Home / Entertainment (page 4651)

Entertainment

សូម​ប្រុង​ប្រយ័ត្ន​ណា​បងប្អូន ជនខិលខូច​ឆ្លៀតឱកាស​ពេល​យើង​ស្រវឹង

៧ ម៉ោងមុន រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​គោលបំណង​ត្រលប់​ផ្ទះ​វិញ​លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​រុញច្រាន​យក​ម៉ូតូ​ទៅ​បាត់ ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​១១​នឹង​៥០​នាទី​យប់ ថ្ងៃ​ទី​៦ ខែធ្នូ ឆ្នាំ​២០១៧ ទុល​មុខ​នឹង​ផ្សារ​បេ​សេ​ថ្មី ផ្លូវ​៣៧១ សង្កាត់​បឹង​ទំពុន​២ ខណ្ឌមានជ័យ ។ បុរស​ម្នាក់​ចេញពី​ផឹកស៊ី​វិញ​ស្រវឹង​ទោរទន់​បាន​ជិះ​ម៉ូតូ​គោលបំណង​ត្រលប់​ផ្ទះ​វិញ​លុះ​ជិះ​ដល់​ពាក់​កណ្តាលផ្លូវ​ក៏​ស្រាប់តែ​មាន​ជនសង្ស័យ​៤​នាក់​ធ្វើ​សកម្មភាព​រុញច្រាន​យក​ម៉ូតូ​ទៅ​បាត់ ជន​រង​គ្រោះ​មានឈ្មោះ ទូច ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ មានស្រុក​កំ​ណើ​នៅ​ភូមិ​ព្រៃ​ចា ឃុំ​ព្រៃ​ចា ស្រុក​ជើងព្រៃ ខេត្តកំពង់ចាម ។ ម៉ូតូ​ដែល​ត្រូវ​ក្រុម​ជនសង្ស័យ​ប្លន់​យក​ទៅ​ម៉ាក​ហុងដា​ឌ្រី​ម​ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម ១Q-៩៣៧៩ ។ ជន​រង​គ្រោះ​មានឈ្មោះ ទូច ម៉ៅ ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​ជា​មេការ​សំណង់ ស្នាក់​នៅផ្ទះ​ជួល​ម្ដុំ​លូ​ប្រាំ ស្ថិត​ក្នុង​សង្កាត់​ស្ទឹង​មាន​ជ័យ​៣ ខណ្ឌមានជ័យ តាម​សម្តី​ជន​រង​គ្រោះ​ទាំង​ស្រវឹង​វង្វេងវង្វាន់​ថា មុន​ពេល​កើតហេតុ​រូប​គាត់​បាន​ជិះ​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៦ ពណ៌​ខ្មៅ ចេញពី​ផឹក​នៅ​ម្តុំ​ចាក់​អង្រែ​លើ​គោលបំណង​ត្រលប់​ទៅ​ផ្ទះ​វិញ​នៅ​ម្តុំ​លូ​ប្រាំ​ដោយ​បាន​ធ្វើ​ដំណើរ​តាម​ផ្លូវ​៣៧១​ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច ខណៈ​មក​ដល់​ចំណុច​កើតហេតុ …

Read More »

បន្ទះឈីបជំនាន់ថ្មីរបស់ Qualcomm នឹងអាចជួយឲ្យទូរស័ព្ទ Samsung ស៊េរីក្រោយទទួលបានភាពអស្ចារ្យដូចជា…

ដែត ១២ ម៉ោងមុន បរទេស៖ កាលពីម្សិលមិញនេះ ក្រុមហ៊ុន Qualcomm បានបង្ហាញនូវបន្ទះឈីប Snapdragon 845 ដែលជាបន្ទះឈីបជំនាន់ចុងក្រោយបំផុតរបស់ខ្លួន ហើយវាមានមកជាមួយនូវសមត្ថភាពដ៏អស្ចារ្យជាច្រើន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ក្រុមហ៊ុន Qualcomm តែងតែផ្គត់ផ្គង់បន្ទះឈីបទៅដល់ ក្រុមហ៊ុន Samsung សម្រាប់ប្រើប្រាស់នៅក្នុងស្មាតហ្វូនជានិច្ច។ បន្ទះឈីប Snapdragon 845 នឹងអាចផ្តល់លក្ខណៈសម្បត្តិមួយចំនួន ឲ្យស្មាតហ្វូនស៊េរីក្រោយរបស់ Samsung ដូចជា៖  • កាមេរ៉ាល្អជាមុន • វីដេអូមានគុណភាពខ្ពស់ 4K Ultra HD • អាចធ្វើការស្កេនមុខមនុស្ស ដើម្បីបើកសោរទូរស័ព្ទ • មានដំណើរការលឿនជាងមុន • កាន់ថ្មបានយូរ • សាកថ្មឆាប់ពេញ • មានជំនួយការ (AI) ឆ្លាតវៃជាងមុន • សម្រួលឲ្យការប្រើប្រាស់កាសអត់ខ្សែ មានដំណើរការល្អជាងមុន • …

Read More »

មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីកម្មវិធី Messenger គាំងចំនួន ២ដងក្នុងមួយសប្តាហ៍

ដែត ១ ថ្ងៃមុន បរទេស៖ កាលពីពេលថ្មីៗនេះ អ្នកប្រើប្រាស់កម្មវិធីហ្វេសប៊ុករាប់លាននាក់ មានអារម្មណ៍ចម្លែកចិត្ត និងធុញថប់យ៉ាងខ្លាំង ដោយសារពួកគេមិនអាចប្រើប្រាស់ ឬទទួលសារនៅក្នុងកម្មវិធី Messenger បាន។ គួរឲ្យដឹងថា នេះគឺជាលើកទី២ហើយនៅក្នុងសប្តាហ៍នេះ ដែលកម្មវិធី Messenger មានភាពរអាក់រអួលបែបនេះ។ បន្ថែមពីនេះវេបសាយ Down Detector ក៏បានបង្ហាញផងដែរថា អ្នកប្រើប្រាស់កម្មវិធី Messenger ដែលរងគ្រោះខ្លាំងបំផុត គឺស្ថិតនៅក្នុងចក្រភពអង់គ្លេស និងទ្វីបអឺរ៉ុបតែម្តង។ យ៉ាងណាមិញ មកដល់ខណៈពេលនេះ គេមិនទាន់ដឹងច្បាស់នៅឡើយទេថា កម្មវិធី Messenger មិនអាចដំណើរការបាន ដោយសារមូលហេតុអ្វី។ ក្រុមហ៊ុនហ្វេសប៊ុកបានថ្លែងឲ្យដឹងថា «នៅថ្ងៃព្រហស្បតិ៍ទី៣០ ខែវិច្ឆិកា យើងបានដឹងថាមនុស្សមួយចំនួន មានបញ្ហាជាមួយគណនី Messenger របស់ពួកគេ។ ក្នុងពេលនេះ យើងបានទទួលជោគជ័យក្នុងការស្វែងរកឃើញនូវមូលហេតុដែលបណ្តាលឲ្យកម្មវិធី Messenger គាំង ហើយយើងក៏បានដោះស្រាយបញ្ហាទាំងនោះរួចរាល់ហើយដែរ។ ទោះបីជាយ៉ាងណាក៏ដោយ ពួកយើងសូមអភ័យទោស ចំពោះការរអាក់រអួលទាំងនេះ»។ គួរបញ្ជាក់ផងដែរថា អ្នកប្រើប្រាស់កម្មវិធី …

Read More »

ខ្លាំងបាត់! បុរសម្នាក់អាចផលិតទូរស័ព្ទចម្លែក មានរាងដូចទូរទស្សន៍ អាចវីដេអូខលបាន តាំងពីជាង ៦០ ឆ្នាំមុន

រដ្ឋា ១ ថ្ងៃមុន ហ្វីលីពីន៖ សព្វថ្ងៃនេះ បច្ចេកវិទ្យាជំនាន់ថ្មី មានដូចជាវីដេអូខលជាដើម អនុញ្ញាតិ ឲ្យអ្នកប្រើប្រាស់ មានលទ្ធភាពប្រាស្រ័យទាក់ទងរវាងគ្នានឹងគ្នា មានភាពងាយស្រួល និងមិនចំណាយពេលយូរ។ ទោះយ៉ាងណា មានការលេចលឺថា បច្ចេកវិទ្យាវីដេអូខល ដែលអាចឲ្យមនុស្សពីរនាក់មើលឃើញគ្នា តាមរយៈទូរស័ព្ទ ឬកំព្យូទ័រនោះ មានប្រវត្តិតាំងពី ជាង ៦០ឆ្នាំ មុនមកម្ល៉េះ រកឃើញដោយបុរសម្នាក់ មានឈ្មោះថា Gregorio Zara។ លោក Gregorio Zara បុរសខាងលើ ដែលជារូបវិទូជនជាតិហ្វីលីពីន បានផលិតទូរស័ព្ទម៉្យាង នៅទសវត្សរ៍ឆ្នាំ ១៩៥០ មានរាងដូចទូរទស្សន៍ស៊េរីចាស់ៗ អាចវីដេអូខលបាន និងត្រូវគេជឿជាក់ថា ជាបច្ចេកវិទ្យាវីដេអូខលដំបូងគេបង្អស់ក្នុងប្រវត្តិសាស្រ្ត។  ទូរស័ព្ទម៉្យាង មានរូបរាងដូចទូរទស្សន៍ អាចវីដេអូខលបាន ទោះយ៉ាងណា ផលិតផលទូរស័ព្ទរបស់លោក មិនត្រូវបានដាក់លក់លើទីផ្សារទេ ព្រោះវាមានតម្លៃថ្លៃខ្លាំងហួសស្មាន ដែលមនុស្សម្នាធម្មតា ពុំមានលទ្ធភាពទិញឡើយ។ រហូតដល់ទសវត្សរ៍ឆ្នាំ ១៩៦០ ក្រុមហ៊ុន …

Read More »

ទីក្រុង Jakarta ជាប់ចំណាត់ថ្នាក់ទី៨ នៃទីក្រុងទាំង១០ ដែលមានភ្ញៀវទេសចរទៅទស្សនា និងថតចែករំលែកលើបណ្ដាញសង្គមច្រើនបំផុត

ទីណា ១ ថ្ងៃមុន ឥណ្ឌូនេស៊ី៖ ប្រទេសឥណ្ឌូនេស៊ីត្រូវបានគេទទួលស្គាល់ថាជាប្រទេសមួយដែលមានការរីកចម្រើនខ្លាំងខាងផ្នែកទេសចរណ៍ ព្រោះប្រទេសមួយនេះសម្បូរទៅដោយកោះដែលមានសម្រស់ស្រស់ស្អាតបំផុត ហើយនិងទីក្រុងដែលមានសោភណ្ឌភាពគួរឲ្យចង់រស់នៅផងដែរ។ ជារៀងរាល់ឆ្នាំ ប្រទេសមួយនេះតែងតែកើបប្រាក់បានរាប់ពាន់លានដុល្លារពីកំណើនភ្ញៀវទេសចរដែលធ្វើដំណើរទៅទស្សនានៅក្នុងប្រទេសដ៏ស្រស់ស្អាតមួយនេះ។ ព្រោះតែកំណើននៃភ្ញៀវទេសចរទៅទស្សនានៅក្នុងប្រទេសមួយនេះ ហើយនិងរូបភាពដែលភ្ញៀវទេសចរបានចែករំលែកនៅតាមបណ្តាញសង្គម ទើបក្រុមហ៊ុនទស្សនាវដ្តីដ៏ល្បីល្បាញ Conde Nast Traveler បានធ្វើការស្រង់ស្ថិតិ ហើយឈានទៅដល់ការសម្រេចចេញនូវទិន្នន័យផ្លូវការមួយថា ទីក្រុង Jakarta គឺជាទីក្រុងមួយជាប់ចំណាត់ថ្នាក់លេខ ៧ ក្នុងចំណោមទីក្រុងទាំង ១០ នៅលើពិភពលោកដែលទាក់ទាញភ្ញៀវទេសចរច្រើនជាងគេ និងមានភ្ញៀវទេសចរចែកចាយរូបភាពច្រើនជាងគេនៅលើបណ្ដាញសង្គមផងដែរ។ ដើម្បីឲ្យប្រិយមិត្តបានជ្រាបកាន់តែច្បាស់ថា តើទីក្រុងទាំង ១០នោះមានទីក្រុងណាខ្លះ ហើយនិងមានភាពស្រស់ស្អាតយ៉ាងណានោះ តោះតាមដានទស្សនាទាំងអស់គ្នា៖ ១. ទីក្រុង New York សហរដ្ឋអាមេរិក រូបភាពពិតរបស់ទីក្រុង New York ២.ទីក្រុង Moscow ប្រទេសរុស្ស៊ី រូបភាពពិតរបស់ទីក្រុង Moscow ៣.ទីក្រុង London ចក្រភពអង់គ្លេស  រូបភាពពិតរបស់ទីក្រុង London ៤.ទីក្រុង São …

Read More »