Home / Entertainment (page 6)

Entertainment

រឿង “IT វគ្គចុងក្រោយ” មានចាក់បញ្ចាំងនៅរោងភាពយន្តហើយ! (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីការបាត់ខ្លួនអស់រយៈពេល ២៧ ឆ្នាំ Pennywise បានត្រលប់មកកាន់ Derry វិញដើម្បីកម្ចាត់ក្រុម Loser ឱ្យអស់តែម្ដង។ ប្រិយមិត្តជាច្រើនប្រាកដជានៅចាំនូវខ្សែភាពយន្តដ៏គួរអោយខ្លាចរឿង “​IT” ដែលមានចាក់បញ្ជាំងនូវកាលពីប៉ុន្មានឆ្នាំមុន។ ពេលនេះខ្សែភាពយន្ត “IT វគ្គចុងក្រោយ” បាននោះនូវ Pennywise មកលងបន្លាចដល់ទស្សនិកជនសារជាថ្មី ជាមួយនឹងការបន្លាចដែលរន្ធត់ជាងមុនដល់ទៅរយៈពេល ២ ម៉ោង ៤៥ នាទី។  រឿង “IT វគ្គចុងក្រោយ” “IT វគ្គចុងក្រោយ” គឺជាខ្សែភាពយន្តបន្ទាប់ពីខ្សែភាពយន្ត “IT” ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ២០១៧ ដែលខ្សែភាពយន្តទាំងពីរនេះបានផលិតចេញពីសៀវភៅដ៏គួរឱ្យខ្លាចរបស់លោក Stephen King។ ជាមួយនឹងខ្សែភាពយន្ត “IT វគ្គចុងក្រោយ” នេះផងដែរ គឺបានកើតឡើងក្នុងរយៈពេល ២៧ ឆ្នាំ បន្ទាប់ពីហេតុការណ៍កាលពីខ្សែភាពយន្តទីមួយ។ ទស្សនិកជននឹងបានជួបជាមួយនឹងក្រុម Loser សារជាថ្មីជាមួយនឹងរូបរាងធំពេញវ័យរបស់ពួកគេម្នាក់ៗ ដែលនឹងធ្វើដំណើរត្រលប់ទៅកាន់ក្រុង Derry ដើម្បីកម្ចាត់ “IT” …

Read More »

Kaew បង្ហើបពីអារម្មណ៍ពិត ក្រោយធ្លាប់មានអ្នកសង្ស័យថា នាងជា Tomboy !

ថៃ៖ សម្រាប់តារាចម្រៀង និងតារាសម្តែងស្រីរាងខ្ពស់ស្រឡះ Kaew Jarin បើសាកគិតត្រលប់ទៅកាលពី១០ឆ្នាំមុន ពេលដែលនាងចូលប្រឡូកនៅក្នុងវិស័យសិល្បៈដំបូង Kaew ត្រូវបានគ្រប់គ្នាសង្ស័យថាជា Tomboy ព្រោះទាំងការតែងខ្លួន និងចរិតរបស់នាងមានលក្ខណៈស្រដៀងទៅនឹងមនុស្សប្រុស។ ដោយពេលនោះ Kaew តែងតែកាត់សក់ខ្លីជានិច្ច ហើយបើនិយាយពីស្ទាយ៍ស្លៀកពាក់វិញ គឺធំៗ រលុងៗបែបមនុស្សប្រុសតែម្តង ទាំងអស់នេះហើយជាមូលហេតុដែលគេគ្រប់គ្នាសង្ស័យថា នាងជា Tomboy ។  ដោយឡែក កាលពីពេលថ្មីៗនេះ តារាស្រីវ័យ ​​​​២៧ឆ្នាំរូបនេះ ក៏បានធ្វើការបកស្រាយរាល់ចម្ងល់ ដែលតែងតែដក់ជាប់នៅក្នុងចិត្តរបស់អ្នកគាំទ្រយ៉ាងដូច្នេះថា៖ «​កាលពីមុនមើលមកខ្ញុំស្រដៀង Tomboy ព្រោះតែខ្ញុំជាអ្នកសិល្បៈដូច្នេះកាយវិការត្រូវបញ្ចេញមកច្បាស់ ហើយមានមនុស្សមួយចំនួនធំគិតថា ខ្ញុំជាមនុស្សស្រីដែលមិនស្រឡាញ់ភាពស្រស់ស្អាត មិនសូវចេះថែខ្លួន ប៉ុន្តែតាមពិតទៅខ្ញុំមានគ្រឿងសម្អាងការពារស្បែកច្រើនណាស់ ហើយខ្ញុំក៏ប្រើប្រាស់វាជារៀងរាល់ថ្ងៃមិនដែលខាន។ អាចមកពីខ្ញុំជាមនុស្សស្រីដែលមានរូបរាង​ និងអត្តចរិតបែបរឹងមាំ ចូលចិត្តពាក់ស្បែកជើងប៉ាត់តា ចូលចិត្តស្លៀកខោ ជាងស្លៀកសំពត់ ឬពាក់ស្បែកជើងកែង ទើបធ្វើឲ្យគ្រប់គ្នាមានការយល់ច្រឡំបែបនេះ» ។ យ៉ាងណាមិញ មកដល់បច្ចុប្បន្ននេះ បើនៅតែសង្ស័យថា នាងជា Tomboy ទៀត ក៏មិនត្រូវដែរ​ព្រោះពេលនេះ Kaew មានមិត្តប្រុសហើយ និងថែមទាំងផ្អែមល្ហែមនឹងគ្នាខ្លាំងទៀតផង៕​ …

Read More »

ទីបំផុត! Janie បង្ហាញរូបថតអេកូកូនដំបូង ស្អាតមិនណយទេ

ថៃ៖ បើទោះជា តារាសម្ដែងស្រី ដ៏មានប្រជាប្រិយភាព ប្រចាំប្រទេសថៃ អ្នកនាង Janie Tienphosuwan កំពុងពពោះកូនក្នុងផ្ទៃ ជាលើកដំបូងបានរយៈពេល ៦ខែហើយក៏ដោយ តែនាងនៅតែលេចមុខមាត់ ក្នុងការងារសិល្បៈជាប្រចាំ។ ក្នុងនោះដែរ អ្វីដែលរឹតតែពិសេសនោះ គឺកាន់តែកៀកដល់ថ្ងៃសម្រាលកូនហើយ តែសម្រស់របស់តារាសម្ដែងស្រីរូបនេះ មិនមានភាពប្រែប្រួលសោះឡើយ គឹនៅតែស្រស់ស្អាត លេចធ្លោ គួរឲ្យចាប់អារម្មណ៍យ៉ាងខ្លាំង។ លើសពី​នេះ មានប្រិយមិត្តជាច្រើន បានទន្ទឹងរង់ចាំ មើលវត្តមានកូនដំបូងរបស់ Janie ថាពេលកើតមកមាន ភាពគួរឲ្យស្រលាញ់ និងមុខមាត់ស្រស់ស្អាតដូចអ្នកម្ដាយ និងលោកប៉ាកម្រិតណា។ ស្រាប់តែ ថ្មីៗនេះ បានបែកធ្លាយរូបថតពេលដែល Janie ឆ្លុះអេកូមើលមុខកូនដំបូង ជាហេតុធ្វើឲ្យមហាជននានា មានភាពភ្ញាក់ផ្អើលគ្រប់គ្នា ព្រោះថាបើមើលតាម រូបមួយសន្លឹកនោះឃើញថា កូនរបស់នាង មានទម្រង់មុខ ទាក់ទាញមិនធម្មតា ថែមទាំងមានច្រមុះស្រួច ដូចអ្នកម្ដាយបេះបិទតែម្ដង៕ ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖ ប្រភព៖ https://www.khmerload.com/ អ្នកនាង Janie  Janie …

Read More »

ត្រឹមតែរយៈពេលប៉ុន្មានឆ្នាំសោះ សម្រស់រូបរាងរបស់ នាង ប្រាក់គន្ធា ផ្លាស់ប្ដូរស្ទើរតែ៣៦០ដឺក្រេតែម្ដង!

ភ្នំពេញ៖ អាចនិយាយបានថា សព្វថ្ងៃនេះប្រជាប្រិយភាពរបស់តារាចម្រៀងស្រី នាង ប្រាក់គន្ធា កាន់តែកើនឡើងខ្លាំង ពីមួយថ្ងៃទៅមួយថ្ងៃ ជាមួយនឹងសំឡេងយ៉ាងអំណាយផលពីធម្មជាតិរបស់នាង ដោយទទួលបានការស្រលាញ់ ពេញចិត្តយ៉ាងខ្លាំង ពីសំណាក់អ្នកគាំទ្រជាច្រើន។  ក្នុងនោះផងដែរ តារាចម្រៀងស្រីវ័យក្មេង នាង ប្រាក់គន្ធា ក៏ទទួលបានការចាប់អារម្មណ៍ខ្លាំងទៅលើសកម្មភាពប្រចាំថ្ងៃ ក៏ដូចជារូបសម្រស់របស់នាងផងដែរ។​ យ៉ាងណាមិញ បើយើងងាកទៅមើលរូបភាពជាច្រើន កាលពីប៉ុន្មានឆ្នាំមុន និងមកដល់ពេលបច្ចុប្បន្ននេះវិញ គេសង្កេតឃើញថា នាង ប្រាក់គន្ធា មានភាពខុសគ្នាច្រើន គួរឲ្យចាប់អារម្មណ៍ខ្លាំងមែនទែន ទាំងរូបរាង ពណ៌សម្បុរ ដែលធ្វើឲ្យបណ្ដាប្រិយមិត្តមានការចាប់អារម្មណ៍លើនាង។ ជាក់ស្ដែង ដោយ នាង ប្រាក់គន្ធា កាលពីចូលរួមប្រកួតប្រជែងក្នុងកម្មវិធីប្រលងចម្រៀងលើកដំបូងនោះ គេកត់សម្គាល់ឃើញថា តារាចម្រៀងស្រីវ័យក្មេងដ៏មានប្រជាប្រិយភាពរូបនេះ ហាក់បីដូចជាក្មេងស្រីម្នាក់ ដែលមានសម្រស់មិនសូវជាសស្អាតប៉ុន្មាននោះទេ។ ប៉ុន្តែស្រាប់តែមួយរយៈនេះ នាងបានធ្វើឲ្យប្រិយមិត្តស្រឡាំកាំងស្ទើរតែគ្រប់គ្នាតែម្ដង ដោយសារសម្រស់របស់នាងប្រែជាស្រស់សោភាយ៉ាងឆាប់រហ័ស។ គួរឲ្យដឹងផងដែរថា ក្នុងពេលសព្វថ្ងៃនេះ នាង ប្រាក់គន្ធា មិនសូវជាលេចមុខមាត់ក្នុងសង្គមសិល្បៈញឹកញាប់ក៏ពិតមែន តែតារាស្រីរូបនេះ ត្រូវប៉ាន់ខ្លាំងជាមួយនឹងការប្រគំតន្រ្តីនៅតាមបណ្ដាខេត្តផងដែរ៕ តោះទៅទស្សនារូបភាពទាំងអស់គ្នា៖ ប្រភព៖ …

Read More »

តិចច្រឡំតារា Kpop អីទៅ! អ្នកទាំងនេះគ្រាន់តែជាអង្គរក្សរបស់តារាៗទេ តែកុំមើលសម្រស់ ស្ទើរឆក់បេះដូងហ្វេនៗទៅហើយ!

កូរ៉េខាងត្បូង៖ នៅក្នុងពិភព Kpop សម្រស់គឺជាទីចាប់អារម្មណ៍បំផុតសម្រាប់មហាជន ដូច្នេះហើយបើទោះជាអ្នកធ្វើការងារអ្វីក៏ដោយ ក៏អ្នកនៅតែទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនដែរ បើសិនជាអ្នកមានសម្រស់ស្រស់ស្អាត និងសង្ហានោះ។ យ៉ាងណាមិញ ថ្ងៃនេះសូមនាំអារម្មណ៍ប្រិយមិត្តមកស្គាល់មុខអង្គរក្សរបស់តារា Kpop មួយចំនួន ដែលពួកគេមានសម្រស់ទាក់ទាញខ្លាំង ស្ទើរតែធ្វើឲ្យអ្នកគាំទ្រមួយចំនួនគិតថា ពួកគេជាតារាទៅហើយ។ ម៉្យាងវិញទៀត ដោយសារតែសម្រស់របស់អង្គរក្សទាំងនោះស្អាតពេក ដល់ថ្នាក់អ្នកគាំទ្រមួយចំនួន សុំពួកគេថតជាមួយថែមទៀតផង។ កុំឲ្យខាតពេលយូរ ចង់ដឹងថាអង្គរក្សរបស់តារា Kpop មានសម្រស់បែបណានោះ តោះតាមដានខាងក្រោម៖ ១. អង្គរក្សរបស់ TWICE អង្គរក្សរបស់ក្រុម TWICE ជាមនុស្សស្រីទេ តែពួកគេមើលទៅពិតជាស្វាហាប់ និងមានរូបរាងទាក់ទាញខ្លាំង។ អង្គរក្សរបស់ TWICE អង្គរក្សរបស់ TWICE អង្គរក្សរបស់ TWICE អង្គរក្សរបស់ TWICE ២. អង្គរក្សរបស់ BTS និង TXT បន្ទាប់ពីចាប់អារម្មណ៍លើសម្រស់របស់សមាជិកក្រុម BTS អ្នកគាំទ្របានចាប់អារម្មណ៍លើអង្គរក្សរូបសង្ហារបស់ក្រុមនេះ ព្រោះថាកម្លោះអង្គរក្សទាំងនោះ ពិតជាសង្ហាមិនធម្មតានោះទេ។ …

Read More »