Home / Entertainment (page 7)

Entertainment

ទោះមិនជោគជ័យក្នុងការប្រលង តែពេលនេះ អតីតបេក្ខភាព X Factor ចូវ មួយអេង មានហាងឆេងថតម៉ូតមិនធម្មតា!

ភ្នំពេញ៖ ប្រិយមិត្តដែលបានតាមដាននូវកម្មវិធី ប្រលងចម្រៀងលំដាប់ថ្នាក់ពិភពលោក X Factor ប្រាកដជាបានស្គាល់ នូវបេក្ខភាពដ៏មានប្រជាប្រិយភាព ចូវ មួយអេង ដែលមានសមត្ថភាពល្អ ថែមទាំងរូបសម្រស់ស្រស់ស្អាតថែមទៀត។ យ៉ាងណាមិញ ក្រោយឆ្លងកាត់ការប្រកួត អស់ពេលជាច្រើនសប្តាហ៍ បេក្ខភាពរូបនេះមិនបានទទួលនូវជ័យលាភីក្នុងការប្រកួតដ៏ល្បីនេះនោះទេ។ តែទោះជាយ៉ាងណាក្តី បណ្តាអ្នកគាំទ្រជាច្រើន នៅតែស្រលាញ់ និងពេញចិត្តនាងដដែល។ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ  ទោះបីជាមិនជោគជ័យក្នុងការប្រលង តែនាងក៏មានហាងឆេងមិនធម្មតា ថតម៉ូដែលទៀតផង។ ដោយក្នុងនោះ អតីតបេក្ខភាពរូបនេះ ត្រូវបានគេហៅថតសម្អាងការ ខណៈពេលដែលរូបសម្រស់របស់នាងពិតជាស្អាត នៅក្នុងការតែងខ្លួនក្នុងឈុតសម្លៀកបំពាក់បែបប្រពៃណី មើលទៅកាន់តែលេចធ្លោខ្លាំងឡើងតែម្តង។ ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនក៏បានសរសើរដល់រូបនាង ដែលមិនត្រឹមតែមានសមត្ថភាពខ្ពស់ក្នុងការច្រៀង តែនៅពេលចេញថតម៉ូតសម្អាងការបែបនេះ ក៏កាន់តែស្រស់ស្អាតប្លែកកាន់តែខ្លាំងឡើង និងមានហាងឆេងមិនធម្មតា៕ ប្រភពរូបភាព៖ Kimberly Love សូមទស្សនារូបភាពខាងក្រោមនេះ៖ ប្រភព៖ https://www.khmerload.com/ ចូវ មួយអេង  ចូវ មួយអេង  ចូវ មួយអេង  ចូវ មួយអេង ពេលតែងខ្លួនប្រពៃណី …

Read More »

ហ្វេនៗកាន់តែរំភើបទៀតហើយ! ប្រុសស្អាត CDGuntee របស់ថៃ នឹងមកដល់កម្ពុជានាពេលឆាប់ៗនេះ! (មានវីដេអូ)

ភ្នំពេញ៖ បន្ទាប់ពីមានការល្បីខ្ទរខ្ទារពីបទ «Microphone» របស់ក្រុម The Old I$E ដែលមានប្រុសស្អាត CDGuntee ជាសមាជិក ពេលនេះតារាចម្រៀងទាំងពីរនឹងមកប្រទេសកម្ពុជា ដើម្បីផ្គាប់ចិត្តហ្វេនៗ ដែលតែងតែគាំទ្រ។​ ជំនួប Party X The Old I$E នឹងត្រូវធ្វើឡើងនៅ Epic Club ដែលមានទីតាំងនៅអគារលេខ ១២២B ជិតស្ថានទូតរុស្សី សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន នាថ្ងៃទី១២ ខែកញ្ញានេះ ដែលនាំមកជូនផ្ដាច់មុខដោយ Epic Club ដែលជាក្លឹបកម្សាន្ដដ៏ល្បីល្បាញមួយនៅរាជធានីភ្នំពេញ។ ក្រុមតារាចម្រៀង The Old I$E  ក្រុមតារាចម្រៀង The Old I$E  ការសម្ដែងនេះ គឺជាលើកដំបូងរបស់ CDGuntee នៅក្នុងប្រទេសកម្ពុជា ដែលក្រុមលោកទាំងមូលនឹងនាំយកនូវបទចម្រៀងល្បីៗរបស់ខ្លួនដូចជា Microphone និង Boom ជាដើមមកសម្ដែង។ ក្រុមតារាចម្រៀង The Old …

Read More »

MLD Entertainment ចេញបកស្រាយហើយ ក្រោយបែកធ្លាយរូប Jooe បណ្តើរគ្នាជាមួយបុរសម្នាក់!

កូរ៉េខាងត្បូង៖ កាលពីថ្ងៃទី០៤ ខែសីហា កន្លងមកថ្មីៗនេះ រូបភាពជាប៉ុន្មានសន្លឹករបស់ Jooe សមាជិកមួយរូបក្នុងក្រុមចម្រៀងនារី MOMOLAND ដែលដើរបណ្តើរគ្នាជាមួយបុរសម្នាក់ ត្រូវបានគេចែកចាយពាសពេញប្រព័ន្ធអ៊ីនធើណែត។ ទៀតសោត ក្រោយពីបានឃើញរូបភាពទាំងនោះភ្លាម អ្នកគាំទ្រជាច្រើនចាប់ផ្តើមសង្ស័យថា តើបុរសម្នាក់ត្រូវជាគូស្នេហ៍របស់ Jooe ឬយ៉ាងណា?​ ជាក់ស្តែង ក្រោយពីមានរឿងបែបនេះ ផលិតកម្ម MLD Entertainment ដែលគ្រប់គ្រងក្រុមចម្រៀង MOMOLAND ផ្ទាល់បានចេញមកបកស្រាយពាក់ព័ន្ធនឹងរឿងនេះ កាលពីថ្ងៃទី០៦ ខែសីហា យ៉ាងដូច្នេះថា៖ «សួស្តីនេះគឺ MLD Entertainment! យើងនឹងធ្វើការបកស្រាយជាផ្លូវការ ទាក់ទងនឹងព័ត៌មានចចាមអារាមរបស់ Jooe ដែលមានការចែកចាយពាសពេញនៅក្នុងអ៊ីនធើណែត។ក្រោយពីបានធ្វើការសាកសួរជាមួយ Jooe យើងទទួលបានការអះអាងថា បុរសម្នាក់ដែលនៅក្នុងរូបនោះ គ្រាន់តែជាមិត្តភក្តិជិតស្និទ្ធរបស់នាង ដែលរាប់អានគ្នាមកជាង១០ឆ្នាំហើយ។ ចំណែកឯរូបដែលបានឃើញ គឺពួកគេបានទៅទិញឧបករណ៍បំពងសំឡេងជាមួយគ្នាប៉ុណ្ណោះ។ យើងសូមអះអាងថា រូបដែលថតបានគឺមានអ្នកចង់បំប៉ោងឲ្យក្លាយជាព័ត៌មានមិនល្អ ហើយថែមទាំងតាំងចិត្តចង់ចែកចាយរឿងទាំងនេះទៀត។ មូលហេតុដែលពួកយើងនៅស្ងៀម ក៏ព្រោះតែយើងមិនជឿថា ព័ត៌មានចចាមអារាមបែបនេះ មិនចាំបាច់ទៅតបតអ្វីនោះទេ ប៉ុន្តែតារារបស់យើងបានបង្ហើបឲ្យដឹងថា នាងមានអារម្មណ៍មិនល្អទាល់តែសោះចំពោះព័ត៌មានដែលមិនមែនជាការពិតបែបនេះ។ ដូច្នេះយើងនឹងគ្រោងចាត់វិធានការតាមផ្លួវច្បាប់ ចំពោះអ្នកដែលបានបង្ហោះរូបភាពនេះ និងអ្នកដែលបញ្ចេញមតិយោបល់មិនសមរម្យ …

Read More »

ស្អាតណាស់! សំណាង អេលីណា គ្រងក្នុងឈុតបុរាណខ្មែរយ៉ាងសមសួន ទៅផ្សព្វផ្សាយលើឆាកអន្ដរជាតិ

វៀតណាម៖ ជឿជាក់ថា ប្រិយមិត្តប្រាកដជា បានស្គាល់រួចមកហើយពីម្ចាស់ពានរង្វាន់ Miss Universe កម្ពុជា ប្រចាំឆ្នាំ២០១៩ គឺ កញ្ញា សំណាង អេលីណា ដែលមានរូបសម្បត្តិស្រស់ស្អាត ស័ក្តិសមនឹងតំណែងមួយនេះយ៉ាងខ្លាំង។ បន្ថែមពីនេះ សំណាង អេលីណា មិនត្រឹមតែមានសម្រស់ស្រស់សោភា តែមួយមុខនោះទេ ថែមទាំងប្រកបដោយចំណេះដឹង គួរឲ្យសរសើរទៀតផង។​ ក្នុងនោះដែរ តារាស្រីវ័យក្មេងរូបនេះ តែងតែបានលេចមុខមាត់ លើឆាកអន្ដរជាតិធំៗនានាជាប្រចាំ ដើម្បីប្រកួតប្រជែងជាមួយប្រទេសដទៃផងដែរ។ ជាក់ស្ដែង ថ្មីៗនេះ សំណាង អេលីណា បានបង្កភាពភ្ញាក់ផ្អើលសាជាថ្មី បន្ទាប់ពីបានឃើញវត្តមានរូបនាង គ្រងក្នុងឈុតបុរាណបែបប្រពៃណីខ្មែរ ដែលច្នៃពីហូលនិងសូត្រ យ៉ាងសមសួនដើម្បីបង្ហាញខ្លួន ក្នុងកម្មវិធីអន្ដរជាតិធំមួយ ក្នុងប្រទេសវៀតណាម។ ជាពិសេស ក្នុងឱកាសនេះដែរ សំណាង អេលីណា បានធ្វើឲ្យប្រទេសជិតខាងនានា កាន់តែបានស្គាល់យ៉ាងច្បាស់ពីវប្បធម៌ដ៏រុងរឿង និងស្រស់ស្អាត នៃជាតិសាសន៍ខ្មែរ។ យ៉ាងណាមិញ គ្រាន់តែឃើញរូបភាពប៉ុន្មានសន្លឹកនោះភ្លាម មានហ្វេនៗមិនតិចនាក់នោះទេ​ បានបញ្ចេញមតិសរសើរមិនដាច់ពីមាត់ ពីសម្រស់ដ៏ល្អឥតខ្ចោះរបស់ សំណាង​ …

Read More »

ទាំងនេះគឺជាទិដ្ឋភាពពិធីបុណ្យសព យ៉ាងសោកសៅរបស់ម្ដាយ ឡេង មុន្នីរចនា…និងមូលហេុតដែលធ្វើឲ្យម្ដាយរបស់នាង ឈានដល់ដំណាក់កាលនេះ (មានវីដេអូ)

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គមមានរឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីអ្នកនាង ឡេង មុន្នីរចនា បានបង្ហោះរូបភាពជាច្រើនសន្លឹក ពោរពេញទៅដោយទុក្ខសោកក្រៀមក្រំ ដោយម្ដាយជាទីស្រលាញ់របស់នាង បានទទួលមរណភាពដោយរោគាពាធ។ ក្នុងនោះគេសង្កេតឃើញថា ក៏មានបណ្ដាមិត្តៗសិល្បករ-សិល្បការិនី ក្នុងសង្គមសិល្បៈ ក៏ដូចជាបណ្តាប្រិយមិត្តជាច្រើន បាននាំគ្នាសម្ដែងអារម្មណ៍ក្រៀមក្រំ ផ្ញើសាចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់នាងផងដែរ។  បើតាមការឲ្យដឹងពីអ្នកនាង ឡេង មុន្នីរចនា ចំពោះការលាចាកលោកគ្មានថ្ងៃត្រលប់របស់ម្តាយនាង ពោលគឺអ្នកស្រី ហុក គឹមយាន គឺគាត់មិនមែនទើបតែធ្លាក់ខ្លួនឈឺឥឡូវៗនេះនោះទេ គឺយូរមកហើយ ហើយនាងក៏បានតស៊ូព្យាបាលជំងឺរបស់ម្ដាយ ទៅតាមលទ្ធភាពដែលខ្លួនមានផងដែរ ដោយគិតថាម្ដាយរបស់នាង នឹងល្អប្រសើរឡើងវិញ។ អ្នកនាង ឡេង មុន្នីរចនា បានឲ្យដឹងទៀតថា ម្ដាយរបស់នាងមានជំងឺសួត ព្រមទាំងធ្វើទុក្ខខ្លាំងត្រឹម៥ថ្ងៃចុងក្រោយនេះ ​​​​​​​​​​ធ្វើឲ្យម្ដាយរបស់នាង ឈានដល់ដំណាក់កាលបែបនេះតែម្ដង។ យ៉ាងណាមិញ យើងក៏ដូចជាប្រិយមិត្តមានតែសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីចម្ងាយ ព្រមទាំងសង្ឃឹមថា អ្នកនាង ឡេង មុន្នីរចនា នឹងធ្វើការកាត់ចិត្តបានក្នុងពេលឆាប់ៗខាងមុននេះចុះ៕ ដើម្បីជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖ ប្រភព៖ https://www.khmerload.com/ ឡេង …

Read More »