Home / Entertainment (page 4652)

Entertainment

ទម្លាប់ពេលព្រឹកទាំង១៥ចំណុច របស់អ្នកដែលទទួលបានជោគជ័យ និងអ្នកដែលចេះរៀបចំខ្ពស់!

Leang ២ ថ្ងៃមុន បើយើងក្រឡេកមកមើល ជីវិតការងារ ក៏ដូចជាការរស់នៅរបស់មនុស្សជុំវិញខ្លួនយើងនោះ ពេលខ្លះយើងប្រាកដជាឆ្ងល់ ហើយថែមទាំងចង់ដឹងទៀតថាហេតុអ្វីបានជាជីវិតរបស់ម្នាក់នោះជោគជ័យ? ហើយហេតុអ្វីបានជាការរៀបចំការរស់នៅ ឬការងារផ្សេងៗទៀតបានល្អបែបនេះ? មិនត្រឹមតែប៉ុណ្ណោះមនុស្សគ្រប់រូបគឺមានមហិច្ចតារៀងខ្លួន និងមានគោលដៅរៀងៗខ្លួន ហើយជាពិសេសនោះដើម្បីសម្រេចគោលដៅរបស់ពួកគេវាអាស្រ័យទៅលើខ្លួនរបស់ពួកគេផ្ទាល់តែម្តង។ ហេតុនេះខាងក្រោមនេះគឺជាគន្លឹះ ក៏ដូចជារបៀបរស់នៅមួយចំនួន នៅពីក្រោយភាពជោគជ័យ និងអ្នកដែលបានរៀបចំខ្លួនឯងបានល្អមកចែករំលែកដល់អ្នកអានទាំងអស់គ្នា៖ ១.ភ្ញាក់ពីព្រលឹម • អ្នកត្រូវព្យាឈាមកែប្រែទម្លាប់ខ្លួនឯងឲ្យបានជាមុនសិន ដោយចូលគេងលឿន និងក្រោកពីគេងក៏លឿនដូចគ្នា • ជាទូទៅមនុស្សដែលមានការរៀបចំល្អពួកគេភ្ញាក់ពីព្រឹក ពីព្រោះពួកគេអាចរៀបចំរបស់របរទាំងឡាយបានល្អ និងសល់ពេលសម្រាប់ធ្វើអ្វីផ្សេងទៀតដែលពួកគេចង់ធ្វើ  ២. មិនមានទូរស័ព្ទ • វាជារឿងល្អខ្លាំងណាស់ ប្រសិនបើពេលព្រឹកឡើងនៅពេលដែលអ្នកភ្ញាក់ ហើយមិនកាន់ទូរស័ព្ទចុចអូសចុះ អូសឡើងនោះ • មួយវិញទៀតនៅពេលព្រឹកឡើងអ្នកគួរតែស្ទុះងើបចេញពីកន្លែងគេងរបស់អ្នកឲ្យបានលឿនបំផុត ដើម្បីមិនឲ្យអ្នកមានអារម្មណ៍ងងុយគេង និងមិនចង់ងើប ៣.ពេញចិត្តនូវអ្វីដែលខ្លួនមាន • អ្នកត្រូវចាំថាសេចក្តីសុខមិនមែនខិតខំសម្រាប់អ្វីដែលអ្នកមិនទាន់មាននោះទេ • អ្នកត្រូវព្យាយាមអរគុណ និងពេញចិត្តនូវអ្វីដែលអ្នកមានដូចនេះវានឹងធ្វើឲ្យអ្នកមានអារម្មណ៍ថាមានសេចក្តីសុខ និងរីករាយនៅក្នុងការរស់នៅ • ផ្តោតទៅលើអ្វីដែលជារឿងសំខាន់សម្រាប់អ្នកបំផុត • បើទោះបីជាថ្ងៃនេះជាថ្ងៃមិនល្អសម្រាប់អ្នកក៏ដោយ អ្នកគួរតែសរសេ កត់ត្រាវាគឺជារឿងដែលល្អនោះដែរ។ …

Read More »

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៥)

លក្ខិណា ១៨ ថ្ងៃមុន ** ប្រលោមលោកខ្មែរឡូត ** (ភាគទី១ សូមចុចអានទីនេះ) (ភាគទី២ សូមចុចអានទីនេះ) (ភាគទី៣ សូមចុចអានទីនេះ) (ភាគទី៤ សូមចុចអានទីនេះ) ភាគទី ៥ ចាប់តាំងពីយប់ដែលខ្ញុំបាននិយាយជាមួយ Knight មក ពួកយើងក៏ចាប់ផ្តើមស្និទ្ធស្នាលនឹងគ្នាដូចជាគូសង្សារ ទៅណាមកណាជាមួយគ្នាសឹងតែគ្រប់ពេល តែក៏មិនដែលបានហាមាត់និយាយគ្នា ឬប្រាប់គ្នាថាស្រលាញ់ដែរ។ ពាក្យចាស់ពោលថាក្តីស្រលាញ់នៅត្រង់អំពើ មិនមែនស្ថិតនៅលើមាត់ទេមែនទេ? ត្រឹមតែបាននៅជិតគេខ្ញុំមានសេចក្តីណាស់ទៅហើយ។ មិនដឹងថារយៈពេលប៉ុន្មានខែហើយទេ ដែលខ្ញុំតែងតែមានទម្លាប់ទៅក្លឹបរបស់គេសឹងតែរាល់យប់ ព្រោះមនុស្សនឹក និងបារម្ភនោះអី ម្យ៉ាងខ្លាចគេបឺតឈាមមនុស្សស្រីផ្សេង ហិហិ។ តែ Knight គេក៏តែងតែចាប់អូសខ្ញុំចេញពីក្លឹប ឱ្យអង្គុយលេងចាំគេបន្ទប់ពិសេសក្រោមដី ព្រោះថាគេខឹង មិនពេញចិត្តពេលឃើញទឹកមុខស្រេកឃ្លាន និងព្រាននារីរបស់ប្រុសៗនៅក្នុងក្លឹបដែលតាមសំឡឹងមើលខ្ញុំមិនដាក់ភ្នែកនោះអី ហាហា….អូយរំភើបណាស់។ ប្រុសម្នាក់នេះចេះហួងហែង ចេះប្រច័ណ្ឌខ្លាំងណាស់តើ គួរឱ្យស្រលាញ់មែនទែន។ តែក្នុងពេលតែមួយនោះ ម៉ាក់ប៉ាខ្ញុំបានចាប់ផ្តើមសង្ស័យសួរនាំខ្ញុំនិងព្យាយាមជជីកសួរ ព្រោះតែខ្ញុំចាប់ផ្តើមប្លែក និងតែងតែដើរបាត់ៗពីផ្ទះហ្នឹងឯង។ តែខ្ញុំក៏មានលេសនេះ លេសនោះរហូតទៅដែរ។ អ្នកណាទៅហ៊ានប្រាប់ម៉ាក់ប៉ាថា៖ …

Read More »

ប្រសិនជាមនុស្សដែលអ្នកស្រលាញ់មានសញ្ញាទាំង ១៦នេះ អាចបញ្ជាក់ថាគេស្រលាញ់អ្នក ហើយមានភក្តីភាពជាមួយអ្នកខ្លាំង

ទីណា ៦ ថ្ងៃមុន មនុស្សគ្រប់រូបសុទ្ធតែប្រាថ្នាចង់បាននូវដៃគូតែម្នាក់ប៉ុណ្ណោះ ហើយចេះស្រលាញ់ថ្នាក់ថ្នមពោរពេញដោយភក្តីភាពចំពោះគ្នានឹងគ្នា។ ក៏ប៉ុន្តែ មិនមែនគ្រប់គ្នាសុទ្ធតែអាចបំពេញបាននូវក្តីស្រមៃ និងសេចក្តីត្រូវការដ៏ល្អផូរផង់មួយនេះបានដោយងាយៗឡើយ អ្នកខ្លះ ក៏បានជួបនូវដៃគូម្នាក់ដែលស្រលាញ់គេស្មោះ ហើយមានភក្តីភាពនឹងគ្នាថែមទៀត នេះក៏ព្រោះតែគេចេះមើលនិងវិភាគទៅលើមនុស្សដែលគេស្រលាញ់បានត្រឹមត្រូវ។ រីឯអ្នកខ្លះទៀតនោះ ត្រូវឆ្លងកាត់ការពិបាកចិត្តស្ទើរស្លាប់ស្ទើររស់ព្រោះតែដៃគូដែលគេស្រលាញ់ក្បត់ចិត្តគេដោយមិនខ្វល់ពីរូបគេបន្តិចសោះឡើយ។ ព្រោះតែចង់ផ្តល់នូវគន្លឹះ ក៏ដូចជាចំណេះដឹងខ្លះៗក្នុងការសង្កេតមនុស្សដែលអ្នកស្រលាញ់ថាតើគេស្រលាញ់អ្នកស្មោះឬអត់នោះ  យើងនឹងបង្ហាញគន្លឹះចំនួន ១៦ចំនុច មកធ្វើការចែកជូនអ្នកទាំងអស់គ្នាគ្រាន់ទុកជាគ្រិះ។ ដើម្បីដឹងថាតើចំនុចទាំងអស់នោះមានអ្វីខ្លះ តោះតាមដានជាមួយយើងទាំងអស់គ្នា៖ ១. គាត់តែងតែបង្កើតការសន្ទនាជាមួយអ្នកជាញឹកញាប់ ប្រសិនបើអ្នកស្តាប់មួយភ្លែត អ្នកប្រាកដជាគិតថា ការដែលមានការសន្ទនាញឹកញាប់ពេក វាប្រាកដជាធ្វើឲ្យអ្នកធុញថប់ស្លាប់ហើយ។ ម្យ៉ាងវិញទៀត ប្រសិនបើស្រលាញ់គ្នាមែន មិនចាំបាច់ធ្វើអីដល់ថ្នាក់ហ្នឹងពេកទេ។ ទេ ទេ!! ប្រសិនបើអ្នកគិតបែបនេះ អ្នកប្រាកដជាគិតអវិជ្ជមានលើដៃគូអ្នកហើយ។ មូលហេតុដែលគេចង់បានការសន្ទនាជាមួយអ្នកញឹកញាប់ ព្រោះគេគិតថា ប្រសិនបើទុកអ្នកឲ្យនៅម្នាក់ឯង អ្នកប្រាកដជាមានការសន្ទនាជាមួយអ្នកដទៃជាមិនខាន។ រូបតំណាង ២. គាត់តែងតែគោរពនូវគំនិតអ្នក ហើយតែងតែសួរនាំអំពីគំនិតរបស់អ្នកជានិច្ច ប្រសិនបើគាត់ពិតជាស្រលាញ់អ្នកស្មោះមែន គាត់នឹងគោរពហើយឲ្យតម្លៃទៅលើគំនិតរបស់អ្នក។ លើសពីនេះទៅទៀតនោះ គាត់នឹងយកគំនិតរបស់អ្នកមកគិតពិចារណាដើម្បីស្វែងរកចំនុចបន្ថែមឲ្យល្អប្រសើរបាន។ ការស្រលាញ់ មិនមែនជាការចង់ឲ្យដៃគូម្ខាងទៀតធ្វើតាមតែចិត្តអ្នកចង់បាននោះឡើយ តែវាជាការចេះផ្តល់ជាមតិយោបល់ដើម្បីបំពេញឲ្យគ្នាទៅវិញទៅមក។ រូបតំណាង …

Read More »

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៤)

លក្ខិណា ២៧ ថ្ងៃមុន ** ប្រលោមលោកខ្មែរឡូត ** (ភាគទី១ សូមចុចអានទីនេះ) (ភាគទី២ សូមចុចអានទីនេះ) (ភាគទី៣ សូមចុចអានទីនេះ) ភាគទី៤  « លោកចង់ធ្វើអី? » ដៃរបស់ខ្ញុំដែលប្រុងដាក់លើក្បាលនាង ដើម្បីដាក់មន្តអាគម បែរជារឹងនឹងថ្កល់នៅកណ្តាលទីទាំងភ្ញាក់ផ្អើល ព្រោះដារីដែលខ្ញុំគិតថាលង់លក់ក្នុងដំណេកកំពុងបើកភ្នែកធំៗៗទាំងភាពខឹងសម្បារដាក់ខ្ញុំ។ រួចនាងស្រាប់តែក្រោកមក ហើយឈរជិតខ្ញុំ និយាយទាំងខឹង « នេះហេជាពាក្យសន្យារបស់លោក? លោកមិនទុកចិត្តខ្ញុំដល់ថ្នាក់ត្រូវលួចលុបការចងចាំរបស់ខ្ញុំ? មនុស្សប្រុសសុទ្ធតែបែបនេះ ជាមនុស្សមិនគោរពពាក្យសន្យា អូភ្លេចទៅលោកមិនមែនជាមនុស្សផង មានរឿងអីលោកត្រូវខ្វល់ចំពោះពាក្យសន្យាជាមួយមនុស្សធម្មតាដូចខ្ញុំនោះ» ដារីនាងនិយាយឌឺ ដងខ្ញុំ ហើយសើចទាំងអារម្មណ៍ឈឺចាប់ ខ្ញុំមិនដឹងជាឆ្លើយ ទៅនាងយ៉ាងណាទេមានត្រឹមតែពាក្យមួយម៉ាត់និយាយតិចៗស្ទើរតែមិនឮ « ខ្ញុំ ខ្ញុំសុំទោស » ខ្ញុំនិយាយទាំងដឹងកំហុស។ ……………………………………………………………… រូបតំណាង មេឃជិតភ្លឺតែពេលនេះពួកយើងនៅតែអង្គុយនិយាយគ្នាលេងនៅមាត់សមុទ្រទាំងមិនងងុយគេងអ្វីបន្តិចទាល់តែសោះ។ ក្រោយពីនាងដឹងរឿងទាំងអស់ទាំងកំហឹងហើយ ខ្ញុំក៏ហោះនាំនាងទៅនិយាយគ្នាលេងនៅកន្លែងស្ងប់ស្ងាត់មួយនេះ គឹមាត់សមុទ្រ។  មិនដឹងជាអ្វីបណ្តាលចិត្តខ្ញុំ ខ្ញុំបែរជានិយាយរឿងរបស់ខ្ញុំទាំងអស់ឱ្យនាងដឹង ព្រមទាំងរឿងរបស់លីណា មនុស្សស្រីដែលខ្ញុំស្រលាញ់ដែលខ្ញុំមិនដែលនិយាយប្រាប់ …

Read More »

បើស្នេហាយើងមួយនេះខុសគេ ​តើអូនព្រមនៅក្បែរបងមួយជីវិតឬក៏អត់? (ភាគ៣)

លក្ខិណា ១ ខែមុន ** ប្រលោមលោកខ្មែរឡូត ** (ភាគទី១ សូមចុចអានទីនេះ) (ភាគទី២ សូមចុចអានទីនេះ) ភាគទី៣ អារម្មណ៍របស់ខ្ញុំស្ទើរតែប្រាប់មិនត្រូវនៅពេលដែលប្រឹងនិយាយពាក្យទាំងនេះចេញមកទាំងពិបាក។ រយៈពេលខ្លីមិនសមថាចិត្តបិសាចរបស់ខ្ញុំមិនដាច់ជាមួយស្រីតូចច្រមក់ម្នាក់នេះសោះ។ ទោះជានាងស្អាតតែក៏មិនគួរមានឥទ្ធិពលខ្លាំងដល់សតិអារម្មណ៍របស់ខ្ញុំដែរ។ ស្រាប់តែសំឡេងកាចរករឿងស្ទើរបែកក្រដាសត្រចៀកបានលាន់ឮរហូតដល់ខ្ញុំស្ទើរតែភ្ញាក់ក្រញ៉ាង។ « ថាម៉េច? ទេខ្ញុំមិនព្រមនោះទេ រឿងអីត្រូវលុបការចងចាំខ្ញុំ? មុននេះលោកឱ្យខ្ញុំជឿចិត្តលោក ខ្ញុំក៏ជឿចិត្តលោកហើយ លោកពិតជាមិនបានសំលាប់ខ្ញុំមែន ដូចនេះ ពេលនេះ ក្នុងពេលនេះ លោកក៏ត្រូវជឿចិត្តខ្ញុំវិញដូចគ្នា។ នែ! មើលមុខខ្ញុំ ណា ខ្ញុំសន្យាថាមិនប្រាប់រឿងលោកទៅនរណាទេ ណាណា ខ្ញុំ…… ខ្ញុំមិនចង់បំភ្លេចរឿង…រឿងអ្វីមួយនៅក្នុងជីវិតខ្ញុំទេ…និយាយទៅមិនថារឿងនោះល្អ ឬអាក្រក់សម្រាប់ខ្ញុំវាជាការចងចាំដ៏ស្រស់ស្អាត ខ្ញុំមិនចង់បំភ្លេចអ្នកណាម្នាក់ ខ្ញុំមិនចង់បំភ្លេចអ្វីមួយនោះទេ » ដារីមើលមុខខ្ញុំ ហាក់ចង់ឱ្យខ្ញុំជឿជាក់លើនាង ដូចដែលនាងជឿជាក់លើខ្ញុំមុននេះ។ ការពិតទៅខ្ញុំក៏មិនចង់ឱ្យនាងបំភ្លេចខ្ញុំដែរ តែ….តើខ្ញុំអាចជឿជាក់លើមនុស្សស្រីដែលខ្ញុំស្គាល់ត្រឹមតែប៉ុន្មានម៉ោងនេះបានទេ? តើមនុស្សគួរឱ្យជឿជាក់បានទេ? តើនាងពិតជាមិនប្រាប់គេឯងមែនទេ? ខ្ញុំចង់ជឿលើនាង តែខ្ញុំមិនអាចថាមិនគិតដល់គ្រួសារត្រកូលស្តេចបិសាចរបស់ពួកខ្ញុំដែរ។ ប៉ុន្តែពេលនេះខ្ញុំត្រូវតែសម្របតាមនាងសិនទើបបាន។ បើតាមមើលចរិតស្រីឆា្នស់រឹងរូសដូចជានាង បើមិនតាមនាងទេ នាងពិតជារករឿងអីទៀតហើយ។ មិនគួរបិសាចដូចជាខ្ញុំចេះខ្លាចនាងល្អិតនេះសោះ។ « …

Read More »