Home / Entertainment (page 4620)

Entertainment

​នគរបាលខេត្តកំពង់ចាម ឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន២៥កញ្ចប់ នៅស្រុកកំពង់សៀម

(កំពង់ចាម)៖ កម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម បានធ្វើការឃាត់ខ្លួនជនសង្ស័យម្នាក់ រួមជាមួយថ្នាំញៀន២៥កញ្ចប់ជាបន្ដបន្ទាប់ នៅស្រុកកំពង់សៀម នាល្ងាចថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៧។ លោកឧត្តមសេនីយ៍ត្រី ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានប្រាប់ឲ្យដឹងនៅព្រឹកថ្ងៃទី១០ ខែធ្នូនេះថា ​កម្លាំងជំនាញប្រតិបត្តិការបង្ក្រាបករណី ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចដីឡូត៍ ស្ថិតក្នុងភូមិថ្មគោល ឃុំរអាង ស្រុកកំពង់សៀម ​ដោយប្រើវិធានញុះញង់ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ប៉ាវ វ៉ាន់ភឿន ​អាយុ​៤៧ឆ្នាំ ដកហូតបានម្សៅក្រាមពណ៌ស​០១កញ្ចប់ ​ប្រាក់ញុះញង់ចំនួន​៥ម៉ឺនរៀល ទូរសព្ទ័ដៃចំនួន០២គ្រឿង ម៉ូតូចំនួន​០១គ្រឿង។ ក្រោយមកកម្លាំងជំនាញ បានបន្ដ​ធ្វើការឆែកឆេរនៅផ្ទះជនសង្ស័យនៅភូមិបឹងកុកទី២ សង្កាត់បឹងកុក ក្រុងកំពង់ចាម រកឃើញម្សៅក្រាមពណ៌ស ចំនួ​ន២៤កញ្ចប់ ឧបករណ៍សេពមួយសម្រាប់ និងសម្ភារវេចខ្ចប់មួយចំនួន។ បើតាមលោកឧត្តមសេនីយ៍ស្នងការ ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅការិយាល័យជំនាញ ដើម្បីចាត់ការបន្ដតាមច្បាប់៕ ប្រភព៖ khmerload

Read More »

អាជ្ញាធរ​មិន​អនុញ្ញាត​ឲ្យ​ចត ឬ​លក់ដូរ​នៅ​ទីតាំង​ចំណតរថយន្ត​ក្រុង

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​អះអាង​ថា មក​ដល់​ពេល​នេះ​ប្រជាពលរដ្ឋ​មួយ​ចំនួន​នៅ​តែ​មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ​ដោយ​ពួក​គាត់​មួយ​ចំនួន​នៅ​តែ​បន្ត​ការ​យករ ថ​យន្ត និង​ម៉ូតូ​របស់​ខ្លួន​មក​ចត​លើ​ចំណតរថយន្ត​ក្រុង ដឹក​អ្នកដំណើរ​សាធារណៈ​ដែល​បង្ក​ឲ្យ មានការ​រំខាន​ដល់​សេវាកម្ម​ដឹក​ជញ្ជូន​សាធារណៈ​របស់​រដ្ឋ ។ បើ​ទោះបី​អាជ្ញាធរ​ណែនាំ​ជា​ច្រើន​លើក​ច្រើន​សារ​រួច​មក​ហើយ​នោះ ។ បើ​នៅ​តែ​បន្ត​ទៀត​នឹង​ប្រឈម​វិធានការ​រដ្ឋបាល​តែ​ម្តង ។ លោក​ម៉េ​ត មាស​ភក្តី អ្នកនាំពាក្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ឲ្យ​ដឹង​ថា គោល​ការ​ដែល​មាន ស្រាប់​គឺ រដ្ឋបាល​រាជធានី​ភ្នំពេញ​បាន​ប្រគល់​ការងារ​នេះ​ទៅ​ឲ្យ​ថ្នាក់​ខណ្ឌ​សង្កាត់ ដើម្បី​ឲ្យ​ចុះ​អប់រំ​ណែនាំ​ប្រជា​ពលរ​មួយ​ចំនួន​តូច​កុំ​ឲ្យ​ពួក​គាត់​យក​រថយន្ត និង​ម៉ូតូ​របស់​ខ្លួន​មក​ចត​លើ​ចំណតរថយន្ត​ក្រុង​ដឹក​អ្នកដំណើរ​សាធារណៈ​។ លោក​បញ្ជាក់​ថា បើ​ការ​អប់រំ​ណែនាំ​យើង បាន​ធ្វើ​ហើយ ពួក​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់​ទៀត​នោះ​អាជ្ញាធរ​ខណ្ឌ​អាច​នឹង​ត្រូវ​ប្រើប្រាស់​វិធានការ​រដ្ឋបាល​ដូច​ជា ការ​ស្ទូច ឬ​ចាប់​បញ្ជូន​យានយន្ត​ទាំងនោះ​មក​កាន់​សាលា​ខណ្ឌ​ជាដើម ដើម្បី​អប់រំ​ពួក​គាត់​កុំ​ធ្វើ​ដូច្នេះ​បន្ត​ទៀត ។ លោក​អ៊ា​ន សុខ​ឃី​ម ប្រធាន​រដ្ឋាករ​ស្វ​យ​ត័ ដឹក​ជញ្ជូន​សាធារណៈ​រថយន្តក្រុង​រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ឆ្នាំ​២០១៦​កន្លង​ទៅ​មាន​អ្នក​ធ្វើ​ដំណើរ​តាម​រថយន្តក្រុង​ចំនួន​២.៣៤០.៧៧៧​នាក់​គឺ​ស្មើនឹង​៦០៨០​នាក់​ក្នុង​មួយ​ថ្ងៃ ។ ដោយឡែក​ឆ្នាំ​២០១៧ អ្នកដំណើរ​តាម​រថយន្តក្រុង កើនឡើង​ពី​៩០០០​ទៅ​៩៥០០​នាក់ ក្នុង​មួយ​ថ្ងៃ​ចំពោះ​សេវា​សា​ធារ​រណៈ​រថយន្តក្រុង មិន​យក​លុយ​ពី​ព្រះសង្ឃ ចាស់ជរា ជន​ពិកា កុមារ សិស្ស​នុ​សិស្ស និស្សិត កម្មករ​-​កម្មការិនី​នោះ​ទេ ។ គួរ​រំលឹក​ថា កន្លង​មក​ថ្មី​ៗ​នេះ​លោក​ឃួ​ង …

Read More »

បុរសចំណាស់ម្នាក់ សុខចិត្តហែលទឹកទាំងឆ្ងាយ បំណងលក់ការ៉េមកី ឲ្យអ្នកដំណើរជិះទូក រកប្រាក់គ្រាន់បានចិញ្ចឹមគ្រួសារ

ហ្វីលីពីន៖ ភាពក្រីក្រនៅតែ ជាបញ្ហាប្រឈមមួយនៅប្រទេសហ្វីលីពីន ដែលប្រជាជនប្រមាណ ២១.៦ ភាគរយ ទូទាំងប្រទេស កំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ។ ភាពក្រីក្រ នៅហ្វីលីពីន ដោយសារមានភាពក្រីក្រនេះហើយ បណ្តាលឲ្យបុរសវ័យចំណាស់ម្នាក់ ហែលទឹកសមុទ្រ ទាំងលំបាកលំបិន ដើម្បីលក់ការ៉េមកី ឲ្យអ្នកដំណើរជិះទូក និងបង្កការចាប់អារម្មណ៍ជាខ្លាំងលើបណ្តាញសង្គម។ បុរសវ័យចំណាស់ ហែលកាត់សមុទ្រលក់ការ៉េមកី បើតាមគណនីហ្វេសប៊ុករបស់អ្នកស្រី Ann Hernandez បានបង្ហោះថា កំឡុងពេលអ្នកស្រី និងក្រុមគ្រួសារធ្វើដំណើរនៅឆ្នេរសមុទ្រនោះ បានប្រទះឃើញបុរសម្នាក់មិនដឹងមកពីណា ហែលទឹកឆ្ពោះមកកាន់ទូកកម្សាន្តរបស់អ្នកស្រី ជាមួយនឹងធុងការ៉េមកីមួយធុង ក្នុងសភាពទទឹកខោអាវជោគជាំ។ ដំបូងឡើយមនុស្សម្នាលើទូក បានគិតថាបុរសខាងលើជាអ្នកហែលទឹកធម្មតា មិននឹកស្មានដល់នោះ គាត់ជាអ្នកលក់ការ៉េមវ័យចំណាស់ម្នាក់ និងគួរឲ្យអាណិតថែមទៀត។  បុរសវ័យចំណាស់ ហែលកាត់សមុទ្រលក់ការ៉េមកី ដោយបានឃើញនូវភាពលំបាករបស់បុរសវ័យចំណាស់ម្នាក់នេះ អ្នកនិយមលេងអ៊ីនធឺណេត មានក្តីរំភើប និងកោតសរសើររូបគាត់ជាខ្លាំង ដែលហ៊ានប្រថុយជីវិតកណ្តាលផ្ទៃសមុទ្រ រកថវិកាបន្តិចបន្តួច សម្រាប់ផ្គត់ផ្គង់ចំណាយលើបន្ទុកគ្រួសារ។ ពួកគេសង្ឃឹមថា នឹងបានស្គាល់អត្តសញ្ញាណរបស់បុរសម្នាក់នេះឆាប់ៗ គ្រាន់បានជួយឧបត្ថម្ភខ្លះៗដល់ក្រុមគ្រួសាររបស់គាត់ផងដែរ៕  ប្រភព៖ khmerload

Read More »

ឃើញស្អាតៗបែបនេះទេ តែតារាទាំងនេះ ស្រលាញ់សង្សារស្ទើរលេប បើដឹងពីរយៈពេលស្រលាញ់គ្នាទៀត ប្រាកដជាស្លុតចិត្ត!

ថៃ: ស្នេហា ជារឿងមួយដែលមនុស្សគ្រប់គ្នាៗ រមែងតែងតែត្រូវការពីមនុស្សដែលខ្លួន ស្រលាញ់ ជាប្រចាំ។ ជាមួយគ្នានេះ ស្នេហា ក៏អាចមានរយៈពេលយូរ ឬខ្លី គឺអាស្រ័យទៅលើ ប្រភេទនៃទំនាក់ទំនងស្នេហានីមួយៗ ដែលគូស្នេហ៍អាចផ្តល់ឲ្យនូវភាពទុកចិត្ត និងការគោរព ស្រលាញ់ឲ្យគ្នាទៅវិញទៅមក បានដល់កម្រិតណាខ្លះដែរ។ ផ្ទុយមកវិញ បើក្រឡេកមកមើលតារាសម្តែងស្រីប៉ុន្មានដួងនេះវិញ ដែលកំពុងតែមានប្រជាប្រិយភាពខ្ពស់ និងកេរ្តិ៍ឈ្មោះល្បីល្បាញខ្លាំង នៅក្នុងអាជីពសិល្បៈរបស់ខ្លួន សព្វថ្ងៃ។ ហើយក៏ជា តារាស្រី ដែលអាចថែរក្សា ស្នេហារបស់ខ្លួន បានក្នុងរយៈពេលយូរ ដែលមិនគួរឲ្យនឹកស្មានដល់សោះឡើយ៕ ចង់ដឹងអត់ថា ស្នេហារបស់ពួកគេមានរយៈពេលយូរដល់កម្រិតណា ខ្លះទៅ?  ១. Anne Thongprasom មានទំនាក់ទំនងស្នេហាជាមួយ Ae Tinapun អស់រយៈពេល១៥ឆ្នាំ។ Anne Thongprasom ២. Matt Peeranee មានទំនាក់ទំនងស្នេហាជាមួយ Hi-So Pat អស់រយៈពេល១៤ឆ្នាំ។ Matt Peeranee ៣​. …

Read More »

នាយចឺម ដេក​មិន​លក់​បក់​មិនល្ហើយ ប្រឹង​ចេញ​វីដេអូ ប្រតិកម្ម​​ទាំងយប់! (Video Inside)

(ភ្នំពេញ)៖ តារាកំប្លែងវ័យក្មេងនាយ ចឺម បានចេញមុខប្រតិកម្មទាំងយប់ ក្រោយពីមានការចុះផ្សាយលើកឡើងថា នាយមានបំណង ដើម្បីចង់ល្បីបំបាក់តារាចម្រៀងរៀមច្បង រយៈពេល២ឆ្នាំ ខាងមុខទៀតនេះ។ មិនតែប៉ុណ្ណោះ នាយចឺម ក៏មានមហិច្ឆតា ដណ្តើមយកកំពូលតារាចម្រៀងជូរមុខ នៅសាន់ដេ បន្ទាប់ពីលោក ខេមរៈ សិរីមន្ត ត្រូវបានចាកចេញ កាលពីថ្មីៗនេះ ទៀតផង។ តាមរយៈព័ត៌មានខាងលើនេះ ភ្លាមៗនោះនាយ ចឺម ក៏បានធ្វើការ Live វីដេអូទាំងយប់ដោយនាយបានបញ្ជាក់ថា នាយពុំធ្លាប់មានចេតនា បែបនេះទេហើយក៏មិនធ្លាប់ និយាយបង្ហើបពីគោលបំណងថា ចង់បំបាក់តារាចម្រៀងរៀមច្បងរូបណាដែរ។ នេះជាការផ្សាយព័ត៌មានមិនពិត នាំឲ្យប៉ះពាល់ដល់កិត្តិយស របស់នាយ។ តារាចម្រៀងចំណូលថ្មីរបស់សាន់ដេ នាយ ចឺម បានបន្ថែមថា «ថ្ងៃនេះខ្ញុំបាទ សូមចេញវីដេអូបកស្រាយ អំពីព័ត៌មានដែលថា ខ្ញុំបាទចង់ល្បីបំបាក់រៀមច្បង ។ ការពិតគឺគ្មានករណីនេះ ដែលខ្ញុំបាននិយាយចេញពីមាត់ខ្លួនឯងឡើយ។ ដូច្នេះកុំដោយសារតែផលប្រយោន៍ខ្លួន យកចុងប៊ិចមកកំទេចកេរ្ដិ៍ឈ្មោះ អ្នកដទៃ!»។ សូមទស្សនាវីដេអូនៃការបកស្រាយរបស់ នាយចឺម លម្អិតខាងក្រោមនេះ៖ …

Read More »