Home / Entertainment (page 4640)

Entertainment

អូស្ត្រាលី បានសម្រេចចេញច្បាប់អនុញ្ញត ឲ្យមានការរៀបអាពាហ៍ពិពាហ៍ រវាងភេទដូចគ្នាដោយស្របច្បាប់

ទីណា ២ នាទីមុន អូស្រ្តាលី៖ ក្រោយពីមានភាពបរាជ័យក្នុងការធ្វើសេចក្តីព្រៀងច្បាប់ស្តីពី «ការអនុញ្ញាតឲ្យមានការរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា» ចំនួន ២០ ដងរួចមក ពេលនេះអូស្ត្រាលីបានបើកនូវទំព័រប្រវត្តិសាស្រ្តថ្មីរបស់ខ្លួន ដោយបានធ្វើសេចក្តីសម្រេចលើច្បាប់មួយនេះប្រកបដោយភាពជោគជ័យ និងស្រុះស្រួលគ្នា។ រូបភាពនៃការគាំទ្ររបស់ប្រជាជនអូស្ត្រាលី ដោយយោងទៅតាមប្រភពព័ត៌មាន METRO បានរៀបរាប់ឲ្យដឹងថា នៅក្នុងពេលនេះ សភាអូស្ត្រាលីបានចេញនូវសេចក្តីសម្រេចជាផ្លូវការស្តីពីច្បាប់ «ការរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា» ដែលអនុញ្ញាតឲ្យប្រជាជនអូស្ត្រាលីទាំងអស់មានសិទ្ធិរៀបអាពាហ៍ពិពាហ៍ជាមួយមនុស្សដែលមានភេទដូចគ្នា ដោយស្របច្បាប់។ នៅក្នុងសេចក្តីសម្រេចមួយនេះ សមាជិកសភាដូចជាលោក Janet Rice, លោក Penny Wong និងប្រជាជនអូស្ត្រាលីជាច្រើន ពិតជាបានសម្តែងនូវការអបអរសាទរយ៉ាងខ្លាំងចំពោះច្បាប់មួយនេះ ព្រោះតែ ៦១.៦ ភាគរយ នៃប្រជាជនអូស្រ្តាលីគឺមានការគាំទ្រការរៀបអាពាហ៍ពិពាហ៍រវាងភេទដូចគ្នា។ រូបភាពនៃការគាំទ្ររបស់សមាជិកសភាពអូស្ត្រាលី នៅខណៈពេលនេះ បន្ទាប់ពីមានការព្រមព្រៀងជាផ្លូវការពីម្ចាស់ក្សត្រីយហើយ ច្បាប់មួយនេះនឹងដាក់ចូលជាធរមាននៅក្នុងរយៈពេលមួយខែទៀតក្នុងពេលខាងមុខនេះ។ ម្យ៉ាងវិញទៀត គេរំពឹងថានឹងមានប្រជាជនអូស្រ្តាលីមួយចំនួនរៀបការរវាងភេទដូចគ្នាដោយស្របច្បាប់ ក្នុងរយៈពេលមួយខែបន្ទាប់ ក្រោយពីច្បាប់នេះចូលរជាធរមានពេញផ្ទៃប្រទេស។ រូបភាពនៃការគាំទ្ររបស់ប្រជាជនអូស្ត្រាលី គួរបញ្ជាក់ផងដែរថា ក្រៅពីការធ្វើសេចក្តីសម្រេចដ៏ជោគជ័យមួយនេះហើយ នៅក្នុងពេលនេះ សមាជិកសភាអូស្រ្តាលីក៏បានដាក់ចេញនូវនិយមន័យថ្មីនៃការរៀបការពី «ការរៀបការរវាងមនុស្សប្រុស និងមនុស្សស្រី» ទៅជា …

Read More »

JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈ ទីក្រុងកម្ពុជា

Putika ២ នាទីមុន សម្រាប់ឆ្នាំទីបីសិល្បករក្នុងស្រុក និងអន្តរជាតិនឹងប្រមូលផ្តុំគ្នានៅចុងសប្តាហ៍នេះដើម្បីគូរគំនូរលើផ្ទាំងគំនូរដ៏ធំអស្ចារ្យនៅទីតាំងមួយចំនួន នៅក្នុងរាជធានីភ្នំពេញ។ JOTUN ជាម៉ាកថ្នំាលាបមកពីប្រទេសន័រវ៉េកំពុងធ្វើការគាំទ្រដល់សកម្មភាពមួយនេះ  និងបង្កើតភាពច្នៃប្រឌិតដែលអាចធ្វើ ទៅបានដោយផ្តល់នូវថ្នាំលាបដ៏ល្អបំផុតដល់សិល្បករ។ អ្នកទស្សនាក៏អាចចូលរួមរីករាយជាមួយការប្រគំតន្ត្រី ការសម្តែងសិល្បៈ និងការតាំងពិព័រណ៍ទោលផងដែរ។   JOTUN ផ្តល់ជូននូវពណ៌ដ៏ស្រស់ស្អាតសម្រាប់មហោស្រពសិល្បៈទីក្រុងកម្ពុជា ព្រឹត្តិការណ៍ដើម្បីលើកកម្ពស់ភាពច្នៃប្រឌិត និងការបង្កើតថ្មីក្នុងអំឡុងពេល 4 ថ្ងៃប្រជាជនកម្ពុជា ជនបរទេស និងអ្នកដំណើរនឹងមានឱកាសទទួលបាននូវបទពិសោធ ការយល់ដឹងអំពីសិល្បៈថ្មីៗ និងវប្បធម៌នៃរាជធានី។ Laetitia Troussel ជាអ្នកនិពន្ធ និងជាអ្នករៀបចំព្រឹត្តិការណ៍នេះបានមានប្រសាសន៍ថា “ទស្សនីយភាពសិល្បៈតាមដងផ្លូវនៅកម្ពុជានៅមានភាពក្មេងខ្ចីនៅឡើយ ការសន្យា និងថាមវន្តដែលយើងមាន ជាមោទនភាពក្នុងការជួយឱ្យសិល្បៈមួយនេះលេចចេញជាផ្លែផ្កា និងមានភាពរីកចម្រើន!” ។ អ្នកជំនាញសិល្បៈគំនូរបែបសម្រុះសម្រួលវប្បធម៌ជនជាតិបារាំងដែលរស់នៅរាជធានីភ្នំពេញរូបនេះបានចាប់ដៃជាមួយ Chifumi និងThéo Vallier ដែលជាសិល្បករគំនូរតាមដងផ្លូវដ៏ល្បីល្បាញពីររូប ដោយសារតែសា្នដៃសិល្បៈគំនូរដ៏មានភាពទាក់ទាញរបស់ពួកគេពីសិល្បៈខ្មែរ និងវប្បធម៌នៅជុំវិញទីក្រុងចូលរួមសម្រាប់ភាពច្នៃប្រឌិតសិល្បៈក្នុងកម្មវិធីនេះ ។ ក្រៅពីការគូរគំនូរដោយផ្ទាល់ កម្មវិធីនេះនឹងបង្ហាញពីទម្រង់ផ្សេងៗនៃភាពច្នៃប្រឌិតដែលទាក់ទងនឹងសិល្បៈតាមដងផ្លូវតាមបែបវិធីសាស្រ្តផ្សេងៗគ្នារបស់ពួកគេ ដូចជាការថតរូបរបស់វិចិត្រករទីក្រុង រូបចម្លាក់ដែលបានរកឃើញធ្វើពីលោហធាតុ សិល្បៈក្បាច់គុននៅតាមដងផ្លូវ ជាដើម…។ គោលបំណងនៃសិល្បៈនេះគឺដើម្បីបង្ហាញពីការបង្កើត ដែលមានភាពងាយស្រួល ហើយអ្នកទំាងអស់គ្នាក៏អាចចូលរួមបានដែរ …

Read More »

កីឡាករ ចាន់ វឌ្ឍនាកា បាន​ធ្វើ​ដំណើរ​មក​ដល់​កម្ពុជា​វិញ​ហើយ ក្រោយ​​ចប់​​កិច្ច​សន្យា​ខ្ចី​ជើង ១​ឆ្នាំ​នៅ​ក្លឹប​ជប៉ុន Fujieda MYFC

៦ នាទីមុន (ភ្នំពេញ)៖ កីឡាករបាល់ទាត់ឆ្នើម ចាន់ វឌ្ឍនាកា បានធ្វើដំណើរត្រឡប់មកដល់កម្ពុជាវិញហើយនៅម៉ោងប្រមាណជាង ៤រសៀលថ្ងៃព្រហស្បតិ៍ ទី០៧ ខែធ្នូ ឆ្នាំ២០១៧ ម្សិលមិញនេះ បន្ទាប់ចប់កិច្ចខ្ចីជើងរយៈពេល ១រដូវកាលនៃក្លឹបជប៉ុន Fujieda MYFC។ ការត្រឡប់មកកាន់កម្ពុជាវិញនេះ គឺកីឡាករជំនាញជើងឆ្វេង នឹងត្រៀមបង្ហាញខ្លួនក្នុងក្លឹបបឹងកេតអែហ្វស៊ីក្នុងពានរង្វាន់ លីគអាជីព និងពានរង្វាន់សម្តេចតេជោ ហ៊ុន សែន ក្នុងប្រកួតដែលនៅសល់ មុនពេលកិច្ចសន្យារបស់គេនៅក្នុងក្លឹបស្ថិត ក្នុងខេត្តកំពង់ចាមមួយនេះ នឹងផុតកិច្ចសន្យានៅដំណាច់ឆ្នាំ២០១៧ នេះផងដែរ។ មួយវិញទៀត ចាន់ វឌ្ឍនាកា មិនបានរួមដំណើរទៅលេងពានរង្វាន់ Toyota Mekong Cup 2017 នៅប្រទេសវៀតណាម សម្រាប់ជើងទី១ ឡើយ តែរូបគេនឹងអាចជើងទី២ នៅទឹកដីកម្ពុជាវិញ។ សូមរំលឹកដែរថា ការចំណាយពេលទៅរស់នៅប្រទេសជប៉ុនជិត ១២ខែ កូនប្រុសរបស់អភិបាលខេត្តកំពតលោក ចាន់ ចេស្តា មិនជោគជ័យឡើយ ដោយបង្ហាញខ្លួនក្នុងមិនបាន ១០នាទីផងក្នុងការប្រកួតផ្លូវការ …

Read More »

សម័យនេះហើយ! គ្រាន់តែកម្ចាត់ចៃលើក្បាលចេញមានអ្វីពិបាកនោះ ហើយថែមទាំងចំណាយលុយតិចទៀតផង

Leang ១ ថ្ងៃមុន បើនិយាយពីចៃដែលមាននៅលើក្បាលគឺដូចជាធម្មតាទៅហើយ! ពីព្រោះថាវាកើតឡើងភាគច្រើនចំពោះមនុស្សវ័យជំទង់ ឬក្មេងៗ ដែលនៅតាមទីជនបទជាដើម ហើយវាឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាមរយៈការលេងជាមួយគ្នា នៅជិតគ្នា ឬគេងជិតគ្នាជាដើម ហើយវាឆ្លងពីអ្នកដែលមានចៃស្រាប់ទៅអ្នកដែលមិនមាន។  រូបភាពតំណាង ម្យ៉ាងវិញទៀតវាកើតមានឡើងយ៉ាងរហ័ស និងមានហានិភ័យនៃការឆ្លងរោគផងដែរ។ ហើយមួយវិញទៀតនោះការប្រើប្រាស់សាប៊ូកក់សក់កម្ចាត់ចៃខ្លះ វាពុំមានប្រសិទ្ធភាពក្នុងការបំបាត់ចៃបានល្អនោះទេ។ លើសពីនេះទៅទៀតប្រសិនបើវានៅតែបន្តកើតច្រើនទៅៗ នោះវានឹងមិនមែនជារឿងល្អសម្រាប់អ្នកទេ។ ហេតុដូចនេះយើងនឹងបង្ហាញពីវិធីសាស្រ្តក្នុងការកម្ចាត់ចៃនៅលើក្បាលចោលមួយរំពេច តាមបែបធម្មជាតិដោយមិនចំណាយលុយច្រើនទៀតផង! គ្រឿងផ្សំរួមមាន៖ • ក្រាសសិតចៃ ឬហៅថាស្និតសិតចៃ • ទឹកថ្នាំខ្ពុរមាត់ • ទឹកខ្មេះពណ៌ស • ប្លាស្ទិចសម្រាប់គ្របក្បាល • កន្សែង  រូបភាពតំណាង វិធីធ្វើ៖ • ដំបូងលាងសម្អាតក្បាលរបស់អ្នកដោយប្រើទឹកថ្នាំខ្ពុរមាត់ ហើយបន្ទាប់មកយកថង់សម្រាប់គ្របក្បាលមកគ្របលើសក់របស់អ្នក រួចទុករយៈពេល១ម៉ោង(សត្វចៃលើក្បាលនេះវាមិនចូលចិត្តក្លិនជីអង្កាមនេះទេ)។   ថង់សម្រាប់គ្របក្បាលដូចនៅក្នុងរូបភាពតំណាង • ជំហានបន្ទាប់លាងសក់របស់អ្នកចេញជាមួយនឹងទឹកខ្មេះពណ៌សដើម្បីកម្ចាត់ពពួកពងរបស់ចៃចេញ ហើយគ្របសក់របស់អ្នកជាមួយនឹងថង់គ្របក្បាលម្តងទៀត។ ចុងក្រោយកក់សម្អាតសក់ចេញជាមួយសាប៊ូកក់សក់ធម្មតារបស់អ្នក និងយកក្រាសសិតចៃមកសិតដើម្បីឲ្យចៃ ឬពងរបស់វារបូតមកតាមក្រាស។ ក្រាសសិតចៃ ឬហៅថាស្និតសិតចៃ • ហើយអ្នកត្រូវយកទឹកខ្ពុរមាត់នោះមកបាញ់នៅលើសក់មុនពេលចេញទៅក្រៅ …

Read More »

សុខ សីឡាលីន ជួបរឿងស៊យ ជ្រុះ​បាត់​កាបូបលុយ ​និង​​ប្រាប់​ឲ្យ​មហាជន​បង្កើន​ការ​ប្រុង​ប្រយ័ត្ន!

១៥ នាទីមុន (ភ្នំពេញ)៖ តារាចម្រៀងស្រីប្រចាំផលិតកម្មហង្សមាស កញ្ញា សុខ សីឡាលីន ថ្មីៗនេះ នាងបានធ្វើឲ្យជ្រុះបាត់កាបូបលុយ នៅម្តុំទួលគោក ដោយក្នុងនោះ មានដូចជា អត្តសញ្ញាប័ណ្ណ និងប័ណ្ណបើកបរ ជាដើម។ កញ្ញា សុខ សីឡាលីន បានប្រាប់ឲ្យដឹងថា «នៅយប់នោះ នាងបានធ្វើឲ្យបាត់កាបូបលុយជ្រុះ ដោយមិនដឹងខ្លួន មិនដឹងថាបាត់នៅកន្លែងណា ប៉ុន្តែជាសំណាងល្អ នៅក្នុងកាបូបលុយនោះ ពុំមានផ្ទុកនូវរបស់មានតម្លៃ ដូចជា គ្រឿងអង្ការ ឬទូរស័ព្ទដៃ អ្វីនោះទេ ព្រោះនាងបានដាក់វត្ថុមានសំខាន់ទាំងនោះ ចូលក្នុងឡានអស់ហើយ។ ចំណែកឯនៅក្នុងកាបូបនោះ ក៏មានលុយបន្តិចបន្តួចដែរ»។ តារាចម្រៀងស្រី សុខ សីឡាលីន បានសរសេរនៅលើគណនីហ្វេសប៊ុកថា «អរគុណមិត្តភក្តិ អ្នកគាំទ្រ ទាំងអស់គ្នា ដែលព្រួយបារម្ភពីខ្ញុំ…ហើយក្នុងកាបូបនោះ ក៏អត់មានលុយច្រើនដែរ ព្រោះនាងខ្ញុំដកចេញអស់ដាក់ ក្នុងឃ្លុបឡាន ហើយទូរស័ព្ទនៅក្រៅកាបូបទាំងអស់.នាងខ្ញុំនឹងបង្កើនការប្រុងប្រយ័ត្នជាងនេះ និងសូមបងប្អូន បង្កើនការប្រុងប្រយ័ត្នទាំងអស់គ្នា ព្រោះយើងមិនដឹងថា អ្នកណាជាមនុស្សល្អ …

Read More »