Home / Entertainment (page 4051)

Entertainment

ទោះអាកាសធាតុធ្លាក់ខ្យល់ខ្លាំងយ៉ាងណា ក៏សោម៉ា និងមរកត អាចឆក់បានបេះដូង Judge ទាំង៤ដែរ! (មានវីដេអូ)

មណ្ឌលគិរី៖ កម្មវិធីប្រឡងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី 3 វគ្គ Theater Round 2  សប្ដាហ៍នេះ បានធ្វើឡើងលើទឹកដីខេត្ត មណ្ឌលគិរី ដែលជាទីកន្លែងមានអាកាសធាតុត្រជាក់ខ្លាំង ជាងខេត្តនានា ក្នុងប្រទេសកម្ពុជា។ ក្នុងវគ្គជម្រុះនេះដែរ មានបេក្ខភាព ដែលមានទេពកោសល្យជាច្រើនរូប ត្រូវមកបង្ហាញសមត្ថភាព ឲ្យគណៈកម្មការ​ទាំង៤រូប វាយតម្លៃថាអាចបន្តទៅវគ្គក្រោយទៀតឬយ៉ាងណា។ ក្នុងចំណោមបេក្ខភាពជាច្រើនរូប យុវតីវ័យ១៦ឆ្នាំដែលជាជើងខ្លាំងមួយរូបដែរ គឺ កញ្ញា លីន សោម៉ា នឹងត្រូវចាប់ដៃគូច្រៀងជាមួយ ប្អូនស្រីវ័យស្របាលគ្នា គង់ កែវមរកត និងបកស្រាយបទ «មិនមែនសង្សារមិនអាចមើលថែបងជំនួសគេ» ជូន Judge ទាំង៤ស្ដាប់។ ស្របពេលអាកាសធាតុកំពុងធ្លាក់ខ្យល់ខ្លាំងបេក្ខនារីទាំងពីរ បានបង្ហើរសំនៀង យ៉ាងពិរោះ ក្រអួនក្រអៅ ដែលធ្វើឲ្យគណៈកម្មការ ស្ដាប់ហើយញញឹមបិទមាត់មិនជិត អមនឹងពាក្យកោតសរសើរ លើកទឹកចិត្ត ដល់អ្នកទាំងពីរទៀតផង។ ជាលទ្ធផលនោះ គឺអ្វីដែលបេក្ខនារីទាំងពីរ បានខិតខំប្រឹងប្រែងពិតជាទទួលបានផ្លែផ្កាគួរជាទីគាប់ចិត្ត បើទោះបីជាអាកាសធាតុ មិនអំណោយក៏ពិតមែណ តែយ៉ាងណាក៏ដោយ សោម៉ា …

Read More »

មកដល់វគ្គនេះ ចែម ស្រីល័ក្ខ នៅតែជាជើងខ្លាំង ខណៈដៃគូខ្លួន អស់ឱកាសបន្ត (មានវីដេអូ)

មណ្ឌលគិរី៖ កម្មវិធីប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក Cambodian Idol រដូវកាលទី៣ ចេះតែរំកិលទៅមុខជាលំដាប់ ក្រោមការខិតខំប្រឹងប្រែងប្រលងប្រជែងយកជ័យជំនះពីបេក្ខជន-បេក្ខជននារីជាច្រើនរូប ដោយកាលពីយប់មិញនេះ បានឈានមកដល់វគ្គ Theater Round ជុំទី២ហើយ ដែលតម្រូវឱ្យបេក្ខជន-បេក្ខនារីទាំងអស់គ្នា បន្តដំណើរមកកាន់ខេត្តមណ្ឌលគីរី។ ជាក់ស្តែងកញ្ញា ចែម ស្រីល័ក្ខ ដែលជាអតីតបេក្ខនារីមួយរូបទទួលជោគជ័យក្នុងកម្មវិធី «ផ្កាយរះក្នុងសួន» ក៏នៅតែរក្សាតំណែងជាជើងខ្លាំងក្នុងកម្មវិធី Cambodian Idol នេះដដែល ទោះស្ថិតនៅក្រោមបរិយាកាសធ្លាក់ខ្យល់ និងត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ។ ស្របជាមួយគ្នានេះ ក៏មានភាពសោកស្តាយយ៉ាងខ្លាំង ដែលដៃគូរបស់កញ្ញា ចែម ស្រីល័ក្ខ គឺបេក្ខនារី ជឹម ស្រីល័ក្ខ មិនអាចបន្តទៅកាន់វគ្គខាងមុខទៀតជាមួយគ្នាបានឡើយ។ ចាំមើលថាតើ ចែម ស្រីល័ក្ខ នៅតែមានទឹកដមសម្លេងពីរោះ និងសមត្ថភាពខ្លាំងដដែល ឬយ៉ាងណាក្នុងវគ្គ Green Miles សប្តាហ៍ក្រោយ? ទស្សនាវីដេអូខាងក្រោមនេះរបស់ចែម ស្រីល័ក្ខ និង ជឹម ស្រីល័ក្ខ បកស្រាយបទ «បេះដូងរងគ្រោះ» …

Read More »

យប់ថ្ងៃភ្ជាប់ពាក្យប្អូនស្រី ឆន សុវណ្ណរាជ និងម្ដាយ រាំឡើងមួយចាស់ដៃ (មានវីដេអូ)

ភ្នំពេញ៖  ដូចប្រិយមិត្តបានជ្រាបរួចមកហើយថា កាលពីពេលម្សិលមិញនេះ ពិធីភ្ជាប់ពាក្យប្អូនស្រីរបស់តារាចម្រៀងល្បីឈ្មោះប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ បានធ្វើឡើងយ៉ាងអធិកអធម និងមានភ្ញៀវចូលរួមយ៉ាងច្រើនកុះករ។ គួរឲ្យដឹងថា ម្ចាស់បទ «ទីក្រុងគ្មានមេឃ» រូបនេះបានរៀបចំតែងខ្លួនយ៉ាងស្រស់ សង្ហានៅក្នុងថ្ងៃពិសេសរបស់ប្អូនស្រីខ្លួន និងមានការថតរូបអនុស្សាវរីយ៍ ជាមួយគ្រួសារ និងបងប្អូនសាច់ញាតិ។ ពិធីត្រូវបានបញ្ចប់ទៅដោយរលូន ក្រោមការជូនពរពីមេបាសងខាង ចំពោះក្រុមគ្រួសារលោក ឆន សុវណ្ណរាជ និងបន្តដោយកម្មវិធីឡើងរាំលេង យ៉ាងសប្បាយរីករាយ។ អ្វីដែលពិសេសទៀតនោះ គឺក្នុងយប់ថ្ងៃភ្ជាប់ពាក្យប្អូនស្រី  លោក ឆន សុវណ្ណរាជ និងអ្នកម្ដាយជាទីស្រលាញ់  បានបញ្ចេញក្បាច់រាំឡើងមួយចាស់ដៃតែម្ដង ជាមួយញាតិមិត្តបងប្អូន ដើម្បីអបអរថ្ងៃជ័យមង្គលដ៏ល្អមួយនេះ។  នេះបើតាមរូបភាព និងវីដេអូឃ្លីប ដែលតារាចម្រៀងល្បីឈ្មោះរូបនេះ បានបង្ហោះលើបណ្ដាញសង្គមហ្វេសប៊ុករបស់លោក។ ទោះជាយ៉ាងណា ក្រោមស្នាមញញឹមនៃគ្រួសារត្រកូន ឆន បានធ្វើឲ្យទស្សនិកជនជាច្រើនដឹងកាន់តែច្បាស់ថា  លោកពិតជាមានទំនាក់ទំនងយ៉ាងល្អ ជាមួយគ្រួសារ បើទោះបីជាខ្លួនលោកជាប់រវល់យ៉ាងណា ក៏មិនភ្លេចថ្ងៃពិសេសប្អូនស្រីដែរ៕ ចង់ជ្រាបច្បាស់ ទស្សនា វីដេអូខាងក្រោម៖ ប្រភព៖ khmerload លោក ឆន …

Read More »

ប៉ាច គីមមួយ ក្រុមរាំនាងលេងសុទ្អ តែស្រីស្អាតចឹងម៉ង !

ភ្នំពេញៈ តារាចម្រៀងវ័យក្មេង ទើបតែប្រឡូកក្នុងវិស័យសិល្បៈប៉ុន្មានឆ្នាំចុងក្រោយនេះ កញ្ញា ប៉ាច គីមមួយ កាន់តែមានសន្ទុះខ្លាំងឡើងហើយ តាមរយៈស្ទាយនៃការតុបតែងខ្លួនប្លែកៗ ទាក់ទាញអារម្មណ៍ទស្សនិកជនជាច្រើន  ជាពិសេសគឺមិត្តយុវវ័យតែម្តង ។ ក្រៅពីមានសម្រស់ស្រស់ស្អាតហើយនោះ  នាងក៏ពោរពេញទៅដោយទេពកោសល្យមិនចាញ់តារាមុនៗប៉ុន្មានដែរ ថែមទាំងមមាញឹកជាមួយនឹងការចេញបទចម្រៀងថ្មីៗជាច្រើនទៀត សឹងតែដកឃ្លាមិនរួច។ ជាក់ស្តែង កាលពីប៉ុន្មានម៉ោងមុន  តារាចម្រៀងរូបនេះ នាងបានបង្ហោះរូបភាពមួយសន្លឹកចូលក្នុងបណ្តាញសង្គមហ្វេសប៊ុករបស់នាង ធ្វើឲ្យទស្សនិកជនមានការភ្ញាក់ផ្អើលជាខ្លាំង ដោយសង្កេតឃើញថា ប៉ាច គីមមួយ ស្អាតប៉ុណ្ណឹងហើយ ថែមទាំងមានក្រុមរាំ សុទ្ធតែស្រីស្អាតទៀត ធ្វើឲ្យអ្នកគាំទ្រជាច្រើនកាន់តែចាប់អារម្មណ៍ខ្លាំងមែនទែន ព្រមទាំងបានសរសើរមិនដាច់ពីមាត់ទៀតផង៕ តោះចូលទស្សនារូបភាពខាងក្រោមទាំងអស់គ្នា៖ ប្រភព៖ khmerload ប៉ាច គីមមួយ ប៉ាច គីមមួយ ប៉ាច គីមមួយ ប៉ាច គីមមួយ ប៉ាច គីមមួយ ប៉ាច គីមមួយ និង ក្រុមរាំរបស់នាង

Read More »

អស់ស្ទះ! កក្រើកអស់អ្នកលេងហ្វេសប៊ុក ពិធីភ្ជាប់ពាក្យកូនស្រីលោកឧញ្ញ៉ាម្នាក់ រៀបចំអឹកធឹកឡើងដូចមង្គលការតែម្ដង

0 SHARES បណ្ដាអ្នកលេងហ្វេសប៊ុកមានការភ្ញាក់ផ្អើលសារជាថ្មី បន្ទាប់ពីមានការចែករំលែកតៗគ្នាពីពិធីភ្ជាប់ពាក្យមួយក្នុងក្រុងភ្នំពេញ ដែលរៀបចំយ៉ាងអឹកធឹក និងសម្អិតសម្អាងយ៉ាងល្អឥតខ្ចោះ។ បើតាមប្រភពព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា មង្គលការដ៏ហឹកហ៊ាក់នេះ ជាកម្មវីធីភ្ជាប់ពាក្យកូនស្រីលោកឧញ្ញ៉ាម្នាក់នៅច្បារអំពៅ ដោយមានរៀបចំតាមរចនាបទសម័យអង្គរ ស៊ីវិល័យ ឡូយប្រៀបដូចពិធីមង្គលការទៅហើយ។ ចង់ដឹងច្បាស់ ទស្សនារូបភាពខាងក្រោម៖ ប្រភពរូបភាព៖ Tonle bassac restaurant – function- catering center

Read More »