Home / Entertainment (page 4650)

Entertainment

វិធីសាស្ត្រងាយៗ ក្នុងការធ្វើសេរ៉ូមព្យាបាលជំងឺផ្តាសាយ និងបញ្ហាសុខភាពមួយចំនួនទៀត ដោយមិនចាំបាច់ចំណាយលុយច្រើន

Leang ១ ថ្ងៃមុន របៀបនៅក្នុងការធ្វើសេរ៉ូមសម្រាប់ព្យាបាលជំងឺផ្តាសាយធម្មតាតាមបែបធម្មជាតិ និងគ្រឿងផ្សំដែលមានស្រាប់ដោយមិនចាំបាច់ចំណាយលុយច្រើន ហើយថែមទាំងមិនផ្តល់ផលប៉ះពាល់ដល់សុខភាពទៀតផង។ ហើយនៅក្នុងការធ្វើសេរ៉ូមនេះផងដែរ យើងក៏មានការលាយផ្សំពីការ៉ុត ព្រោះវាមានសារធាតុបំប៉នដ៏ល្អឥតខ្ចោះ និងត្រូវបានគេយកវាទៅប្រើសម្រាប់ការរៀបចំរូបមន្តដែលមានគុណភាពតាមបែបធម្មជាតិទៀតផង។  រូបភាពតំណាង ហេតុនេះចូរអានវិធីសាស្ត្រក្នុងការធ្វើសេរ៉ូមព្យាបាលបញ្ហាជំងឺផ្តាសាយ ក៏ដូចជាអត្ថប្រយោជន៍ចំពោះសុខភាពមួយចំនួនទៀតដូចខាងក្រោម។ #វិធីសាស្ត្រក្នុងការធ្វើសេរ៉ូមព្យាបាលបញ្ហាជំងឺផ្តាសាយធម្មតា គ្រឿងផ្សំរួមមាន៖ • ការ៉ុតចំនួន៥ ទៅ៦ផ្លែ(ធំ) • ក្រូចឆ្មារចំនួន ១ផ្លែ (ច្របាច់យកទឹក) • ទឹកឃ្មុំធម្មជាតិចំនួន ៤ទៅ៥ស្លាបព្រាបាយ របៀបធ្វើ៖ ១.យកការ៉ុត៥ ទៅ៦ផ្លែមកហាន់ជាចំណិតតូចៗ បន្ទាប់មកយកវាទៅស្ងោរ ដោយដាក់ទឹកល្មមមិនច្រើនពេក ហើយស្ងោររយៈពេល២ ទៅ៣នាទីរហូតដល់វាទន់ ឬជ្រាយ រួចទុកវាឲ្យត្រជាក់។ ២.កូរការ៉ុតដែលស្ងោររួចនោះឲ្យវាបែក ហើយម៉ត់បន្ទាប់មកដាក់ទឹកក្រូចឆ្មារ និងទឹកឃ្មុំចូល។ ចុងក្រោយលាយវាចូលគ្នាឲ្យសព្វ ទុកវានៅក្នុងកន្លែងបិតជិត និងមានអនាម័យល្អ។ វិធីប្រើ៖ ទទួលទានសេរ៉ូមនេះជារៀងរាល់ថ្ងៃរហូតដល់រោគសញ្ញានៃជំងឺនេះជាសះស្បើយ។ រូបភាពតំណាង #អត្ថប្រយោជន៍នៃការទទួលទានសេរ៉ូមនេះក្រៅពីប្រយុទ្ធប្រឆាំងទៅនឹងជំងឺផ្តាសាយរួមមាន • វាជួយដោះស្រាយជាមួយនឹងការឈឺចាប់ និងការរលាកនៅសន្លាក់ ជាលិកាសាច់ដុំ និងនៅក្នុងឆ្អឹងផងដែរ • …

Read More »

ធ្លាប់តែញ៉ាំទឹកសណ្តែក! មិនធ្លាប់ដឹងសោះថាទឹកសណ្តែក ក៏អាចយកមកថែរក្សាស្បែកមុខ ដងខ្លួន និងសសៃសក់បានដែរតើ

លក្ខិណា ១ ថ្ងៃមុន អត្ថបទមុនៗអ្នកបានដឹងរួចមកហើយ អំពីអត្ថប្រយោជន៍របស់ទឹកសណ្តែកសម្រាប់សុខភាពរាងកាយ និងសុខភាពសម្រស់ដោយការទទួលទានវាជាប្រចាំ។ នៅក្នុងទឹកសណ្តែកពិតជាសម្បូរទៅដោយសារធាតុ និងវីតាមីនយ៉ាងច្រើនសម្រាប់ជំនួយសុខភាព និងរូបសម្រស់ពីផ្នែកខាងក្នុងបានយ៉ាងមានប្រសិទ្ធភាព។ តែអ្នកប្រហែលជាមិនបានដឹងទេថា ទឹកសណ្តែកក៏អាចយកមកធ្វើជារូបមន្តថែរក្សាសម្រស់បានផងដែរ ដូចជាសម្រាប់សុខភាពសសៃសក់ ស្បែកមុខ និងស្បែកដងខ្លួន បានដោយប្រើវិធីងាយៗ។ នៅចាំអីទៀត! មកតាមដានទាំងអស់គ្នាតែម្តងទៅថាវិធីអនុវត្តមានអ្វីខ្លះ៖ នៅក្នុងទឹកសណ្តែកពិតជាសម្បូរទៅដោយសារធាតុ និងវីតាមីនយ៉ាងច្រើនសម្រាប់ជំនួយសុខភាព និងរូបសម្រស់ពីផ្នែកខាងក្នុងបានយ៉ាងមានប្រសិទ្ធភាព # សម្រាប់សសៃសក់ ទឹកសណ្តែកសម្បូរទៅដោយជាតិប្រូតេអ៊ីន ជាតិដែក កាល់ស្យូម ជាតិកាកសសៃ អាស៊ីតហ្វូលិក (Folic Acid) វីតាមីនB និងប៉ូតាស្យូមដែលមានប្រយោជន៍ចំពោះសុខភាពសសៃសក់។ ប្រសិនជាអ្នកទទួលទានទឹកសណ្តែកជាប្រចាំសក់របស់អ្នកនឹងដុះលូតលាស់ល្អ សសៃសក់រឹងមាំ និងមិនងាយជ្រុះផងដែរ។ កាន់តែពិសេសនោះ អ្នកក៏អាចយកទឹកសណ្តែកមកថែរក្សាសសៃសក់ផ្ទាល់ផងដែរ។  ការអនុវត្ត៖ ងាយៗដោយគ្រាន់តែពេលអ្នកកក់សក់រួចនៅសើមតិចៗ រួចយកទឹកសណ្តែកមកលាបសព្វសសៃសក់ ឬចុងសក់អ្នកដូចជាក្រែមបន្ទន់សក់ក៏បាន។ អនុវត្តបែបនេះជាប្រចាំសក់របស់អ្នកមិនត្រឹមតែរឹងមាំ អស់បញ្ហាជ្រុះសក់នោះទេ ថែមទាំងធ្វើឱ្យសក់ទន់ភ្លឺរលោងដូចសសៃសូត្រផងដែរ។ ងាយៗដោយគ្រាន់តែពេលអ្នកកក់សក់រួចនៅសើមតិចៗ រួចយកទឹកសណ្តែកមកលាបសព្វសសៃសក់ ឬចុងសក់អ្នកដូចជាក្រែមបន្ទន់សក់ក៏បាន # សម្រាប់ស្បែកមុខ វីតាមីន E …

Read More »

ឃើញ​នាង​ស្និត​ស្នាល​ជាមួយ​ប្រុស​ផ្សេង ខឹង​យក​ដាវ​សា​ម៉ូ​រ៉ៃ​កាប់​យក​តែ​ម្តង​(​មាន​វី​ដេ​អូ​)

១១ ម៉ោងមុន ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​នគរបាល​ជំនាញ​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល រៀបចំ​សុំ​ណុំ​រឿង​បញ្ជូន​ន​ទៅ​សាលាដំបូង​នៅ​ថ្ងៃ​ទី​០៧ ខែធ្នូ ឆ្នាំ​២០១៧ ពី​បទ​ហិង្សា​ដោយ​ចេតនា ព្រោះតែ​ខឹង​នឹង​សង្សា​ខ្លួន​បែកចិត្ត​មាន​សង្សា​ថ្មី ។ ជនសង្ស័យ​បាន​កាប់​ឈ្មោះ​ទាវ សា​រិ​ទ្ធ រង​របួស​ត្រចៀក​ឆ្វេង​១​កន្លែង ដៃ​ឆ្វេង​១​កន្លែង ជើង​ឆ្វេង​១​កន្លែង ចំណែក​ឈ្មោះ​សឹ​ង្ហ សុ​ភ័ក្ត្រ របួស​កដៃ​ឆ្វេង​១​កន្លែង លោក​វរសេនីយ៍ទោ ខែ​ម សុ​ភ័​ណ នាយការិយាល័យ នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ ប៊ុល គឹ​ម​សាន ហៅ​ចិន ភេទ​ប្រុស អាយុ​២៣​ឆ្នាំ នៅ​ភូមិ​សូ​ភី សង្កាត់​កំពង់ស្វាយ ក្រុង​សិរី​សោភ័ណ ខេត្តបន្ទាយមានជ័យ ។ ឈ្មោះ ប៊ុល គឹ​ម​សាន​នេះ បាន​យក​ដាវ​សា​ម៉ូ​រ៉ៃ កាប់​ទៅ​លើ​ឈ្មោះ ទាវ សា​រិ​ទ្ធ ភេទ​ប្រុស អាយុ​២១​ឆ្នាំ មាន​ទីលំនៅ​ភូមិ​បាក់​ព្រា ឃុំ​ព្រៃ​ចាស់ ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា កាលពី​វេលា​ម៉ោង​១០​និង​៣៥​នាទី​យប់​ថ្ងៃ​ទី​០៣ …

Read More »

មន្រ្តីកាំកុងត្រូលខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទំនិញដាក់លក់នៅផ្សារបឹងត្រកួន និងណែនាំឲ្យពលរដ្ឋជ្រើសរើសយកទំនិញ ដែលមិនខូចគុណភាព និងហួសដឺឡេ

៩ ម៉ោងមុន (បន្ទាយមានជ័យ)៖ នៅព្រឹកថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ មន្រ្តីជំនាញកាំកុងត្រូលសាខាខេត្តបន្ទាយមានជ័យ ក្រោមការអនុញ្ញាតពីលោក ស៊ាន ស៊ីណាត ប្រធានសាខា ក្រោមការសំរបសំរួលពីលោក តេង សាម៉ៃ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តបន្ទាយមានជ័យ សហការជាមួយមន្ទីរពាណិជ្ជកម្ម និងកម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត បានចុះត្រួតពិនិត្យ និងធ្វើការណែនាំដល់អាជីវករ ប្រជាពលរដ្ឋអំពីការជ្រើសរើសយកទំនិញ ដែលល្អមិនហួសកាលបរិច្ឆេទ យកមកបរិភោគ ដើម្បីចៀសវាងនូវហានិភ័យ ដែលប៉ះពាល់ដល់សុខភាព ជាយថាហេតុ។ លោក ហុង លៀង ប្រធានការិយាល័យប្រមូលចំណូល និងទីផ្សារសាខាកាំកុងត្រូលខេត្ត បានឲ្យដឹងថា យុទ្ធនាការខាងលើនេះបានធ្វើឡើងនៅផ្សារបឹងត្រកួន ភូមិបន្ទាយមានឬទ្ធិ ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ជាលទ្ធផលមន្រ្តីជំនាញបានដកហូតទំនិញហួសកាលបរិច្ឆេទ រួមមាន៖ ដំណាប់កន្ទួត១១kg ទឹកក្រូច សាច់ មួយយួរ ស្មើ១២ដប កំទេចមីមួយថង់២០កញ្ចប់។ ជាមួយគ្នានេះបើតាមលោក ហុង លៀង មន្រ្តីជំនាញនឹងចុះណែនាំបន្តបន្ទាប់ទៀត សម្រាប់ត្រួតពិនិត្យទំនិញដែលដាក់លក់នៅតាមទីផ្សារ៕ លោក …

Read More »

ប៉ះពាល់សុខភាព! រកឃើញទឹកក្រូច ទឹកទំពាំងបាយជូ នំស្រួយ ចាហួយដូង ស្រាបៀ និងទឹកផ្លែឈើ ខូចគុណភាពដាក់លក់នៅផ្សារស្ទោង ខេត្តកំពង់ធំ, មន្រ្តីកាំកុងត្រូលប្រមូលទុកដុតកម្ទេចចោល

៧ ម៉ោងមុន (កំពង់ធំ)៖ ទឹកក្រូច ទឹកទំពាំងបាយជូ ទឹកផ្លែឈើ ចាហួយដូង នំស្រួយ និងស្រាបៀ ដែលខូចគុណភាព ដែលក្រុមអាជីវករយកដាក់លក់ នៅផ្សារស្ទោង ធ្វើឲ្យប៉ះពាល់សុខ ភាពនោះ ត្រូវបានមន្រ្តីសាខាកាំកុងត្រូលខេត្តកំពង់ធំ បានរកឃើញ និងប្រមូលយកទៅដុតកម្ទេចចោល។ ការរកឃើញទំនិញខូចគុណភាពនេះ បានធ្វើឡើងនៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៧នេះ ពេលមន្រ្តីសាខាកាំកុងត្រូល សហការជាមួយ មន្ទីរពាណិជ្ជកម្ម អាជ្ញាធរដែនដី បានបន្តចុះពិនិត្យ ផ្សព្វផ្សាយអំពីគុណភាព និងសុវត្ថិភាពម្ហូបអាហារ នៅក្នុងផ្សារស្ទោង ស្ថិតនៅភូមិកំពង់ក្តី ឃុំកំពង់ចិន ស្រុកស្ទោង ខេត្តកំពង់ធំ ដើម្បីចូលរួមលើកកម្ពស់សុខភាព និងសុវត្ថិភាពចំណីអាហារ។ មន្រ្តីកាំកុងត្រូលខេត្តកំពង់ធំ បានឲ្យដឹងថា បន្ទាប់ពីចុះត្រួតពិនិត្យ ក្រុមការងារបានរកឃើញផលិតផលជាច្រើន ដែលខូចគុណភាពដូចជា៖ ទឹកក្រូច ម៉ាក Big ចំនួន៨ដប ផលិតនៅប្រទេសថៃ ទឹកក្រូច ម៉ាកកូកាកូឡា ចំណុះ១,២៥ml ចំនួន១៥ដប ផលិតនៅប្រទេសថៃ …

Read More »