Home / Entertainment (page 4649)

Entertainment

អស់បារម្ភពីសុខភាពថ្លើមហើយ! អ្នកអាចសម្អាតថ្លើម និងជាតិពុលចេញពីរាងកាយងាយៗ ដោយទឹកមួយកែវបែបធម្មជាតិមួយនេះ

លក្ខិណា ៨ ម៉ោងមុន ថ្លើម គឺជាសរីរាង្គមួយដែលមានតួនាទីយ៉ាងសំខាន់នៅក្នុងការស្រូបយកប្រូតេអ៊ីន បន្សាបជាតិពុល និងបំលែងចំណីអាហារជាកាកសំណល់ មកបញ្ចេញចោលតាមរយៈទឹកនោម និងលាមក។ អ្នកដឹងរួចមកហើយណា ការរស់នៅ និងរបបអាហារទទួលទានប្រចាំថ្ងៃដែលមិនល្អ និងពោរពេញដោយជាតិពុល ឬជាតិគីមីផ្សេងៗ អាចធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់អ្នកយ៉ាងធ្ងន់ធ្ងរ ជាពិសេសថែមទាំងអាចប៉ះពាល់ដល់តួនាទីបន្សុទ្ធជាតិពុលចេញពីរាងកាយរបស់ថ្លើមតែម្តង។ នៅពេលដែលអ្នកបណ្តោយឱ្យសុខភាពថ្លើមចុះខ្សោយ និងមិនបានយកចិត្តទុកដាក់ថែរក្សា និងលាងសម្អាតជាតិពុលចេញពីថ្លើមនោះទេ វាអាចបណ្តាលឱ្យអ្នកកើតជំងឺយ៉ាងច្រើន ដូចជាទាក់ទងនឹងសុខភាពបេះដូង តម្រងនោម សួត ថែមទាំងអាចឈានទៅរកជំងឺរលាកថ្លើម និងខ្លាញ់នៅក្នុងថ្លើមជាដើមផងដែរ។ ចំណែករោគសញ្ញាដែលបញ្ជាក់ប្រាប់ថាថ្លើមរបស់អ្នកពោរពេញដោយជាតិពុល និងត្រូវការលាងសម្អាតជាបន្ទាន់មានដូចជា៖ ការឡើងទម្ងន់ ប្រតិកម្មស្បែកអាលែក្ស៊ីស្បែក(រមាស់) គ្មានកម្លាំងកំហែង បែកញើសច្រើន ឡើងមុនមិនបាត់ មានក្លិនមាត់មិនល្អ និងរោគសញ្ញាជាច្រើនផ្សេងទៀត។ ប្រសិនជាអ្នកកើតមានបញ្ហាទាំក់ទងនឹងថ្លើមបែបនេះគួរធ្វើយ៉ាងណា? កុំបារម្ភ! ពេលនេះអ្នកមិនបាច់ចំណាយពេលទៅមន្ទីរពេទ្យដើម្បីធ្វើការព្យាបាលទៀតនោះទេ វិធីធម្មជាតិធ្វើភេសជ្ជៈមួយប្រភេទនេះ ក៏អាចជួយលាងសម្អាតជាតិពុល និងធ្វើឱ្យថ្លើមរបស់អ្នកមានសុខភាពល្អបានដែរ។   កុំនៅរង់ចាំយូរមកតាមដានវិធីធ្វើទាំងអស់គ្នាដូចខាងក្រោម៖ រោគសញ្ញាដែលបញ្ជាក់ប្រាប់ថាថ្លើមរបស់អ្នកពោរពេញដោយជាតិពុល និងត្រូវការលាងសម្អាតជាបន្ទាន់មានដូចជា៖ ការឡើងទម្ងន់ ប្រតិកម្មស្បែកអាលែក្ស៊ីស្បែក គ្មានកម្លាំងកំហែង បែកញើសច្រើន ឡើងមុនមិនបាត់ មានក្លិនមាត់មិនល្អ …

Read More »

ពេលខ្លះប្រឹងហាត់ប្រាណដែរ នៅតែមិនស្រកគីឡូដដែល! តាមពិតមកពីបែបនេះសោះ

Leang ៦ ម៉ោងមុន ចំពោះអត្ថបទមួយនេះយើងគ្រាន់តែចង់ឲ្យអ្នកអានស្វែងយល់ពីបញ្ហាខ្លះទាក់ទងទៅនឹងអត្ថប្រយោជន៍នៃការហាត់ប្រាណ និងហេតុផលមួយចំនួនដែលទាក់ទងទៅនឹងអ្នកដែលធ្វើលំហាត់ប្រាណចង់សម្រកទម្ងន់។ មិនត្រឹមតែប៉ុណ្ណោះយើងគ្រាន់តែចែករំលែកនូវអ្វីដែលក្រុមអ្នកស្រាវជ្រាវបានរកឃើញ ក្នុងបំណងដើម្បីជាការស្វែងយល់ទាំងអស់គ្នា។ តោះ! ស្វែងយល់ទាំងអស់គ្នា៖ រូបភាពតំណាង #ប្រសិនបើអ្នកធ្វើលំហាត់ប្រាណគឺអ្នកមិនអាចស្រកទម្ងន់នោះទេ ដោយសារហេតុផលអ្វីខ្លះ? ទាំង២ចំណុចនេះគឺជាហេតុផល៖ ១.តាមរយៈការសិក្សាស្រាវជ្រាវបានបង្ហាញថា លំហាត់ប្រាណនឹងមិនជួយឲ្យអ្នកស្រកទម្ងន់បាននោះទេ ប៉ុន្តែវាធ្វើឲ្យអ្នកមានសុខភាពល្អ។ ដូច្នេះប្រសិនបើអ្នកចង់សម្រកទម្ងន់អ្នកមិនត្រូវផ្តោតសំខាន់ទៅលើការធ្វើលំហាត់តែមួយមុខនោះទេ។ ផ្ទុយទៅវិញអ្នកគួរផ្តោតទៅលើរបបអាហារប្រចាំថ្ងៃ របស់អ្នកដែលមានសុខភាពល្អវិញទើបកាន់តែល្អ។ ២.ក្រុមអ្នកស្រាវជ្រាវដែលដឹកនាំដោយអ្នកឯកទេសខាងបេះដូងជនជាតិអង់គ្លេសលោក Aseem Malhotra បានរកឃើញថា អាហារគឺជាមូលហេតុចម្បងដែលនាំឲ្យធាត់។ ចំណែកឯកីឡា និងសកម្មភាពរាងកាយផ្សេងទៀតមានឥទ្ធិពលលើសុខភាពរបស់យើងដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង ន​ិងមានលក្ខខណ្ឌសុខភាពផ្សេងៗទៀត។ ទន្ទឹមនឹងនេះផងដែរការហាត់ប្រាណដែលមិនបានដុតកាល់ឡូរីគ្រប់គ្រាន់ គឺមិនអាចឲ្យអ្នកស្រកទម្ងន់បាននោះទេ។ #ហេតុផលដែលធ្វើឲ្យអ្នកមិនស្រកទម្ងន់ មិនថាអ្នកធ្វើលំហាត់ប្រាណប៉ុណ្ណានោះទេ អ្នកនឹងមិនស្រកទម្ងន់នោះទេប្រសិនបើអ្នកមិនចៀសឲ្យឆ្ងាយពីអាហារមិនល្អដែលអ្នកមិនគួរញ៉ាំ។  អ្នកនឹងមិនស្រកទម្ងន់នោះទេប្រសិនបើអ្នកមិនចៀសឲ្យឆ្ងាយពីអាហារមិនល្អដែលអ្នកមិនគួរញ៉ាំ ។ ហេតុនេះក្រុមអ្នកស្រាវជ្រាវបានអះអាងថាអ្នកគួរតែដល់ពេលវេលាចាកចេញពីការយល់ច្រឡំដូចខាងក្រោមនេះហើយ៖ ១.លំហាត់ប្រាណអាចកម្ចាត់កាល់ឡូរី ឬស្រកទម្ងន់ ២.អាចចៀសពីការធាត់ដោយសាររបបអាហារប្រចាំថ្ងៃ ៣.ការទទួលទានអាហារដែលមានជាតិកាបូនអ៊ីដ្រាតគឺល្អជាងអាហារដែលមានជាតិខ្លាញ់ ៤.ភេសជ្ជៈដែលមានជាតិស្ករ អាហារមិនល្អ និងអាល់កុលវាធ្វើឲ្យអ្នកមានសុខភាពល្អដរាបណាអ្នកហាត់ប្រាណទៀងទាត់ កីឡា និងសកម្មភាពរាងកាយផ្សេងទៀតមានឥទ្ធិពលលើសុខភាពរបស់យើងដូចជាអាចកាត់បន្ថយហានិភ័យនៃជំងឺបេះដូង ជំងឺទឹកនោមផ្អែម និងជំងឺភ្លេចភ្លាំង។ ដោយយោងតាមអ្នកស្រាវជ្រាវបាននិយាយថា ប្រសិនបើអ្នកចង់សម្រកទម្ងន់ …

Read More »

គុណប្រយោជន៍ទាំងសុខភាពរាងកាយ និងរូបសម្រស់របស់ « ស្លឹកម្ទេស »

លក្ខិណា ៨ ម៉ោងមុន ស្លឹកម្ទេស ត្រូវបានគេដឹងថានៅក្នុងស្រុកខ្មែរយើងតែងតែនិយមយកមកទទួលទាន ធ្វើជាបន្លែនៅក្នុងសម្លជាមួយនឹងទំពាំង ឬយកមកស្ងោរលាយជាមួយនឹងសម្លផ្សេងៗតាមដែលត្រូវការ។ អ្វីដែលអ្នកមិនធ្លាប់បានដឹងនោះ ស្លឹកម្ទេសមិនត្រឹមតែមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ តែតាមការស្រាវជ្រាវបានរកឃើញដែរថា ស្លឹកម្ទេសសម្បូរទៅដោយជាតិរ៉ែ និងវីតាមីនសំខាន់ៗជាច្រើនមុខបូកផ្សំបញ្ចូលគ្នា ប្រែក្លាយជាអាចជួយដល់សុខភាពរាងកាយរបស់មនុស្សយើងផងដែរ។  មិនតែប៉ុណ្ណោះក្រៅពីមានប្រយោជន៍សម្រាប់ការទទួលទានជាម្ហូបអាហារសុខភាពហើយនោះ  ស្លឹកម្ទេសក៏អាចយកមកធ្វើជាគ្រឿងជួយសម្រស់និងសុខភាពរបស់នារី និងធ្វើជាទឹកតែបំប៉នសុខភាពក៏បាន ដែលមានមនុស្សភាគតិចបំផុតដែលបានដឹង។ ដើម្បីឱ្យអស់ចម្ងល់ តោះមកតាមដានគុណប្រយោជន៍ដ៏ហួសប្រមាណរបស់ស្លឹកម្ទេស សម្រាប់សុខភាព និងសម្រស់ទាំងអស់គ្នាដូចខាងក្រោម៖ ស្លឹកម្ទេស ត្រូវបានគេដឹងថានៅក្នុងស្រុកខ្មែរយើងតែងតែនិយមយកមកទទួលទាន ធ្វើជាបន្លែនៅក្នុងសម្លជាមួយនឹងទំពាំង ឬយកមកស្ងោរលាយជាមួយនឹងសម្លផ្សេងៗតាមដែលត្រូវការ # គុណប្រយោជន៍សម្រាប់សុខភាពរបស់ « ស្លឹកម្ទេស » ១. ព្យាបាលជំងឺរលាកឆ្លឹង និងរលាកសន្លាក់ ជំងឺរលាកសន្លាក់ និងឆ្អឹងភាគច្រើនកើតនៅលើមនុស្សវ័យចំណាស់ ហើយមានអាការដូចជាហើម ឬរឹងនៅក្នុងសន្លាក់ដែលធ្វើឱ្យពិបាកក្នុងការធ្វើចលនាជាដើម។ ប៉ុន្តែប្រសិនជាអ្នកទទួលទានស្លឹកម្ទេសឱ្យបានទៀងទាត់នោះ អាការរលាកសន្លាក់ឆ្អឹងរបស់អ្នក ប្រាកដជាបានធូរស្រាលជាមិនខាន ដោយសារតែសារធាតុប្រឆាំងនឹងការរលាកដែលមាននៅក្នុងស្លឹកម្ទេស។ ២.ព្យាបាលជំងឺរើម យើងបានដឹងរួចមកហើយថា ជំងឺរើម ជាជំងឺសើស្បែកដែលបណ្តាលមកពិវីរុសបាក់តេរីមួយចំនួន។ ការប្រើប្រាស់ស្លឹកម្ទេសក្នុងរបបចំណីអាហារអាចជួយកាត់បន្ថយ និងព្យាបាលជំងឺមួយនេះបានផងដែរ។ ៣.បណ្តេញ និងសម្អាតជាតិពុលចេញពីក្នុងរាងកាយ ស្លឹកម្ទេសអាចមានសមត្ថភាពអាចជួយបណ្តេញ …

Read More »

​អគ្គនាយកមន្ទីពេទ្យកាល់ម៉ែត ប្រាប់​គិលានុបដ្ឋាក​​យិកា និងឆ្មប​ទាំងអស់ត្រូវ​ប្រើប្រាស់ពាក្យសម្ដី និងកាយវិការ​ទន់ភ្លន់ចំពោះអ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ

៦ ម៉ោងមុន (ភ្នំពេញ)៖ គ្រប់កាយវិការ​ពាក្យពេចន៍​ទាំងអស់ របស់គិលានុបដ្ឋាក​យិកា និងឆ្នប ដែលបង្ហាញពីភាព​ទន់ភ្លន់​រួសរាយរាក់ទាក់ ចំពោះអ្នកជំងឺ គឺជាឱសថ​ដ៏ស័ក្តិសិទ្ធមួយជួយបញ្ជ្រៀបឲ្យ​អ្នកជំងឺមានអារម្មណ៍ជ្រះថ្លា និងផ្តល់ជំនឿចិត្តមួយចំណែក ក្នុងការថែទាំ​ព្យាបាល អ្នកជំងឺ និងក្រុមគ្រួសារអ្នកជំងឺ, នេះជាការលើកឡើងរបស់លោកសាស្ដ្រាចារ្យ ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត។ ​ក្នុង​ទិវា​វិទ្យាសាស្រ្ត​ថែទាំ​របស់គិលានុបដ្ឋាក​យិកា និងឆ្មប​លើកទី​៧ នៅព្រឹកថ្ងៃទី​០៧ ខែធ្នូ ឆ្នាំ២០១៧នេះ ​លោក ឈាង រ៉ា បានបញ្ជាក់ទៀតថា គិលានុបដ្ឋាកយិកា និងឆ្មប​ត្រូវអនុវត្តឲ្យបានល្អជាប្រចាំនូវកាយវិកា ពាក្យសម្តី ដែលជា​កាតព្វកិច្ច​ចាំបាច់ រួមផ្សំជាមួយនឹងការពិនិត្យព្យាបាលជំងឺ ស្របទៅតាមកិច្ចការវិទ្យាសាស្រ្តថែទាំ​ ព្រោះការងារថែទាំ គឺជាការងារមួយដែលមានគុណតម្លៃ ​ក្នុងការកំណត់ប្រសិទ្ធភាព គុណភាព នៃការព្យាបាលថែទាំជំងឺ ឲ្យកាន់តែមានការជឿនលឿន សំដៅបង្កើនការយកចិត្តទុកដាក់ ផ្តល់នូវជំនឿទុកចិត្ត និងភាពកក់ក្តៅ ឲ្យបានយ៉ាងពិតប្រាកដដល់ប្រជាពលរដ្ឋ និងអ្នកទទួលសេវាព្យាបាល​ពីមន្ទីពេទ្យ។ ​លោកអគ្គនាយកមន្ទីរពេទ្យកាល់ម៉ែត បានបន្តថា វិធីសាស្រ្តថែទាំទាំងនេះ អាចជួយផ្តល់អត្ថប្រយោជន៍ផងដែរ ឲ្យគិលានុបដ្ឋាក​យិកា និងឆ្មប ទាំងឡាយឲ្យយល់ដឹងពីតួនាទីទទួលខុសត្រូវ …

Read More »

ធំ…មិនធ្លាប់មាន! បញ្ចុះតម្លៃរហូតដល់ ៣០% សម្រាប់គ្រឿងបន្លាស់សុទ្ធរថយន្តម៉ាក TOYOTA និង LEXUS!

ម៉ារី ៥ ម៉ោងមុន ភ្នំពេញ៖ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានរៀបចំកម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ ចាប់ពីថ្ងៃទី២៣ វិច្ឆិកា ២០១៧ ដល់ ២៨ កុម្ភៈ ២០១៨ ដើម្បីអបអរសាទរដំណាច់ឆ្នាំ ព្រមទាំងអគុណដល់អតិថិជនដែលគាំទ្ររហូតមក។ បញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% លោក ដោ ទិវា អ្នកគ្រប់គ្រងផ្នែកសេវាកម្មអតិថិជន TOYOTA (ខេមបូឌា) បាននិយាយថា៖ “ប្រូម៉ូសិនលើកនេះច្រើនជាងសព្វដងរហូតដល់ ៣០% ហើយការផ្តល់ជូននេះសម្រាប់អតិថិជនកំពុងប្រើប្រាស់ឡានម៉ាក TOYOTA និង LEXUS ទូទាំងប្រទេសដែលរួមបញ្ចូលឡាន មិនមែនទិញពីក្រុមហ៊ុនផងដែរ”។    កម្មវិធីបញ្ចុះតម្លៃពិសេសចាប់ពី ១០-៣០% ចំពោះសេវាកម្មថែទាំ ជួសជុលទូទៅ និងប្ដូរគ្រឿងបន្លាស់សុទ្ធ បច្ចុប្បន្ននេះ យានដ្ឋានជួសជុលរថយន្តម៉ាក TOYOTA និង LEXUS គឺមានអាជ្ញាប័ណ្ណទទួលស្គាល់ពីរោងចក្រផលិតរថយន្ត …

Read More »