Home / Entertainment (page 5)

Entertainment

សុះ ម៉ាច រៀបចំខួបកំណើតកូនស្រី ជាមួយកាដូលុយទាំងបាច់ ពោរពេញដោយសុភមង្គល!

ភ្នំពេញ៖ តារាសម្តែងប្រុសជើងចាស់ដ៏មានប្រជាប្រិយភាព លោក សុះ ម៉ាច បច្ចុប្បន្ននេះហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ ដោយមិនសូវជាលេចមុខនៅក្នុងកម្មវិធីនានាច្រើនដូចមុន ក៏ប៉ុន្តែប្រជាប្រិយភាពរបស់លោកនៅតែមានដដែល។ យ៉ាងណាមិញ ទោះបីជាមានការងារក្រៅពីសិល្បៈមមាញឹកបែបណា ក៏ប៉ុន្តែឃើញថាតារាប្រុសរូបនេះ តែងតែមានពេលវេលាសម្រាប់គ្រួសារជានិច្ច។ ជាក់ស្ដែង កាលពីម្សិលមិញនេះ លោកបានធ្វើខួបកំណើត ជូនកូនស្រីជាទីស្រលាញ់ ពោរពេញដោយភាពរីករាយ ក្រោមសកម្មភាពជួបជុំគ្រួសារជាច្រើន។ អ្វីដែលកាន់តែពិសេសនោះ គឺលោកបានដើរតួជាឪពុកល្អ Surprise ជាមួយនឹងកាដូជាបាច់លុយ​ដុល្លារជាច្រើនយ៉ាងស្អាតជូនដល់នាង យ៉ាងរំភើបតែម្តង។ មិនត្រឹមតែប៉ុណ្ណោះ លោកក៏បានធ្វើការបង្ហាញក្តីស្រលាញ់ចំពោះកូនស្រី ក្នុងថ្ងៃពិសេសយ៉ាងគួរឲ្យសរសើរផងដែរ។ ទន្ទឹមនឹងនេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបានសរសើរដល់លោកគ្រប់គ្នា ដែលស្រលាញ់ និងថ្នមកូនស្រី តែងតែមានពេលវេលាសម្រាប់គ្រួសារជានិច្ច ជាពិសេសគឺមិនភ្លេចថ្ងៃកំណើតកូនស្រីជាទីស្រលាញ់រូបនេះនោះទេ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព៖ https://www.khmerload.com/ សុះ ម៉ាច សុះ ម៉ាច និងកូនស្រី សុះ ម៉ាច និងកូនស្រី កូនស្រីសុះ ម៉ាច កូនស្រីសុះ ម៉ាច កូនស្រីសុះ ម៉ាច កូនស្រីសុះ ម៉ាច …

Read More »

Mew ស្ទើរតែអស់ការងារក្នុងវិស័យសិល្បៈ ព្រោះបណ្តោយខ្លួនឲ្យឡើងគីឡូខ្លាំងពេក!

ថៃ៖ រូបរាងគឺជារឿងដែលសំខាន់បំផុតសម្រាប់មនុស្សស្រីគ្រប់រូប ជាពិសេសប្រសិនបើពួកគេជាតារាទៀតនោះ កាន់តែជារឿងមួយដ៏ចាំបាច់។ ព្រោះពួកគេត្រូវថែរក្សាដងខ្លួន ឲ្យមានរាងរៅសមសួន ដើម្បីឲ្យមើលទៅមានភាពស្រស់ស្អាត រាល់ពេលស្លៀកសម្លៀកបំពាក់ផ្សេងៗ ជាពិសេសពេលចូលទៅក្នុងកាមេរ៉ាតែម្តង។ ជាក់ស្តែង ដូចតារាសម្តែងស្រីប្រចាំស្ថានីយប៉ុស្តិ៍លេខ៣ នាង Mew Laknara ជាដើម។​ នាងបាននិយាយថា ខ្លួនស្ទើរតែបាត់បង់ការងារក្នុងវិស័យសិល្បៈ ព្រោះតែបណ្តោយខ្លួនឲ្យទម្ងន់ខ្លាំងពេក។ ប៉ុន្តែពេលនេះ Mew​ ត្រលប់មកសម្តែងវិញហើយ ក្រោយបាត់មុខ២ ៣ឆ្នាំពីវិស័យភាពយន្ត។ ដោយការត្រលប់មកវិញនេះ Mew បាននិយាយរៀបរាប់ពីរឿងរ៉ាវកន្លងមកថា៖ «ពេលនេះកំពុងថតរឿងថ្មីចំនួន១រឿង និងរឿងមួយទៀតកំពុងចាក់ផ្សាយនៅលើកញ្ចក់ទូរទស្សន៍។ ខ្ញុំបានបាត់មុខយូរគួរសមពីវិស័យសិល្បៈ និងមានអ្នកគាំទ្រជាច្រើនតែងតែចង់ឲ្យខ្ញុំវិលត្រលប់មកសម្តែងវិញរហូត។ និយាយរួមទៅមួយរយៈមុនទម្ងន់របស់ខ្ញុំឡើងខ្លាំងដល់៥៧គីឡូ ហើយណាមួយពេលនោះមានបញ្ហាជាច្រើនទៀត នេះហើយជាមូលហេតុដែលខ្ញុំមិនចង់ត្រលប់មកសម្តែង។ មកដល់ពេលនេះអ្វីៗល្អប្រសើរវិញ ហើយទម្ងន់របស់ខ្ញុំក៏ចាប់ផ្តើមស្រកដូចគ្នា» ។ ជាមួយគ្នានេះ Mew ​បានបន្ថែមទៀតថា ការឡើងទម្ងន់នេះ ជាឧបសគ្គសម្រាប់ការងារសិល្បៈរបស់នាងយ៉ាងខ្លាំង ព្រោះរាល់ពេលដែលអ្នកដឹកនាំរឿងហៅទៅសម្ភាសន៍ គ្រាន់តែគេឃើញពីរូបរាងរបស់នាងភ្លាម គឺគេសុំបដិសេធតែម្តង។ ម្យ៉ាងវិញទៀត នាងមិនបានខឹងចំពោះរឿងដែលអ្នកដឹកនាំរឿងបដិសេធនោះទេ ព្រោះខ្លួននាងផ្ទាល់ពិតជាបណ្តោយខ្លួនជ្រុលបែបនេះពិតមែន។ ប៉ុន្តែពេលនេះ Mew កំពុងតែព្យាយាមយករូបរាងដើមរបស់នាងមកវិញ ហើយថែមទាំងមកបម្រើអារម្មណ៍ទស្សនិកជនតាមរយៈរឿងភាគថ្មីៗ ជាច្រើនទៀតផង៕ សូមទស្សនារូបភាពខាងក្រោម៖ ប្រភព៖ https://www.khmerload.com/ …

Read More »

ខ្លោចចិត្តណាស់! ព្រោះតែជីវភាពខ្វះខាត នាយ ក្រិប ដល់ថ្នាក់គាស់ជញ្ជាំងផ្ទះ ធ្វើមឈូសឲ្យឪពុក

ភ្នំពេញ៖ កាលពីម្សិលមិញ បានផ្ទុះរឿវរ៉ាវដ៏កម្សត់មួយអំពី តារាកំប្លែងមាឌតូច នាយ ក្រិប ដែលបានជួបទុក្ខធំ ដោយម្ដាយស្លាប់មិនបានប៉ុន្មានផង ស្រាប់តែបងថ្លៃ និងលោកឪពុកត្រូវបានលាចាកលោកទៀត។ អ្វីដែលធ្វើឲ្យមិត្តៗសិល្បៈករ និងអ្នកក្នុងបណ្ដាញសង្គម មានការអាណិតអាសូរខ្លាំងនោះគឺ នាយ ក្រិប មានជីវភាពទីទ័លក្រ រកប្រាក់ធ្វើបុណ្យសពមិនចង់បាន។ បន្ថែមពីនេះស្រាប់តែ កាលពីព្រឹកមិញ បានលេចឮដំណឹងដ៏ក្ដុកក្ដួលមួយទៀតអំពី នាយ ក្រិប គ្មានប្រាក់ទិញមឈូស សម្រាប់ដាក់ធាតុលោកមានគុណនោះទេ ដល់ថ្នាក់គាស់ជញ្ជាំងផ្ទះ មកធ្វើជាមឈូស។ ក្នុងនោះដែរ យោងតាមផេកហ្វេសប៊ុកផ្លូវការរបស់តារាកំប្លែង នាយ ក្រូច ក៏បានបង្ហោះរូបភាពជាច្រើនសន្លឹកអំពីទិដ្ឋភាពដ៏កម្សត់ដែល នាយ ក្រិប កំពុងរើសធាតុលោកឪពុក ដែលបានបូជារួច នៅឯវាលស្រែ ជាមួយសាច់ញាតិ ក្នុងទឹកមុខដ៏សោកសៅ។​ នាយ ក្រូច ក៏បានភ្ជាប់មកជាមួយសារថា៖  «សូមបងប្អូន ជួយសែរយកបុណ្យផង អាណិតណាស់ នាយក្រិប គាស់ជញ្ជាំងផ្ទះធ្វើមឈូសអោយឪពុក គ្រុបសំលាញ់មួយជីវិត ជួយបានតែប៉ុណ្ណឹងទេ បើបងប្អូនចង់ជួយគាត់សូមខលទៅលេខនាយក្រិប 098677275 សូមអគុណ»។ …

Read More »

ក្រោយឆ្លងកាត់ កែសម្ផស្សច្រើនដង ពេលនេះមុខមាត់ បេនី យ៉ាំង ប្រែកាន់តែស្អាត ខណៈមិនទាន់ជារបួស១០០ភាគរយ!

ភ្នំពេញ៖ តារាស្រី កញ្ញា បេនី យ៉ាំង បានកែប្រែខ្លួនខ្លាំង ខណៈពេលដែលបានឆ្លងកាត់ការវះកាត់កែសម្ផស្សជាច្រើនដង ដើម្បីទទួលបាននូវមុខមាត់ដែលខ្លួនពេញចិត្ត តាមបំណងរបស់ខ្លួន ទោះបីជាត្រូវចំណាយថវិការច្រើនយ៉ាងណាក្តី។ យ៉ាងណាមិញ ប្រិយមិត្តជាច្រើនប្រាកដជាបានជ្រាបហើយថា កាលពីពេលថ្មីៗនេះ តារាស្រីរូបនេះ បានទៅកែមុខមាត់របស់ខ្លួន ត្រង់ច្រមុះឲ្យមើលទៅស្អាតជាងមុន ស្របពេលដែលធ្លាប់មានបញ្ហារួចមកហើយ។ ដោយក្នុងនោះ នាងត្រូវការវះកាត់ចំណាយពេលអស់ច្រើនថ្ងៃ គេងសម្រាកក្នុងបន្ទប់អុកស៊ីសែនយ៉ាងគួរឲ្យបារម្ភ។ តែពេលនេះមុខមាត់របស់នាងប្រែខ្លាំងឡើង ក្រោយបានធូរស្បើយពីការវះកាត់ ស្របពេលដែលកាលពីម្សិលមិញនេះ នាងបានបង្ហាញនូវរូបភាពប៉ុន្មានសន្លឹក ជាមួយនឹងមុខមាត់ប្រែប្លែកជាងមុនឆ្ងាយ ទោះបីជាពេលនេះ មុខរបួសវះកាត់របស់នាងនៅមិនទាន់ជា១០០ភាគរយយ៉ាងណាក្តី។ ទន្ទឹមនឹងនេះដែរ អ្នកគាំទ្របានបង្ហាញអារម្មណ៍សប្បាយចិត្តចំពោះមុខមាត់របស់នាង ដែលមិនយូរមិនឆាប់តារាស្រីរូបនេះនឹងប្រែសម្រស់ស្អាតវិញហើយ៕ សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព៖ https://www.khmerload.com/ កញ្ញាបេនីយាំង​  កញ្ញាបេនីយាំង​  កញ្ញាបេនីយាំង​  កញ្ញាបេនីយាំង​  កញ្ញាបេនីយាំង​ ពេលព្យាបាលមុខ កញ្ញាបេនីយាំង​ ក្រោយព្យាបាលរួច កញ្ញាបេនីយាំង​ ក្រោយព្យាបាលរួច កញ្ញាបេនីយាំង​ ក្រោយព្យាបាលរួច

Read More »

ទីតាំងចុងក្រោយ ប្រមូលផ្តុំសុទ្ធតែកំពូលតារាមកជុំគ្នា…! (មានវីដេអូ)

ភ្នំពេញ៖ កំពូលកម្មវិធីប្រឡងចម្រៀងសម័យឌីជីថលបែ្លកពីគេ «The Mask Singer Cambodia» ដែលកំពុងប្រមូលបាននូវការចាប់អារម្មណ៍យ៉ាងខ្លាំងក្លាពីទស្សនិកជនតាមរយៈធ្វើការជម្រុះវគ្គដំបូងអស់ជាច្រើនខេត្តរួចមក ឥលូវនេះបានមកដល់ទីតាំងធំចុងក្រោយ ដើម្បីធ្វើការជម្រុះដំបូងហើយ។ នៅពេលនេះក្រុមការងារ «The Mask Singer Cambodia» បានទៅដល់ទីតាំងជម្រុះដំបូងធំចុងក្រោយគេ គឺក្នុងរាជធានីភ្នំពេញផ្ទាល់តែម្តង ក្នុងផ្សារទំបើប អ៊ីអនម៉ល ភ្នំពេញ ជាន់ទី4 នៅថ្ងៃទី 8 ខែកញ្ញា ឆ្នាំ2019 នេះចាប់ពីម៉ោង 8 ព្រឹក។ រឹតតែពិសេសមុនធ្វើការជម្រុះវគ្គដំបូងមួយថ្ងៃនឹងមានការប្រគំតន្រ្តី​ «The Mask Singer Tour Concert» ដែលប្រមូលផ្តុំទៅដោយកំពូលតារាចម្រៀងល្បីៗជាច្រើនដួង។ បេក្ខជនជ័យលាភីនឹងទទួលបានប្រាក់រង្វាន់ ១០០ លានរៀល ហើយក្លាយជាតារាចម្រៀងកុងត្រាប្រចាំផលិតកម្មរស្មីហង្សមាស។ បើអ្នកគិតថាអ្នកមានសម្លេងល្អ តើនៅចាំអីទៀត? ពាក្យចូលរួមប្រឡងអាចរកបានដោយឥតគិតថ្លៃនៅក្រុមហ៊ុនហង្សមាសវីដេអូ និងនៅតាមហាងលក់ទូរស័ព្ទ OPPO ទូទាំងប្រទេស៕ ឧបត្ថម្ភផ្ដាច់មុខដោយ៖ #OPPOReno10xZoom#លើសពីអ្វីដែលអ្នកមើលឃើញ ប្រភព៖ https://www.khmerload.com/ «The Mask …

Read More »