Home / Entertainment (page 4630)

Entertainment

ទេព បូព្រឹក្ស បញ្ចេញវីដេអូក្បាច់រាំក្នុងបទថ្មី ធ្វើឲ្យអ្នកគាំទ្រ ភ្ញាក់ផ្អើលមួយទំហឹង (មានវីដេអូ)

លីហូវ ១ ម៉ោងមុន ភ្នំពេញ៖ តារាចម្រៀងយុវវ័យ កញ្ញា ទេព បូព្រឹក្ស កំពុងទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយសារតែក្បាច់រាំ និងការសហការល្អជាមួយក្រុមរាំរបស់ខ្លួន។ មួយរយៈចុងក្រោយ តារាចម្រៀងសាច់សខ្ចីរូបនេះ បានបញ្ចេញចម្រៀង និងក្បាច់រាំជាច្រើន ដើម្បីឲ្យប្រជាប្រិយភាពរបស់ខ្លួន នៅតែឈរលើលំដាប់កំពូលជានិច្ច។ ជាក់ស្តែង បទញាក់ចុងក្រោយរបស់កញ្ញា ទេព បូព្រឹក្ស ដែលមានចំណងជើងថា «ចឹកមួយ» ក៏ទទួលបានការគាំទ្រមិនធម្មតាដែរ។ ទាំងអត្ថន័យនៃបទចម្រៀង និងចង្វាក់ភ្លេង សុទ្ធតែត្រូវចិត្តយុវវ័យតែម្តង។ ចំណែកឯក្បាច់រាំវិញ គឺកាន់តែពិសេសជាងបទមុនៗទៅទៀត។ វីដេអូក្បាច់រាំដែលបាន បង្ហោះចែកចាយនៅក្នុងទំព័រហ្វេសប៊ុករបស់កញ្ញា ទេព បូព្រឹក្ស ផ្ទាល់ បានធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំងតែម្តង រហូតមានអ្នកបញ្ចេញមតិថា «សាហាវណាស់ រាំឡូយណាស់ ឬ អស្ចារ្យណាស់…» ជាដើម។ ចង់ដឹងថា ក្បាច់រាំ បទ «ចឹកមួយ» របស់កញ្ញា ទេព បូព្រឹក្ស ពិតជាពិសេសយ៉ាងណា សូមទស្សនាវីដេអូខាងក្រោម៖   …

Read More »

​ជនទំនើង៣នាក់ ដែលបានកាប់ប្រហារទៅលើជនរងគ្រោះម្នាក់ បណ្ដាលឲ្យរងរបួសធ្ងន់ នៅក្រុងព្រះសីហនុ ត្រូវកម្លាំងនគរបាលចាប់ខ្លួន

១ ម៉ោងមុន (ព្រះសីហនុ)៖ ជនទំនើង៣នាក់ ដែលបានធ្វើសកម្មភាពកាប់ប្រហារ ទៅលើជនរងគ្រោះម្នាក់ កាលពីយប់ថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០១៧ នៅក្រុងព្រះសីហនុ បណ្ដាលរងរបួសនោះ ត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានហើយ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧នេះ។ របាយការណ៍របស់ស្នងការនគរបាលខេត្តព្រះសីហនុ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ បានឲ្យដឹងថា កាលពីយប់ថ្ងៃទី០៧ ខែធ្នូ នៅមុខស្ថានីយ៌ប្រេងសូគីមិច ស្ថិតក្នុងក្រុមទី១១ ភូមិ២ សង្កាត់លេខ៤ ក្រុងព្រះសីហនុ មានករណីហិង្សាកើតឡើង បង្កដោយជនសង្ស័យចំនួន៣នាក់ ទី១៖ឈ្មោះ ឯម ធឿន ហៅជា អាយុ១៧ឆ្នាំ, ទី២៖ឈ្មោះ សេន ចាន់ណា ហៅញ៉ាញ់ អាយុ១៧ឆ្នាំ និងទី៣៖ឈ្មោះ ឆន សង្ហា អាយុ២៧ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ ជ្រឹម មករា​​ អាយុ២១ឆ្នាំ មុខរបរជាងផ្សារដែក បច្ចុប្បន្នរស់នៅម្តុំសេតេ ភូមិ២ …

Read More »

សែលកាតរកឃើញអ្នកឈ្នះរង្វាន់ ៤០ ០០០ ដុល្លារសហរដ្ឋអាមេរិក

លីហូវ ១ ម៉ោងមុន ភ្នំពេញ៖ កាលពីថ្ងៃទី០៨ ធ្នូ ឆ្នាំ ២០១៧ ក្រុមហ៊ុន សែលកាត បានធ្វើការប្រគល់រង្វាន់ ដល់អតិថិជនរបស់ខ្លួន ដែលឈ្នះរង្វាន់ក្នុងកម្មវិធី 10K ដែលប្រព្រឹត្តិនៅការិយាល័យកណ្តាលរបស់ក្រុមហ៊ុនសែលកាត។ ជាមួយនឹងទឹកមុខញញឹមស្រស់ស្រាយ អតិថិជនដែលជាមន្ត្រីចូលនិវត្តន៍ឈ្មោះ អ៊ិត ឈុត ជាអ្នករស់នៅខេត្ដពោធិសាត់ បានឈ្នះរង្វាន់ ៤០ ០០០ ដុល្លារសហរដ្ឋអាមេរិក កាលពីថ្ងៃទី ០៥ ធ្នូ ឆ្នាំ២០១៧ ក្នុងកម្មវិធី 10K របស់សែលកាត។ គួរបញ្ជាក់ផងដែរថា សម្រាប់កម្មវិធី 10K នេះ អតិថិជនរបស់សែលកាលទាំងអស់ អាចចូលរួមលេងដោយធ្វើការវាយអក្សរ 10K ផ្ញើសារទៅកាន់លេខ 8888 ជាការស្រេច ដើម្បីអាចចូលរួមផ្សងសំណាង ក្លាយជាអ្នកឈ្នះបន្ទាប់ទៀត៕  សែលកាតរកឃើញអ្នកឈ្នះរង្វាន់ ៤០ ០០០ ដុល្លារសហរដ្ឋអាមេរិក បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង …

Read More »

សូមពាក់មួកសុវត្ថិភាពគ្រប់ពេលបើកបរ! ស្លាប់៤នាក់ និងរបួស៥០នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ថ្ងៃទី០៨ ខែធ្នូម្សិលមិញ

១ ម៉ោងមុន (ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្ដាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាល​ជាតិ បានឲ្យដឹងថា នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០១៧ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសកើតឡើងចំនួន១០លើក បណ្ដាលឲ្យមនុស្សស្លាប់៤នាក់ របួសស្រាល៨នាក់ និងរបួសធ្ងន់៤២នាក់។ ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ទាំង១០លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន១០គ្រឿង រថយន្តតូច២គ្រឿង, រថយន្ដធុនធំ៣គ្រឿង, យាន្ដផ្សេងៗ២គ្រឿង និងអ្នកថ្មើជើងម្នាក់ ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន, ប្រជែង, បត់គ្រោះថា្នក់ និងមិនគោរពសិទ្ធិ។ សូមបញ្ជាក់ថា រយៈពេល៨ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៤០នាក់ របួសធ្ងន់ចំនួន៧៨នាក់ និងរបួសស្រាលចំនួន៣៣នាក់៕ រយៈពេល៨ថ្ងៃ ខែធ្នូ ឆ្នាំ២០១៧នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន៦៦លើក បណ្ដាលឲ្យ​មនុស្សស្លាប់ចំនួន៤០នាក់ របួសធ្ងន់ចំនួន៧៨នាក់ និងរបួសស្រាលចំនួន៣៣នាក់ ប្រភព : Fresh News បើមានព័ត៌មានបន្ថែម …

Read More »

រដូវកាលក្រោយនេះ ចាន់ វឌ្ឍនាកា និងកែវ សុខផេង អាចនឹងនាំគ្នាទៅប្រកបអាជីពក្នុងប្រទេស…

ដែត ២៥ នាទីមុន ភ្នំពេញ៖ នៅរដូវកាលថ្មីចូលមកដល់ កីឡាករឆ្នើម ចាន់ វឌ្ឍនាកា និងកីឡាករ កែវ សុខផេង អាចនឹងចាកចេញពីប្រទេសកម្ពុជា ដើម្បីទៅប្រកបអាជីព នៅក្នុងក្របខណ្ឌកំពូលនៃប្រទេសម៉ាឡេស៊ី។ នេះបើយោងតាមសារព័ត៌មាន TheMorning បានចុះផ្សាយ។ សេចក្តីរាយការណ៍បានអះអាងថា ចាន់ វឌ្ឍនាកាបានចុះហត្ថលេខា ជាមួយក្លិបបាល់ទាត់ម៉ាឡេស៊ីរួចរាល់ហើយ ខណៈដែរ កីឡាករ កែវ សុខផេង អាចនឹងធ្វើការចុះកុងត្រាជាមួយក្លិបថ្មីរបស់ខ្លួន នៅសប្តាហ៍ក្រោយនេះ។ គេក៏រំពឹងផងដែរថា មុនពេលចាកចេញទៅកាន់ប្រទេសម៉ាឡេស៊ី កីឡាករ ចាន់ វឌ្ឍនាកា នឹងជួយជ្រោមជ្រែងក្រុមបឹងកេត ក្នុងព្រឹត្តិការណ៍ Toyota Mekong Club Championship ឆ្នាំ២០១៧ ជាមុនសិន។ យ៉ាងណាមិញ មកដល់ពេលនេះ នៅមិនទាន់មានការបញ្ចេញមតិ ពីសំណាក់កីឡាករទាំងពីររូបនៅឡើយទេ ថាតើការអះអាងខាងលើនេះ គឹជារឿងពិតឬក៏យ៉ាងណានោះឡើយ ៕   កីឡាករ ចាន់ វឌ្ឍនាកា កីឡាករ …

Read More »