Home / Entertainment (page 4)

Entertainment

មកដឹងពីក្រុមចម្រៀងK-pop ដែលមានចំនួនអ្នកចូលView ច្រើនបំផុតក្នុងYouTube (មានវីដេអូ)

កូរ៉េខាងត្បូង៖ ពិតប្រាកដណាស់ថា ​​បច្ចុប្បន្ន​វិស័យ​ចម្រៀង​K-pop កំពុង​តែ​អភិវឌ្ឍន៍​ខ្លួន យ៉ាង​ឆាប់រហ័ស ហើយ​ក៏​កំពុងតែទទួល​បាន​នៅ ​ប្រជាប្រិយ​ភាព​យ៉ាងខ្លាំង​ពី​បណ្តា អ្នកគាំ​ទ្រ​នៅ​ទួទាំង​ពិភព​លោក​ផងដែរ។ យ៉ាងណាម៉ិញ ​អ្នកគាំទ្រ​ភាគច្រើន នៅ​ពេល​​ដែល​ចង់​ស្វែង​រក​នៅ​ ក្រុម​ចម្រៀង​ ឬតារាចម្រៀង​ដែល​ខ្លួន ​ចូល​ចិត្ត​នោះ​ភាគ​ច្រើន ​អ្នកគាំទ្រ​តែង​តែ​ចូល​ទៅ​កាន់YouTube ដើម្បី​ស្វែង​រក​Idol ឬបទចម្រៀង​ របស់​ពួកគេផងដែរ។ ជាក់ស្តែងYouTube គឺជា​ប្រព័ន្ធផ្សព្វផ្សាយ ដ៏ធំបំផុត​មួយ​ដោយ​មាន​ផ្ទុក ​ទៅ​ដោយ​វីដេអូ​គ្រប់​ប្រភេទ ហើយ​ក៏​​ជា​កន្លែង​ដែល​​K-pop អាច​សាយ​ភាយ​ខ្លួន​ជា​សាកល ទៅកាន់​អ្នកគាំទ្រ​របស់​ខ្លួន​​ផងដែរ។ ជារួម​ដោយ​សារ​តែ​ មានការ​គាំទ្រ​ពី​សំណាក់អ្នកគាំទ្រ​នៅ​ ទួទាំង​ពិភព​លោកយ៉ាងច្រើន​​បែប​នេះ​ហើយ ទើប​បាន​ជាតារាK-pop មួយ​ចំនួន​ អាច​ទទួល​បាន​នៅ​ ការ​ចុច​ចូល​មើល ​យ៉ាងច្រើនសន្ធឹកសន្ធាប់​ទៅ​លើ វីដេអូចម្រៀងនីមួយ​ៗ ​នៅ​ក្នុងChannel ​YouTube ​​របស់​ពួកគេផងដែរ៕ ចង់​ដឹង​ថាមាន​ក្រុម​ចម្រៀងណាខ្លះ​នោះ​ សូម​ទៅទស្សនាទាំងអស់គ្នា៖ ១០. Red Velvet Bad Boy របស់Red Velvet ៩. Super Junior Mr.Simple …

Read More »

ខួបស្នេហា៣ឆ្នាំ ដេវីត និយាយថា នឹងលែងដៃ ទេព បូព្រឹក្ស នៅពេលលោក….

ភ្នំពេញ៖ បិទភ្នែកបើកភ្នែក នៅពេលនេះ តារាចម្រៀងឯករាជ្យ លោក ងួន ចាន់ដេវីត បានសាងក្តីស្រលាញ់ ជាមួយនឹង តារាស្រី​កញ្ញា ទេព បូព្រឹក្ស បានរយៈពេល៣ឆ្នាំមកហើយ ក្រោយឆ្លងកាត់ព្យុះភ្លៀង រាប់មិនអស់ជាមួយគ្នា។ ជាក់ស្តែង កាលពីយប់មិញនេះដែរ អ្នកទាំងពីរ ក៏បានដឹកដៃគ្នា ទៅធ្វើពិធីខួបគម្រប់៣ឆ្នាំ នៃស្នេហារបស់ពួកគេ នៅក្នុងភោជនីយដ្ឋាន ជាមួយនឹងឈុតសម្លៀកសដូចគ្នា ស្រស់ស្អាត ស្រស់សង្ហាទាំងព្រម ធ្វើឲ្យ អ្នកគាំទ្រ សរសើរថា ពួកគេ ពិតជាសាកសមនឹងគ្នាខ្លាំង ហើយក៏សង្ឃឹមថា ពួកគេ នឹងគិតគូថ្ងៃពិសេស ក្នុងពេលឆាប់ៗនេះផងដែរ ព្រោះរយៈពេលពួកគេ ក៏យូរណាស់មកហើយដែរ។ មិនតែប៉ុណ្ណោះ មិនត្រឹមតែរូបថតស្វីតៗប៉ុណ្ណោះ លោក ដេវីត ក៏បានធ្វើឲ្យ អ្នកលេងបណ្តាញសង្គម ក្តុកក្តួលទៅតាមអត្ថន័យរបស់លោក មិនវែងមិនខ្លី តែពិតជាឲ្យ អ្នកឃើញពាក្យទាំងនេះ អាចរំភើបទៅតាម។  ដោយក្នុងនោះ  លោកក៏បានបង្ហោះរូបថត អនុស្សាវរីយ៍ …

Read More »

នៅមិនដល់១ខែទៀតទេ រៀបការហើយ Bitoey រៀបចំពិធីជប់លៀងលាភាពនៅលីវ យ៉ាងសប្បាយរីករាយ!

ថៃ៖ គិតទៅនៅសល់មិនដល់មួយខែទៀតទេ​ តារាចម្រៀងស្រីស៊ិចស៊ី Bitoey នឹងត្រូវចូលរោងជ័យហើយ ជាមួយគូស្នេហ៍សំណព្វចិត្តតារាប្រុស Dj Man ក្រោយពីពួកគេស្រលាញ់មើលចិត្ត និងឆ្លងកាត់បញ្ហាជាច្រើនរួមគ្នា អស់រយៈពេល៧ឆ្នាំកន្លងមក។ ជាក់ស្តែង មុនថ្ងៃពិសេសខិតចូលមកដល់ នៅរាត្រីថ្ងៃទី០៦ ខែសីហា ម្សិលមិញនេះ Bitoey បានរៀបចំពិធីជប់លៀងលាភាពនៅលីវ ដែលមានមិត្តភក្តិ និងតារាល្បីៗជាច្រើនចូលរួម។ ដោយកម្មវិធីនោះ បានរៀបចំនៅក្នុងសណ្ឋាគារលំដាប់មួយ និងការរៀបចំតុបតែងយ៉ាងស្រស់ស្អាត ក្រោមបរិយាកាសដ៏សប្បាយរីករាយ។ គួរឲ្យដឹងផងដែរថា ពិធីរៀបការរបស់ Bitoey និង Dj Man នឹងធ្វើឡើងនៅថ្ងៃទី០៥ ខែតុលា ខាងមុខនេះ។ ជាមួយគ្នានេះផងដែរ Bitoey ក៏បានត្រៀមលុយចំនួន១០លានបាត ដើម្បីរៀបចំពិធីមង្គលរបស់ខ្លួនឲ្យមានភាពអធិកអធមផងដែរ៕ សូមទស្សនារូបភាពខាងក្រោម៖ ប្រភព៖ https://www.khmerload.com/ Bitoey Bitoey ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី ទិដ្ឋភាពនៅក្នុងកម្មវិធី

Read More »

ខ្សែភាពយន្តកូរ៉េថ្មី ដែលនិយាយអំពីផ្សែងពុលដែលបានសាយភាយពាសពេញទីក្រុងមានការចូលរួមសម្តែងពីកញ្ញា Yoona និងលោក Jo Jung-suk! (មានវីដេអូ)

ភ្នំពេញ៖ នៅពេលដែលជំនាញ ដែលអ្នកចេះហើយអ្នកដទៃថាគ្មានប្រយោជន៍បែរជាអ្វីដែលជួយជីវិតអ្នក និងគ្រួសារទៅវិញនោះ? ខ្សែភាពយន្តកូរ៉េ ដែលនិយាយពីគ្រោះអកុសលមួយដែលបានកើតឡើងនៅទីក្រុងសេអ៊ូលដោយសារតែផ្សែងពុលសាយភាយ និងធ្វើឲ្យមនុស្សស្លាប់ភ្លាមៗប្រសិនជាស្រូបផ្សែងពុលនោះចូលក្នុងខ្លួន។ លើសពីនេះទៅទៀតពិតជាប្លែកថ្មីជាមួយនឹងការសម្តែងរបស់តួអង្គទាំង២ គឺកញ្ញា Yoona និងលោក Jo Jung-suk ដែលជាពិសេសពួកគេជាមនុស្សកំសាក និងទន់ខ្សោយ ប៉ុន្តែអាចពុះពារគ្រប់ឧបសគ្គជាមួយនឹងមហន្តរាយដែលបានជួបប្រទះ។ រឿងដែលពោរពេញទៅដោយភាពកំប្លែង និងកំសត់លាយលំគ្នាមួយនេះពិតជាមិនធ្វើឲ្យអ្នកទស្សនាខកបំណងឡើយ។ អ្វីដែលមិនអាចមើលរំលងបាននោះ គឺសម្ព័ន្ពភាពរវាងគ្រួសារមិនថាយ៉ាងណាក៏មិនអាចចោលគ្នាបាននោះឡើយ។ កុំភ្លេចមកទស្សនារឿង «Exit» ដែលកំពុងមានចាក់បញ្ចាំងនៅក្នុងរោងភាពយន្តចាប់ពីថ្ងៃនេះតទៅហើយ៕   រឿង «Exit»   រឿង «Exit»   រឿង «Exit»   រឿង «Exit»   រឿង «Exit»   រឿង «Exit» ចុចទីនេះដើម្បីទស្សនា​ Trailer៖ វីដេអូ ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។ …

Read More »

ស្វីតទៀតហើយ! រវល់បែបណាក៏ ខេមរៈ សិរីមន្ត មិនភ្លេចឆ្លៀតពេលវេលា​ ផ្ដល់ក្ដីសុខឲ្យភរិយាដែរ!

ថៃ៖ មួយរយៈនេះ តារាចម្រៀងប្រុសលំដាប់ជួរមុខ លោក ខេមរៈ សិរីមន្ត បានធ្វើឲ្យមហាជននានា ចាប់អារម្មណ៍ទៅលើជីវិតឯកជនដ៏ហ៊ឺហា របស់លោកយ៉ាងខ្លាំង ដែលមានទាំងឡានទំនើបៗ ថែមទាំងទើបបើកបង្ហាញ ផ្ទះវីឡាដ៏ធំស្កឹមស្កៃទៀត។ ក្រៅពីនេះ បើងាកទៅមើលជីវិតគ្រួសារ របស់តារាចម្រៀងលំដាប់កំពូលរូបនេះវិញ គឺពោរពេញដោយសុភមង្គល និងសេចក្ដីសុខយ៉ាងខ្លាំង ជាមួយភរិយានិងកូនស្រី ជាទីស្រលាញ់ផងដែរ។ ក្នុងនោះដែរ ទោះជារវល់ជាមួយនឹងការងារសិល្បៈបែបណាក៏ ខេមរៈ សិរីមន្ត តែងតែបំពេញតួនាទីជាស្វាមីដ៏ល្អ ឆ្លៀតពេលនាំភរិយា ទៅកសាងភាពផ្អែមល្ហែម​ នៅក្រៅប្រទេសជានិច្ច។ ជាក់ស្ដែង ថ្មីៗនេះ គូស្វាមីភរិយារូបនេះ បានដឹកដៃគ្នាទៅកម្សាន្តនៅប្រទេសថៃស្ងាត់ៗ អមមកជាមួយកម្រងរូបថតរ៉ូមែនទិចជាច្រើន។ បន្ថែមពីនេះដែរ សិរីមន្ត បានធ្វើឲ្យហ្វេនៗជាច្រើន លួចច្រណែនមិនស្ទើរឡើយ ក្រោយពីឃើញរូបថតទាំងនោះ ក្នុងកាយវិការកៀកកើយ យ៉ាងស្និទ្ធស្នាល ជាមួយម្ចាស់ជីវិតបែបនេះ៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ ប្រភព៖ https://www.khmerload.com/ លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់ លោក ខេមរៈ សិរីមន្ត​ និងភរិយាជាទីស្រលាញ់ …

Read More »