Home / Tech

Tech

ទម្លាប់​ល្អ ៥ យ៉ាង​របស់​អ្នក​បើកបរ ជួយ​ឲ្យ​រថយន្ត​ប្រើប្រាស់​បានយូរ និងស៊ីសាំងតិច

ជា​ការ​ពិត​ណាស់ ការ​ប្ដូរ​ប្រេង​ម៉ាស៊ីន​ជា​ប្រចាំ ការ​ថែទាំ និង​ជួសជុល​ទាន់​ពេល​វេលា​អាច​ជួយ​ឲ្យ​រថយន្ត​មាន​អាយុ​កាល​ប្រើប្រាស់​យូរ​អង្វែង។ ប៉ុន្តែ អ្នក​បើកបរ​មួយ​ចំនួន​ភ្លេច​គិត​ថា ឥរិយាបថ និង​របៀប​ក្នុង​ការ​បើកបរ​​របស់​ខ្លួន ក៏​ជា​កត្តា​សំខាន់​បំផុត​មួយ​ទៀត ជួយ​ឲ្យ​រថយន្ត​​ប្រើ​បាន​ និង​អាច​ជួយ​សន្សំ​សាំង និង​ថ្លៃ​ចំណាយ​​ចូល​ជាង​ផង​ដែរ។ ថ្ងៃ​នេះ Sabay សូម​នាំ​យក​នូវ​ទម្លាប់​ ៥ យ៉ាង​របស់​អ្នក​បើកបរ ដែល​ធ្វើ​ឲ្យ​រថយន្ត​ប្រើប្រាស់​បាន​យូរ ស៊ីសាំង​តិច និង​មិន​ងាយ​ខូច​ ដូចជា ៖ ១. បើក​បរ​ថ្នមៗ ពេល​ទិញ​រថយន្តថ្មី ៖ បើ​សិន​ជា​អ្នក​ទិញ​រថយន្ត​ថ្មី​ គាស់​កេះ​តែ​ម្ដង ​ក្នុង​អំឡុង​ប្រមាណ ១ ៦០០ គ.ម ដំបូង​​ អ្នក​គួរ​បើកបរ​ក្នុង​ល្បឿន​ខ្ពស់​បំផុត​ត្រឹម ១២០ គ.ម/ម៉ បាន​ហហើយ។ ឯ​ល្បឿនរង្វិល​ជុំ​របស់​ម៉ាស៊ីន​ ក៏​មិន​ត្រូវ​ឲ្យ​លើស​ពី ៣៥០០ ជុំ​ក្នុង​មួយ​វិនាទី​ដែរ (RPM)។ ម៉ាស៊ីន​រថយន្ត​ថ្មី​ត្រូវ​ការ​ឲ្យ​ស៊ីឡាំង​ និង​គ្រឿង​ដទៃ​នៅ​ខាង​ក្នុង​នោះ រត់​ឲ្យ​បាន​ថ្នឹក និង​ស៊ីសង្វាក់​គ្នា។ បើ​សិន​ជា​អ្នក​បើកបរ​ក្នុង​ល្បឿន​លឿន​ខ្លាំងពេក​ក្នុង​អំឡុង​ពេល​ដំបូង វា​អាច​ធ្វើ​ឲ្យ​ស៊ីឡាំង​ម៉ាស៊ីន និង​ក្បាល​របស់​វា​ដំណើរ​ការ​មិន​បាន​ល្អ អាច​ធ្វើ​ឲ្យ​ស៊ីសាំង​ជាង​ធម្មតា​ជាប់​ជា​​លំដាប់ …

Read More »

Oppo ចេញ​ផ្សាយ​ម៉ូឌែល A9x កូនកាត់ F11 Pro ធូរ​ថ្លៃ​ជាង​ខ្ទង់ ៥០ ដុល្លារ

ក្រុមហ៊ុន Oppo បាន​ប្រកាស​ចេញ​ផ្សាយ​ស្មាតហ្វូន​ម៉ូឌែល​ថ្មី A9x ដោយ​មាន​ប្រើប្រាស់​កាមេរ៉ា​ក្រោយ​ដល់​ទំហំ 48MP គួប​ផ្សំ​មុខងារ​សាក​ថ្ម​លឿន VOOC 3.0។ រចនាបថ​ផ្នែក​ខាង​មុខ​ដូច​បេះដាក់​ទៅ​នឹង​ម៉ូឌែល F9 តែ​ខ្នង​ក្រោយ​ជា​កូន​កាត់​ F11 Pro ដែល​កំពុង​ទទួល​បាន​ការ​ពេញ​និយម​ពី​ស្រទាប់​យុវវ័យ។ A9x ​ប្រើប្រាស់​នូវ​អេក្រង់​ទំហំ ៦,៥៣ អ៊ីញ កម្រិត FHD+ អាច​ផ្តិត​យក​រូបភាព​ Selfie នៅ​កម្រិត 16MP និង​ខាង​ក្រោយ​ប្រើ​កាមេរ៉ា​ ២ គ្រាប់​មាន​ទំហំ 48MP+16MP អម​ទ្រនាប់​ស្កេន​ខ្ចៅ​ដៃ។ បំពាក់​នូវ​បន្ទះ​ឈីប Helio P70 SoC មាន RAM 6GB និង​អង្គ​ផ្ទុក​ទំហំ 128GB។ ដំណើរការ​លើ Android Pie អម​ផ្ទៃ​កម្មវិធី ColorOS 6 ដែល​មាន​ជម្រើស ២ ពណ៌​រួម​មាន Meteorite Black …

Read More »

ហេតុអ្វីពេលជិះយន្តហោះ ត្រូវ​​បិទ​ទូរសព្ទ ឬដាក់ Airplane Mode?

ពេល​ចូលដល់ក្នុង​​យន្តហោះ ប្រាកដ​ជា​មាន​ការ​ណែនាំ​ឲ្យ​ម្ចាស់​ស្មាតហ្វូន​បិទទូរសព្ទ ឬ​ដាក់​ Airplane mode ជា​ពិសេស​ពេល​មុន​ហោះ​ឡើង និង​ពេល​ចុះចត។ តើ​ហេតុអ្វី​ចាំបាច់ធ្វើបែបនេះ? លោក Nikita Schmidt ជា​អ្នក​បើក​យន្តហោះ​ បាន​ពន្យល់​ថា បើ​អ្នក​មិន​បិទ ឬ​មិនប្រើ​មុខងារ Airplane mode លើ​ទូរសព្ទ​អំឡុង​ពេល​ហោះហើរ ប្រព័ន្ធ​ទូរសព្ទ​អាច​រំខាន​ដល់​អ្នក​បើកបរ និង​ប្រព័ន្ធ​គ្រប់គ្រង​ចរាចរណ៍​លើ​អាកាស​។ ប៉ុន្តែការ​រំខាន​មិន​ខ្លាំង​ដល់​ថ្នាក់ មាន​ចំណាត់ការ​លើ​ទូរសព្ទ​អ្នក​ដំណើរ​ឡើយ​។ ការ​បញ្ចេញ​កម្រិត​វិទ្យុសកម្ម​របស់​ទូរសព្ទ អាច​ខ្លាំង​ដល់​ទៅ 8W ធ្វើ​ឲ្យ​រំខាន​តិច ឬ​ច្រើន​ដល់​រលក​សញ្ញា​។ ការ​បើក​ប្រើ​មុខងារ Airplane mode អំឡុង​ពេល​ជិះ​យន្តហោះ មិន​ត្រឹម​តែ​ជួយ​ធានា​សុវត្ថិភាព​អ្នក​ក៏​ដូចជា​អ្នក​រួម​ដំណើរប៉ុណ្ណោះទេ តែក៏ជា​ការ​​​បង្ហាញ​ការ​គោរព​ដល់​អ្នក​បើកបរ​យន្តហោះ​ផងដែរ​៕ ពេល​ចូលដល់ក្នុង​​យន្តហោះ ប្រាកដ​ជា​មាន​ការ​ណែនាំ​ឲ្យ​ម្ចាស់​ស្មាតហ្វូន​បិទទូរសព្ទ ឬ​ដាក់​ Airplane mode ជា​ពិសេស​ពេល​មុន​ហោះ​ឡើង និង​ពេល​ចុះចត។ តើ​ហេតុអ្វី​ចាំបាច់ធ្វើបែបនេះ? លោក Nikita Schmidt ជា​អ្នក​បើក​យន្តហោះ​ បាន​ពន្យល់​ថា បើ​អ្នក​មិន​បិទ ឬ​មិនប្រើ​មុខងារ Airplane mode …

Read More »

តិចនិក ៧ ចំណុច​ ជួយ​ឲ្យ​​ម៉ាស៊ីន​ iPhone ដើរ​លឿន​ជាង​មុន

គ្មាន​នរណា​ជៀស​ផុត​ពី​បញ្ហា iPhone ដំណើរការ​យឺត​ ឬ​រអាក់រអួល​បាន​នោះ​ទេ ដំណោះស្រាយ​ថ្មី Sabay បង្ហើប ៧ ក្បាច់ អាច​សាកល្បង​យក​ទៅ​អនុវត្ត​តាម ល្មម​នឹង​អាច​ជួយ​ឲ្យ​ម៉ាស៊ីន​អ្នក​អាច​ដំណើរការ​បាន​រហ័ស​ជាង​មុន​ និង​ប្រើ​ពេល​ខ្លី​បំផុត។ ១. កំណត់​ការ​លោត​សារ Notification មិន​​ត្រូវ​ឲ្យ​ App មាន​លើ​ឧបករណ៍ លោត Notification ទាំង​អស់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​ទម្លាប់​បើក​តែ​សម្រាប់​កម្មវិធី-ហ្គេម​ដែល​ចាំ​បាច់​ប៉ុណ្ណោះ ព្រោះ​ការ​លោត​សារ​ជូន​ដំណឹង​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​កត្តា​ចាំ​បាច់​ដំបូង​ដែល​អ្នក​ត្រូវ​កែសម្រួល។ ចូល​ទៅ Settings អូស​យក​ពាក្យ Noftications រើស​យក App ណា​ដែល​អ្នក​ចង់​ Turn Off។ ២. កុំ​ភ្លេច Update ទៅ iOS ជំនាន់​ក្រោយ ល្បឿន​រអាក់រអួល​ខ្លះ​ក៏​ទាក់ទង​មក​ពី Bugs ដែល​ត្រូវ​ទទួល​ការ​កែ​កំហុស​ឆ្គង​ក្នុង​ជំនាន់ iOS ចុង​ក្រោយ ដើម្បី Update បាន​សូម​ចូល​ទៅ Settings > General …

Read More »

ស្វែង​យល់ពី​របៀប​ឈ្មួញ​នាំ​ចូល​ឡានមួយ​ទឹក​ពី​អាមេរិក មក​លក់ព្រាត​ពេញ​ស្រុកខ្មែរ

ឡាន​មួយ​ទឹក​ដែល​អ្នក​ឃើញ​មាន​លក់​នៅ​លើ​ទី​ផ្សារ​ ភាគ​ច្រើន​ត្រូវ​បាន​ឈ្មួញ​នាំ​ចេញ​ពី​សហរដ្ឋអាមេរិក ដែល​ជា​ទីផ្សារ​ឡាន​មួយ​ទឹក​ដ៏​ធំ​សម្រាប់​តំបន់​អាស៊ី។ មុន​ពេល​នាំ​យក​មក​លក់​ ​ឈ្មួញ​ទាំង​នេះ​ត្រូវ​ធ្វើ​ម្ដេច​ខ្លះ? ត្រូវ​ដឹក​ជញ្ជួន​បែប​ណា? លោក ឌី ពិសិទ្ធ ធ្វើការ​នៅក្រុមហ៊ុន​ឆែក​ឡាន​មួយ​ទឹក​ Autocheck Cambodia បាន​ប្រាប់ Sabay ថា​​ មុន​ពេល​នាំ​រថយន្ត​មួយ​ទឹក​​​ពីអាមេរិក​មក​លក់​​បាន​ ត្រូវ​ចំណាយ​ពេល​យូរ​ទាំង​ការ​ទិញ​ និង​ដឹក​ជញ្ជួន។ លោក​បន្ត​ថា​ ឡាន​មួយ​ទឹកមួយនៅ​អាមេរិក ត្រូវ​បាន​បែង​ចែក​ជា ៤​ ប្រភេទ​សម្រាប់​ឈ្មួញ​ទិញ​យក​មក​លក់​បន្ត​គឺ៖ ប្រភេទ​ឡាន​​មួយ​ទឹក​លក់​នៅ​តាម​ឃ្លាំង៖ ជា​ប្រភេទ​ឡាន​ដែល​អ្នក​ទិញ​អាច​រក​បាន​នៅ​តាម​ឃ្លាំង​លក់​​មួយ​ទឹក​ ដែល​នៅ​មាន​ស្ថាន​ភាព​ស្អាត គុណ​ភាព​ល្អ។ ឡាន​ប្រភេទ​នេះ​ច្រើន​នៅ​មាន​តម្លៃ​ថ្លៃ​គួរ​សម ព្រោះ​ជា​ឡាន​មួយ​ទឹក​ដែល​ចេញ​​ពី​ក្រុមហ៊ុន​ផ្ទាល់។ ប្រភេទ​ឡាន​មួយ​ទឹក​ចេញ​ពី​អ្នក​ប្រើ​ប្រាស់៖ ឡាន​ប្រភេទ​នេះ​ឈ្មួញ​អាច​រក​ទិញ​ត​ពី​អ្នក​ប្រើ​ប្រាស់​នៅ​តាម​ផ្ទះនៅ​មាន​ស្ថាន​ភាព​ស្អាត និង​គុណ​ភាព​ល្អ​ផង​ដែរ​ដោយ​សារ​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន ច្រើន​ប្ដូរ​ស៊េរី​ថ្មី​និង​លក់​ចេញ​ទៅ​ឲ្យ​ឈ្មួញ​ដែល​មាន​អ្នក​ស្គាល់ និង​យក​មក​លក់​បន្ត។ ប្រភេទ​ឡាន​មួយ​ទឹក​ដេញ​ថ្លៃ៖ ជា​ឡាន​មួយ​ទឹក​ដែល​មាន​សភាព​ខូច​ខាត​តិច​តួច ដោយ​សារ​បុក ឬ​បញ្ហា​ណាមួយ ដែល​​ធ្វើ​ការ​ដាក់​បង្ហាញ​ឲ្យ​អ្នក​ទិញ ឈ្មួញ​ធ្វើ​ការ​ដេញ​ថ្លៃ​យក។ ឡាន​មួយ​ទឹក​ប្រភេទ​នេះ​ពុំសូវ​​មាន​ស្ថាន​ភាព​ស្អាត​ទេ តែ​នៅ​មាន​គុណ​ភាព​ល្អ​អាច​នៅ​ប្រើ​ប្រាស់​បាន ដោយ​តែ​ត្រូវ​យក​មក​ធ្វើ​បន្ថែម​ត្រង់​ចំណុច​ខូច​ខាត​ណា​មួយ​ប៉ុណ្ណោះ។ ប្រភេទ​ឡាន​ជជុះ ឬ លក់​លៃឡុង៖ ឡាន​ប្រភេទ​នេះ​មិន​ចាំ​បាច់​ធ្វើ​ការ​ដេញ​ថ្លៃ​ទេ ព្រោះ​ជា​ប្រភេទ​ឡាន​ដែល​មាន​លក្ខណៈ​ខូច​ខាត​ខ្លាំង ភាព​ច្រើន​ជា​ឡាន​ដែល​ក្រុម​ហ៊ុន​ធានា​រាប់​រង​កាត់​ចេញ​ពី​អ្នក​ប្រើ​ប្រាស់​នៅ​ពេល​មាន​បញ្ហា​បុក​ធ្ងន់ធ្ងរ ឬ …

Read More »