយៈឃ្លីបវីដេអូបានបង្ហាញឲ្យឃើញ បុរសម្នាក់ស្រែកខ្លាំងៗ ហើយរត់ចូលទៅគ្រៀក-ករបស់នារីវ័យក្មេងមួយរូបផ្ដួលទៅនឹងដី។ ដោយឃើញបែបនេះ អ្នកឈរមើល ២នាក់ បានចូលទៅចាប់ឃាត់ និងអូសបុរសហឹង្សានោះចេញពីនារីរងគ្រោះ ស្របពេលបុរសដែលមិនត្រូវបានគេស្គាល់អត្តសញ្ញាណបន្តស្រែកខ្លាំងៗមិនឈប់។ នារីរងគ្រោះមើលទៅហាក់ដូចជាភ័យតក់ស្លុតមែនទែន ដោយនាងនៅស្ងៀមទ្រឹងលើដីរហូតទាល់តែមានស្ត្រីូម្នាក់ចូលមកជួយលើក ហើយគ្រាចេញពីកន្លែងកើតហេតុ។ ក្នុងពេលត្រូវគេឃាត់មិនឲ្យចូលទៅវាយធ្វើបាបជនរងគ្រោះ បុរសដែលបង្កអំពើហឹង្សាក៏លុតជង្គង់លើកដៃទាំងពីរឡើងលើហើយស្រែកថា “ខ្ញុំត្រូវគេបោកប្រាស់! ខ្ញុំត្រូវគេលួចក្បត់ចិត្ត!” គួរបញ្ជាក់ផងដែរថា ក្រោយពីទទួលរងការវាយប្រហារគ្មាននរណាទាន់ដឹងច្បាស់ថាតើនារីវ័យក្មេងនោះរងរបួស ឬក៏អត់ឡើយ៕ ចុចចូលមើលវីដេអូខាងក្រោម ៖ ប្រភព ៖ 

Read More »
{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}{"status":"error","error_msg":"Can not download remote image file by use curl! http_code:0<\/span>"}{"status":"error","error_msg":"A valid URL was not provided.<\/span>"}